បណ្តាញសង្គម

ក្រុមហ៊ុន​ Huawei​​បញ្ចេញ​ស្មាត​ហ្វូន​ Honor 4C​ តម្លៃ​ថោក​ លក់​តាម​អន​ឡាញ

ក្រុមហ៊ុន បច្ចេកវិទ្យា Huawei Technologies Co,. Ltd នៅថ្ងៃអង្គារ ទី២៨ ខែមេសា បានបញ្ចេញស្មាតហ្វូន Honor 4C ដែលជាការប៉ុនប៉ង ចុងក្រោយបំផុតរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ដើម្បីទទួលបាននូវចំណែកទីផ្សារ នៅក្នុងការប្រកួតប្រជែង ទូរស័ព្ទជាមួយគូប្រឆាំង ក្នុងស្រុកដូចជា ក្រុមហ៊ុន Xiaomi Inc ជាដើម។

អាន​បន្ត៖ ក្រុមហ៊ុន​ Huawei​​បញ្ចេញ​ស្មាត​ហ្វូន​ Honor 4C​ តម្លៃ​ថោក​ លក់​តាម​អន​ឡាញ

ការ​លក់​ទូរស័ព្ទ​iPhone​ហក់​ឡើង​ខ្ពស់

សារព័ត៌មាន តំបន់ឲ្យដឹងថា ក្រុមហ៊ុនApple បានប្រកាសប្រាប់ពីថ្ងៃចន្ទថា មានការហក់ឡើងនូវ ប្រាក់ចំណេញប្រចាំ ត្រីមាសរបស់ខ្លួន ៣៣% ដែលជាការជួយ លើកស្ទួយដោយការលក់ នូវទូរស័ព្ទឆ្លាត iPhones របស់ខ្លួន និងការកើនប្រាក់ ចំណូលពីប្រទេសចិន។

អាន​បន្ត៖ ការ​លក់​ទូរស័ព្ទ​iPhone​ហក់​ឡើង​ខ្ពស់

BlackBerry ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​3​ម៉ូ​ដែល

ក្រុមហ៊ុន កាណាដាស្លាកយីហោ BlackBerry ត្រៀមផលិតស្មាតហ្វូន ៣ម៉ូដែលទៀត ដែលមានរាងទ្រវែង ។ ក្រុមហ៊ុន BlackBerry អះអាងថា ស្មាតហ្វូន៣ម៉ូដែលនេះនឹងលេច រូបរាងក្នុងរយៈពេល ដ៏ខ្លីខាងមុខដោយបញ្ចេញជាលក្ខណៈ ផលិតផលដែលត្រៀមទុក ប្រកួតប្រជែងជាមួយ ផលិតផលរបស់ក្រុមហ៊ុន ២ផ្សេងទៀតលើទីផ្សារ ។

អាន​បន្ត៖ BlackBerry ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​3​ម៉ូ​ដែល

Apple Watch លក់​នៅ​វៀតណាម​1​ពាន់​ដុល្លារ

ទីបំផុត នាឡិកាអេឡិចត្រូនិក ឬ Apple Watch របស់ក្រុមហ៊ុន Apple បានចរាចរ លើទីផ្សារហើយ ។ ដោយឡែកការបង្ហាញ វត្តមានលើទីផ្សារ ក្នុងប្រទេសវៀតណាម កាលពីពេល ថ្មីៗនេះ ធ្វើឱ្យ អតិជនរបស់ខ្លួនពុះកញ្ជ្រោលបញ្ជាទិញ យ៉ាងសម្បើម ពោលគឺចាប់ពីតម្លៃ ប្រមាណ១ពាន់ដុល្លារ សម្រាប់ម៉ូដែលស្រោបមាស ។

អាន​បន្ត៖ Apple Watch លក់​នៅ​វៀតណាម​1​ពាន់​ដុល្លារ

ជា សុវណ្ណារិទ្ធ​អន្ទះសា​ចង់​ឃើញ​មុខ​កូន​

ភ្នំពេញ ៖ បន្ទាប់ពីតារា សំដែងលោកជា សុវណ្ណារិទ្ធ បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកនាង សុភាព មូល្យ៉ា ដែលប្រារព្ធធ្វើឡើង កាលពីយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៣ កន្លងទៅនេះគឺ បានជម្រះអស់ នូវមន្ទិលសង្ស័យផ្សេងៗ ផងដែរចំពោះលោក ហើយរហូតមកដល់ ពេលនេះតារាសិល្បៈ ដ៏ស្រស់សង្ហារូបនេះ កំពុងតែចង់ឃើញមុខ កូនដំបូងរបស់ខ្លួន យ៉ាងអន្ទះសា។

អាន​បន្ត៖ ជា សុវណ្ណារិទ្ធ​អន្ទះសា​ចង់​ឃើញ​មុខ​កូន​

ហម ឈ​រ៉ា​ប្រកាន់​ជំហរ​មិន​ឃ្លាតឆ្ងាយ​ ពី​អាជីព​សិល្បៈ

ភ្នំពេញ ៖ បើទោះបី បច្ចុប្បន្នតារាសំដែង លោកហម ឈរ៉ា មានកំរិតជីវភាពធូរធារ មានភរិយាជា អ្នកជំនួញជួញដូរ រស់នៅទ្រនំ ខ្ពស់មានរថយន្តជិះទំនើបៗ  ក៏ដោយក៏គេសង្កេត ឃើញថាតារាសិល្បៈ ស្រស់សង្ហារូបនេះនៅតែខំប្រឹងឈ្មុសឈ្មុល នឹងអាជីពសិល្បៈ ហើយថែមទាំង បានប្រកាន់ជំហរថា លោកនឹងមិនឃ្លាត ទៅណាឆ្ងាយពី វិស័យសិល្បៈនោះឡើយ។

អាន​បន្ត៖ ហម ឈ​រ៉ា​ប្រកាន់​ជំហរ​មិន​ឃ្លាតឆ្ងាយ​ ពី​អាជីព​សិល្បៈ

Lumia 940 នឹង​មាន​កាមេរ៉ា​25​មេ​ហ្គា​ភិ​ច​ស៊ែ​ល

យោងតាម គេហទំព័រ GSMArena ចេញផ្សាយថា ក្រុមហ៊ុន Microsoft ត្រៀមប្រកាសស្មាតហ្វូន ម៉ូដែលចុងក្រោយ របស់ខ្លួនគឺ Lumia 940 នៅចុងឆ្នាំនេះ ហើយនឹងក្លាយជាស្មាតហ្វូនប្រកួតប្រជែង លើទីផ្សារយ៉ាងមានសន្ទុះ ពោលគឺ Lumia 940 ស៊េរីថ្មីនេះនឹងបំពាក់ កាមេរ៉ាដល់ទៅ ២៤ឬ២៥មេហ្គាភិចស៊ែល ។

អាន​បន្ត៖ Lumia 940 នឹង​មាន​កាមេរ៉ា​25​មេ​ហ្គា​ភិ​ច​ស៊ែ​ល

Lumia លក់​បាន 8,6​លាន​គ្រឿង​នៅ​ដើមឆ្នាំ​2015

ក្រុមហ៊ុន Microsoft បានប្រកាសការ លក់ដាច់ស្មាតហ្វូនប្រភេទ Lumia នៅដើមឆ្នាំ២០១៥ ដែលបញ្ចប់ កាលពីថ្ងៃទី៣១ មីនា ២០១៥ បានចំនួន ៨,៦លានគ្រឿង ដែលតួលេខនេះ បង្ហាញពីការកើនឡើង ប្រមាណជា១៨ភាគរយបន្ថែមទៀត។

អាន​បន្ត៖ Lumia លក់​បាន 8,6​លាន​គ្រឿង​នៅ​ដើមឆ្នាំ​2015

Sony បញ្ចេញ​ស្មា​ត​ហ្វូ​ន Xperia Z4

Sony ប្រកាសជាផ្លូវការ កាលពីថ្ងៃទី២០ មេសា ២០១៥ ថាក្រុមហ៊ុននឹង ដាក់លក់ស្មាតហ្វូនម៉ូ ដែលថ្មីគឺ Xperia Z4 ។ ស្មាតហ្វូនស៊េរី ថ្មីមួយប្រភេទនេះមាន ទំហំស្តើងជាងផលិតផល មុន Z3 ដល់ទៅ៦.៩មីល្លីម៉ែត្រ ។ លក្ខណៈពិសេស Xperia Z4 ទំហំ៥.២អុីញ CPU Quad Core។

អាន​បន្ត៖ Sony បញ្ចេញ​ស្មា​ត​ហ្វូ​ន Xperia Z4

រតនៈ ពិសី ព្រមាន​ប្តឹង​ស្ត្រី​ដែល​គំរាម​ជះ​ទឹក​អាស៊ីត

រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រី ម្នាក់ដែលនាង អះអាងថា គំរាមជះទឹកអាស៊ីត ដាក់នាងអស់រយៈពេល ប្រហែល២ឆ្នាំ មកហើយ ។ ការព្រមានរបស់ រតនៈ ពិសី តាមរយៈរបស់ស្ថានីយទូរទស្សន៍ មួយកាលពីរាត្រី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីរឿងរ៉ាវ មួយនេះសារព័ត៌មាន បានចុះផ្សាយ ជាបន្តបន្ទាប់ ។

អាន​បន្ត៖ រតនៈ ពិសី ព្រមាន​ប្តឹង​ស្ត្រី​ដែល​គំរាម​ជះ​ទឹក​អាស៊ីត

ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ

ភ្នំពេញ៖ ចាប់តាំងពីតារា សម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាលពួកគេទាំងពីរ ហាក់បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសង ទៅគ្រប់ទីកន្លែង បេះមិនចេញនោះទេ ។

អាន​បន្ត៖ ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ

LG G4 នឹង​លេច​រូប​នៅ​ចុង​ខែមេសា

យោងតាម ប្រភពព័ត៌មាន Industry Source ឱ្យដឹងថា ស្មាតហ្វូនស៊េរី ចុងក្រោយរបស់ ក្រុមហ៊ុន LG នឹងលេចរូបរាង នៅចុងខែមេសា ២០១៥ ព្រមទាំងដាក់លក់ ជាផ្លូវការនៅប៉ុន្មាន សប្តាហ៍បន្ទាប់ ។ លក្ខណៈពិសេស LG G4 គឺទំហំ៥.៣អីុញ អេក្រង់ប្រភេទ True HD-IPS + LCD។ RAM ៤ជីហ្គាបៃ CPU Quad-Core ល្បឿន១.២ជីហ្គាហឺត ។

អាន​បន្ត៖ LG G4 នឹង​លេច​រូប​នៅ​ចុង​ខែមេសា

iPhone 6C នឹង​លេច​រូបរាង​ដំណាល iPhone 6S និង 6S Plus

កាលពីសប្តាហ៍  មុនក្រុមហ៊ុនបច្ចេកវិទ្យា អាមេរិក Apple ប្រកាសជាផ្លូវការ ថាខ្លួននឹងបង្កើត iPhone 6 ជំនាន់ក្រោយ៣ ម៉ូដែលទៀតដែលដាក់ ឈ្មោះថា iPhone 6S និង iPhone 6S Plus លេចរូបរាងនៅខែកញ្ញាខាងមុខ ។

អាន​បន្ត៖ iPhone 6C នឹង​លេច​រូបរាង​ដំណាល iPhone 6S និង 6S Plus

Apple គ្រោង​ផលិត iPad Mini 4 នៅ​ចុងឆ្នាំ​នេះ

ព័ត៌មានចចាម អារ៉ាម ព្រមទាំងមានរូបរាង របស់ត្រកូល iPad ដែលបានបង្ហាញ ក្នុងប្រព័ន្ធអេឡិចត្រូនិក ធ្វើឱ្យអតិថិជនអ្នក ប្រើប្រាស់ iPad ពុះកញ្ជ្រោលគ្រប់ៗគ្នា ហើយលើកឡើងថា នេះជា iPad Mini 4 ជំនាន់ក្រោយដែលក្រុមហ៊ុន Apple គ្រោងនឹងផលិត នៅចុងឆ្នាំ ២០១៥ ។

អាន​បន្ត៖ Apple គ្រោង​ផលិត iPad Mini 4 នៅ​ចុងឆ្នាំ​នេះ

Apple ទិញ​ដី​ព្រៃ 36.000​អា​ដើម្បី​ធ្វើ​ជំនួញ

ក្រុមហ៊ុន  បច្ចេកវិទ្យាអាមេរិក Apple ទិញតំបន់ព្រៃ ចំនួនពីរកន្លែង ស្ថិតក្នុងរដ្ឋ Maine និងរដ្ឋCarolina ភាគខាងជើង ដើម្បីបន្តផលិត សរសៃហ្វៃប័៊រ(Fibre)មិនកែច្នៃ ចំនួនពាក់កណ្តាល ចូលទៅក្នុងផលិតផល របស់ក្រុមហ៊ុនដូចជា iPhone, iPad, iPod, Mac និងទូរទស្សន៍ ។

អាន​បន្ត៖ Apple ទិញ​ដី​ព្រៃ 36.000​អា​ដើម្បី​ធ្វើ​ជំនួញ

ចង់ដឹងអត់ថា តើអង្រុតយក្ស សំរាប់អង្គរសង្ក្រាន្ត ២០១៥ ធ្វើឡើងពីអ្វីខ្លះ?

អង្រុតយក្ស នឹងបង្ហាញខ្លួន ដើម្បីអបអរសារទ អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ខាងមុខនេះ ជាមួយ នឹងមួយស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស និងនំអន្សមយក្ស ដែលកាន់តែធំជាង ឆ្នាំមុនទៅទៀត។

អាន​បន្ត៖ ចង់ដឹងអត់ថា តើអង្រុតយក្ស សំរាប់អង្គរសង្ក្រាន្ត ២០១៥ ធ្វើឡើងពីអ្វីខ្លះ?

ល្បែង​ប្រជាប្រិយ​ខ្មែរ « លាក់កន្សែង »

ល្បែង«លាក់កន្សែង» ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរ ក្នុងបុរាណកាល តែងលេងសម្រាប់កម្សាន្ត សប្បាយនៅពេល យប់ខែភ្លឺក្នុង រដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្តងៗ ។ មុនដំបូងពួក ក្មេងៗបបួលគ្នា បានចំនួនពី ៦ទៅ៧នាក់ឡើង ទៅអង្គុយច្រហោង ដំកង់ជាវង់មូល ដាក់ដៃទាំងពីរ ទៅមុខលើក្បាល ជង្គង់ក្នុងទីណាមួយ ដែលជាទីវាល ស្រឡះរាបស្មើល្អ។

អាន​បន្ត៖ ល្បែង​ប្រជាប្រិយ​ខ្មែរ « លាក់កន្សែង »

ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចាប់កូនខ្លែង​»

ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់ កុមារាកុមារី ជំទង់ៗតែងតែ លេងក្នុងវេលា យប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេល លេងគេចាត់ម្នាក់ ដែលមានមាឌមាំធំ ឱ្យធ្វើជាមេហ្វូង ហៅថាមេមាន់, ចាត់ច្រើននាក់ ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀត ឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់ ។

អាន​បន្ត៖ ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចាប់កូនខ្លែង​»

ល្បែង​ប្រជាប្រិយ​ខ្មែរ « ស្តេចចង់​ឬ​អៀវ »

ល្បែងស្តេចចង់ ជាល្បែងមួយ យ៉ាងដែលពួកកុមារា កុមារី ជំទង់ៗ គ្រប់ភូមិ-ស្រុក តែងតែលេង នៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេ ចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក ។

អាន​បន្ត៖ ល្បែង​ប្រជាប្រិយ​ខ្មែរ « ស្តេចចង់​ឬ​អៀវ »

របាំ​ត្រុដិ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

យោងតាម សៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំ ប្រជាប្រិយមួយ បែបដែលសព្វថ្ងៃ នេះគេឃើញមាន នៅតែក្នុង ខេត្តសៀមរាប ហើយជួនកាល គេឃើញនៅខេត្តបាត់ដំបងខ្លះ ដែរត្រង់ភូមិភាគ ណាដែលនៅជាប់ នឹងខេត្តសៀមរាបនោះឯង ។

អាន​បន្ត៖ របាំ​ត្រុដិ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

Microsoft ដាក់​បង្ហាញ Surface 3 តម្លៃ​ទាប

ក្រុងវ៉ាស៊ីនតោនៈ កាលពីថ្ងៃអង្គារ ក្រុមហ៊ុនMicrosoft បានដាក់បង្ហាញ កុំព្យូទ័រថេប្ល៊ិត តម្លៃថោកម៉ូដែល Surface របស់ខ្លួនដោយកាត់ បន្ថយទំហំអេក្រង់ និងមានតម្លៃចាប់ពី ៤៩៩ដុល្លារក្នុងមួយគ្រឿង។

អាន​បន្ត៖ Microsoft ដាក់​បង្ហាញ Surface 3 តម្លៃ​ទាប