បណ្តាញសង្គម

ឯកឧត្តម​ គន់​ សុភា​ និង​ឯកឧត្ដម ឡុង ធាម បានជូនប្រតិភូ world bank ចុះទៅមេីលការអភិវឌ្ឍន៍ នៅភូមិស្រែលេី សែនជយ័ ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គន់ សុភា និងឯកឧត្ដម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានជូនប្រតិភូ world bank ចុះទៅមេីលការអភិវឌ្ឍន៍ នៅភូមិស្រែលេី សែនជយ័ ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម​ គន់​ សុភា​ និង​ឯកឧត្ដម ឡុង ធាម បានជូនប្រតិភូ world bank...

ឯកឧត្តម​ ហាក់​ សុខមករា ជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងមន្ត្រី ២រូប ជាអភិបាលរង​ នៃគណៈអភិបាល ស្រុកក្រូចឆ្មារ​

ឯកឧត្តម ហាក់ សុខមករា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល ខេត្តត្បូងឃ្មុំ ជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងមន្ត្រី ២រូប ជាអភិបាលរង នៃគណៈអភិបាល ស្រុកក្រូចឆ្មារ ដែលមានការចូលរួម ពីសមាជិកក្រុម ប្រឹក្សាស្រុក អភិបាលនៃគណៈ អភិបាលស្រុក នាយកទីចាត់ ការគ្រប់គ្រង ធនធានមនុស្ស កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ មេឃុំ ស្មៀនឃុំ និងមន្ត្រីរាជការ ពាក់ព័ន្ធ នៅទីតាំង សាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧

អាន​បន្ត៖ ឯកឧត្តម​ ហាក់​ សុខមករា ជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងមន្ត្រី ២រូប...

ឯកឧត្ដម ប៉ែន កុសល្យ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងស្រុកត្បូងឃ្មុំ បន្តក្នុង អាណត្តិទី២

រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងស្រុកត្បូងឃ្មុំ បន្តក្នុង អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្ដម ប៉ែន កុសល្យ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំង...

ឯកឧត្តម វង សូត និងឯកឧត្តម លី ឡេង អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយសិស្សប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ចំនួន ៥៦៣ នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយសិស្សប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ចំនួន ៥៦៣ នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម វង សូត និងឯកឧត្តម លី ឡេង អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល...

ឯកឧត្តម ឡាន់ ឆន កាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណគិរីជ្រៃទោល ហៅ (វត្តបុស្សល្ហុង) ស្ថិតនៅភូមិតាត្រាវ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

កាន់បិណ្ឌវេនទី១១ ត្រូវនឹថ្ងៃសោរ៍ ១១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តសុវណ្ណគិរីជ្រៃទោល ហៅ (វត្តបុស្សល្ហុង) ស្ថិតនៅភូមិតាត្រាវ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន កាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណគិរីជ្រៃទោល ហៅ (វត្តបុស្សល្ហុង)...

ឯកឧត្តម លី ឡេង បានអញ្ជើញទៅ ចូលរួមកាន់បិណ្ឌ នៅវត្តប្រាសាទព្រៃគី ស្ថិតក្នុងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម លី ឡេង អភិបាល ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យនេះ បានអញ្ជើញទៅ ចូលរួមកាន់បិណ្ឌ នៅវត្តប្រាសាទព្រៃគី ស្ថិតក្នុងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង បានអញ្ជើញទៅ ចូលរួមកាន់បិណ្ឌ នៅវត្តប្រាសាទព្រៃគី ស្ថិតក្នុងឃុំ...

ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ និងភរិយាព្រមទាំង ក្រុមការងារយុវជន ខេត្តត្បូងឃ្មុំ និងប្រធានក្រុម ការងារយុវជន ស្រុកពញាក្រែក សកម្មជនយុវជន ភូមិអំពុក ឃុំក្រែក លោកឧកញ្ញា សូ សេត និងលោកជំទាវ បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក...

លោក ម៉ៅ ឌុង អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តព្រៃកំពែង និងបានចូលរួមជួសជុលផ្លូវលំ១ខ្សែប្រវែង ៣២៥០ម៉ែត្រ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត រួមជាមួយ លោកមេឃុំ មេភូមិ អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តព្រៃកំពែង និងបានចូលរួមជួសជុល ផ្លូវលំ ១ខ្សែប្រវែង ៣២៥០ម៉ែត្រ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ លោក ម៉ៅ ឌុង អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តព្រៃកំពែង...

តំណាងរាស្រ្តគណៈបក្សប្រឆាំងចំនួន ១៧រូប បានបើកិច្ចសម្ភាសន៍នៅមុខមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី មួរ សុខហួរ តំណាងរាស្រ្ត គណៈបក្ស សង្រោះជាតិ បានដឹកនាំ តំណាងរាស្រ្តចំនួន ១៧រូប មកពីគណៈបក្ស សិទ្ធិមនុស្ស និងគណៈបក្ស សម រង្សី បានមកចូលសួរសុខ ទុក្ខលោក កឹម សុខា ប្រធានគណៈបក្ស សង្គ្រោះជាតិ នៅមណ្ឌល អប់រំកែប្រែទី៣ ស្ថិតនៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ តំណាងរាស្រ្តគណៈបក្សប្រឆាំងចំនួន ១៧រូប...

BREAKING NEWS: ព្រឹកនេះកម្លាំងសមត្ថកិច្ចជិត៦០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅមុខពន្ធនាគារត្រពាំងផ្លុង ខណៈតំណាងរាស្រ្តបក្សសង្គ្រោះជាតិត្រៀមតវ៉ានៅទីនោះ

(ត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចជិត៦០០នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ។

អាន​បន្ត៖ BREAKING NEWS: ព្រឹកនេះកម្លាំងសមត្ថកិច្ចជិត៦០០នាក់...

ឯកឧត្តម ប៉ែន កុសល្យ ៖ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ដូច្នេះត្រូវសិក្សាពីប្រវត្តិសាស្ត្រ ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឲ្យមានការសម្លាប់មនុស្សរង្គាលទៀត

ត្បូងឃ្មុំ ៖ យុវជនជាសសរទ្រូង របស់ប្រទេសជាតិ ដូច្នេះត្រូវសិក្សាពី ប្រវត្តិសាស្ត្ររបស់ខ្លួន ឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើង នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដើម្បីចៀសវាង ការប្រព្រឹត្តកំហុសច្រំដែល ជាន់ដាន ប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់ បងជីវិតប្រជាជន ហើយខឿន សេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញ ដូចពីអតីតកាល ។

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល្យ ៖ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ...

អបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០១៧ លើកទី១៧ ក្រោមប្រធានបទ"អក្ខរកម្មផ្សារភ្ជាប់ និងសហគមន៍" នៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

" អក្ខរកម្មផ្សារភ្ជាប់ និងសហគមន៍ " នេះជាប្រធានបទដែលលើកឡើង ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០១៧ លើកទី១៧ នៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

អាន​បន្ត៖ អបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០១៧ លើកទី១៧...

មិនស្តាប់អង្គប្រជុំ! អភិបាលក្រុងប៉ោយប៉ែត​ បណ្តេញ​ចៅសង្កាត់ផ្សារកណ្តាល CNRP ចេញពីបន្ទប់ប្រជុំ ព្រោះរវល់​តែចុចទូរស័ព្ទ ​មិនគោរពបទបញ្ជា និងពេលវេលាធ្វើការ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបណ្តេញអ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្ដាលមកពី គណបក្សសង្គ្រោះជាតិ (CNRP) ចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រោយពីមានការលើកឡើងរបស់អង្គក្រុមប្រឹក្សាក្រុង អំពីទង្វើ និងសកម្មភាពមិនគោរពបទបញ្ជាផ្ទៃក្នុង ពេលលោកស្រីគិតតែចុចទូរស័ព្ទ និងមិនគោរពពេលវេលា។

អាន​បន្ត៖ មិនស្តាប់អង្គប្រជុំ! អភិបាលក្រុងប៉ោយប៉ែត​ បណ្តេញ​ចៅសង្កាត់ផ្សារកណ្តាល CNRP...

ទិវាស្រែ បង្ហាញការគ្រប់គ្រង ជីអាសូត (N) លើដំណាំស្រូវ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំទិវាស្រែ បង្ហាញការគ្រប់គ្រង ជីអាសូត (N) លើដំណាំស្រូវ ក្រោមអធិបតីភាព លោក នាដ្ឋ រ៉ាវុធ អភិបាលស្រុកតំបែរ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងមានការ អញ្ជើញចូលរួមពី លោក ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្ត លោក ប្រធានការិល័យ វិទ្យាសាស្រ្តដី និងទឹក នៃវិទ្យាស្ថានសាវជ្រាវ និងអភិវឌ្ឍន៍ កសិកម្មកម្ពុជា និងប្រជាកសិករ ជាច្រើនកុះករ ។

អាន​បន្ត៖ ទិវាស្រែ បង្ហាញការគ្រប់គ្រង ជីអាសូត (N) លើដំណាំស្រូវ នៅភូមិផ្អាវ ឃុំទឹកជ្រៅ...

លោក ម៉ៅ ឌុង នាយករង រដ្ឋបាលខេត្ត បាននាំយកថវិកា ឧបត្ថម្ភដល់ លោក យៀប លីហាន មន្ត្រីជាប់កិច្ចសន្យា ដែលជួបគ្រោះថ្នាក់ ចរាចរ

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក ម៉ៅ ឌុង នាយករង រដ្ឋបាលខេត្ត បាននាំយកថវិការបស់ ឯកឧត្តម ប៉ែន កុសល្យ លោកជំទាវ ឡេង សុខា និងឯកឧត្តម ឡេង តុង ប្រធានក្រុមជន បង្គោលស្រុកពញាក្រែក ព្រមទាំងថវិកា ពីសប្បុរសជន ដែលជាមន្ត្រី សាលាខេត្តត្បូងឃ្មុំ ឧបត្ថម្ភដល់ លោក យៀប លីហាន មន្ត្រីជាប់កិច្ចសន្យា ដែលជួបគ្រោះថ្នាក់ ចរាចរ កាលពីថ្ងៃទី២៦ សីហា ២០១៧ និងឧបត្ថម្ភដល់ អ្នកជងឺផ្សេងទៀត ប្រមាណជា៣០ នាក់ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅផ្ទះគ្រូខ្មែរបុរាណ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ លោក ម៉ៅ ឌុង នាយករង រដ្ឋបាលខេត្ត បាននាំយកថវិកា ឧបត្ថម្ភដល់ លោក យៀប លីហាន...

ក្បាលដីចំនួន ៥២២៥ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(បងប្អូន ប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួត ពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យ មានបញ្ហា ទៅថ្ងៃក្រោយទៀត )នេះ ជាការលើកឡើង របស់លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោ ដីខេត្ត និងជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាស បិទផ្សាយទិន្នន័យ ជាសាធារណៈ នៃឯកសារនូវការ វិនិច្ឆ័យចំនួន ៦ភូមិ ស្មើ៥.២២៥ក្បាលដី ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ។

អាន​បន្ត៖ ក្បាលដីចំនួន ៥២២៥ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ...

ថ្នាក់ដឹកនាំមន្ទីរទាំង ៦នៅក្នុង ខេត្តត្បូងឃ្មុំ បានសហការគ្នាសម្អាត បរិស្ថាននៅបរិវេណ សាលាខេត្តត្បូងឃ្មុំ តាមដងផ្លូវសាធារណៈ និងមាត់បឹងតាវ៉ាន់

នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំមន្ទីរទាំង ៦នៅក្នុង ខេត្តត្បូងឃ្មុំ រួមមាន៖ មន្ទីរព័ត៌មាន បរិស្ថាន ទេសចរណ៍ អប់រំយុវជននិងកីឡា មុខងារសាធារណៈ និងមន្ទីរទំនាក់ទំនងសភា និងព្រឹទ្ធសភា បានសហការគ្នាសម្អាត បរិស្ថាននៅបរិវេណ សាលាខេត្តត្បូងឃ្មុំ តាមដងផ្លូវសាធារណៈ និងមាត់បឹងតាវ៉ាន់ ដែលសំបូរភ្ញៀវទេសចរណ៍ ក្នុងស្រុក និងបទេស មកកំសាន្តយ៉ាងកុះករ ជារៀងរាល់ថ្ងៃផងដែរ ។

អាន​បន្ត៖ ថ្នាក់ដឹកនាំមន្ទីរទាំង ៦នៅក្នុង ខេត្តត្បូងឃ្មុំ បានសហការគ្នាសម្អាត...

អ្នកស្រុកសំបូរ ខេត្តក្រចេះជិត៦ពាន់នាក់ មានចិត្តរំភើបឥតឧបមា ក្រោយទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យសហភាព សហពន្ធ័យុវជនកម្ពុជា

(ក្រចេះ)៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល នៃស្រុកសំបូរ ខេត្តក្រចេះចំនួន៥៨៤៨រូប ដែលបងប្អូនខ្លះធ្វើដំណើរមកយ៉ាងឆ្ងាយដើម្បី មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់លើសេវាចំនួន១៧ប្រភេទ ដោយឥតគិតថ្លៃពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៩០នាក់ មានចិត្តរំភើបឥតឧបមាចំពោះសកម្មភាព មនុស្សធម៌ខាងលើនេះ ដែលជាការចូលរួមចំណែកកាត់បន្ថយការចំណាយ របស់ពួកគេ បានមួយកម្រិតទៀត។

អាន​បន្ត៖ អ្នកស្រុកសំបូរ ខេត្តក្រចេះជិត៦ពាន់នាក់ មានចិត្តរំភើបឥតឧបមា...

អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យផ្ទាល់​ការស្នាក់នៅរបស់បេក្ខជនប្រឡងក្នុងក្រុងសួង និងយកបេក្ខជនដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ជា ណារុន ប្រធានយុវជន គណបក្សក្រុងសួង និងសមាជិកគណបក្សប្រជាជន ចុះសួរសុខទុក្ខបេក្ខជន ដែលមកពីតាមទីជនបទ ត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ តាមផ្ទះស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ។

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា...

ឯកឧត្តម ប៉ែន កុសល្យ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ ទៅបំពេញទស្សន កិច្ចសិក្សានៅ សារមន្ទីរគុកទួលស្លែង និងសាលាក្តី ខ្មែរក្រហម

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ ទៅបំពេញទស្សន កិច្ចសិក្សានៅ សារមន្ទីរគុកទួលស្លែង និងសាលាក្តី ខ្មែរក្រហម ជាមួយគ្នានេះ ក៏បន្តពិនិត្យស្ថានភាព មណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ទាំងប្រាំមណ្ឌល ក្នុងខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល្យ បានជូនដំណើរ សិស្សានុសិស្ស ថ្នាក់ទី១១ នៃស្រុកអូររាំងឳ...

ពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ និងលោក យឹម សំអុល អនុប្រធាន នាយកដ្ឋាន អត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី អភិបាលស្រុក /ក្រុង ទាំង៧ មេឃុំ សង្កាត់ ស្មៀន មេភូមិ និងអ្នកពាក់ព័ន្ធ យ៉ាងកុះករ ៕

អាន​បន្ត៖ ពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕