បណ្តាញសង្គម

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណតិ្តទី៣ ដើម្បីដោះស្រាយនូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណតិ្តទី៣ ឆ្នាំ២០១៩ ដើម្បីដោះស្រាយនូវរាល់

អាន​បន្ត៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណតិ្តទី៣...

ព្រះសីលសំវរ:ឥន្ទត្ថេរ ឡឹង ធៀម រាជាគណៈថ្នាក់ចត្វានៃគណៈមហានិកាយ ព្រះចៅអធិការវត្តសេតហត្ថី (ហៅវត្តដំរិល) ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទទួលព្រះអនិច្ចធម្ម ក្នុងព្រះជន្ម ១០៤ព្រះវស្សា ដោយជរាពាធ

(ត្បូងឃ្មុំ)៖ សូមទូលប្រគេន និងគោរពជម្រាប ជូនដំណឹង ដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ ឲ្យបានជ្រាបថា ព្រះសីលសំវរ: រាជាគណៈថ្នាក់ចត្វា នៃគណៈមហានិកាយ ឥន្ទត្ថេរ ឡឹង ធៀម ព្រះចៅអធិការវត្ត សេតហត្ថី (ហៅវត្តដំរិល) ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ព្រះសីលសំវរ:ឥន្ទត្ថេរ ឡឹង ធៀម រាជាគណៈថ្នាក់ចត្វានៃគណៈមហានិកាយ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកបច្ច័យជាង៥២លានរៀន បានមកពីអង្គកឋិនទានសាមគ្គី ប្រគេនវត្តទួលព្រះពន្លា ក្នុងស្រុកពញាក្រែក

បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការអាជ្ញាធរដែនដី និងមន្ទីរអង្គភាពជុំវិញខេត្ត ប្រមូលបានបច្ច័យចំនួន ៥២,៩៩៩៩០០រៀល ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តទួលព្រះពន្លា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបន្តកសាងសមិទ្ធិផលបន្ថែម និងជួយទ្រទ្រង់ក្នុងទីអារាមនេះ ដែលជាទីគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការបំរើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ មានប្រសាសន៍សំណេះសំណាលនាឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ពិធីបុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗកើតឡើងទូទាំងប្រទេស គឺសុទ្ធសឹងដោយសារប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋខ្មែរទូទៅ អាចប្រកបរបរ រកទទួលទានបានដោយសេរី ដែលធ្វើអោយជីវភាពធូរធា មានលទ្ធភាពប្រារព្ធធ្វើបុណ្យផ្សេងៗ តាមគន្លងវិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់ និងគាំទ្រ រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវសុខសន្តិភាពនេះ ដើម្បីបន្តចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍។ ឯកឧត្តមអភិបាលខេត្តបានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាកុសលផលបុណ្យ និងវត្ថុក្នុងលោកតាមជួយថែរក្សា ជួបតែសេចក្តីសុខគ្រប់ប្រការ។ សូមជម្រាបថា អង្គកឋិនទានសាមគ្គីនេះ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំក្រងពាលី ធ្វើបទនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា។ លុះព្រឹកឡើង ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយបាន រួមគ្នាដង្ហែអង្ញកឋិនទានប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។

អភិបាលខេត្តត្បូងឃ្មុំ៖ អនាគតក្មួយៗ អាស្រ័យលើប្រទេសមានសុខសន្តិភាព ដូច្នេះត្រូវប្រឆាំងដាច់ខាតរាល់ទង្វើជនក្បត់ជាតិ សម រង្ស៊ី

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំទៅសិស្សានុសិស្សថា ត្រូវចងចាំ អនាគតក្មួយៗអាស្រ័យលើប្រទេសមានសុខសន្តិភាព បើប្រទេសចលាចលដូចអ្វីដែលជនក្បត់ ជាតិ សម រង្ស៊ី និងបក្ខពួក មានផែនការខ្មៅងងិតប៉ុនប៉ងធ្វើនោះ គឺអនាគតក្តីស្រម័យរបស់ក្មួយៗ នឹងរលាយបាត់បង់ ដោយសារប្រទេសនឹងធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មីម្តងទៀត។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ អនាគតក្មួយៗ អាស្រ័យលើប្រទេសមានសុខសន្តិភាព...

អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីយុវជន ចំណែកយុវជនត្រូវខិតខំសិក្សា និងត្រូវចូលរួមថែររក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ទៅសិស្សនិស្សិតជាង១០០០នាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យយុវជនមានឪកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងឪកាសការងារល្អ ទទួលបាននូវកម្រិតជីវភាពបានប្រសើរ ចំណែកយុវជនជាសិស្សនិស្សិតទាំអស់ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ មានកាតព្វកិច្ចត្រូវខិតខំប្រឹងប្រែងសិក្សា និងត្រូវចូលរួមថែរក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីយុវជន...

អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្ត ចែកជូនជនងាយរងគ្រោះ ៥៤គ្រួសារបន្ថែម នៅស្រុកមេមត់

(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អភិបាលខេត្តត្បូងឃ្មុំ តែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៤គ្រួសារ មកពី៧ភូមិ ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមខេត្ត...

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យហើយ

អាន​បន្ត៖ ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ...

ក្បាលដីចំនួន៣.៤៨៤ ក្នុង៦ភូមិ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ភូមិចំនួន៦ ស្មើនឹង៣.៤៨៤ក្បាលដី ស្ថិតនៅឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

អាន​បន្ត៖ ក្បាលដីចំនួន៣.៤៨៤ ក្នុង៦ភូមិ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ...

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិ ទី ៣

ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ២ អាណត្តិ ទី ៣ របស់គណៈកម្មាធិការ

អាន​បន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ចុះពិនិត្យការកសាងសមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិសុខភាពនិងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ប្រធានមូលនិធិសុខភាព និងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍ (SEAWEED) និងលោកជំទាវ ព្រមទាំង លោកស្រី លី ស៊ីថុល អភិបាលរង ស្រុកពញាក្រែក បានចុះពិនិត្យវឌ្ឍនភាព នៃការជួសជុស និងការកសាង សមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន និងចែកសម្ភារៈសិក្សា ដល់គម្រោងអប់រំ កុមារដែលកំពុង បង្រៀនភាសាអង់គ្លេស ភាសាចិន នៅវិទ្យាល័យក្រែក ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ចុះពិនិត្យការកសាងសមិទ្ធិផលនានា...

ក្បាលដីចំនួន៤២៩៣ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(បងប្អូនប្រជាពលរដ្ឋដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ចក្នុងការពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅ

អាន​បន្ត៖ ក្បាលដីចំនួន៤២៩៣ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕