បណ្តាញសង្គម

ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៣៤) ជូនបងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៣៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៩៣៧ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៩ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

អាន​បន្ត៖ ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៣៤)...

ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី២៣ ខែតុលា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន១១

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន១១។

អាន​បន្ត៖ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី២៣ ខែតុលា...

ពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្បៀង​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ទាយមានជ័យ​នៅ​ស្រុក​មង្គលបុរី​ជាង ១ ម៉ឺន​គ្រួសារ​

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជាង ១ម៉ឺនគ្រួសារក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន...

ពលរដ្ឋមានទុក្ខតែងមានវត្តមានសម្តេចតេជោ, ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ស្កាត់ជាង ៤០០គីឡូម៉ែត្រ ផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ «ទីណាដែលមានពលរដ្ឋរងទុក្ខតែមានមុខ ឬវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន» ជាពាក្យមួយឃ្លាដែលប្រជាពលរដ្ឋតែងបានលើកឡើងថា បន្ទាប់ពីបានឃើញពីវីរភាព និងការផ្សារភ្ជាប់សុខទុក្ខរវាងសម្តេច និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ខ្លួនជាង ៣០ឆ្នាំមកនេះ។

អាន​បន្ត៖ ពលរដ្ឋមានទុក្ខតែងមានវត្តមានសម្តេចតេជោ, ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ស្កាត់ជាង...

ពលរដ្ឋមានទុក្ខតែងមានវត្តមានសម្តេចតេជោ, ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ស្កាត់ជាង ៤០០គីឡូម៉ែត្រ ផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ «ទីណាដែលមានពលរដ្ឋរងទុក្ខតែមានមុខ ឬវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន» ជាពាក្យមួយឃ្លាដែលប្រជាពលរដ្ឋតែងបានលើកឡើងថា បន្ទាប់ពីបានឃើញពីវីរភាព និងការផ្សារភ្ជាប់សុខទុក្ខរវាងសម្តេច និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ខ្លួនជាង ៣០ឆ្នាំមកនេះ។

អាន​បន្ត៖ ពលរដ្ឋមានទុក្ខតែងមានវត្តមានសម្តេចតេជោ, ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ស្កាត់ជាង...

កម្ពុជានឹងដាក់ប្រព័ន្ធសុហ្វវែរកែកំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំនេះ

រាជធានីភ្នំពេញ ៖ ដើម្បីអភិរក្សអក្ខរខ្មែរក្រុមប្រឹក្សាជាតិ ភាសាខ្មែរ(ក.ជ.ភ.ខ) នៃរាជបណ្ឌិតសភាកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងឆ្នាំ២០២០នេះ ។

អាន​បន្ត៖ កម្ពុជានឹងដាក់ប្រព័ន្ធសុហ្វវែរកែកំណែកំហុសក្នុងសំណេរលើស្លាក...

លោកស្រី ម៉ែន សំអន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ លោកស្រី ម៉ែន សំអន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

កម្ពុជារៀបចំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែក វប្បធម៌ និងសិល្បៈលើកទី១៦

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានបានបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាសម្រាប់អាណត្តិឆ្នាំ២០២០-២០២២។

អាន​បន្ត៖ កម្ពុជារៀបចំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែក វប្បធម៌...

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង ចំពោះយុទ្ធនាការ «ទឹកចិត្តកម្ពុជា» !

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ ។

អាន​បន្ត៖ ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង ចំពោះយុទ្ធនាការ...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស១១នាក់ទៀត លង់ទឹកស្លាប់ ក្នុងថ្ងៃទី១៩ ខែតុលា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន១១នាក់ទៀត បានលង់ទឹកស្លាប់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនថៃ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស១១នាក់ទៀត លង់ទឹកស្លាប់ ក្នុងថ្ងៃទី១៩ ខែតុលា...

ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ៦៩៧​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​កងកម្លាំង​កងពលតូច​លេខ​៧០

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន ៦៩៧នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នះ បានជួយដឹកជញ្ជូន ដើម្បីចូលទៅយកសម្ភាររបស់ខ្លួនក្នុងរោងចក្រនឹងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។

អាន​បន្ត៖ ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ៦៩៧​នាក់...

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជន២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ...

លោកស្រី ម៉ែន សំអន៖ ប្រទេសជាតិមានសុខសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា

(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទាន ទៅកាន់វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើងដោយមហាឧបាសិកា តាំង បាក់សៀង លោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ រួមជាមួយលោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អាន​បន្ត៖ លោកស្រី ម៉ែន សំអន៖ ប្រទេសជាតិមានសុខសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖​វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម​គឺ​នៅតែ​ជា​វិស័យ​ចម្បង​បំផុត​ក្នុង​ការពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា​

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែតុលានេះបានលើកឡើងថា៖កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម-កសិឧស្សា ហកម្ម ក្នុងពេលវិបត្តិកូវីដ-១៩នៅក្នុងពេលដែលវិបត្តិ Covid-19កំពុងឆ្លងរាតត្បាតពិភពលោកគឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិ ឧស្សាហកម្មគឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។

អាន​បន្ត៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖​វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម​គឺ​នៅតែ​ជា​វិស័យ​ច...

អង្គការ​ទស្សនៈ​ពិភពលោក​បាន​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ។

អាន​បន្ត៖ អង្គការ​ទស្សនៈ​ពិភពលោក​បាន​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិ...

ទូតកម្ពុជាប្រចាំអារ៉ាប់អេហ្ស៊ីបជួយពលករខ្មែរនៅហ្ស៊កដានីឲ្យវិល​ត្រលប់មកកម្ពុជាវិញ

ភ្នំពេញៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលាថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករ ខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd.

និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២:១០។

គួរឱ្យកត់សម្គាល់ផងដែរ ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្ស៊កដានីបានចំនួន ០៣ លើក សរុបចំនួន ៨៤ នាក់ ឱ្យបានវិលត្រលប់ មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណចំពោះលោក កែវ សុខឃាង សម្រាប់ការឧបត្ថម្ភត្រីខ១ពាន់កេសដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កែវ សុខឃាង និងលោកស្រី ដែលបានឧបត្ថម្ភត្រីខ ចំនួន១,០០០កេស (មួយពាន់កេស) ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណចំពោះលោក កែវ សុខឃាង...

សម្តេចតេជោបញ្ជាកងកម្លាំងធ្វើយ៉ាងណាសង្រ្គោះប្រជាជនរងគ្រោះឲ្យទាន់ពេលចៀសវាងយឺតបង្កគ្រោះថ្នាក់

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជាបាន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិច និងបញ្ជាឱ្យកម្លាំងទាំងអស់ត្រូវតែខិតខំជម្លៀសប្រជាពលរដ្ឋឱ្យរួចផុតពីកន្លែងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។

អាន​បន្ត៖ សម្តេចតេជោបញ្ជាកងកម្លាំងធ្វើយ៉ាងណាសង្រ្គោះប្រជាជនរងគ្រោះឲ្យទាន់ពេលចៀសវាងយឺតបង្កគ...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៥ ខែតុលា សមត្ថកិច្ចទូទាំងប្រទេសបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ១០ករណី បទល្មើសគ្រឿងញៀន១៣ករណី ឃាត់ខ្លួនមនុស្ស ៤២នាក់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃទី១៥ ខែតុលា ឆ្នា២០២០ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន១០ករណី ឃាត់ខ្លួនបានមនុស្ស ១២នាក់ និងបង្ក្រាបបទល្មើសគ្រឿង ញៀន១៣ករណី ឃាត់ខ្លួនបាន ៣០នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន៤២នាក់។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៥ ខែតុលា...

ថ្ងៃនេះ ជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី១៦ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

អាន​បន្ត៖ ថ្ងៃនេះ ជាថ្ងៃទី១៦នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​បញ្ហា​អាទិភាព​បំផុត​គឺ​អាយុជីវិត​ប្រជាជន​ ត្រូវ​ជម្លៀស​ប្រជាជន​មកកាន់​ទីទួល​សុ​វតិ្ថភាព​ឲ្យ​បាន

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវ៣ចំណុចទៅកាន់អាជ្ញាធរគ្រប់លំដាប់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

អាន​បន្ត៖ ​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​បញ្ហា​អាទិភាព​បំផុត​គឺ​អាយុជីវិត​ប្រជាជន​...