បណ្តាញសង្គម

ហេតុ​ផល​៨​យ៉ាង​​ដែល​ក្លឹប​ចិន​នាំ​ចូល​ Super Stars​ លំដាប់​ពិភព​លោក​

មួយរយៈពេលចុងក្រោយនេះ ក្លឹបនៅលីគបាល់ទាត់កំពូលចិនបានកំពុងនាំយកកីឡាករលំដាប់ពិភពលោកចូលក្រុមដូចជាក្លឹប Shanghai Shenhua នាំយក Tevez ដោយផ្តល់កម្លាំងពលកម្ម ៦១៥០០០ផោនក្នុង១សប្ដាហ៍ ឬ១ផោនក្នុង១វិនាទី និង៣២លានផោនក្នុង១ឆ្នាំជាដើម។

អាន​បន្ត៖ ហេតុ​ផល​៨​យ៉ាង​​ដែល​ក្លឹប​ចិន​នាំ​ចូល​ Super Stars​ លំដាប់​ពិភព​លោក​

James ឈប់​លេង​បាល់​ទៅ​ធ្វើ​ជា​អ្នក​ចាក់​សាក់?

James Rodriguez ដែលមិនសូវមានឱកាសបង្ហាញមុខលើទីលានប្រកួតក្រោមការដឹកនាំរបស់លោក Zidane បានបង្ហាញជំនាញចាក់សាក់របស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល។

អាន​បន្ត៖ James ឈប់​លេង​បាល់​ទៅ​ធ្វើ​ជា​អ្នក​ចាក់​សាក់?

ណាហ្គាវើល និង​ទ័ព​ ទម្លាយ​ខ្ទង់​​ចំណាយកប់ក្ដោង ​​សម្រាប់​ឆ្នាំ​២០១៧

ក្លឹបបាល់ទាត់ណាហ្គាវើល និងក្រសួងការពារជាតិទម្លាយពីខ្ទង់ចំណាយទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក សម្រាប់ការទ្រទ្រង់ក្លឹបទាំងមូលក្នុងឆ្នាំ២០១៧នេះ។លោក ឡាំ ទីនី អ្នកចាត់ការទូទៅណាហ្គាវើលបានទម្លាយខ្ទង់ចំណាយ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

អាន​បន្ត៖ ណាហ្គាវើល និង​ទ័ព​ ទម្លាយ​ខ្ទង់​​ចំណាយកប់ក្ដោង ​​សម្រាប់​ឆ្នាំ​២០១៧

Oscar ថាលីគ​នៅ​ចិន​អាច​ប្រជែង​ជាមួយ​លីគ​អង់គ្លេស​បាន​

Oscar សមាជិកថ្មីដែលក្លឹប Shanghai SIPG ទិញពី Chelsea បាននិយាយថាក្របខ័ណ្ឌ Chinese Super League របស់ចិនអាចប្រជែងជាមួយ Premier League របស់អង់គ្លេសបានបើសិនជានាំយកកីឡាករល្បីៗមកបន្ថែមទៀត។

អាន​បន្ត៖ Oscar ថាលីគ​នៅ​ចិន​អាច​ប្រជែង​ជាមួយ​លីគ​អង់គ្លេស​បាន​

Mourinho ​ថា​ខ្វល់​ពី​​ប្រកួត​ប៉ះ​ Hull City ជាង​​ខ្វល់​ប៉ះ Liverpool ថ្ងៃ​អាទិត្យ

Jose Mourinho បានបង្ហាញពីមហិច្ឆតាចង់ឈ្នះពានជាមួយ Manchester United នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបជាមួយ Hull City នៅពាន League Cup ឬ EFL Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះ។

អាន​បន្ត៖ Mourinho ​ថា​ខ្វល់​ពី​​ប្រកួត​ប៉ះ​ Hull City ជាង​​ខ្វល់​ប៉ះ Liverpool...

Klopp ​​ថា​គ្មាន​ថ្ងៃ​ព្រម​លក់​ Coutinho ទៅ​​​ឲ្យ​​​ Barcelona​ ទេ

អ្នកចាត់ការ Jurgen Klopp របស់ក្រុម Liverpool បាននិយាយ បញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានគម្រោង និងគ្មានថ្ងៃលក់តារាឆ្នើម Philippe Coutinho ទៅឲ្យក្លឹបយក្សអេស្ប៉ាញ FC Barcelona ឡើយ នៅខែមករានេះ ឬនៅរដូវកាលក្រោយ។

អាន​បន្ត៖ Klopp ​​ថា​គ្មាន​ថ្ងៃ​ព្រម​លក់​ Coutinho ទៅ​​​ឲ្យ​​​ Barcelona​ ទេ

Faiz Subri ឈ្នះ​ពាន​ FIFA Puska ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​១​ឈ្នះ​ពា​ន​នេះ​

កីឡាករម៉ាឡេស៊ី Faiz Subri បានឈ្នះពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ២០១៦ FIFA Puskás Award កាលពីយប់មិញនៅទីក្រុងZurich។

អាន​បន្ត៖ Faiz Subri ឈ្នះ​ពាន​ FIFA Puska ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​១​ឈ្នះ​ពា​ន​នេះ​

Ronaldo យក​ឈ្នះ​ Messi លើក​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​លោក​

Cristiano Ronaldo បានឈ្នះពានកីឡាករបាល់ទាត់ផ្នែកបុរសល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០១៦ ក្នុងពិធីប្រគល់ពានប្រចាំឆ្នាំរបស់ FIFA នៅទីក្រុង Zurich ប្រទេសស្វីសយប់មិញ។កំពូលខ្សែប្រយុទ្ធឆ្នើម Real Madrid និងជម្រើសជាតិព័រទុយហ្គាល់យកឈ្នះគូប្រជែង Lionel Messi និង Antoine Griezmann ដើម្បីលើកពានខាងលើ រំលងតែ១ខែប៉ុណ្ណោះក្រោយរូបគេឈ្នះ Ballon d'Or កាលពីខែធ្នូ។

អាន​បន្ត៖ Ronaldo យក​ឈ្នះ​ Messi លើក​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​លោក​

មិន​គួរ​ឲ្យ​ជឿ! Ramos ​​បោះ​ឆ្នោត​ឲ្យ​កីឡាករ​ Real ម្នាក់ ​តែ​បោះ​ឲ្យ​កីឡាករ​ Barca ​២​នាក់

ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos បានបង្ហាញឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ដោយបោះឆ្នោតពានរង្វាន់ FIFA Men's Best Player of 2016 ជ្រើសរើសកីឡាករមកពីក្លឹបរបស់ខ្លួន Real Madrid តែម្នាក់ ប៉ុន្តែបោះឆ្នោតឲ្យកីឡាករមកពីក្លឹបគូប្រជែង Barcelona ដល់ទៅ២នាក់។

អាន​បន្ត៖ មិន​គួរ​ឲ្យ​ជឿ! Ramos ​​បោះ​ឆ្នោត​ឲ្យ​កីឡាករ​ Real ម្នាក់ ​តែ​បោះ​ឲ្យ​កីឡាករ​...

ឃឹម ឌីម៉ា វ៉ៃ​ប្រដាល់​​តាំង​​ពី​អាយុ​ជាង​ ១០​ឆ្នាំ​​​​គ្មាន​ចំណាប់​អារម្មណ៍​​រឿង Thai Fight

អ្នកប្រដាល់កំពុងឡើងកូដ ឃឹម ឌីម៉ា បានអះអាងថា ប្រលូកវិស័យប្រដាល់តាំងពីអាយុជាង ១០ឆ្នាំ ប៉ុន្តែគ្មានចំណាប់អារម្មណ៍រឿងចង់ទៅប្រកួតក្នុងកម្មវិធីលំដាប់កំពូលរបស់ថៃ Thai Fight នោះទេ ទោះមានប្រាក់រង្វាន់ច្រើនក៏ដោយ។

អាន​បន្ត៖ ឃឹម ឌីម៉ា វ៉ៃ​ប្រដាល់​​តាំង​​ពី​អាយុ​ជាង​...

Ronaldo អបអរ ខណៈ Real ឈ្នះ​ដោយ​ងាយ

ក្រុងម៉ាឌ្រីដ: ខ្សែបម្រើ Cristiano Ronaldo បានដង្ហែពានរង្វាន់បាល់មាស Ballon d'Or ទី ៤ របស់គេ និងបានរកគ្រាប់បាល់បញ្ចូលទីជាលើកទី ១ របស់គេក្នុងឆ្នាំ ២០១៧ ខណៈដែលក្រុម Real Madrid បានតាមស្មើកំណត់ត្រានៃការមិនស្គាល់ចាញ់របស់ក្រុម Barcelona ចំនួន ៣៤ ប្រកួត ក្រោយពីបានផ្តួលក្រុម Granada យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍។

អាន​បន្ត៖ Ronaldo អបអរ ខណៈ Real ឈ្នះ​ដោយ​ងាយ

​​លោក​ ប្រាក់ សុវណ្ណារ៉ា ​ទម្លាយ​មូល​ហេតុ​ចាក​ចេញ​ពី​បឹង​កេត

កាលពីពេលថ្មីៗនេះលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកទើបជួយឲ្យបឹងកេតលើកពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៦ បានធ្វើការចាកចេញពីក្លឹបម្ចាស់ជើងឯកពីរសម័យកាលមួយនេះ។ ជាមួយចម្ងល់មួយនេះតើប្រិយមិត្តដឹងទេថា ហេតុអ្វីបានជាប្អូនប្រុសលោក ប្រាក់ វុទ្ធី រូបនេះចែកផ្លូវគ្នាជាមួយបឹងកេត?

អាន​បន្ត៖ ​​លោក​ ប្រាក់ សុវណ្ណារ៉ា ​ទម្លាយ​មូល​ហេតុ​ចាក​ចេញ​ពី​បឹង​កេត

ប្រភព​ជិត​ស្និទ្ធ​ថា ចាន់ វឌ្ឍនាកា មិន​លេង​នៅ​​​កម្ពុជា​ទេ​សម្រាប់​រដូវ​កាល​ថ្មី​

អ្នកគាំទ្របាល់ទាត់កម្ពុជា និងអ្នកតាមដានវិស័យបាល់ទាត់កម្ពុជាបានដឹងហើយថា ពីរថ្ងៃកន្លងទៅនេះតារាឆ្នើមជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានបង្ហោះពាក្យមួយដែលថា ជិតបែកគ្នាហើយ នៅលើបណ្តាញសង្គម Facebook របស់ខ្លួនដែលនេះហាក់ដូចជាចេតនាចង់ប្រាប់អ្នកគាំទ្រថា រូបគេនឹងឃ្លាតឆ្ងាយពីអ្នកគាំទ្រកម្ពុជា។

អាន​បន្ត៖ ប្រភព​ជិត​ស្និទ្ធ​ថា ចាន់ វឌ្ឍនាកា...

​គ្រូ​ទ័ព​ថា គីរីវង់ និង​អគ្គិសនី ​ឡើង​មក​លីគ​កំពូលមាន​ផល​ពិបាក​ខ្លះ

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិ (ទ័ព) លើកឡើងថា ការឡើងលេងនៅលីគកំពូលកម្ពុជារបស់ក្លឹបគីរីវង់សុខសែនជ័យ និងក្លឹបអគ្គិសនីកម្ពុជា មិនទាន់ល្អនៅឡើយ អាចនៅមានចន្លោះប្រហោង ដោយសារពេលវេលារៀបចំក្រុមរបស់ក្រុមទាំងពីរនេះខ្លីពេក។

អាន​បន្ត៖ ​គ្រូ​ទ័ព​ថា គីរីវង់ និង​អគ្គិសនី ​ឡើង​មក​លីគ​កំពូលមាន​ផល​ពិបាក​ខ្លះ

វ៉ាត់​ ចំរើន​ ការ​ប្រកួត​កីឡា​កងទ័ព​ជា​បទពិសោធន៍​ថ្មី​សម្រាប់​កីឡាករ​អាជីព​និង​មនុស្ស​ទូទៅ

"ការប្រកួតកីឡាខេមរភូមិន្ទនៅទីសាធារណព្រមទាំងអនុញ្ញាត ឲ្យមហាជនចូលរួមលើកទី១នៅកោះពេជ្រនេះជាបទពិសោធន៍ថ្មីមួយនិងមានសារសំខាន់សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួម"។

អាន​បន្ត៖ វ៉ាត់​ ចំរើន​...

Apple ចាប់​ផ្ដើម​លក់ iPhone មួយ​ទឹក​ជា​ផ្លូវ​ការ

នេះជាលើកទីមួយ ហើយក្នុងរយៈពេល ប្រាំឆ្នាំដែល Apple បានចាប់ផ្ដើមលក់ iPhone មួយទឹក ប្រភេទ refurbish (យកទូរសព្ទដែល ប្រើរួចមកកែលម្អថ្មី) លើហាង Online របស់ខ្លួននៅសហរដ្ឋអាមេរិក ដោយនៅមាន ការធានាផ្លូវការពី ក្រុមហ៊ុនផ្ទាល់។

អាន​បន្ត៖ Apple ចាប់​ផ្ដើម​លក់ iPhone មួយ​ទឹក​ជា​ផ្លូវ​ការ

Wijnaldum ព្រមព្រៀង​ផ្ទេរ​មក Liverpool ជាផ្លូវការ

បាល់ទាត់៖ខ្សែបម្រើ សញ្ជាតិហូឡង់ កីឡាករ Georginio Wijnaldum ត្រូវបាន គេរាយការណ៍ថា បានឈានដល់ កិច្ចព្រមព្រៀង និង ចូលមកពិនិត្យសុខភាព ជាមួយក្លិប ហង្សក្រហម Liverpool នៅថ្ងៃនេះ។

អាន​បន្ត៖ Wijnaldum ព្រមព្រៀង​ផ្ទេរ​មក Liverpool ជាផ្លូវការ

ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ក្រុមជម្រើស ជាតិព័រទុយហ្គាល់ បានឈ្នះពាន Euro 2016 ហើយ បន្ទាប់ពីយកឈ្នះ លើក្រុមម្ចាស់ផ្ទះបារាំង ១-០ ក្នុងការប្រកួត វគ្គផ្ដាច់ព្រ័ត្រ អម្បាញ់មិញនេះ។

អាន​បន្ត៖ ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

ក្រុមបាល់ទាត់ ជម្រើសជាតិ ឥន្ទ្រីដែកអាល្លឺម៉ង់ បាន បំបាក់អ៊ីតាលី ដោយការទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី ដ៏តានដឹងបំផុត ដើម្បីឈានទៅ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រកម្មវិធី អឺរ៉ូ២០១៦។

អាន​បន្ត៖ អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

វែល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រុមបាល់ទាត់ ជម្រើសជាតិ វែល ទីបំផុតបាន ឡើងទៅ ប៉ះជម្រើសជាតិ ព័រទុយហ្គាល់ ដែលរង់ចាំ នៅវគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះបែលហ្សិក ៣-១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ យប់មិញ នៃពាន EURO 2016។

អាន​បន្ត៖ វែល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

ក្រុមបាល់ទាត់ ជម្រើសជាតិ ព័រទុយហ្គាល់ ក្លាយជាក្រុមដំបូងគេ ដែលកក់ កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយពីយកឈ្នះ ជម្រើសជាតិប៉ូឡូញ ដោយការ ទាត់បាល់ ប៉េណាល់ទីកាត់សេចក្ដី។

អាន​បន្ត៖ ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី