បណ្តាញសង្គម

គណៈកម្មការទី៨ នៃរដ្ឋសភា ប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីវិស័យសុខាភិបាល សង្គមកិច្ច ការងារ និងសមភាពយេនឌ័រ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ

អាន​បន្ត៖ គណៈកម្មការទី៨ នៃរដ្ឋសភា ប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ...

ក្នុងឆ្នាំ២០១៨កន្លងទៅ នៅកម្ពុជាមាសត្វចិញ្ចឹមសរុបមាន ជាង៤៣លានក្បាល, មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្ម គឺតម្រូវឱ្យម្ចាស់កសិដ្ឋានសុំច្បាប់ពីសមត្ថកិច្ចជំនាញ!

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងបន្ថែម

អាន​បន្ត៖ ក្នុងឆ្នាំ២០១៨កន្លងទៅ នៅកម្ពុជាមាសត្វចិញ្ចឹមសរុបមាន ជាង៤៣លានក្បាល,...

លោកជំទាវ អភិបាលរងខេត្ត ណែនាំដល់បេក្ខជនប្រឡងចំរៀងថ្នាក់ខេត្តដែលបានទទួលចំណាត់ថ្នាក់លេខ១ នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់បេក្ខជនប្រឡងចម្រៀងសកលថ្នាក់ខេត្ត ដោយបានធ្វើការណែនាំ ដល់បេក្ខជនប្រឡងដែលបានទទួលចំណាត់

អាន​បន្ត៖ លោកជំទាវ អភិបាលរងខេត្ត...

លោកជំទាវ អភិបាលរងខេត្ត ណែនាំដល់បេក្ខជនប្រឡងចំរៀងថ្នាក់ខេត្តដែលបានទទួលចំណាត់ថ្នាក់លេខ១ នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធសំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងនៅថ្នាក់ជាតិ

លោកជំទាវ នី ចាន់ធីតា អភិបាលរង ខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់បេក្ខជន ប្រឡងចម្រៀង សកលថ្នាក់ខេត្ត ដោយបានធ្វើណែនាំ ដល់បេក្ខជនប្រឡង ដែលបានទទួល ចំណាត់ថ្នាក់នាពេលនេះ ត្រូវខិតខំហ្វឹកហាត់ព័ទ្ធ សំលេងឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមខ្លួន ប្រឡងនៅថ្នាក់ជាតិ ជាពិសេសត្រូវ ជ្រើសរើសចម្រៀង ណាដែលជាវប្បធម៌សិល្បះ ជាអត្តសញ្ញាណ របស់ជាតិ កុំចម្លង វប្បធម៌បរទេស ដែលមិន មែនវប្បធម៌របស់ខ្លួន ។

អាន​បន្ត៖ លោកជំទាវ អភិបាលរងខេត្ត...

ក្រោយបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំអាណត្តិទីមួយរួច ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្ត រំពឹងថាចរន្តពាណិជ្ជកម្មក្នុងខេត្ត នឹងមានសន្ទុះកាន់តែកើនឡើង

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

អាន​បន្ត៖ ក្រោយបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំអាណត្តិទីមួយរួច ក្រសួងពាណិជ្ជកម្ម...

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យករណីបាក់ច្រាំងទន្លេ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ​ ដើម្បីរកវិធីទប់ស្កាត់បន្ថែមកុំឱ្យបាក់ស្រុតតទៅទៀត

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោក ជឺ អាន អភិបាលរងស្រុកត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើលករណីបាក់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មូំ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យទំហំខូចខាត និងរកវិធីទប់ស្កាត់បន្ថែមទៀត កុំឱ្យផ្លូវបេតុង១ខ្សែរងការខូចខាត។

អាន​បន្ត៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ...

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ពលរដ្ឋងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ យកនូវទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ដគិរីមានជ័យ នៅស្រុកតំបែរ ខេត្ដត្បូងឃ្មុំ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមានអ្នកផ្ទុកជំងឺអេដស៍ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងជនពិការ សរុប១,៧៧១គ្រួសារ ដែលមកពី៣០ឃុំ ៥ស្រុក គឺស្រុកក្រូចឆ្មារ ត្បូងឃ្មុំ តំបែរ ញញាក្រែក និងមេមត់ ក្នុងខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ...

តំណាងលោក ជា សុផារ៉ា ចុះសំណេះសំណាល និងនាំយកថវិកា ១០លានរៀល ប្រគេនវត្តនាគវន្ត ឧបត្ថម្ភដល់សាលារៀន ជួសជុលផ្លូវ និងដឹកនាំសិស្សដាំកូនឈើ

លោក ម៉ឹង សុខលាត តំណាងលោក ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលស្រុក ព្រះសង្ឃ អាចារ្យ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើការដាំកូនឈើនៅតាមសាលារៀន និងក្នុងវត្ត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងផ្តល់សោភ័ណភាព ពិសេសជាប្រភពខ្យល់បរិសុទ្ធ។

អាន​បន្ត៖ តំណាងលោក ជា សុផារ៉ា ចុះសំណេះសំណាល និងនាំយកថវិកា ១០លានរៀល ប្រគេនវត្តនាគវន្ត...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឱ្យក្រុមការងារខេត្តត្បូងឃ្មុំ បន្តការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ឱ្យបានភ្លាមៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ តំណាងសម្តេច ហេង សំរិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានជំរុញឱ្យក្រុមការងារខេត្តនេះ បន្តការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឱ្យក្រុមការងារខេត្តត្បូងឃ្មុំ...

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសលោក គី ដាណារិទ្ធ ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំថ្មី!

ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តមទេសររដ្ឋមន្ត្រី ស៊ុន ចាន់ថុល , ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មី។

អាន​បន្ត៖ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសលោក គី ដាណារិទ្ធ...

ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ជម្រុញដល់ មន្រ្តីទាំងអស់ ត្រូវបន្តចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបាន ច្រើនថែមទៀត

ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុវជន និងនិតិសប្បទា និងប្រធានក្រុម ការងារចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ឯកឧត្តម វង សូត បានជម្រុញ និងក្រើន រំដល់ថ្នាក់មន្រ្តីពាក់ ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹង ការងារបម្រើ ប្រជាពលរដ្ឋ បន្ថែមទៀត ទាំងការងារចុះជួបប្រជាពលរដ្ឋ ប្រមូលយកព័ត៏មាន ផ្សេងមកដោះស្រាយ និងការងារបម្រើ សេវាសាធារណៈ ដើម្បី ធ្វើយ៉ាងផ្តល់ជំនឿ ទុកចិត្តដល់ពួកគាត់ ដូចអ្វីដែល ប្រជាពលរដ្ឋ បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា បន្តការដឹកប្រទេស ជាតិរហូតមក ។

អាន​បន្ត៖ ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ជម្រុញដល់ មន្រ្តីទាំងអស់...

កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល ព្រំដែនរបស់គណៈកម្មការព្រំដែន សម្រាប់ធ្វើការ គ្រប់គ្រង ការពារ និងចុះបញ្ជីជាដី ឯកជនរបស់រដ្ឋបាលខេត្ត ដែលមានទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក និងឃុំដារ ស្រុកមេមត់

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការខេត្ត បានដឹកនាំ កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល ព្រំដែនរបស់គណៈកម្មការព្រំដែន សម្រាប់ធ្វើការ គ្រប់គ្រង ការពារ និងចុះបញ្ជីជាដី ឯកជនរបស់រដ្ឋបាលខេត្ត ដែលមានទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក និងឃុំដារ ស្រុកមេមត់ ។

អាន​បន្ត៖ កិច្ចប្រជុំរៀបចំ ផែនការចុះពិនិត្យ វាស់វែងដីនៅ សល់ពីការបោះបង្គោល...

អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១មុឺនដើម នឹងត្រូវដាំទូទាំងខេត្ត ដោយរំពឹង៥ឆ្នាំក្រោយ ក្រុងសួងនឹងទទួលបានផ្ការំដួល៣ទង តែត្រូវចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្ត!

 (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឪកាសដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស សសយក អាជីវករ និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើធ្នង់ បេង នាងនួនជាដើម ចំនួនប្រមាណ 300ដើម បន្ថែមទៀត នៅបរិវេណនិង ជុំវិញវិទ្យាល័យ សម្ដេចតេជោហ៊ុនសែនសួង និងតាមដងផ្លូវ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់ សោភ័ណភាព និងលើកកម្ពស់ បរិស្ថានបៃតង ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១មុឺនដើម នឹងត្រូវដាំទូទាំងខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ និងប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូជំនាញអន្តរក្រសួង បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលប្រាស្រ័យផ្លូវ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ...

អភិបាលខេត្តត្បូងឃ្មុំ សង្គ្រោះក្មេងរើសអេតចាយ៤នាក់ ឲ្យបានចូលរៀននៅសាលា ព្រមទាំងជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានជីដូនពិការ និងម្តាយមានជំងឺ

ដោយក្ដីអាណិតអាសូរដល់ក្មួយៗ៣នាក់ដើររើសអេតចាយ រកចំណូលផ្គត់ផ្គង់គ្រួសារ និងម្ដាយមានជម្ងឺផងនោះ បន្ទាប់ពីបានជួបក្មួយៗកំពុងដើររើសអេតចាយតាមផ្លូវ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានសួរនាំដឹងរឿងដ៍អាសូរនេះ ភ្លាមៗបានឯកឧត្តមផ្តល់ថវិការមួយចំនួនផងដែរ កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ សង្គ្រោះក្មេងរើសអេតចាយ៤នាក់ ឲ្យបានចូលរៀននៅសាលា...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនជនងាយរងគ្រោះ ៥៧គ្រួសារ នៅក្រុងសួង

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ អភិបាលខេត្តចិត្តធម៍ តែងតែចុះតាមមូលដ្ឋាន ព្រួយបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទោះបីជាថ្ងៃចុងសប្តាហ៍ក្តី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមទាំងសហការី បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនដល់គ្រួសារជនងាយរងគ្រោះ ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន ៥៧គ្រួសារ នៅបរិវេណវត្តវិហារលួង ក្នុងក្រុងសួង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ សាខាកាកបាទក្រហមខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិការ៥លានរៀលរាល់ខែ ដល់ស.ស.យ.កខេត្ត ដើម្បីជំរុញឲ្យសកម្មភាពការងារ សង្គមកាន់ខេត្តកាន់តែផុសផុល តាមរយៈកម្លាំងយុវជន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យ លោក ប្រធានស.ស.យ.ខេត្ត និងលោកប្រធានមន្ទីរអបរំខេត្ត ត្រូវរួមគ្នាធ្វើយ៉ាងណា បញ្ចូលក្រុមយុវជនសិស្សានុសិស្សតាមសាលាទូទាំងខេត្ត ចូលជាសមាជិកស.ស.យ.ក ឲ្យបានទ្វេរឡើងបន្ថែមទៀត ដើម្បីបញ្ជ្រាបការយល់ដឹងដល់យុវជនជំនាន់ក្រោយ ដឹងពីតម្លៃនៃអរិយធម៍ដ៍មហាសាលរបស់កម្ពុជា និងគោលនយោបាយនានា ដែលរារដ្ឋាភិបាលខិតខំដើម្បីយុវជន និងប្រជាពលរដ្ឋ។

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិការ៥លានរៀលរាល់ខែ ដល់ស.ស.យ.កខេត្ត...

អភិបាលខេត្តត្បូងឃ្មុំ ជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា ខិតខំបង្កើនការទាក់ទាញ អោយបានកាន់តែច្រើន នៅអ្នកវិនិយោគចូលមកខេត្តកំពង់ចាម និងត្បូងឃ្មុំ

នៅសាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំជាមួយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ដើម្បីសម្តែងការ

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មុំ ជម្រុញអោយ សមាគមន៏សហគ្រិនវ័យក្មេងកម្ពុជា...

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះធ្វើតេស្តត្រួតពិនិត្យ រកសារធាតុគីមីលើម្ហូបអាហារ ក្នុងផ្សារសួង, ជាលទ្ធផលមានគុណភាពល្អ

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំ

អាន​បន្ត៖ មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះធ្វើតេស្តត្រួតពិនិត្យ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕