បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ គ្មានលើកលែងលើកទី២ ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់២២៩ គ្រឿងក៏ដោយ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន២២៩គ្រឿងក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែលចំពោះយានយន្តដឹកជញ្ជូនដោយគ្មានករណីការលើកលែងជាលើកទី២ឡើយ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ គ្មានលើកលែងលើកទី២...

សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ព មិនត្រឹមតែដើរតួនាទីចម្បង ការថែរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ននានា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ននានា។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ព មិនត្រឹមតែដើរតួនាទីចម្បង...

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ពិភាក្សាលើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១១ ខែតុលា តាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទចំនួន៣។

អាន​បន្ត៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ...

ក្រសួងទេសចរណ៍៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជា ១៤៣នាក់ ត្រូវបានចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន ១៤៣នាក់ ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។

អាន​បន្ត៖ ក្រសួងទេសចរណ៍៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជា ១៤៣នាក់...

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា...

ទេសរដ្ឋមន្រ្តី លី ធុជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន៣៤នាក់ ថយចុះ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្រាប់ការងារនៅចំពោះរបស់អាជ្ញាធរមីន គឺការទប់ស្កាត់កុំឱ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាពរស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី លី ធុជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះដោយសារមីន...

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ប្រកាសលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី លទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈប្រព័ន្ធ Video Conference និងផ្ទាល់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

អាន​បន្ត៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ...

ទីប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ ចែករំលែកការងារសង្គមកិច្ច

(បាងកក, ប្រទេសថៃ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបពិភាក្សាការងារជាមួយលោក Juti Krairerk រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម...

លោក ហ៊ុន ម៉ានី៖ ការវិលត្រលប់នៃវត្ថុបុរាណខ្មែរ មកមាតុភូមិវិញ មិនត្រឹមតែជាក្តីសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយ ដែលបាត់បង់ដោយសារមូលហេតុផ្សេងៗក្នុងអតីតកាល

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី៖ ការវិលត្រលប់នៃវត្ថុបុរាណខ្មែរ មកមាតុភូមិវិញ...

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖ សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលស្នើដោយតំណាងរាស្រ្តអាមេរិក២រូប មានចរិតនយោបាយ មិនឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជា

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា សេចក្តីស្នើច្បាប់

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖ សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា...

កម្ពុជា-អូស្ត្រាលី សហការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម-ចំណីអាហារ, ត្រឹមខែសីហា គម្រោងវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តម្លៃជិត ១០ពាន់លានដុល្លារ ត្រូវបានអនុម័ត

(ភ្នំពេញ)៖ អនុស្សារណៈយោគយល់គ្នា ស្តីពីការរៀបចំហិរញ្ញប្បទាន សម្រាប់គាំទ្រការប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ CDC , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

អាន​បន្ត៖ កម្ពុជា-អូស្ត្រាលី សហការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម-ចំណីអាហារ,...

មានពន្លឺហើយ ! អ្នកជំនាញខាងវ៉ាក់សាំងថា កូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

សហរដ្ឋអាមរិក ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយ សម្រាប់កម្ពុជា ក៏ដូចជា ពិភពលោកផងដែរ ក្រោយពីអ្នកជំនាញវ៉ាក់សាំង បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ។

អាន​បន្ត៖ មានពន្លឺហើយ ! អ្នកជំនាញខាងវ៉ាក់សាំងថា កូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

TOP NEWS: នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស

(ភ្នំពេញ)៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញនូវការដឹងគុណ និងអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ។

អាន​បន្ត៖ TOP NEWS: នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន...

ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធររៀបចំវិធានការបង្ការជំងឺកូវីដ-១៩ ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ឲ្យម៉ឺងម៉ាត់

រាជធានីភ្នំពេញ ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ នៅពេលខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់ខ្លាំងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាលបានស្នើឲ្យអាជ្ញាធរមូលដ្ឋានរៀបចំវិធានការបង្ការជំងឺកូវីដ១៩ ឲ្យបានម៉ឺងម៉ាត់ ។

អាន​បន្ត៖ ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធររៀបចំវិធានការបង្ការជំងឺកូវីដ-១៩...

ក្រសួងព័ត៌មាន ហាមមិនឱ្យមានការចាក់ផ្សាយខ្សែភាពយន្ត «Methagu»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយខ្សែភាពយន្ត «Mothagu» នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ។

អាន​បន្ត៖ ក្រសួងព័ត៌មាន ហាមមិនឱ្យមានការចាក់ផ្សាយខ្សែភាពយន្ត «Methagu»

TOP NEWS: លោក អ៊ុច បូររិទ្ធ តំណាងសម្តេចតេជោ បានប្រគល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវរួចរាល់ហើយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ជូនលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវរួចរាល់ហើយ។

អាន​បន្ត៖ TOP NEWS: លោក អ៊ុច បូររិទ្ធ តំណាងសម្តេចតេជោ បានប្រគល់វ៉ាក់សាំង Sinovac...

ព្រឹកថ្ងៃនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត ដឹកមកដល់កម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត...

សម្តេចតេជោ ចង់ឃើញវ៉ាក់សាំងកូវីដជាទំនិញសាធារណៈមានតម្លៃសមរម្យ និងអនុញ្ញាឲ្យគ្រប់ប្រទេសអាចមានលទ្ធភាពទិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវតាមរយៈកិច្ចប្រជុំកំពូលសកលឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈដែលមានតម្លៃសមរម្យ និងអនុញ្ញាតឲ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការរបស់ខ្លួន ។

អាន​បន្ត៖ សម្តេចតេជោ ចង់ឃើញវ៉ាក់សាំងកូវីដជាទំនិញសាធារណៈមានតម្លៃសមរម្យ...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវពិភពលោកឱ្យកំណត់វ៉ាក់សាំងកូវីដ១៩ទាំងអស់ ដែល WHO ទទួលស្គាល់ ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសនានាលើពិភពលោក ឱ្យមានការកំណត់វ៉ាក់សាំងកូវដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពិភពលោកឱ្យកំណត់វ៉ាក់សាំងកូវីដ១៩ទាំងអស់ ដែល WHO...

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់បាន​កិច្ច​សហប្រតិបត្តិការ ក្នុងការបង្កើតនូវ​ជំនឿ​ជឿ​ជាក់ ប្រកបដោយការស្ថាបនា ដោយមិនទម្លាក់​កំហុសឱ្យគ្នា

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សថា កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតនូវជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដោយមិនទម្លាក់ កំហុសឱ្យគ្នាទៅវិញទៅមក។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់បាន​កិច្ច​សហប្រតិបត្តិការ...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩ តាមលទ្ធភាពរៀងខ្លួនដោយទឹកចិត្តស្មោះសរ និងមិនបង្កប់របៀបវារៈនយោបាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវចូលរួមបញ្ឈប់វិបត្តិកូវីដ១៩ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ ហើយមិនមានបង្កប់នូវរបៀបវារៈនយោបាយ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩...