បណ្តាញសង្គម

លោកនេ​ត សា​វឿ​ន ​ណែនាំ​សមត្ថ​កិច្ច​​បន្ត​ប្រយ័ត្ន​ឧបាយកលនៃ​ការ​ប៉ុន​ប៉ុង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសន្តិសុខជូនប្រជាជននិងប្រទេសជាតិ ព្រោះបើតាមការព្យាករណ៍របស់លោក គឺមានពីរចំណុចទៅអនាគតដែលសមត្ថកិច្ចត្រូវគិតគូរ នោះគឺការព្យាយាមពីពួកឧទ្ទាម ដោយពួកគេមិនបោះបង់ចោលទេ នូវឧបាយកលនៃការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបញ្ហានេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ ។

អាន​បន្ត៖ លោកនេ​ត សា​វឿ​ន...

គ.ជ.ប៖ គិតត្រឹមថ្ងៃទី០៧ ខែតុលា មានភ្នាក់ងារគណបក្សនយោបាយ ៨,៨៤៨នាក់ ដែលត្រូវអនុញ្ញាឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៨,៨៤៨នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ២,៩២៥នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៥,៩២៣នាក់ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

អាន​បន្ត៖ គ.ជ.ប៖ គិតត្រឹមថ្ងៃទី០៧ ខែតុលា មានភ្នាក់ងារគណបក្សនយោបាយ ៨,៨៤៨នាក់...

សម្តេច​តេ​ជោ ៖ អ្នក​ចង់​បំផ្លាញ​សន្តិភាព​ចេញ​១ វៃ​១ ចេញ​២​វៃ​២ ដើម្បី​ការពារ​ប្រជាជនជាង​១៦​លាន​នាក់

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីរក្សា ការពារសន្តិភាព ស្ថេរភាពសណ្ឋាប់ធ្នាប់សង្គម និងប្រជាជនជាង១៦លាននាក់ មិនត្រូវអត់ ឱនអ្នកចង់បំផ្លាញនោះទេ គឺចេញ១វៃមួយ ចេញ២វៃ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ៖ អ្នក​ចង់​បំផ្លាញ​សន្តិភាព​ចេញ​១ វៃ​១ ចេញ​២​វៃ​២...

សម្តេចពិជ័យ ទៀ បាញ់ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាកក្នុងការធ្វើដំណើរ។

អាន​បន្ត៖ សម្តេចពិជ័យ ទៀ បាញ់ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង...

គណៈរដ្ឋមន្ត្រី​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល និង​ច្បាប់​មួយ​ចំនួន

រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានកំណត់យក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បើកសម័យប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល និងច្បាប់មួយចំនួនទៀត ។

អាន​បន្ត៖ គណៈរដ្ឋមន្ត្រី​បើក​សម័យប្រជុំ​ពិភាក្សា...

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន ដោយគ្រាន់តែសុំការអនុញ្ញាតជាមុន (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀតថា កំពង់ផែរាមជាកំពង់ផែយោធា របស់កម្ពុជា ដែលមិនមែនជាកំពង់ផែអន្តរជាតិសម្រាប់ដឹកទំនិញចេញចូលនោះទេ ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ថា បានប្រគល់មូលដ្ឋានទ័ពជើងទឹករាម ឱ្យទៅចិនគ្រប់គ្រង។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន...

ស្ថានទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​សាធារណរដ្ឋ​កូរ៉េ

រាជធានីភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះបានប្រារព្ធទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េ នៅក្នុងស្ថានទូតកូរ៉េនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ Park Heung-kyeong មន្ត្រីស្ថានទូត និងវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

អាន​បន្ត៖ ស្ថានទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​សាធា...

អគ្គនាយកដ្ឋាន ក.ប.ប បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទដ្ឋានបទប្បញ្ញាតិ្តពាក់ព័ន្ធផលិតផលប្រេងឥន្ទនៈ

(កោះកុង)៖ សាខា ក.ប.ប ខេត្តកោះកុង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តកោះកុង រៀបចំវគ្គផ្សព្វផ្សាយស្ដីពី «ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងផលិតផលប្រេងឥន្ទនៈនៅកម្ពុជា» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។

អាន​បន្ត៖ អគ្គនាយកដ្ឋាន ក.ប.ប បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់...

រចនាសម្ពន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវបានជួសជុល ឱ្យផុតពីហានិភ័យ

ខេត្តសៀមរាប ៖ រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុត ពីហានិភ័យ ។

អាន​បន្ត៖ រចនាសម្ពន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវបានជួសជុល ឱ្យផុតពីហានិភ័យ

គ.ជ.ប៖ ថ្ងៃទី៦មានពលរដ្ឋ១៨.៣៥៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី០៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ ១៨.៣៥៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី៦មានពលរដ្ឋ១៨.៣៥៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ សមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អំពីការអនុវត្តបញ្ជីការងារបន្ទាន់លើវិស័យសំខាន់ៗមួយចំនួន។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង...

សម្តេច​តេ​ជោ​តែងតាំង​អភិបាលស្រុក​កោះ​ញែក​ថ្មី​ជំនួស​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ

រាជធាភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យតែងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ។

អាន​បន្ត៖ សម្តេច​តេ​ជោ​តែងតាំង​អភិបាលស្រុក​កោះ​ញែក​ថ្មី​ជំនួស​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ

ការ​ប្រើប្រាស់​របស់ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​រឹត​បន្តឹង​ហើយ​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ល្មើសច្បាប់

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវរឹតបន្តឹងបន្ថែម និងទទួលទណ្ឌកម្មពេលធ្វើល្មើច្បាប់បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យស ម្បត្តិរដ្ឋចូលជាធរមាននៅពេលខាងមុខ ។

អាន​បន្ត៖ ការ​ប្រើប្រាស់​របស់ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​រឹត​បន្តឹង​ហើយ​ទទួល​ទណ្ឌកម្ម​ព...

រដ្ឋមន្រ្តី វង សូត៖ ប្អូនៗនិស្សិតខ្មែរទាំងអស់ត្រូវប្រឹងរៀនសូត្រ និងយកចំណេះដឹងទាំងអស់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តាំផ្ញើដល់និស្សិតខ្មែរទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី និងណូវែលហ្សេឡង់ ឲ្យខិតខំរៀនសូត្រ និងត្រូវយកចំណេះដឹងទាំងអស់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

អាន​បន្ត៖ រដ្ឋមន្រ្តី វង សូត៖ ប្អូនៗនិស្សិតខ្មែរទាំងអស់ត្រូវប្រឹងរៀនសូត្រ...

បក្ស​កាន់​អំណាច​ផ្អាក​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល និង​ផ្អាក​ធ្វើ​មី​ទ្ទីង

រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចប្រមាណជា៣០ឆ្នាំមកនេះ បានប្រកាសផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសកលលោក ។

អាន​បន្ត៖ បក្ស​កាន់​អំណាច​ផ្អាក​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល និង​ផ្អាក​ធ្វើ​មី​ទ្ទីង

គ.ជ.ប ចេញសេចក្តីសម្រេចស្តីពី នីតិវិធីនៃការប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៉ីនធឺណិត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចស្តីពី នីតិវិធីនៃការប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៉ីនធឺណិត។

អាន​បន្ត៖ គ.ជ.ប ចេញសេចក្តីសម្រេចស្តីពី...

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ «អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងខ្លួន»

(ភ្នំពេញ)៖ លោក ហ៉ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងខ្លួនជានិច្ច។

អាន​បន្ត៖ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ «អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានវិជ្ជាជីវៈ...

ស្អែកព្រះមហាក្សត្រ និង​សម្តេចម៉ែ យាងទៅពិនិត្យព្យាបាលសុខភាពនៅប្រទេសចិន

រាជធានីភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេច នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។

អាន​បន្ត៖ ស្អែកព្រះមហាក្សត្រ និង​សម្តេចម៉ែ យាងទៅពិនិត្យព្យាបាលសុខភាពនៅប្រទេសចិន

ទេសរដ្ឋមន្ត្រី គន់ គីម៖ ការរួមគ្នារបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាកត្តាជោគជ័យខ្ពស់ ក្នុងការងារគ្រប់គ្រងគ្រោះមហន្ដរាយ

(កណ្តាល)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយ រយៈពេល៩ខែ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ការសហការជិតស្និទ្ធកម្រិតពហុវិស័យ និងអន្តរស្ថាប័ន ជាមួយក្រសួង-ស្ថាប័ន កាកបាទក្រហមកម្ពុជា និងដៃគូផ្សេងៗទៀត គឺជាកត្តាធានាជោគជ័យខ្ពស់ ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី គន់ គីម៖ ការរួមគ្នារបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ...

កម្ពុជា​ទំនងជា​មិន​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​តោន​ក្នុងឆ្នាំនេះ​ទេ​ខណៈ​ពីរ​ខែ​ចុង​ក្រោយ​ថយ​ចុះ

រាជធានីភ្នំពេញ ៖ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅកម្ពុជាមានផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៨០ម៉ឺនតោននៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែកម្ពុជាមើលឃើញពីសញ្ញាវិជ្ជមាននៃការនាំចេញក្នុងរយៈពេលប៉ុន្មានខែដំបូង ។

អាន​បន្ត៖ កម្ពុជា​ទំនងជា​មិន​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​តោន​ក្នុងឆ្នាំនេ...

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ក្រោយកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មផ្អាកប្រមូលសំរាម

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មផ្អាកការប្រមូលសំរាម។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ក្រោយកម្មករក្រុមហ៊ុន...