បណ្តាញសង្គម

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាពិភាក្សាស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នឹងរៀបចំវេទិកាពិភាក្សាមួយស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាពិភាក្សាស្ដីពី...

BREAKING: ស្អែកនេះ ប្រមុខការទូតកម្ពុជា នឹងចេញទៅបំពេញទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ

(ភ្នំពេញ)៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ BREAKING: ស្អែកនេះ ប្រមុខការទូតកម្ពុជា នឹងចេញទៅបំពេញទស្សនកិច្ចលើកទី២...

លោកស្រី ឱ វណ្ណឌីន ដាក់ចេញការណែនាំ៥ចំណុចទៅអភិបាលរាជធានី-ខេត្ត ដើម្បីជំរុញការងារដាក់វ៉ាក់សាំងដូសជំរុញ ពិសេសដូសទី៣ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំមួយទៅកាន់អភិ បាលរាជធានី-ខេត្តទាំងអស់ លើការងារជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន ដាក់ចេញការណែនាំ៥ចំណុចទៅអភិបាលរាជធានី-ខេត្ត...

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោមពន្លឺនៃសន្តិភាព បានធ្វើឲ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ឆ្ពោះទៅចំណូលមធ្យមកម្រិតខ្ពស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ៖ ក្រោមពន្លឺនៃសន្តិភាព...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ពី​ប្រទេស​ណេ​ប៉ាល់​ដើម្បី​មក​សិក្សា​ស្វែងយល់​ពី​អំពី​កម្មវិធី​រេ​ដ​បូក​នៅ​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យនៃការអនុវត្តកម្មវិធី វិធីរេដបូក REDD+( ឥណទានកាបូន) រួចមកយ៉ាងហោចណាស់មានប្រទេសចំនួន២ ហើយបានមកសិក្សាស្វែងយល់ពីកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ពី​ប្រទេស​ណេ​ប៉ាល់​ដើម្បី​មក...

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

អាន​បន្ត៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច...

៧១ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជារក្សាខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនដើម្បីកសាងនិងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម

(ភ្នំពេញ)៖ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖រយៈពេល៧១ឆ្នាំមកនេះកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើនទាំងដំណាក់កាលប្រកបដោយមោទនភាពផងទាំងដំណាក់កាលប្រកបដោយភាពបត់បែនលំបាកស្មុគស្មាញនិងគ្រោះថ្នាក់ជាទីបំផុតផង ។

អាន​បន្ត៖ ៧១...

សុន្ទរកថាសម្តេចប្រធានគណបក្សប្រជាជនកមក្ពុជាថ្លៃងក្នុងពិធីមីន្ទីងរំឮកខួបទី ៧១ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា

សុន្ទរកថាទាំងស្រុងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លៃងក្នុងពិធីមីន្ទីងរំឮកខួបទី ៧១ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា។

ដកស្រង់ពី៖ រស្មីកម្ពុជា 

ព្រឹកថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

អាន​បន្ត៖ ព្រឹកថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ...

ការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជាមានជាង ២០៦លានដុល្លារ កើនឡើង៣៥% នៅត្រីមាសទី១

(ភ្នំពេញ)៖ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានទឹកប្រាក់ចំនួន២០៦លានដុល្លារ កើនឡើង៣៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

អាន​បន្ត៖ ការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជាមានជាង ២០៦លានដុល្លារ កើនឡើង៣៥% នៅត្រីមាសទី១

ប្រតិភូ​កងការពារ​ព្រំដែន​ថៃ​បំពេញ​ទស្សន​:​កិច្ច​សិក្សា ២​ថ្ងៃ​នៅ​កម្ពុជា​ដើម្បី រឹតចំណង​ស​ម័​ន្ធ​មេត្រីភាព

បាត់ដំបង: ប្រតិភូកងការពារព្រំដែន ចន្ទបុរី-ត្រាតរបស់ប្រទេសថៃចុះបំពេញទស្សន:កិច្ចសិក្សា ២ថ្ងៃនៅក្នុងប្រទេសកម្ពុជា សំដៅរឹតចំណងសម័ន្ធមេត្រីភាពរវាងគ្នាទៅវិញទៅមក។

អាន​បន្ត៖ ប្រតិភូ​កងការពារ​ព្រំដែន​ថៃ​បំពេញ​ទស្សន​:​កិច្ច​សិក្សា...

រដ្ឋមន្ត្រីការបរទេសកម្ពុជា បំពាក់មេដាយថ្នាក់មហាសិរីវឌ្ឍ ជូនទូតអាល្លឺម៉ង់

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នេះ បានបំពាក់មេដាយ ថ្នាក់មហាសិរីវឌ្ឍ

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បំពាក់មេដាយថ្នាក់មហាសិរីវឌ្ឍ ជូនទូតអាល្លឺម៉ង់

អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមទូរស័ព្ទជូនពរសម្តេចតេជោ ក្នុងខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ២០២២ នេះលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការទូរស័ព្ទដោយផ្ទាល់មកកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជា ជនកម្ពុជាដើម្បីធ្វើការជូនពរដោយផ្ទាល់ជូនចំពោះសម្តេច តេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជានូវការអបអរសាទរខួប ៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។

អាន​បន្ត៖ អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមទូរស័ព្ទជូនពរសម្តេចតេជោ ក្នុងខួប...

សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិច ឬ Vape

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs)។

អាន​បន្ត៖ សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យយកចិត្តទុកដាក់បង្ការ...

គណបក្សប្រជាជនកម្ពុជា ប្រកាស​ទទួល​យកលទ្ធផលបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែមិថុនានេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឧឡារិក ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

អាន​បន្ត៖ គណបក្សប្រជាជនកម្ពុជា ប្រកាស​ទទួល​យកលទ្ធផលបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា តាមទូរទស្សន៍ជាតិកម្ពុជា នឹងបណ្ដាញផ្លូវការមួយចំនួន

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមទូរទស្សន៍ជាតិកម្ពុជា នឹងបណ្ដាញផ្លូវការមួយចំនួន ។

អាន​បន្ត៖ គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលតុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត ទៅថ្ងៃខែឆ្នាំកំណើតពិត ៥ សីហា ១៩៥២

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែល តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត ៤ មេសា ឆ្នាំ១៩៥១ ទៅថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សម្តេច នាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន...

សម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ពីការផ្លាស់ប្តូរថ្ងៃកំណើត

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនានេះ បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ

អាន​បន្ត៖ សម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ពីការផ្លាស់ប្តូរថ្ងៃកំណើត

កម្ពុជាសម្ពោធម៉ាកអង្ករសមូហភាពពីរប្រភេទ ដើម្បីបង្កើនតម្លៃអង្ករជូនកសិករ

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្ពោធម៉ាកអង្ករសមូហភាព «SKO» នៃពូជស្រូវក្រអូប០១ និងម៉ាកអង្ករសមូហភាព «DSMK» នៃពូជស្រូវដំណើបស្បៃមង្គល។

អាន​បន្ត៖ កម្ពុជាសម្ពោធម៉ាកអង្ករសមូហភាពពីរប្រភេទ ដើម្បីបង្កើនតម្លៃអង្ករជូនកសិករ

សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីការផ្លាស់ប្តូរថ្ងៃកំណើត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយលិខិតពីរដាច់ដោយឡែកពីគ្នា ទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ពាក់ព័ន្ធការផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេច ពីថ្ងៃទី៤ ខែសីហា ទៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី...