បណ្តាញសង្គម

ប្រជាជនវៀតណាមសម្រុកចេញពី ទីក្រុងហូជីមិញជាបន្តបន្ទាប់ ក្រោយបាត់បង់ការងារធ្វើដោយសារកូវីដ១៩

 (ហាណូយ)៖ ប្រជាជនវៀតណាមរាប់ពាន់នាក់ ក្នុងនោះភាគច្រើនជាពលករ បាននាំគ្នាសម្រុកចាកចេញពីក្រុងហូជីមិញ ហើយខ្លះទៀតមានផែនការចាកចេញ ពីទីក្រុងមួយនេះជាបន្តបន្ទាប់ ដោយសារតែជីវភាពរបស់ពួកគេដុនដាបជាខ្លាំង ដោយសារតែការឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ ប្រជាជនវៀតណាមសម្រុកចេញពី ទីក្រុងហូជីមិញជាបន្តបន្ទាប់...

អឺរ៉ុបអះអាងថាក្រុមហ៊ុនអាមេរិក Moderna និង Pfizer បាន «ដំឡើងថ្លៃវ៉ាក់សាំង» របស់ពួកគេហើយ

 (អឺរ៉ុប)៖ ការចេញផ្សាយព័ត៌មានលើកាសែត Financial Times ត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងរបស់ពួកគេហើយ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចែកចាយបន្ត នៅក្នុងសហភាពអឺរ៉ុប។

អាន​បន្ត៖ អឺរ៉ុបអះអាងថាក្រុមហ៊ុនអាមេរិក Moderna និង Pfizer បាន «ដំឡើងថ្លៃវ៉ាក់សាំង»...

ការរញ្ជួយដីទំហំ ៨.២ រិកស្ទ័រនៅឧបទ្វីប Alaska បង្កឱ្យមានការជូនដំណឹងពីរលកយក្សស៊ូណាមិ

ការរញ្ជួយដីដ៍ខ្លាំង និងរាក់ក្នុងកម្រិត ៨,២ រិកស្ទ័រ បានវាយប្រហារឧបទ្វីបAlaska កាលពីល្ងាចថ្ងៃពុធ ដែលបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនៅរដ្ឋអាមេរិក និងបង្កើនការឃ្លាំមើលនៅទូទាំងប៉ាស៊ីហ្វិក។ មិនមានរបាយការណ៍ជាបន្ទាន់ អំពីការបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិតនោះទេ។

អាន​បន្ត៖ ការរញ្ជួយដីទំហំ ៨.២ រិកស្ទ័រនៅឧបទ្វីប Alaska...

បារាំង នឹងអនុវត្តន៍បណ្ឌសុខភាព នៅតាមហាងកាហ្វេ និងរថភ្លើង ចាប់ពីថ្ងៃទី ៩ ខែសីហាតទៅ

 ប្រធានាធិបតី Emmanuel Macron បាននិយាយនៅចុងសប្តាហ៍នេះថា ការបដិសេធមិនទទួលការចាក់វ៉ាក់សាំង គឺស្មើនឹង “ភាពគ្មានទទួលខុសត្រូវ និងអត្ដទត្ថភាព” ។

អាន​បន្ត៖ បារាំង នឹងអនុវត្តន៍បណ្ឌសុខភាព នៅតាមហាងកាហ្វេ និងរថភ្លើង ចាប់ពីថ្ងៃទី ៩ ខែសីហាតទៅ

មីយ៉ាន់ម៉ា ចាក់វ៉ាក់សាំងអ្នកទោសរាប់រយនាក់ ចំពេលមានករណីឆ្លង COVID-19 កើនឡើង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធនាគារដ៍សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា បានចាក់វ៉ាក់សាំង COVID-១៩ ដល់អ្នកទោសជាង ៦០០ នាក់ នៅថ្ងៃដំបូងនៃយន្តការចាក់វ៉ាក់សាំងអ្នកទោស ខណៈដែលអាជ្ញាធរយោធា តស៊ូគ្រប់គ្រងរលកនៃការឆ្លងនៅទូទាំងប្រទេស។

អាន​បន្ត៖ មីយ៉ាន់ម៉ា ចាក់វ៉ាក់សាំងអ្នកទោសរាប់រយនាក់ ចំពេលមានករណីឆ្លង COVID-19 កើនឡើង

ភ្នំភ្លើង Sinabung របស់ឥណ្ឌូនេស៊ី ចាប់ផ្ទុះឡើង

 ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធ-ម្សិលមិញនេះ ដោយក្អែរផ្សែង និងផេះយ៉ាងច្រើនសន្ធោសន្ធៅទៅលើមេឃ។ ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុក បាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត Sumatra ខាងជើងនេះ មានរយៈពេលប្រហែល ១២ នាទី។

អាន​បន្ត៖ ភ្នំភ្លើង Sinabung របស់ឥណ្ឌូនេស៊ី ចាប់ផ្ទុះឡើង

ហ្វីលីពីន នឹងចាក់វ៉ាក់សាំង COVID-19 ដល់អ្នកណា ដែលចង់តែប៉ុណ្ណោះ

 ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជារដ្ឋាភិបាលរបស់លោក កាលថ្ងៃពុធ-ម្សិលមិញនេះ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់អ្នកណា ដែលចង់ចាក់តែប៉ុណ្ណោះ ខណៈប្រទេសរបស់លោក ព្យាយាមការពារប្រជាជនពីវីរុសបម្លែងថ្មី ដែលងាយឆ្លងជាងមុន។

អាន​បន្ត៖ ហ្វីលីពីន នឹងចាក់វ៉ាក់សាំង COVID-19 ដល់អ្នកណា ដែលចង់តែប៉ុណ្ណោះ

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធស៊ីរី ជាមួយបណ្តាញប្រទេសទួគី

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ-ម្សិលមិញ បានដាក់ទណ្ឌកម្មទៅលើក្រុមប្រដាប់អាវុធស៊ីរីមួយដែលបានសម្លាប់អ្នកនយោបាយឃឺដម្នាក់ ចំពេលការលុកលុយឆ្នាំ ២០១៩ របស់ប្រទេសទួគីដោយប្តេជ្ញារក្សាការទទួលខុសត្រូវនៅក្នុងប្រទេស ដែលញាំញីដោយសង្គ្រាមមួយនេះ។

អាន​បន្ត៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធស៊ីរី ជាមួយបណ្តាញប្រទេសទួគី

ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដកការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងយោធា (VFA) ជាមួយសហរដ្ឋអាមេរិក

  (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបានសម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA) ជាមួយសហរដ្ឋអាមេរិកដែលនេះជាការបោះជំហានថ្មីមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាស់វស្សាទាំង២សារជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដកការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងយោធា...

លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់ប្រជាជនថា «កុំមើលតែស្ថានការណ៍កូវីដ១៩ ក្នុងប្រទេសខ្លួនឯង គួរមើលប្រទេសដទៃៗផង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ជាងនៅថៃទៅទៀត»

 (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងពាក់ព័ន្ធស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក ដោយអះអាងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។

អាន​បន្ត៖ លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់ប្រជាជនថា «កុំមើលតែស្ថានការណ៍កូវីដ១៩...

មីយ៉ាន់ម៉ា ដង្ហោយសុំជំនួយពីសហគមន៍អន្តរជាតិ យកមកដោះស្រាយវិបត្តិកូវីដ-១៩

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីយកមកដោះស្រាយវិបត្តិ COVID-19 ខណៈចំនួនអ្នកឆ្លង និងស្លាប់ដោយសារ ជំងឺដ៏កាចសាហាវមួយនេះកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។

អាន​បន្ត៖ មីយ៉ាន់ម៉ា ដង្ហោយសុំជំនួយពីសហគមន៍អន្តរជាតិ យកមកដោះស្រាយវិបត្តិកូវីដ-១៩

រដ្ឋមន្រ្តីការពារជាតិអាមេរិក ទៅដល់វៀតណាម ដើម្បីព្យាយាមលើកកម្ពស់ទំនាក់ទំនង

(ហាណូយ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃព្រហស្បតិ៍នេះ កំពុងស្ថិតក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកការលើកកម្ពស់ ចំណងទាក់ទងនៃវិស័យសន្តិសុខរវាងភាគីទាំងពីរ។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក ទៅដល់វៀតណាម ដើម្បីព្យាយាមលើកកម្ពស់ទំនាក់ទំនង

ធ្លាក់ឧទ្ធម្ភាគចក្រយោធាស្លាប់មនុស្ស៥នាក់ នៅប្រទេសអ៉ីរ៉ាក់

(បាកដាដ)៖ ឧទ្ធម្ភាគចក្រយោធាអ៉ីរ៉ាក់មួយគ្រឿង បានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ នៅភាគខាងជើងប្រទេស នាថ្ងៃព្រហស្បតិ៍នេះ ដោយបានផ្តាច់ជីវិតមនុស្សទាំង៥នាក់ ដែលនៅលើនោះ។

អាន​បន្ត៖ ធ្លាក់ឧទ្ធម្ភាគចក្រយោធាស្លាប់មនុស្ស៥នាក់ នៅប្រទេសអ៉ីរ៉ាក់

គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.២រ៉ិចទ័រ វាយប្រហារក្បែររដ្ឋ Alaska របស់អាមេរិក, មានការបារម្ភថា វាអាចបង្ករលកស៊ូណាមិ

(អាមេរិក)៖ រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការឃ្លាំមើលការគំរាមកំហែងពីរលកស៊ូណាមិ ដែលទំនងជាអាចកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីខ្លាំងមួយកម្រិត៨.២រ៉ិចទ័រ បានវាយប្រហារនៅក្បែរភាគខាងត្បូងរដ្ឋ Alaska។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.២រ៉ិចទ័រ វាយប្រហារក្បែររដ្ឋ Alaska របស់អាមេរិក,...

លោក គីម ជុងអ៊ុន ប្រៀបប្រដូចទុក្ខលំបាកបង្កឡើងដោយវិបត្តិកូវីដ១៩ ទៅនឹងសម័យសង្រ្គាម

  (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានធ្វើអត្ថាធិប្បាយថ្មីៗស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសលោក ដោយលោកបានទទួលស្គាល់ពីការលំបាក នៃវិធានការបិទខ្ទប់យ៉ាងតឹងរឹង និងមានរយៈពេលយូររបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ប្រៀបប្រដូចទុក្ខលំបាកបង្កឡើងដោយវិបត្តិកូវីដ១៩ ទៅនឹងសម័យសង្រ្គាម

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ការចាក់វ៉ាក់សាំងតែមួយមុខ មិនអាចធ្វើឲ្យទីក្រុងស៊ីដនី រួចផុតពីការបិទខ្ទប់ឡើយ»

  (ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 តែមួយមុខ នឹងមិនអាចបញ្ចប់វិធានការបិទខ្ទប់ នៅទីក្រុងស៊ីដនីបានទេ ខណៈប្រជាជននៅទីក្រុងមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតរបស់ប្រទេសនេះ កំពុងប្រឈមនឹងការបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ការចាក់វ៉ាក់សាំងតែមួយមុខ...

ចំនួនអ្នកស្លាប់ដោយទឹកជំនន់ Henan កើនឡើងដល់ ៧១ នាក់ ខណៈ ប្រទេសចិន ប្រឈមនឹងភ្លៀងធ្លាក់បន្ថែមទៀត

 ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន បានកើនឡើងដល់ ៧១ នាក់ គិតត្រឹមថ្ងៃអង្គារ-ម្សិលមិញ ដោយស្ថានីយរថភ្លើងក្រោមដីមួយកន្លែង មានមនុស្ស ១៤ នាក់ បានស្លាប់ ត្រូវបានបិទខ្ទប់ ជាសញ្ញានៃការរិះគន់របស់សាធារណៈជន លើការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះគ្រោះមហន្តរាយនេះ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយទឹកជំនន់ Henan កើនឡើងដល់ ៧១ នាក់ ខណៈ ប្រទេសចិន...

ករណីផ្ទុះឆេះនៅសួនគីមី ប្រទេសអាល្លឺម៉ង់

 ហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់និង ១៦ នាក់ បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះមួយនៅឯសួនគីមីមួយកន្លែង ក្នុងទីក្រុង Leverkusen ប្រទេសអាឡឺម៉ង់។

អាន​បន្ត៖ ករណីផ្ទុះឆេះនៅសួនគីមី ប្រទេសអាល្លឺម៉ង់

មន្ត្រីសន្តិសុខជាន់ខ្ពស់ហៃទីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន

 មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតី Jovenel Moise ដែលត្រូវបានគេសម្លាប់ ត្រូវបានចាប់ខ្លួនដោយប៉ូលីស ពីបទសង្ស័យពាក់ព័ន្ធនឹងផែនការធ្វើឃាត នេះបើតាមមេធាវីរបស់លោក បានប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារ- ម្សិលមិញ។

អាន​បន្ត៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ហៃទីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន

អ្នក​លើក​ផ្លាក​ទឹក​ល្បី​លើ​ហ្វេសបុក​ម្សិលមិញ​តាម​ពិត​ជា​អតីត​ Freshie Girl​

អ្នកលើកផ្លាកទឹកក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលល្បីលើហ្វេសបុកម្សិលមិញនេះឈ្មោះ ហាង ជេជូ ជាអតីត Freshie Girl និងជាប្អូនបង្កើតស្រីពៅរបស់កីឡាករ សែន រ៉ាដេត សែន រ៉ាឌី។

អាន​បន្ត៖ អ្នក​លើក​ផ្លាក​ទឹក​ល្បី​លើ​ហ្វេសបុក​ម្សិលមិញ​តាម​ពិត​ជា​អតីត​ Freshie Girl​

លោក ចូ បៃដិន បង្ហាញការធុញទ្រាន់ ចំពោះអ្នកកាសែតនៅសេតវិមាន ដែលសួរសំណួរលើសរបៀបវារៈ

 (វ៉ាស៉ីនតោន)៖ កំលុងពេលឆ្លើយសំណួរ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa Al-Kadhimi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅឯសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អត់ទ្រាំមិនបាន ក៏ហៅអ្នកកាសែតម្នាក់ថា «ពិតជាគួរឲ្យរំខាន» ដោយសារតែ ជជីកសួរហួសពីរបៀបវារៈ។

អាន​បន្ត៖ លោក ចូ បៃដិន បង្ហាញការធុញទ្រាន់ ចំពោះអ្នកកាសែតនៅសេតវិមាន ដែលសួរសំណួរលើសរបៀបវារៈ