បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយ តែជាអ្នកនិយាយក្នុងនាមក្រសួង

រាជធានីភ្នំពេញ ៖ ដើម្បីកុំឲ្យមានការជៀសវាង និងយល់ច្រឡំ រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយនោះទេ គឺគ្រាន់តែជាអ្នកនិយាយក្នុងនាមក្រសួងតែប៉ុណ្ណោះ ហើយមិនមែនអ្នកវិភាគក្នុងនាមឯកជនម្នាក់ឯងនោះដែរ ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មន្ត្រីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយ...

នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បង្ហាញពីវិធីសាស្រ្តការពារ និងល្បិចឆបោក របស់ជនខិលខូច តាមប្រព័ន្ធអ៉ីនធើណិត

(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញពីវិធីសាស្រ្តទប់ទល់នឹងល្បិចរបស់ជនខិតខូចតាមប្រព័ន្ធអ៉ីនធើណិត ដែលទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃជាដើម។

អាន​បន្ត៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បង្ហាញពីវិធីសាស្រ្តការពារ និងល្បិចឆបោក...

សម្ភារៈបរិក្ខារពេទ្យរបស់កម្ពុជា ដែលបរិច្ចាគឲ្យវៀតណាម ត្រូវបានដឹកដោយយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ

(ភ្នំពេញ)៖ យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នៅម៉ោង ៧៖៣០ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅទីក្រុងហូជីមិញ ដោយដឹកសម្ភារៈបរិក្ខារពេទ្យជិត ១០ តោន ដែលមានចំនួន ១,១២៥ កេស របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលវៀតណាម។

អាន​បន្ត៖ សម្ភារៈបរិក្ខារពេទ្យរបស់កម្ពុជា ដែលបរិច្ចាគឲ្យវៀតណាម ត្រូវបានដឹកដោយយន្តហោះ...

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​លិខិត​រំលែក​ទុក្ខ ជូន​លោកស្រី​អធិកា​បតី​អា​ល្លឺ​ម៉​ង់ ចំពោះ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងនៅថ្ងៃទី១៩ កក្កដានេះថា លិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកជំទាវ Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

អាន​បន្ត៖ សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​លិខិត​រំលែក​ទុក្ខ...

ព្រឹកថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន នាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដទី៦លាន នៅខេត្ដកំពង់ចាម

កំពង់ចាម)៖ លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នឹងនាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៦លាន ដែលបានទៅលើ លោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម។

អាន​បន្ត៖ ព្រឹកថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន នាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត...

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូន កាកបាទក្រហមវៀតណាម ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១នេះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូន កាកបាទក្រហមវៀតណាម...

សម្ភារ​បរិក្ខារ​ពេទ្យ​​រាជរដ្ឋាភិបាល​កម្ពុជាផ្តល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​រួចហើយ

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ត្រូវបានយក ទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ សម្ភារ​បរិក្ខារ​ពេទ្យ​​រាជរដ្ឋាភិបាល​កម្ពុជាផ្តល់​ជូន​រដ្ឋាភិបាល...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្របសម្រួលនាំសម្ភារៈចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ជូនស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ដែលទើបសម្រាលកូន

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ និងការណែនាំផ្ទាល់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រី អ៊ុច និពន្ធ អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង និងលោកស្រី ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការសម្របសម្រួលនាំយកសម្ភារៈចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ជូនដល់ស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ដែលទើបសម្រាលកូនរួច។

អាន​បន្ត៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា...

យក​ខេត្តសៀមរាបជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ កកកុញ​កំពុងខ្វះខាតកន្លែងដាក់​អ្នក​ជំងឺកូវីដ

ខេត្តសៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។

អាន​បន្ត៖ យក​ខេត្តសៀមរាបជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ...

រាជរដ្ឋាភិបាល កំណត់គោលដៅ៣ចំណុច ដើម្បីពង្រីកសមត្ថភាពក្នុងការរុករកមុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ៣ចំណុច ដើម្បីពង្រីកសមត្ថភាពនៃការរុករក និងកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩។

អាន​បន្ត៖ រាជរដ្ឋាភិបាល កំណត់គោលដៅ៣ចំណុច...

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង៣ពាន់នាក់ទៀត ដែលព្យួរការងារដោយសារជំងឺកូវីដ

រាជរដ្ឋាភិបាលបានបន្តបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត សរុបចំនួន៣,១៨០ នាក់ នៅរោងចក្រ សហគ្រាស ចំនួន៣២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរការងារដោយសារជំងឺកូវីដ១៩។

អាន​បន្ត៖ រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង៣ពាន់នាក់ទៀត...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពី ការរៀបចំ...

សកម្មភាព​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប

នៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង៦ខែជារដូវវស្សា។

អាន​បន្ត៖ សកម្មភាព​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប

ត្រឹម​ថ្ងៃ​១៤ ​កក្កដា ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូនពលរដ្ឋ​ជាង​៥​លាន​២​សែ​ននាក់​ស្មើ​៥២.៤០%

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ខែកក្កដានេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តបានជាង៥លាន២សែននាក់ ក្នុងចំណោមគោលដៅចាក់ឲ្យបាន១០លាននាក់ ។

អាន​បន្ត៖ ត្រឹម​ថ្ងៃ​១៤ ​កក្កដា...

កម្ពុជាចាប់ផ្ដើមអនុវត្ដច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់» ដើម្បីជំរុញឲ្យការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌

(ភ្នំពេញ)៖ ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានចាប់ផ្តើមអនុវត្តហើយ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។

អាន​បន្ត៖ កម្ពុជាចាប់ផ្ដើមអនុវត្ដច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»...

ទូតខ្មែរនៅវៀតណាមប្រកាសឲ្យពលរដ្ឋខ្មែរនៅ វៀតណាមចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ

រាជធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសឲ្យពលរដ្ឋខ្មែរកំពុងរស់នៅវៀតណាម ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវៀតណាម ។

អាន​បន្ត៖ ទូតខ្មែរនៅវៀតណាមប្រកាសឲ្យពលរដ្ឋខ្មែរនៅ...

តារាសាគរ​ទីក្រុង​ឋានសួគ៌​​ថ្មី​ក្បែរ​មាត់​សមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​លេច​រូបរាង​ រួមទាំងព្រលាន​យន្តហោះ​ក៏​រួចរាល់​ដែរ

តំបន់តារាសាគរនៅក្នុងខេត្តកោះកុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធធំៗបានលេចរូបរាង ដែលបន្តិចទៀតនេះនឹងក្លាយជាកូនទី ធ្លាប់ជាទីស្ងាត់ជ្រងំក្បែរសមុទ្រដ៏ស្ងប់ស្ងាត់ តំបន់វិស្សមកាលតារាសាគរ កំពុងប្រែក្លាយបន្តិចម្តងជាទីក្រុងថ្មីដ៏ទំនើប ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍។

អាន​បន្ត៖ តារាសាគរ​ទីក្រុង​ឋានសួគ៌​​ថ្មី​ក្បែរ​មាត់​សមុទ្រ...

រដ្ឋមន្ត្រីក្រសួង​សាធារណការ​បញ្ជា​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ឃាត់​បាន​ទុក​១​ឆ្នាំ​មិន​ដោះ​លែង​ជា​ដាច់ខាត

រាជធានីភ្នំពេញ ៖ ជាការអនុវត្តច្បាប់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តថែរក្សាយានយន្តដែលចាប់ឃាត់ទុក រយៈពេល១ឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ​បញ្ជា​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ឃាត់​បាន​ទុក​១​ឆ...

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងអំណរគុណ IMF ដែលជួយគាំទ្រដល់ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក

(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជួយគាំទ្រដល់ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាកន្លងមក។

អាន​បន្ត៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងអំណរគុណ IMF ដែលជួយគាំទ្រដល់ធនាគារជាតិ...

តាម​រយៈ​សេចក្ដីថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ រដ្ឋមន្ត្រី​ពាក់កណ្តាល​ឆមាស​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្តី​ពី «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ចំណុច​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពហុភាគី​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​ពិភពលោក​» ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ តាម​រយៈ​សេចក្ដីថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ...

ប្រមុខ​ការទូត​កម្ពុជា​ចង់​ឃើញ​ប្រទេស​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​រួម​គ្នា​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធថា បើសិនពិភពលោកមិនប្រកាន់យកពហុភាគីនិយម គឺនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ន និងអនាគតបានទេ ។

អាន​បន្ត៖ ប្រមុខ​ការទូត​កម្ពុជា​ចង់​ឃើញ​ប្រទេស​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​រួម​គ្នា​លុប​បំបា...