នាថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រគេនព្រះសង្ឃចំនួន ១៣វត្ត ស្ថិតនៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ ។
អានបន្ត៖ ឯកឧត្តម លី ឡេង បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង...
ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ គោរពជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាឱកាសដែលកម្ពុជាទទួលបាន មោទនភាពដ៏ធំធេងថ្មីមួយទៀតក្នុងការចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលបញ្ជីបេតិកភណ្ឌពិភពលោក
អានបន្ត៖ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ គោរពជូនពរ និងអបអរសាទរ...
នៅព្រឹកថ្ងៃទី១០.០៧.២០១៧នេះ លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រួមជាមួយលោក អនុប្រធានមន្ទីរ និងមន្ត្រីក្រោមឳវាទ បានចុះពិនិត្យមើលដំណើរការសាងសង់ អង់តែនវិទ្យុ និងទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ។
អានបន្ត៖ លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រួមជាមួយលោក អនុប្រធានមន្ទីរ...
ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចុះចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន ២៥០០ លីត្រ ជូនប្រជាកសិករចំនួន ១២៤៥ គ្រួសារ នៅឃុំ នាងទើត ឃុំ គោកស្រុក និងឃុំតំបែរ ដើម្បីធ្វើការស្តារការដាំដុះដំណាំស្រូវឡើងវិញ ដែលកន្លងមកបានជួប ប្រទះនឹងគ្រោះធម្មជាតិ បង្កឡើងដោយសត្វចង្រៃ ស៊ីដំណាំស្រូវ នៅដើមរដូវវស្សានាឆ្នាំនេះ ។
អានបន្ត៖ ពិធីចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន...
ពិធីសូត្រមុនឡើងគេហដ្ឋានមុខងារអភិបាលខេត្តត្បូងឃ្មុំ ក្នុងបរិវេណសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី 07.7.2017
អានបន្ត៖ ពិធីសូត្រមុនឡើងគេហដ្ឋានមុខងារអភិបាលខេត្តត្បូងឃ្មុំ
សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីងក្នុងភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះដោយបានជួបសំណេះសំណាល ជាមួយលោកតា លោកយាយ និង បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២៥០០នាក់ ។
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋចំនួន ៤ភូមិ មានការសប្បាយ រីករាយនៅពេលដែរ បានទៅចូលរួម ត្រួតពិនិត្យមើលប្លង់ដី និងឈ្មោះ របស់ខ្លួន នៅក្នុងពិធីបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាតំណាក់កាលទី៣ នឹងត្រូវទទួលបាន ប័ណ្ណកម្មសិទ្ធ ស្របច្បាប់នៅពេលខាងមុននេះ ។
អានបន្ត៖ ពិធីបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ...
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានជំរុញអោយមាន ការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិ
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជំរុញអោយមាន ការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍...
ត្បូងឃ្មុំ ៖ ” កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងភាពស្និទស្នាល ” នេះជា ប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងពិធីបើកការប្រកួតកីឡា មហាជនជម្រើសរើសជើង ឯកថ្នាក់ខេត្តឆ្នាំ២០១៧ នៅសាលាវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ។
អានបន្ត៖ ឯកឧត្ដម ប៉ែន កុសល្យ ប្រសាសន៍ថា ” កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ ។
អានបន្ត៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី...
ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទេយ្យទាន ទៀនវស្សា និងបច្ច័យ ប្រគេនជូនព្រះសង្ឃដែលគង់នៅវត្តសេរីសុុខា ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៧ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ព្រះសង្ឃ លោកយាយ លោកតា ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ដែលបានផ្តល់ការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសរហូតមក ៕
ដោយ៖ វ៉ាន់ វីរៈ
លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៃឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី4.7.2017
ដោយ៖ វ៉ាន់ វីរៈ
រសៀលថ្ងៃទី២រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទទី៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញអមដំណើរ សម្តេចព្រះវនរ័ត្នកិត្តិឧទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងថ្នាក់ទី៣នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្ត និងអញ្ជើញជាព្រះអធិបតីភាព ពិធីបុណ្យផ្កាមហាសមគ្គីទ្រទ្រង់សាលាពុទ្ធិកបឋមសិក្សាស្រុកពញាក្រែក និងបុណ្យគម្រប់ខួប១ឆ្នាំនៃការបង្កើតកម្មវិធីសម្លេងព្រះធម៌ទ្រទ្រង់ពុទ្ធិកសិក្សាស្រុកពញាក្រែក ។
ដោយ៖ វ៉ាន់ វីរៈ
អភិបាលខេត្តត្បូងឃ្មុំថ្មី ឯកឧត្តម លី ឡេង ជំរុញអោយមានការដាំកូនឈើឡើងវិញ ដើម្បីផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ
អានបន្ត៖ ឯកឧត្តម លី ឡេង ជំរុញអោយមានការដាំកូនឈើឡើងវិញ ដើម្បីផ្តល់នូវភាពបៃតង...
ដូនចាស់អាយុ៨៣ឆ្នាំ ជាទុរគតជន ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងដង្ហើយហៅរកជំនួយមនុស្សធម៍ជាបន្ត
អានបន្ត៖ ដូនចាស់អាយុ៨៣ឆ្នាំ ជាទុរគតជន ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា...
ត្បូងឃ្មុំៈ កសិករឃុំត្រពាំងព្រីងប្រមាណ៦០ភាគរយ និយមដាំដំឡូងមី ដែលជាដំណាំវិលជុំ ក្នុង១ឆ្នាំអាចដាំបានពីរដង ដីដែលដាំបានផលល្អ គឺដីរនាម (ដីលិចទឹក) និងដីក្រហម ។
អានបន្ត៖ ដំឡូងមី ជាដំណាំរួមផ្សំរបស់កសិករ ឃុំត្រពាំងព្រីង...
លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកសិក្ខាសាលា បង្ហាញស្តីពីការអនុវត្តល្អ របស់បណ្តាញការពារសុវត្ថិភាព គ្រួសារថ្នាក់ភូមិ ក្នុងស្រុកតំបែរ និងស្រុកពញាក្រែក ក្រោមការរៀបចំដោយអង្គការស៊ីកាស្វា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រធានអង្គការស៊ីកាស្វា អង្គការវឌ្ឍនៈភាព អង្គការឆាដា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កុមារ និងសមាជិកកិច្ចការនារីឃុំក្នុងស្រុកតំបែរ និងស្រុកពញាក្រែក ។
អានបន្ត៖ សិក្ខាសាលា បង្ហាញស្តីពីការអនុវត្តល្អ របស់បណ្តាញការពារសុវត្ថិភាព...
ឯកឧត្តម លី ឡេង ត្រូវប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង
រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ហេីយឯកឧត្ដម លី ឡេង តែងតាំងជាអភិបាល នៃគណៈអភបាលខេត្តត្បូងឃ្មុំ ៕
ដោយ៖ វ៉ាន់ វីរៈ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម ឃុំទន្លូន។
ចំណុចទីមួយនេះគឺស្ថិតនៅសាលាបឋមសិក្សាកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងកម្មវិធីប្រារព្ធខួបលើកទី៤០នេះ សម្តេចតេជោ ហ៊ុន សែនបានថ្លែងរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេច នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់របស់សម្តេចនាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ៕
ដោយ៖ វ៉ាន់ វីរៈ
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ ធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តស្តីទី និងលោក សុខ ឈិន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅ នៅព្រឹកព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា៖ សន្និបាតនេះ ធ្វើឡើងស្របពេលដែលគណៈកម្មាធិការ រៀបចំការបោះឆ្នោត (គ.ជ.ប) បាននឹងកំពុងដោះស្រាយបណ្តឹងតវ៉ា លើសេចក្តីសម្រេច របស់គណៈកម្មាធិការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គជ.ខប) និងការសម្រេចលើពាក្យបណ្តឹងតវ៉ាដោយ គ.ជ.ប មុនពេលដែលលទ្ធផលផ្លូវការ នៃការបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ៕
ដោយ៖ វ៉ាន់ វីរៈ
មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះស្វែងរកប្រេងខ្យងម៉ាក Yuan(ផលិតនៅប្រទេសចិន) នៅតាមហាងលក់ទំនិញ និងម៉ាតនានា ក្រោយពីនាយកដ្ឋានបច្ចេកទេស រកឃើញមានសារធាតុគីមីហាមឃាត់ និងហាមមិនអោយទទួលទាន ជាលទ្ធផល ពុំបានប្រទះឃើញទំនិញដែលមានសារធាតុគីមីហាមឃាត់ទាំងនេះ នៅលើទីផ្សារនោះទេ ។
(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមការណែនាំពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្ត សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងម៉ាតនានា ដែលដាក់តាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងន័យដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's ពីក្រៅប្រទេស ក្នុងខេត្តត្បូងឃ្មុំទាំងមូល ក្រោយពីនាយកដ្ឋានបច្ចេកទេស រកឃើញមានសារធាតុគីមីហាមឃាត់ និងហាមមិនអោយទទួលទាន ៕
ដោយ៖ វ៉ាន់ វីរៈ