Social Network

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី ចាក់​សាំង​ដុត​ប្តី និង​កូន ២​នាក់ កំពុង​ដេកលក់ បណ្តាល​ឲ្យ​របួស

ខេត្តសៀមរាប៖ ទីបំផុត សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានចាក់សាំង ដុតប៉ុនប៉ងសម្លាប់ប្តី បណ្តាលឲ្យរងរបួស ដល់កូន ២ នាក់ទៀត។

Read more: សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី ចាក់​សាំង​ដុត​ប្តី និង​កូន ២​នាក់ កំពុង​ដេកលក់...

កម្លាំង​នគរបាល​ក្រុងភ្នំពេញ កំពុង​ស្វែងរក​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ផ្សាយ​ព័ត៌មានបំពុល​សង្គម

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ មេសានេះ បានចេញសេចក្តី បំភ្លឺ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានផ្សាយផ្ទាល់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម ថា៖ ម្ចាស់ផ្ទះជួលមួយកន្លែង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានចាក់សោរ មិនឲ្យអ្នកជួលជិត២០០គ្រួសារ ចេញក្រៅបន្ទប់ទេ ហើយបានផ្សាយផ្ទាល់ទៀតថា ម្ចាស់ផ្ទះលក់ទំនិញថ្លៃ១គុណជា២ ដល់អ្នកជួលបន្ទប់ទាំងនោះ ហើយថែមទាំងមិនបញ្ចុះតម្លៃផ្ទះជួលឲ្យគ្នាទៀតផង ។

Read more: កម្លាំង​នគរបាល​ក្រុងភ្នំពេញ កំពុង​ស្វែងរក​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ...

ប៉ូលិស ស្រុក​ម៉ាឡៃ ចាប់​ថៃ ៧​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់ ចេញពី​កម្ពុជា​! ពេល​ប្រគល់​ឲ្យ​ថៃ បែរជា​ថៃ មិន​ទទួល​!

បន្ទាយមានជ័យ៖ ប៉ូលិសស្រុកម៉ាឡៃ បានឃាត់ខ្លួន ជនជាតិថៃប្រុសស្រីចំនួន ៧នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

Read more: ប៉ូលិស ស្រុក​ម៉ាឡៃ ចាប់​ថៃ ៧​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់ ចេញពី​កម្ពុជា​!...

ផ្ទះ ៧​ខ្នង ត្រូវ​បំផ្លាញ ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ៖ ផ្ទះ ៧ខ្នង ត្រូវបានបំផ្លាញ ខូចខាតដោយខ្យល់កន្ត្រាក់ កាលពីរសៀលម៉ោង ៣ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

Read more: ផ្ទះ ៧​ខ្នង ត្រូវ​បំផ្លាញ ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ម៉ាឡៃ​

ហ៊ាន​មែន​! អង្គុយ​លេង​ទីធ្លា​សាលារៀន​សុខ​ៗ ត្រូវ​យុវជន​១​ក្រុម​ជិះ​ម៉ូតូ​មក​កាប់​តែ​ម្តង

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះម្នាក់កំពុងតែអង្គុយលេងទីធ្លាសាលារៀនសុខៗ ក៏ស្រាប់តែត្រូវក្មេងស្ទាវ១ក្រុម មានគ្នា៣នាក់ មកកាប់ បណ្តាលរបួសធ្ងន់ ក្រោយកើតហេតុសមត្ថកិច្ចក៏ចាប់ខ្លួនបាន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

Read more: ហ៊ាន​មែន​! អង្គុយ​លេង​ទីធ្លា​សាលារៀន​សុខ​ៗ...

បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​សុខ​ៗ ជាន់​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកបើកត្រាក់ទ័រម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ស្រាប់ក៏ជាន់ត្រូវមីនតោនមួយគ្រាប់ដែលនៅសេសសល់កាលពីសម័យសង្គ្រាមស៊ីវិលធ្វើឱ្យផ្ទុះឡើងយ៉ាងកក្រើក បណ្តាលឱ្យអ្នកបើកត្រាក់ទ័ររងរបួសស្រាល បង្កការឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

Read more: បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​សុខ​ៗ ជាន់​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ចោរ ២នាក់ កាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានលួចកាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T បានសម្រេច រួចហើយត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ ក្របួចបាន ចំនួន ២នាក់ យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មីទី១។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ៥១ នៅចំណុចក្រោយមន្ទីរពេទ្យអង្គដួង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

Read more: សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ចោរ ២នាក់ កាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T

ទោះបីភ្នំពេញ Lockdown បិទផ្លូវគ្រប់ទីកន្លែង តែមានចោរប្លន់ម៉ូតូ!

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅទិញត្រី យកមកលក់ នៅតាមភូមិ ត្រូវក្រុមចោរ ធាក់ប្លន់ យកម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០២០។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៣០នាទីទើបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

Read more: ទោះបីភ្នំពេញ Lockdown បិទផ្លូវគ្រប់ទីកន្លែង តែមានចោរប្លន់ម៉ូតូ!

តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ ​បណ្តោះអាសន្ន ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​និង​វាយ​សមត្ថកិច្ច​នៅ​គោលដៅ​បិទ​ខ្ទប់

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានឲ្យដឹងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា លោក សេង លាង អនុប្រធានសាលាដំបូង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធករណីជិះម៉ូតូបុកបារ៉ាស់ ជេរប្រមាថ នឹងវាយវាយសសមត្តកិច្ច កំពុងអនុវត្តវិធានការបិទខ្ទប់ ដាក់ពន្ធនាគាជាបណ្តោះអាសន្ន ។

Read more: តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ ​បណ្តោះអាសន្ន ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់...

ប្តី​ចិត្តខ្លាំង​! យក​លុយ​៦០០​ដុល្លារ​មិន​បាន ទាញ​កា​បិត​ដេញ​កា​.​ប់​ផ្អើល​ឆោឡោ​អ្នក​ជិតខាង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនពីបទប្រើហិ.ង្សាដោយចេតនា ដោយបានយកកាំបិតបុ័ងតោដេញកា.ប់ស្ត្រីជាប្រពន្ធ បន្ទាប់ពីខឹងគំរា.មយកប្រាក់ចំនួន៦០០ដុល្លារ មិនបានសម្រេច ។

Read more: ប្តី​ចិត្តខ្លាំង​! យក​លុយ​៦០០​ដុល្លារ​មិន​បាន...

លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង និងឲ្យកូនចៅ បន្លំធ្វើជាទាហាន ដឹកចិន ២៨នាក់ ពីបាវិត ទៅភ្នំពេញ

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ បានប្រើប្រាស់ឡានទំនើប ៤គ្រឿង មានទាំងស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងផង និងកូនទាហាន ៦នាក់ ដឹកចិន ២៨នាក់ ពីក្រុងបាវិត ទៅរាជធានីភ្នំពេញ។

Read more: លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង...

មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

Read more: មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ ​តែបើមានលើក​ក្រោយ​​​អ្នក​​ដែល​ជួបជុំ​ផឹកស៊ី​​​ត្រូវចាត់ការតាមច្បាប់​ហើយ

ខេត្តបន្ទាយមានជ័យ ៖ លើកនេះ កម្លាំងចុះណែនាំ តែលើកក្រោយនឹងមានវិធានការតាមច្បាប់ អ្នកដែលជួបជុំផឹកស៊ីដែលផ្កើនសារាចរណ៍ណែនាំ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ស្ថិតនៅទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ ។

Read more: លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ...

បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

រាជធានីភ្នំពេញ ៖ បុរស៦នាក់ជួបជុំគ្នាផឹកស៊ី ល្មើសនឹងបម្រាម ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២១ មេសា ២០២១នេះ ។

Read more: បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

ខេត្តបាត់ដំបង៖ ជនចិត្តស្លុយម្នាក់បានជិះកង់ទៅទុកចោលនៅទីប្រជុំជនមួយកន្លែង រួចបន្លំលួចយកម៉ូតូគេមួយគ្រឿងជិះចេញពីស្រុកបវេល ខណៈម្ចាស់ធ្វេសប្រហែសភ្លេចដកសោរ រួចជិះមកស្វែងរកកន្លែងលក់ ត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួនភ្លាមៗ នៅព្រឹកព្រលឹមព្រាលៗ ថ្ងៃទី ២១ មេសា នៅម្ដុំចំណតរថយន្តផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

Read more: ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់ ទាញ​​​កាំ​បិត​ផ្គាក់ចេញមក​​​​​ផ្អើល​​ភូមិ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ធ្វើសការឃាត់ខ្លួន បន្ទាប់ពីស្ទុះចូលទៅក្នុងផ្ទះទាញកាំបិតផ្គាក់ចេញកា.ប់ បុរស៣ទៅ៤នាក់ដែលបានមកហៅប្រពន្ធចេញពីផ្ទះ ដោយខឹងហាមឃាត់មិនស្គាប់ ។

Read more: ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់...

ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់នៅក្នុងគុម្ពត្រែងច្រាំងទន្លេទាំងមិនមានស្លៀកខោនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង7យប់ថ្ងៃទី19 ខែមេសា ឆ្នាំ2021 តាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

Read more: ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បើកម៉ូតូសណ្តោងរឺម៉កឌុបគ្នាបន្លំខ្លួនធ្វើដូចជាអ្នកដឹកបន្លែ តាមការពិតជាចោរប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវកម្លាំងសមត្ថកិច្ចដែលយាមគោលដៅចត្តាឡីស័កនៅក្នុងសង្កាត់ចោមចៅ1 ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចោមចៅទី1 កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី19១៩ ខែមេសា នៅភូមិគោកចំបក់ ជិតវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ ។

Read more: ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

រាជធានីភ្នំពេញ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន បន្ទាប់ពីមន្ត្រីយោធារូបនោះបានជិះម៉ូតូបុកបារ៉ាស់ជេរប្រថ និងវាយនគរបាលម្នាក់បណ្តាលបែកចិញ្ចើម ។

Read more: ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក ម្នាក់ឈ្មោះ មុំ សុជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ នេះបើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

Read more: ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ បញ្ជូនទៅសាលាដំបូង​ខេត្ត

បន្ទាយមានជ័យ៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

Read more: ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់...