Social Network

បើកបរ​រថយន្ត​ដឹក​ខ្សាច់​ពេញ​ទ្រុង ក្នុង​ល្បឿន​លឿន គេច​ជង្ហុក បណ្តាលឱ្យ​ក្រឡាប់ សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​

ខេត្តប៉ៃលិន៖ អ្នកបើកបររថយន្តដឹកខ្សាច់ពេញទ្រុង ទម្ងន់ជាង ២០តោន ក្នុងល្បឿនលឿន លុះតៃកុងក្រឡេកឃើញជង្ហុក នៅលើដងផ្លូវ ក៏ទាញចង្កូតបួងគេចចេញទៅខាងឆ្វេង ស្រាប់តែជ្រុលទៅក្រឡាប់លើចិញ្ចើមផ្លូវ នៅក្បែរមាត់ប្រឡាយ។

Read more: បើកបរ​រថយន្ត​ដឹក​ខ្សាច់​ពេញ​ទ្រុង ក្នុង​ល្បឿន​លឿន គេច​ជង្ហុក...

ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងប្រជាពលរដ្ឋ ចាប់ខ្លួនបាន ខណៈពេលកំពុងលួចកាច់សោរកម៉ូតូ ១គ្រឿង។

Read more: ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច

តាម​ចាប់​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនជាតិ​ចិន មាន​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អោយដឹងថា ជនសង្ស័យទាំង ២នាក់ ធ្លាប់បានធ្វើកម្មភាពឆក់កាបូប កាលពីវេលាម៉ោងប្រហែល១៥និង៣០នាទី ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Read more: តាម​ចាប់​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនជាតិ​ចិន មាន​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ម្នាក់ជាជនជាតិចិន ចេះខ្មែរ និងម្នាក់ទៀត ជាជនជាតិខ្មែរ បានលួចយកម៉ូតូប្រើអាគុយ ពីកន្លែងម៉ាតមួយកន្លែង បានសម្រេច ហើយបំរុងបណ្តើរចេញ ត្រូវបានសមត្ថកិច្ចក្របួចបានទាំង ២នាក់។

Read more: ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ និង​កម្មករ​ផ្ទុះ​ការ​តវ៉ា

រាជធានីភ្នំពេញ ៖ ម្ចាស់បុរីក៏ដូចមេការ និងកម្មករសំណង់បុរី ផេនសៀ ប្រមាណ១០០នាក់ បានមានប្រតិកម្ម យ៉ាងខ្លាំង ដោយផ្ទុះការតវ៉ាខណៈដែលអាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរបងស័ង្កសីទំនាស់ព្រំដី ព្រមទាំងផ្អាកការដ្ឋានទាំងមូលរង់ចាំការដោះស្រាយគ្នា។

Read more: ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ...

សមត្ថកិច្ច​កំពុង​តាម​ចាប់ ក្រោយ​ឃើញ​វី​ដេ​អូ កូនប្រុស​វាយ​ឪពុក​បង្កើត

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗបន្ទាប់ពីបានឃើញ រូបភាពវីដេអូឃ្លីបមួយដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញពីករណីហិ.ង្សា បង្កឡើងដោយកូនប្រុសបង្កើត បានយកដែកវាយទៅលើឪពុកខ្លួនឯង យ៉ាងសា.ហាវឃោរ.ឃៅ ។

Read more: សមត្ថកិច្ច​កំពុង​តាម​ចាប់ ក្រោយ​ឃើញ​វី​ដេ​អូ កូនប្រុស​វាយ​ឪពុក​បង្កើត

បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន និងវត្ថុតាង បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Read more: បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន...

ហៅ​មន្ត្រី​នគរបាល​ម្នាក់​មក​សួរនាំ រឿង​យក​កាំភ្លើងខ្យល់ ​បាញ់​ឆ្កែ​០៣​គ្រាប់ ខឹង​ឆ្កែ​ដេញ​ខាំ

ខេត្តកណ្តាល ៖ ក្រោយទទួលបានដំណឹងថា មានមន្ត្រីនគរបាលម្នាក់ យកកាំភ្លើងបាញ់ ឆ្កែចំនួន៤គ្រាប់ តែមិនត្រូវឆ្កែទេ ដោយសារខឹងឆ្កែដេញខាំនោះ ទើបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្ស នៅការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីនេះផងដែរ ។

Read more: ហៅ​មន្ត្រី​នគរបាល​ម្នាក់​មក​សួរនាំ រឿង​យក​កាំភ្លើងខ្យល់ ​បាញ់​ឆ្កែ​០៣​គ្រាប់...

ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់រួចខ្លួនឡើយ។

Read more: ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

Read more: តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់

ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះម្នាក់ បន្លំខ្លួនជាអ្នករើសអេតចាយ ពេលយប់ ប៉ុន្តែកន្លងមកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅក្នុងបុរីពិភពថ្មី កួរស្រូវ៣ បានសម្រេចម្ដងរួចមកហើយ។

Read more: ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុមប្រដាប់ដោយកាំបិតនិងពូថៅ បានជិះម៉ូតូដេញកាប់គ្នាយ៉ាងសាហាវ បណ្ដាលឲ្យភាគីម្ខាងរបួសចំនួនចំនួន០៣នាក់ ត្រូវសមត្ថកិច្ចដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យស្នងការខេត្ត រីឯភាគីម្ខាងទៀតដែលច្បាំងឈ្នះ ហើយត្រូវគេដឹងថា ជិះម៉ូតូចំនួន០២គ្រឿង បានជិះគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១៦ ឧសភា នៅចំណុចខាងអតីតសាច់គោអាំងផ្សារលើ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

Read more: អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​ម្ចាស់​បាន​ត្រឹម​អង្គុយ​សោកស្តាយ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះវេរលុយវីង ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីចោរមួយក្រុមដែលគេច្រើនតែហៅថា (ក្រុមដៃមឹក) បានបន្លំចូលលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារទាំងព្រឹក ដែលធ្វើម្ចាស់លុយបានត្រឹមអង្គុយសោកស្តាយ ។

Read more: ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ...

ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ ផ្អើល​ក្បែរ​ព្រះ​អង្គ​ដង​កើរ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសវ័យជាង៣០ម្នាក់ ដែលមានសភាពហើមស្អុយមើលមុខលែងស្គាល់ទៅហើយនោះ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេក្បែរព្រះអង្គដងកើរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងព្រឹក។

Read more: ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ...

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតគ្រឿងចក្រមួយចំនួន។

Read more: កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

Read more: អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ និង​កូន​តូច​ៗ៤​នាក់

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចាក់សម្លា.ប់ប្រពន្ធជាមួយនឹងកន្ត្រៃចំនួន៣កន្ត្រៃ ទើបយកភ្លើងមកដុតកម្ទេចផ្ទះជាក្រោយ ។

Read more: ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ...

ក្រោយ​សាកសួរ ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​កញ្ញា មាន ពេជ្រ​រី​តា ទៅ​ឃុំ​វិញ រង់ចាំ​បន្ត​នៅ​ថ្ងៃស្អែក

រាជធានីភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្ររីតា បានមួយយប់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គេសង្កេតឃើញអនុរក្សពន្ធនាគារព្រៃស(ម២)នាំស្ត្រីជាប់សង្ស័យ មកប្រគល់ជូនចៅក្រមស៊ើបសួរ ដើម្បីសាកសួរឡើងវិញ ដែលមានមេធាវីការពារក្តីមកស្តាប់ចម្លើយ ក្នុងនោះក្រុមមេធាវីក៏បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងកូនក្តីគឺនាង មាន ពេជ្ររីតា ហៅយូប៊ី បាននៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ។

Read more: ក្រោយ​សាកសួរ ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​កញ្ញា មាន ពេជ្រ​រី​តា...

ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ដោយសារគូបដិបក្ខកាប់ជាច្រើនកាំបិត ខណៈឈ្លោះគ្នា ក្នុងពេលកំពុងផឹកស៊ី។

Read more: ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…

មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បានឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិឃុំបឹងបេង ស្រុកម៉ាឡៃ។

Read more: មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន...

លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម សហការគ្នា ចូលលួចដោះម៉ូតូសណ្ដោងរឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនបានម្នាក់ ចំណែកពីរនាក់ទៀត រត់គេចខ្លួន បាត់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឃីម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិប្រផ្លាក់ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

Read more: លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត...