បណ្តាញសង្គម

កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាឆ្លងជំងឺកូវីដ១៩ ក្នុងពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្នើដល់ភាគីថៃ ជួយព្យាបាលពលករខ្មែរដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករដែលកំពុងស្វែងរកការងារ ធ្វើក្នុងប្រទេសថៃ។ លោកក៏បានស្នើភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ នឹងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំ ទទួលពលករខុសច្បាប់ពីកម្ពុជា។

អាន​បន្ត៖ កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាឆ្លងជំងឺកូវីដ១៩...

កុំប្រហែសខ្លួន ! រកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី «Delta» ច្រើនជាង១៣០០នាក់ និងរាតត្បាតក្នុងរាជធានី-ខេត្តចំនួន២៣

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះថា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា «Delta» នៅក្នុងរាជធានី- ខេត្ត ចំនួន២៣ មានសរុប១៣២៥នាក់ ហើយ ។

អាន​បន្ត៖ កុំប្រហែសខ្លួន ! រកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី «Delta» ច្រើនជាង១៣០០នាក់...

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧបត្ថម្ភអង្ករដល់ពលរដ្ឋងាយរងគ្រោះ តាមរយៈសមាគមនារីខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ អំណោយជាអង្កររបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ត្រូវបានយកមកឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលងាយរងគ្រោះតាមរយៈលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ តំណាងឱ្យលោកអភិបាលខណ្ឌ ជា ពិសី។

អាន​បន្ត៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧបត្ថម្ភអង្ករដល់ពលរដ្ឋងាយរងគ្រោះ...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កម្ពុជាអាចទិញវ៉ាក់សាំងកូវីដគ្រប់គ្រាន់មកចាក់ជូនពលរដ្ឋ តែប្រទេសខ្លះមានលុយ ទិញមិនបាន

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖...

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានផ្លែមៀន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនកងកម្លាំងនគរបាល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ចំនួន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

អាន​បន្ត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានផ្លែមៀន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន...

ទីប្រឹក្សាសម្តេចតេជោ ស្នើថៃទប់ស្កាត់ការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា លើបណ្តាញសង្គមចេញពីប្រទេសថៃ

(បាងកក, ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីថៃ ទប់ស្កាត់សកម្មភាពវាយប្រហារ និងការជេរប្រមាថនានាលើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំង ដែលកំពុងជ្រកកោននៅក្នុងប្រទេសថៃ។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចតេជោ ស្នើថៃទប់ស្កាត់ការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា...

ក្រសួងប្រៃសណីយ៍ និង UNDP ក្រោមការគាំទ្រថវិកាពីអូស្ត្រាលី ប្រកាសចាប់ផ្តើមដំណើរការ សម្ព័ន្ធឌីជីថលមួយ ដើម្បីជួយជ្រោមជ្រែងសហគ្រាសក្នុងស្រុក នៅកម្ពុជា

(ភ្នំពេញ)៖ ជាផ្នែកមួយនៃកម្មវិធីពន្លឿនការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រោមថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យូអិនឌីភី (UNDP) បានប្រកាសចាប់ផ្តើមដំណើរការសម្ព័ន្ធមួយ ដែលមានឈ្មោះថា កាន់តែខ្លំាងជាមួយឌីជីថល ដើម្បីជួយផ្នែកឌីជីថលដល់សហគ្រាសក្នុងស្រុកនៅកម្ពុជា ។

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ និង UNDP ក្រោមការគាំទ្រថវិកាពីអូស្ត្រាលី...

ហាងឆេងលុយរៀលចាញ់ប្រៀបលុយបាតថៃ !

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរធ្លាក់ថ្លៃបន្តិចបើធៀបនឹងប្រាក់បាតថៃ ។

អាន​បន្ត៖ ហាងឆេងលុយរៀលចាញ់ប្រៀបលុយបាតថៃ !

WHO ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង និងសម្ភារបរិក្ខារពេទ្យប្រយុទ្ធនឹងជំងឺកូវីដ គិតជាថវិកាជាង៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) ផ្ដល់ជំនួយជាសម្ភារប្រព័ន្ធត្រជាក់ រួមមាន រថយន្ដបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខារពេទ្យបន្ទាប់បន្សំ, សម្ភារបរិក្ខារវេជ្ជសាស្ដ្រ រួមមានម៉ាសចំនួន ១៦០,០០០, ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃចំនួន ៨,៧៥០ដប និងសម្ភារអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨,០៧៦.៥០ដុល្លារ។

អាន​បន្ត៖ WHO ផ្ដល់ជំនួយរថយន្ដបំពាក់ប្រព័ន្ធត្រជាក់ដឹកវ៉ាក់សាំង៣គ្រឿង...

ក្រសួងសុខាភិបាល​ស្នើ​អភិបាល​រាជធានីខេត្ត​កៀរគរ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ា​ក់​កូ​វី​ដ​១៩​ ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់​គ្នា

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្តធ្វើការអប់រំណែនាំ ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាតាមចំនួនកំណត់ ។

អាន​បន្ត៖ ក្រសួងសុខាភិបាល​ស្នើ​អភិបាល​រាជធានីខេត្ត​កៀរគរ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ា​ក់​កូ​វី...

សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ១៤​ថ្ងៃ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង រយៈពេល១៤ថ្ងៃ ដោយមានធុរៈផ្ទាល់ខ្លួន ។

អាន​បន្ត៖ សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ទៅ​ប្រទេស​បារាំង​ ១៤​ថ្ងៃ

TOP NEWS: ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ TOP NEWS: ចិនប្រកាសថា ខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត...

សត្វក្រៀលមួយក្បាលកំសត់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងប្រជាពលរដ្

រាជធានីភ្នំពេញ ៖ ក្រុមការងារប្រចាំខេត្តរតនគីរីនៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរការសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កាលពីថ្មីៗនេះបានចុះជួយសង្គ្រោះសត្វក្រៀលមួយក្បាលដែលជាប់មងរបស់ប្រជាពលរដ្ឋ ។

អាន​បន្ត៖ សត្វក្រៀលមួយក្បាលកំសត់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងប្រជាពលរដ្

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពីលោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ២០តោន លើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ២០តោន លើកទី២...

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហាក់បីដូចជាការដើរមុនមួយជំហាន ឬមុនសភាពការណ៍ដែលអាចកើតមានឡើងនៅពេលខាងមុខពីជំងឺកូវីដ១៩។ ជាពិសេស ពេលនេះបានចាក់ដូសទី៣បន្ថែម លើគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺបានជួយទៅដល់ការពង្រឹងប្រព័ន្ធការពាររឹងមាំរបស់ពួកគាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន...

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៧ចំណុចទៅរដ្ឋមន្ត្រីទេសចរណ៍ថៃ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

(បាងកក,ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់សំណើចំនួន៧ចំណុច ទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជួយជំរុញដល់វីស័យទេសចរណ៍នៅកម្ពុជា។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៧ចំណុចទៅរដ្ឋមន្ត្រីទេសចរណ៍ថៃ...

ក្រសួងដឹកជញ្ជូនកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៦៥%

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសារធាណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បានកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និងអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបាន៦៥% ។

អាន​បន្ត៖ ក្រសួងដឹកជញ្ជូនកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈ...

WHO កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ WHO កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា...

មៀនប៉ៃលិនក្លាយជាកាដូ និងរបស់ហ្វ្រីសម្រាប់សេវាកម្មមួយចំនួននៅភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីមានយុទ្ធនាការទិញមៀនប៉ៃលិន ដើម្បីសង្រ្គោះការខាតបង់ដល់អ្នកដំា ក្រោយពីកសិផលមួយប្រភេទគ្មានទីផ្សារដោយប្រទេសថៃមិនទទួលទិញមក កសិកអាចលក់មានពី ២៥០០ រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្ននេះមៀនប៉ៃលិនបានក្លាយជារបស់ដែលគេធ្វើកាដូជូនគ្នា ក្លាយជារបស់ថែមសម្រាប់សេវាកម្មនានា ពីព្រោះថា ក្រុមអាជីវករ មន្រ្តីរាជការ រហូតដល់ប្រមុខរាជរដ្ឋាភិបាលបានអន្តរាគមន៍ជួយសង្រ្គោះផ្លែឈើមួយប្រភេទនេះ យកទៅបម្រើសកម្មភាពមនុស្សធម៌ និងជំនួយផ្សេងៗ ។

អាន​បន្ត៖ មៀនប៉ៃលិនក្លាយជាកាដូ និងរបស់ហ្វ្រីសម្រាប់សេវាកម្មមួយចំនួននៅភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រគល់ជំនួយគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា...