បណ្តាញសង្គម

សម្តេចតេជោ ៖ ខ្ញុំចូលរួមប្រជុំ Zoom ជាមួយក្រុមប្រឆាំង តែគ្មានរឿងនយោបាយត្រូវដោះស្រាយ ឬចរចាឡើយ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា សម្តេចពិតជាបានចូលរួមតាមប្រព័ន្ធ Zoom ជាមួយក្រុមប្រឆាំង តែកុំយល់ច្រឡំថា មានការដោះស្រាយ ឬចរចានយោបាយ គឺគ្មានឡើយ ។

អាន​បន្ត៖ សម្តេចតេជោ ៖ ខ្ញុំចូលរួមប្រជុំ Zoom ជាមួយក្រុមប្រឆាំង...

មន្ត្រីជាន់ខ្ពស់ការបរទេស៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល ASEM13

(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM13) បានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ចំនួន ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ការបរទេស៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ...

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទចំនួន២ នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams)។

អាន​បន្ត៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទចំនួន២...

សម្តេច​តេ​ជោ​ ៖ មិន​អាច​បើក​សាលារៀនបឋម​សិក្សា​ឡើង​វិញ ​ប្រៀប​​ដូចបាត់​មូលដ្ឋាន​គ្រឹះ​វិស័យ​អប់រំ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បើសិនមិនអាចបើកសាលារៀនបឋមសិក្សាឡើងវិញទេប្រៀបដូចជាការបាត់បង់មូលដ្ឋានគ្រឹះវិស័យអប់រំនៅកម្ពុជា។

អាន​បន្ត៖ សម្តេច​តេ​ជោ​ ៖ មិន​អាច​បើក​សាលារៀនបឋម​សិក្សា​ឡើង​វិញ...

ក្រសួងមហាផ្ទៃ យល់ព្រមចុះឈ្មោះ «គណបក្ស​កែទម្រង់កម្ពុជា» ហើយ

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» សរសេរជាអក្សរកាត់ (គ.ក.ក) នៅក្នុងបញ្ជីគណបក្សនយោបាយ។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ យល់ព្រមចុះឈ្មោះ «គណបក្ស​កែទម្រង់កម្ពុជា» ហើយ

គ្រូបង្រៀន ដែលចង់ធ្វើតេស្ត រកកូវីដ អាចទៅកាន់ ៨ទីតាំង នៅភ្នំពេញ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញាថា លោកគ្រូ អ្នកគ្រូ ដែលមានបំណងធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ដែលសាលារាជធានីភ្នំពេញ បានរៀបចំទីតាំង ២កន្លែង សម្រាប់លោកគ្រូអ្នកគ្រូ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ គឺ ១- វិទ្យាល័យទួលស្វាយព្រៃ និង២- វិទ្យាល័យជាស៊ីម បឹងកេងកង។

អាន​បន្ត៖ គ្រូបង្រៀន ដែលចង់ធ្វើតេស្ត រកកូវីដ អាចទៅកាន់ ៨ទីតាំង នៅភ្នំពេញ

រយៈពេល៤៦ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន១,៧១៨,៦៧៣នាក់

(ភ្នំពេញ)៖ រយៈពេល៤៦ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧១៨,៦៧៣នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៥០៦,១៩៧នាក់ (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា)។

អាន​បន្ត៖ រយៈពេល៤៦ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ...

ក្រសួងសេដ្ឋកិច្ច រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង អំពីមុខងារលទ្ធកម្មពេញលេញ និងមុខងាររៀបចំផែនការថវិកា ជូនមន្ត្រីរាជការ

(ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «បញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញ និងមុខងាររៀបចំផែនការថវិកា» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង អំពីមុខងារលទ្ធកម្មពេញលេញ...

គ.ជ.ប ៖គិតមកដល់ពេលនេះមិនទាន់មានតំណាងគណបក្សនយោបាយចុះឈ្មោះសង្កេតការណ៍បោះ ឆ្នោត ឃុំសង្កាត់

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានថ្លែងឱ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយណាមួយបញ្ចូនតំណាងខ្លួនមក ដើម្បីធ្វើការសង្កេតការណ៍នៃការរៀបចំការបោះឆ្នោតឃុំ -សង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ ខាងមុខនេះទេ ។

អាន​បន្ត៖ គ.ជ.ប ៖គិតមកដល់ពេលនេះមិនទាន់មានតំណាងគណបក្សនយោបាយចុះឈ្មោះសង្កេតការណ៍បោះ ឆ្នោត...

សហគ្រាសពាណិជ្ជកម្ម, ស្ថានប័នរដ្ឋ-គម្រោងរដ្ឋ, ស្ថានទូត, សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន៥,៧៨២ បានមកចុះបញ្ជីពន្ធដារ

(ភ្នំពេញ)៖ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានក្រុមហ៊ុន, សហគ្រាសពាណិជ្ជកម្ម, ស្ថានប័នរដ្ឋ-គម្រោងរដ្ឋ, ស្ថានទូត, សមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ៥,៧៨២ បានចុះបញ្ជីពន្ធដារ។

អាន​បន្ត៖ សហគ្រាសពាណិជ្ជកម្ម, ស្ថានប័នរដ្ឋ-គម្រោងរដ្ឋ, ស្ថានទូត, សមាគម...

មន្ត្រីក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់កម្ពុជា៦រូប ឆ្លងផុតជោគជ័យការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅប្រទេសចិន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។

អាន​បន្ត៖ មន្ត្រីក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់កម្ពុជា៦រូប...

លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលពិបាកធ្វើដំណើរមកទីតាំងទទួលវ៉ាក់សាំង

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន ណែនាំដល់ក្រុមគ្រូពេទ្យត្រូវនាំយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះណា ដែលពិបាកធ្វើដំណើរ ដើម្បីមកទីតាំងចាក់វ៉ាក់សាំងចល័ត ដែលអាជ្ញាធរខេត្ដបានរៀបចំ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ១៩...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសកំណត់វិធាននីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពី វិធាននីតិវិធីនៃការអនុវត្ដអាករ លើតម្លៃបន្ថែមចំពោះ ប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន...

សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមថ្ងៃសុក្រនេះ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។

អាន​បន្ត៖ សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ...

ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញ ខណៈលោក ឃួង ស្រេង ចុះពិនិត្យមើលតាមសាលារៀន

(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមវិធានការសុខាភិបាល។

អាន​បន្ត៖ ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ...

មេបញ្ជាការ​កង​យោធ​​ខេមរភូមិន្ទ​ចាត់​វិធានការ​ម៉ឺងម៉ាត់​​យានយន្ត​ជ្រក​ផ្លា​ក​លេខ​ ខ.ម ​ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីប្រកាសស្តីពីការបង់ពន្ធយានយន្តទាំងអស់ មេបញ្ជាការកងយោធលខេមរភូមិន្ទប្រកាសចាក់វិធានការម៉ឺងម៉ាត់ចំពោះយានយន្តជ្រកផ្លាកលេខខេមរភូមិន្ទក្នុងការប្រមូលពន្ធជូនរដ្ឋ ។

អាន​បន្ត៖ មេបញ្ជាការ​កង​យោធ​​ខេមរភូមិន្ទ​ចាត់​វិធានការ​ម៉ឺងម៉ាត់​​យានយន្ត​ជ្រក​ផ្លា​ក​លេខ​...

មន្ត្រីជាន់ខ្ពស់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-អាស៊ាន ជួបប្រជុំលើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន បានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន (42nd ASOD) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈតាមប្រព័ន្ធអនឡាញ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-អាស៊ាន ជួបប្រជុំលើកទី៤២...

មិនអនុញ្ញាតិឱ្យមានមនុស្សកកកុញថ្ងៃកាន់បិណ្ឌ ទោះព្រះសង្ឃនៅរាជធានីភ្នំពេញបានចាក់វ៉ាក់រួចក្តី

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញបានលើកឡើងថា គ្រប់វត្តនៅរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប៉ុន្តែត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត បើទោះបីជាព្រះសង្ឃគង់នៅវត្តអារាមបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចហើយក្តី ។

អាន​បន្ត៖ មិនអនុញ្ញាតិឱ្យមានមនុស្សកកកុញថ្ងៃកាន់បិណ្ឌ...

គ.ជ.ប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ នឹងមានឃុំ-សង្កាត់១,៦៥២ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់១១,៦២២នាក់

(ភ្នំពេញ)៖ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ បានកំណត់ចំនួនឃុំ-សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

អាន​បន្ត៖ គ.ជ.ប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២...

រដ្ឋាភិបាលគ្រោងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ចាក់វ៉ាក់សាំងរួច ខណៈបើកដំណើរការវិស័យអប់រំជាមុន

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងរួច ខណៈដាក់ដំណើរការវិស័យអប់រំជាមុន ។

អាន​បន្ត៖ រដ្ឋាភិបាលគ្រោងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ចាក់វ៉ាក់សាំងរួច...

កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែ ឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិ របស់ប្រទេសអូស្ត្រាលី។

អាន​បន្ត៖ កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ