កំពង់ឆ្នាំង៖ អ្នកចែកចាយ ជួញដូរថ្នាំញៀន ឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ច នៃការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត សហការ ជាមួយនគរបាល ព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបាន ពេលរូបគេ កំពុងជួញដូរថ្នាំញៀន។
អានបន្ត៖ សមត្ថកិច្ច ក្របួចបានជនចែកចាយ និងជួញដូរថ្នាំញៀន ឆ្លងខេត្តបានម្នាក់
កំពង់ឆ្នាំង៖ មនុស្ស២នាក បានរងរបួសធ្ងន់ធ្ងរ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង នៅវេលាម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣ និង ៨៤ ស្ថិតក្នុង ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅពេលដែល រថយន្តទូរីស បុកជាមួយ រថយន្តយីឌុប ពេញទំហឹង។
អានបន្ត៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ដោយរថយន្តទូរីស បុករថយន្តយីឌុប ធ្លាក់ចូលប្រឡាយ
ឧត្តរមានជ័យ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត គួបផ្សំ និងវិបត្តិដីធ្លីផងនោះ បានប្រើប្រាស់ កាំភ្លើងវែងមួយដើម ប្រភេទ AK ហើយ ចូលទៅក្នុងផ្សារ ត្រពាំងប្រាសាទ ធ្វើការបាញ់ប្រហារ ឡើងទៅលើជាច្រើន គ្រាប់ ប៉ុន្តែ មិនមានការប៉ះពាល់ ដល់អាយុជីវិត អ្នកណាម្នាក់ទេ គ្រាន់តែធ្វើ អោយភ្ញាក់ផ្អើល ដល់ក្រុមអាជីវករ ក្នុងផ្សារបានរត់ចេញពី កន្លែងលក់ដូរ។
អានបន្ត៖ មានវិបត្តិផ្លូវចិត្ត និងវិបត្តិដីធ្លី រើសបានកាំភ្លើងវែង...
ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ កញ្ញា បានសម្រេចឃុំខ្លួន ជនជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទរួមភេទ ជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ និងអំពើអាស ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ ក្នុងអំឡុង ឆ្នាំ២០១៣-២០១៤ កន្លងទៅ ។
អានបន្ត៖ ឃុំខ្លួនជនជាតិអូស្ត្រាលីម្នាក់ ពីបទរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ
កំពង់ឆ្នាំង៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្ថាប័នតុលាការ ផងដែរ មិនអាចរក យុត្តិធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ជាម្ចាសដំឡូងមី បានឡើយ ព្រោះថា លោក នៅ សារី មានអ្នកមានអំណាច នៅពីក្រោយខ្នង ចាំអន្តរាគមន៍ ជួយគ្រប់ពេលវេលា ខណ:ព័ត៌មានចុងក្រោយ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ថាលោកឧកញ៉ា លី គង់ ជាប់ពាក់ពន្ធ នៅពីក្រោយ ខ្នងឈ្មួញឆរបោក ឈ្មោះ នៅ សារី ។
អានបន្ត៖ ប្រជាពលរដ្ឋ ម្ចាស់ដំឡូងមី ស្រក់ទឹកភ្នែក ដោយសារ សាលក្រមតុលាការ...
បន្ទាយមានជ័យ៖ នាយសង្កាត់ រដ្ឋបាលព្រៃឈើ អូរជ្រៅ លោក នៅ និល ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា អត់បានយកចិត្តទុក ចំពោះការចរាចរ និងតាំងលក់ សត្វព្រៃគ្រប់ប្រភេទ នៅទីសាធារណៈទេ ដោយគេដឹងថា លោកចាប់អារម្មណ៍ តែម្យ៉ាងគត់ គឺទប់ស្កាត់យកលុយព្រៃឈើ ដែលចរាចរ ឆ្លងកាត់ប៉ុណ្ណោះ។
អានបន្ត៖ មន្ត្រីរដ្ឋបាលព្រៃឈើ អូរជ្រៅ រងការរិះគន់ថា រវល់ទប់ស្កាត់ យកលុយព្រៃឈើ...
ព្រះសីហនុ៖ មីង និងក្មួយប្រុស អាយុ៥ឆ្នាំ បានលង់ទឹកស្លាប់ ទាំងពីរនាក់ យ៉ាងអណោចអាធ័ម ក្រោយពីពួកគេ បាននាំគ្នា ទៅបោកខោអាវ នៅទឹកស្រះ ជាកន្លែងជីកយក អាចម៍ដី ស្ថិតនៅខាងក្រោយ សាលាឃុំជើងគោ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បង្កឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ។
អានបន្ត៖ នាំក្មួយ ប្រុសអាយុ៥ឆ្នាំ ទៅបោកខោអាវ នៅទឹកស្រះក្រោយ សាលាឃុំ លង់ស្លាប់ទាំង ពីរនាក់
ភ្នំពេញ៖ មន្ដ្រីនគរបាល ជាន់ខ្ពស់មួយរូប នៅខេត្ដព្រៃវែង បានឆ្លើយបដិសេធថា ពុំមានការដោះលែង ជនសង្ស័យពីរនាក់ ដែលធ្វើទារុណកម្ម លើក្មេងប្រុស ដែលលួចឡើង បេះផ្លែដូងចំនួន ៤ផ្លែ នោះឡើយ ពោលរហូត មកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅពន្ធនាគារខេត្ដព្រៃវែង ។
អានបន្ត៖ គ្មានការដោះលែង ជនសង្ស័យពីរនាក់ ដែលធ្វើទារុណកម្ម ក្មេងប្រុស លួចបេះផ្លែដូង នោះឡើយ
កណ្តាល៖ សង្ឃមួយអង្គ ដែលជាចៅអធិការវត្ត រួមនឹងបក្ខពួក ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ឃអង្គនេះ បានដោះស្បង់ចីវរចេញ រួចចូលច្រៀង ខារ៉ាអូខេ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៣រសៀល ស្ថិតនៅចំណុចខារ៉ាអូខេ ឌីយ៉ាម៉ង់ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អានបន្ត៖ ចៅអធិការវត្ត ចំប៉ាចារុ ខេត្តកំពង់ស្ពឺ ដោះស្បង់ចីវរ ចូលច្រៀង ខារ៉ាអូខេ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុង ស្រុកបរិបូណ៌ បាននាំគ្នាភ្ញាក់ផ្អើល ទិញដើមស្មៅម៉្យាង ដែលអ្នកលក់ បានអះអាងថា ជាឱសថ ព្យាបាលរោគ ១៤មុខ យ៉ាងសាកសិទ្ធ នៅព្រឹកថ្ងៃទី០១ និង០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងតម្លៃមួយគីឡូក្រាមថ្លៃ ៣ម៉ឺនរៀល។
អានបន្ត៖ ប្រជាពលរដ្ឋ ស្រុកបរិបូរណ៏ ផ្អើលទិញដើមស្មៅ ១គីឡូក្រាម ៣ម៉ឺនរៀល ថាជាថ្នាំកែរោគ...
កំពង់ចាម៖ ដោយសារ គ្រោះទឹកជំនន់ កាលពីពេលកន្លងទៅ ធ្វើឱ្យហូរផ្ដាច់ផ្លូវមួយ កន្លែងស្ថិតនៅក្នុង ភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្ដកំពង់ចាម បានបង្កការលំបាក មិនអាចធ្វើដំណើរ ឆ្លងកាត់បាន ពីសំណាក់ប្រជាពលរដ្ឋទូទៅ ដូច្នេះ កងកម្លាំងនគរបាល របស់អធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងកម្លាំងនគរបាល មូលដ្ឋានឃុំល្វេ រួមសហការ ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើ ស្ពានឈើឆ្លងកាត់ ជាបណ្ដោះអាសន្នភ្លាម នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ។
អានបន្ត៖ កម្លាំងនគរបាល ស្រុកកោះសូទិន និងប្រជាពលរដ្ឋ ធ្វើស្ពានឈើ ឆ្លងកាត់បណ្ដោះអាសន្ន...
ភ្នំពេញ៖ រថយន្តលុច្សស៊ីស បើកក្នុងល្បឿនលឿន ជ្រុលបុកគូទ រថយន្តកាមរី ហាយប្រ៊ីត ពីក្រោយ បណ្តាលឲ្យរង ការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង ១៩ និង៣០នាទី យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ខាងស្តុបមេភ្លើង តាមបណ្តោយ ផ្លូវលេខ៣៦០ ស្ថិតក្នុង សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន។
អានបន្ត៖ រថយន្តលុច្សស៊ីស បុករថយន្តហាយប្រ៊ីត ពីក្រោយ រងការខូចខាត ម្តុំខណ្ឌចំការមន
ព្រៃវែង៖ សិស្សវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង កញ្ញា យាន សោភា គឺជាជ័យលាភីម្នាក់ ក្នុងចំណោម ១១នាក់ ដែលទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ។ សម្រាប់ យុវសិស្សវ័យ ១៨ឆ្នាំរូបនេះ វាជាលទ្ធផល ដែលកើតចេញ ពីការប្រឹងប្រែងសិក្សា របស់នាងផ្ទាល់ អស់រយៈពេល ១២ឆ្នាំកន្លងមក។
អានបន្ត៖ កញ្ញា យាន សោភា និទ្ទេស A មកពីខេត្តព្រៃវែង ជាសិស្សពូកែ តាំងពីថ្នាក់ទី៤ មកម្ល៉េះ
ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យ បុរសម្មាក់ បាត់បង់ជីវិត នៅលើកំណាត់ ផ្លូវជាតិលេខ ១១ សិ្ថតនៅក្នុង ភូមិទី៥៤ ឃុំសូភី ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីយប់ ម៉ោង៧:៣០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ជនរង់គ្រោះ មានឈ្មោះ គន់ វេន ភេទប្រុស អាយុ ៥០ ឆ្នាំ ជិះម៉ូតម៉ាក់ សូពែ ពណ៌ខ្មៅ ឥតស្លាកលេខ រស់នៅភូមិអញ្ចាញ ឃុំព្រំធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ យ៉ាងអាណោចអាធម កណ្ដាលរាត្រី នៅស្រុកអូររាំងឳ
ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ ជាក្មួយស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ឆបោកប្រាក់ចំនួន ១២០០០ ដុល្លារអាមេរិក ពីជនរងគ្រោះម្នាក់ ដែលជាថៅកែ លក់ដីខ្សាច់ម្នាក់ រស់នៅក្នុង ខេត្តកោះកុង
អានបន្ត៖ សាលាដំបូង ក្រុងភ្នំពេញ ជម្រះក្តី លើស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធ...
ភ្នំពេញ៖ រូបថតចំនួន ៤សន្លឹក ដែលគេបង្ហោះ តាមហ្វេសប៊ុក បង្ហាញពីការធ្វើ ទារុណកម្ម របស់បុរសម្នាក់ ទៅលើកូនក្មេង ដែលស្ថិតនៅក្នុងវ័យ អនីតិជន ដោយចាប់ចង ស្លាបសេក ហើយជ្រមុជក្បាលចូល ទៅក្នុងទឹកពាង ដោយចោទថា ក្មេងរូបនេះ បានលួច បេះផ្លែដូង របស់ខ្លួននោះ បានធ្វើឱ្យមាន ការថ្កោលទោស និងបញ្ចេញកំហឹងជា សាធារណៈ ហើយទាមទារ ឱ្យសមត្ថកិច្ច ចាត់វិធានការ ទៅលើ អ្នកធ្វើទារុណកម្ម ខាងលើនេះ ។
អានបន្ត៖ ឃាត់ខ្លួនមនុស្ស ២នាក់ សង្ស័យពាក់ព័ន្ធ ធ្វើទារុណកម្ម លើកូនក្មេង លួចបេះផ្លែដូង
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៨លើក (យប់ ០៨លើក) មានមនុស្សស្លាប់ ០៩នាក់ (ស្រី ០២នាក់) និងមានមនុស្ស របួសធ្ងន់ ១២នាក់ (ស្រី ០៤នាក់) និង របួសស្រាល ០៩នាក់ (ស្រី ០២នាក់)។
អានបន្ត៖ ឃាតកតាមដងវិថី សម្លាប់មនុស្ស ៩នាក់ និងធ្វើឲ្យរបួស ២១នាក់ នៅទូទាំងប្រទេស
កំពង់ឆ្នាំង៖ ជនសង្ស័យ ប្រុសស្រីចំនួន ៣៦នាក់ ជាអ្នកចែកចាយ ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន ត្រូវសមត្ថកិច្ច ចាប់ខ្លួន និងដកហូត បានវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ៩០កញ្ចប់ធំតូច នៅក្នុងប្រតិបត្តការ ចំនួន ១៧លើក នៅក្នុងរយៈពេល ៣ខែ នេះគឺជា របាយការណ៍ របស់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។
អានបន្ត៖ រយះពេល៣ខែ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន ១៧ករណី ចាប់មនុស្សបាន ៣៦នាក់...
កំពង់ឆ្នាំង៖ រថយន្តហ៊ីយ៉ាន់ដាយ ធន់ធំ មួយគ្រឿង បានបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ដេក នៅលើផ្លូវជាតិលេខ ៥។ហេតុការណ៏ បានកើតឡើង នៅវេលាម៉ោង ៣និង៣០នាទី ទាបភ្លឺថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចស្ពាន ទី៣ ក្នុងភូមិពោធិរិទ្ឋីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
អានបន្ត៖ សង្ស័យអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ កង់១០ បើកងោកបុកបង្កាន់ដៃ ស្ពានបាក់ ១៦ម៉ែត្រ...
កំពង់ឆ្នាំង៖ បុរសម្នាក់ បានចងកធ្វើ អត្តឃាតរហូតដល់ទៅ ២ដង ទើបបានសំរេច ដែលតាមអបិយ ជំនឿថាខ្មោចនាំ ឬ កំរោលចូល។ ករណីធ្វើអត្តឃាតនេះ បានកើតឡើង នៅវេលាម៉ោង ៧យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ។ ស្រ្តីម្នាក់ដែលមានផ្ទះ នៅជាប់ផ្ទះបុរស ធ្វើអត្តឃាត បានអោយដឹងថា ៖បុរសធ្វើមានឈ្មោះជឹម ម៉េង អាយុ៤៩ឆ្នាំ មុខរបរជា កសិករ មានប្រពន្ឋឈ្មោះវង្ស ដាវី អាយុ៤៥ឆ្នាំ មានកូនស្រី៣នាក់ និងមានផ្ទៃពោះគ្រប់ខែ ទៅហើយនៅតែ ថ្ងៃកើតប៉ុណ្ណោះ។
អានបន្ត៖ បុរសម្នាក់ ចងកស្លាប់ចោល កូន៣នាក់ និង ប្រពន្ឋគ្រប់ខែ
កំពង់ចាម៖ ក្នុងរយះពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ម៉ូតូចំនួន ៦៦៨គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកធ្វើស្លាកលេខ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលចំនួននេះ អាចថា ជាការភ្ញាក់ផ្អើល និងមិនធ្លាប់កើតមាន តាំងពីដើមមក សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ។
អានបន្ត៖ រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ ខេត្តកំពង់ចាម សម្រុកយកម៉ូតូ ធ្វើស្លាកលេខ ជិត៧០០គ្រឿង...