បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែលឧបត្ថម្ភថវិកាសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, ដល់ពេលនេះបានជាង៦លានដុល្លារ (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ រហូតមកយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ទទួលបានថវិកាជាង ៦លានដុល្លារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព

(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបានចុះទៅមើលការជន់លិច និងផលប៉ះពាល់នៅក្នុងខេត្តប៉ៃលិនហើយនោះ លោកក៏បានធ្វើដំណើរបកមកខេត្តបន្ទាយមានជ័យវិញ ដើម្បីពិនិត្យមើលការជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់។

អាន​បន្ត៖ លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តបន្ទាយមានជ័យ...

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កូវីដ១៩ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល ក្នុងកម្រិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កូវីដ១៩ មិនត្រឹមតែប៉ះពាល់វិស័យសុខាភិបាល...

​សូមប្រយ័ត្ន ! 2​ម៉ោង​ទៀត​ទឹកជំនន់​នឹង​កើត​មាននៅ​​ក្រុង​ច្បារមន​ទាំងមូល

ខេត្តកំពង់ស្ពឺ ៖ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង សូមគោរពជម្រាបជូនពុកម៉ែ មីងមា បងប្អូន មេត្តាជ្រាបថា នៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួម គឺក្រុងច្បារមន ទាំងមូលហើយ និងស្រុកសំរោងទងមួយចំណែកមួយផ្នែក ។

អាន​បន្ត៖ ​សូមប្រយ័ត្ន ! 2​ម៉ោង​ទៀត​ទឹកជំនន់​នឹង​កើត​មាននៅ​​ក្រុង​ច្បារមន​ទាំងមូល

កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុប កៀរគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

(ភ្នំពេញ)៖ កម្ពុជាបានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

អាន​បន្ត៖ កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុប កៀរគរអ្នកវិនិយោគបន្ថែមមកកម្ពុជា...

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គិតមកដល់ពេលនេះ ផ្លូវចំនួន២៤៥គីឡូម៉ែត្រ បានរងផលប៉ះពាល់ដោយសារទឹកជំនន់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះ មានផ្លូវចំនួន២៤៥គីឡូម៉ែត្រ ហើយស្មើនឹង១៩៩កំណាត់ បានរងផលប៉ពាល់ដោយសារទឹកជំនន់ នៅទូទាំងប្រទេសដែលមានចំនួន១៣ខេត្តកំពុងរងផលប៉ះពាល់។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គិតមកដល់ពេលនេះ ផ្លូវចំនួន២៤៥គីឡូម៉ែត្រ...

កម្ពុជាស្នើឱ្យសភាពាណិជ្ជកម្មអឺរ៉ុបកៀរគរអ្នកវិនិយោគ ដើម្បីជួយដល់កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្រោយមានវិបត្តិកម្ពុជានោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការស្នើសុំ ដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀតក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ទៅ។

អាន​បន្ត៖ កម្ពុជាស្នើឱ្យសភាពាណិជ្ជកម្មអឺរ៉ុបកៀរគរអ្នកវិនិយោគ...

លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តពោធិ៍សាត់ ចុះចែកស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៤០០គ្រួសារ

(ពោធិ៍សាត់)៖ បន្ទាប់ពីការចុះពិនិត្យស្ថានភាពលិចលង់ និងនាំស្បៀងអាហារមួយចំនួនជូនពលរដ្ឋរងការជន់លិចនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង់ នៅក្នុងថ្ងៃទី១៣ ខែតុលា ដដែលនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហោះមកកាន់ខេត្តពោធ៍សាត់ ដើម្បីបន្តពិនិត្យការជន់លិច ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋរងការជន់លិចនៅទីដាច់ស្រយាលប្រមាណ ៤០០គ្រួសារបន្ថែមទៀត នៅឃុំអន្លង់វិល និងឃុំកញ្ជក្នុងស្រុកកណ្តៀង។

អាន​បន្ត៖ លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តពោធិ៍សាត់...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៣០០លានរៀល ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សម្រាប់ទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកាកាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមប្រចាំខេត្តចំនួន៣គឺ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងមួយខេត្តៗចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នេះបើការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៣០០លានរៀល...

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំមន្រ្តី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ងួន សុខា

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ងួន សុខា នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

អាន​បន្ត៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំមន្រ្តី...

សម្តេចក្រឡាហោម : ក្រសួងមហា ផ្ទៃសិក្សារៀបចំមេធាវីនៅតាម រដ្ឋបាលខេត្ត ស្រុក ដែលកើតមានបញ្ហាច្រើន

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃសិក្សារៀបចំមេធាវីនៅតាម រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលកើតមានបញ្ហាច្រើន ដើម្បីជួយបញ្ចៀសការអនុវត្តការងារមួយចំនួនខុសពីនីតិវិធី។

អាន​បន្ត៖ សម្តេចក្រឡាហោម : ក្រសួងមហា ផ្ទៃសិក្សារៀបចំមេធាវីនៅតាម រដ្ឋបាលខេត្ត ស្រុក...

រាជបណ្ឌិត្យសភា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារសំខាន់នៃការសិក្សា» ដើម្បីបង្កើនធនធានមនុស្

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារៈសំខាន់នៃការសិក្សា» ដែលជាការតម្រង់ទិសលើការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅប្រទេសកម្ពុជា។

អាន​បន្ត៖ រាជបណ្ឌិត្យសភា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សារសំខាន់នៃការសិក្សា»...

សូមប្រុងប្រយ័ត្ន ! ខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត កំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៣ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួង បានចុះពិនិត្យ និង បញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់ សណ្តរ ស្ទឹងព្រែកត្នោត ដែល ពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្រ្តភាគខាងលិចរាជ ធានីភ្នំពេញ និងខេត្តកណ្តាល ។

អាន​បន្ត៖ សូមប្រុងប្រយ័ត្ន ! ខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត...

គ.ជ.ប៖ ថ្ងៃទី១២ ខែតុលា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី១៨,៩០១នាក់, រយៈពេល១២ថ្ងៃ នៃយុទ្ធនាការនេះមានអ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឲ្យដឹងថា សម្រាប់ថ្ងៃទី១២ ខែតុលា នៅទូទាំងប្រទេស មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៨,៩០១នាក់។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី១២ ខែតុលា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី១៨,៩០១នាក់, រយៈពេល១២ថ្ងៃ...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតសាជីវកម្មធានាឥណទានកម្ពុជា...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នឹងអញ្ជើញដឹកនាំបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ការប្តូរ​តំណែង ជា​រឿង​ធម្មតា សម្រាប់​​ប្រទេស​ប្រជាធិប្បតេយ្យ​

មណ្ឌលគិរីៈ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរតំណែងតួនាទី របស់មន្ត្រីរាជការសាធារណៈ គឺជារឿងធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ។

អាន​បន្ត៖ ការប្តូរ​តំណែង ជា​រឿង​ធម្មតា សម្រាប់​​ប្រទេស​ប្រជាធិប្បតេយ្យ​

ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី៩ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

អាន​បន្ត៖ ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនតាមព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាព (Video inside)

(ភ្នំពេញ)៖ កម្ពុជា-ថៃ បានបន្តប្ដេជ្ញារួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយព្រំដែន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ជាមុននូវការរត់ពន្ធគ្រឿងឆ្លងដែន នៃប្រទេសទាំងពីរ។

អាន​បន្ត៖ កម្ពុជា-ថៃ...

លោក វ៉ា​ត់ ចំរើន ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ដល់​គ្រូ​គុន​ល្បុក្កតោ​ក្មេង​វត្តថា​ន់

រាជធានីភ្នំពេញ ៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី៧ តុលា បានធ្វើការព្រមានទៅដល់គ្រូគុនល្បុក្កតោក្មេងវត្តថាន់ ឆន ច័ន្ទវិរៈ ហៅគ្រូអាថាន់ ដែលថ្លើមធំហ៊ានប្រកាសនៅក្នុងគេហទំព័ររបស់ខ្លួនជាសាធារណៈទៅដល់សិស្សគុនដែលបានហាត់រៀនជាមួយខ្លួនកន្លងទៅទាំងនៅក្នុងស្រុកនិងក្រៅស្រុក ឱ្យប្ដូរឈ្មោះពីល្បុក្កតោទៅជា«បុក្កតោ»វិញ។

អាន​បន្ត៖ លោក វ៉ា​ត់ ចំរើន...

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារ ជាមួយនាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា Widlife alliance

ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យកញ្ញា ស៊ូវណ្ណា ហ្គោនឡែត (SUVANNA GAUNTLETT) នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា Widlife alliance។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារ...