បណ្តាញសង្គម

លោក សុន គន្ធរ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ​

ភ្នំពេញ៖ លោក សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងភរិយា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុ។

អាន​បន្ត៖ លោក សុន គន្ធរ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ​

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកស្រី ឈឺ​ន ស្រី​ម៉ាច ឧបត្ថម្ភ​ថវិកា ២​លាន​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​

ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

អាន​បន្ត៖ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកស្រី ឈឺ​ន ស្រី​ម៉ាច ឧបត្ថម្ភ​ថវិកា...

រដ្ឋមន្ត្រី​ទេសចរណ៍ និង​វិស័យ​ឯកជន បង្ហាញ​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព និង​ទាក់ទាញ សម្រាប់​ដំណើរ​កម្សាន្ត​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ​

ភ្នំពេញ: សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ទេសចរណ៍ និង​វិស័យ​ឯកជន បង្ហាញ​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព...

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្ដ។

អាន​បន្ត៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១...

មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាលសម្តែងការគួរសម

ភ្នំពេញៈ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

អាន​បន្ត៖ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម...

កម្ពុជា​-​អង់គ្លេស ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថែមទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម

ភ្នំពេញ៖ ក្នុងជំនួបការងាររវាងមន្រ្តីជាន់ខ្ពស់កម្ពុជា និងអង់គ្លេសភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។

អាន​បន្ត៖ កម្ពុជា​-​អង់គ្លេស ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថែមទៀត...

ការសិក្សា​ស្រាវជ្រាវ​ថ្មី​រកឃើញថា​៖ កុមារ​កម្ពុជា​បាន​ជួបប្រទះ​នឹង “​ការបាត់ បង់​ការរៀនសូត្រ​” យ៉ាងច្រើន នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រា​ត ត្បា​ត​កូ​វីដ​-១៩

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញនូវលទ្ធផល ថ្មីគួរឱ្យភ្ញាក់ផ្អើលអំពីការបាត់បង់ការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ។

អាន​បន្ត៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​រកឃើញថា​៖ កុមារ​កម្ពុជា​បាន​ជួបប្រទះ​នឹង “​ការបាត់...

UPDATE: គ.ជ.ប លុបបញ្ជីឈរឈ្មោះគណបក្សចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំ/សង្កាត់១៣ ខណៈបេក្ខជន៨៦នាក់ ត្រូវបានលុបឈ្មោះ

(ភ្នំពេញ)៖ គិតរហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបបញ្ជីឈរឈ្មោះគណបក្សនយោបាយចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំសង្កាត់ចំនួន១៣ ក្នុងចំណោមឃុំ/សង្កាត់១៦៥២ ទូទាំងប្រទេស ខណៈបេក្ខជន៨៦នាក់ ដែលត្រូវបានលុបឈ្មោះ។

អាន​បន្ត៖ UPDATE: គ.ជ.ប លុបបញ្ជីឈរឈ្មោះគណបក្សចំនួន៣...

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ធ្វើដំណើរ​មក​កម្ពុជា ក្នុង​សប្តាហ៍​នេះ​ដើម្បី​បង្កើត ចំណងមិត្តភាព​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី

ភ្នំពេញ៖ លោក ជុន ឡេម ( Jon Lambe) ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលោកស្រី ចូអែល ជេននី ( Joelle Jenny) នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥ខែមេសា ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសកម្ពុជាបាន ទទួលតំណែងជាប្រធានអាស៊ានកាលពីដើមឆ្នាំនេះ។

អាន​បន្ត៖ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់...

ទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនគណៈប្រតិភូសកម្មភាពមីន ហ្វីលីពីន

(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូសកម្មភាពមីន នៃប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីន ហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា...

មន្រ្តីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

អាន​បន្ត៖ មន្រ្តីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព...

តំបន់សេដ្ឋកិច្ចពិសេស Manhattan សន្យាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យរីកចម្រើន

ភ្នំពេញ៖ តាមរយៈ ការបង្កើតការងារជូនប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេស Manhattan បានសន្យាចួល រួមអ ភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាឲ្យរីកច ម្រើនជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

អាន​បន្ត៖ តំបន់សេដ្ឋកិច្ចពិសេស Manhattan សន្យាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យរីកចម្រើន

យុវជនឆ្នើម១០០​នាក់ ​ទទួលបាន​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា

ភ្នំពេញ៖យុវជនឆ្នើមចំនួន១០០នាក់ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ពួកគាត់ជានិស្សិតជំនាន់ដំបូងគេបង្អស់ ដែលទទួលបានអាហារូបករណ៍ចេន ហ្ស៊ី នេះ។

អាន​បន្ត៖ យុវជនឆ្នើម១០០​នាក់ ​ទទួលបាន​អាហារូបករណ៍ ចេ​ន ហ្ស៊ី...

គ​.​ជ​.​ប​.​បញ្ជាក់​អង្គហេតុ និង​អង្គច្បាប់​លុប​ចោល​បញ្ជី​បេក្ខជន​ដំបូង​គណបក្ស​ភ្លើងទៀន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានប្រកាសពីអង្គហេតុ និងអង្គច្បាប់ក្នុងការសម្រេចលុបចោលបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀតដែលមិនបានគោរពតាមច្បាប់ ។

អាន​បន្ត៖ គ​.​ជ​.​ប​.​បញ្ជាក់​អង្គហេតុ...

រដ្ឋបាល​រាជធានី កំពុង​តុបតែង​លម្អ​ទីសាធារណៈ និង​ដាក់ពង្រាយ បង្គន់​អនាម័យ​ចល័ត នៅ​កន្លែង​កម្សាន្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខ​

ភ្នំពេញៈ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក តុបតែងលម្អទីសាធារណៈ រមណីយដ្ឋាន និងសួនច្បារនានា និងដាក់ពង្រាយបង្គន់អនាម័យចល័ត ចំនួន ៣០ បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកម្សាន្ត នៅកន្លែងកម្សាន្តនានា នៅក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ រដ្ឋបាល​រាជធានី កំពុង​តុបតែង​លម្អ​ទីសាធារណៈ និង​ដាក់ពង្រាយ បង្គន់​អនាម័យ​ចល័ត...

សមិទ្ធផល​ថ្មីលើ​ទឹកដី​ខេត្តសៀមរាប ជា “តា​រា​រះ នា​ទិសឧត្តរ​”

ភ្នំពេញ៖ ផ្លូវថ្មី ៣៨ខ្សែនិងគម្រោងស្ដារលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបដែលវិនិយោគដោយ ថវិកាជាតិចំណាយថវិកាប្រមាណ ២០០លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាន​បន្ត៖ សមិទ្ធផល​ថ្មីលើ​ទឹកដី​ខេត្តសៀមរាប ជា “តា​រា​រះ នា​ទិសឧត្តរ​”

ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាស

(ភ្នំពេញ)៖ ផ្លូវ៣៨ខ្សែ ការស្តារ-កែលំអរស្ទឹងសៀមរាប ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងសៀមរាប ដែលប្រើកញ្ចប់ថវិកាសរុបជាង ១៥០លានដុល្លារ ត្រូវបានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២០ ជាពេលវេលាកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ដ៏ខ្លាំងក្លា។

អាន​បន្ត៖ ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩...

គ.ជ.ប​ បញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់ ក្នុងការ សម្រេចច្រានចោលបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែមេសា នេះ បានបញ្ជាក់អំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អាន​បន្ត៖ គ.ជ.ប​ បញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់ ក្នុងការ...

គិតត្រឹមថ្ងៃទី៣មីនា មានភ្នាក់ងារ​គណបក្សនយោបាយ ចុះឈ្មោះសង្កេតមើលដំណើរការបោះឆ្នោតឃុំសង្កាត់ ជាង ៧៨០០០នាក់ មកពី ១៧គណបក្ស​

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារគណបក្សនយោបាយ បានស្នើសុំចុះឈ្មោះ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា សរុបមានចំនួន ៧៨ ៤៥៧នាក់ ក្នុងនោះ មានស្ត្រី ចំនួន ២២ ៥៩៦នាក់។

អាន​បន្ត៖ គិតត្រឹមថ្ងៃទី៣មីនា មានភ្នាក់ងារ​គណបក្សនយោបាយ...

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេងនៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី គង់ សូរីតា អនុរដ្ឋលេខានៃក្រសួងកិច្ចការនារី បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងដៃគូសហការទាំងអស់ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការជួយផ្នែកហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាល ការប្រឹក្សាយោបល់ផ្សេងៗ ដល់សហគ្រាសខ្នាតតូច មីក្រូ និងមធ្យម ជាពិសេសសគ្រិនស្រ្តី និងក្មេងស្រី ដើម្បីបង្កើនចំនួនសហគ្រិនវ័យក្មេងនៅកម្ពុជា ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍...

ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជន ទីផ្សារបណ្តាញ រួមគ្នាពង្រឹងវិជ្ជាជីវៈ ទប់ស្កាត់ជនខិលខូច​ធ្វើឲ្យវិស័យនេះធ្លាក់ចុះ

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បន្តអំពាវនាវ ដល់សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ នៅកម្ពុជាទាំងអស់ ត្រូវរួបរួមគ្នាថែរក្សាឲ្យបាន នូវវិជ្ចាជីៈត្រឹមត្រូវ កុំឲ្យបាត់បង់នូវទំនុកចិត្ត រហូតធ្វើឲ្យទីផ្សារបណ្តាញ មានភាពខ្មៅកង្វក់ ។

អាន​បន្ត៖ ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជន...