Social Network

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​តុក្កតា ក្នុង​ក្រុង​តា​ខ្មៅ ត្រូវ​កម្លាំង​នគរបាលជួយពន្លត់ រលត់​ទាំងស្រុង

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យឆាប់ឆេះរោងចក្រផលិតតុក្កតាធ្វើអំពីថ្ម មួយកន្លែងដែលស្ថិតនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកណ្ដាលចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ករណីអគ្គីភ័យនេះផងដែរ ។

Read more: អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​តុក្កតា ក្នុង​ក្រុង​តា​ខ្មៅ...

បាត់​ខ្លួន​មួយ​យប់ ស្អែក​ព្រឹក​ឡើង ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកអូរ

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសជំទង់ម្នាក់ គេប្រទះឃើញបាត់បង់ជីវិត ដោយអណ្តែតទឹកអូរតាសឹក ចម្ងាយ ១៥០០ម៉ែត្រ ខាងជើងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

Read more: បាត់​ខ្លួន​មួយ​យប់ ស្អែក​ព្រឹក​ឡើង ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកអូរ

ចោរឆក់ទូរសព្ទពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បាន ២នាក់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានឆក់ទូរសព្ទដៃពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បានភ្លាមៗ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

Read more: ចោរឆក់ទូរសព្ទពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច...

ត្រឹម១ថ្ងៃ! នេន១អង្គ និង​បុរសពិការម្នាក់​ ធ្វើរឿង​ស្មានមិនដល់ដូចគ្នា​

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃតែមួយ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លា.ប់ដាច់ដោយឡែកពីគ្នា ក្នុងករណីបញ្ចប់ជីវិតដោយលេ.បថ្នាំ នៅស្រុកមង្លបូរី និងស្រុកស្វាយចេក ។

Read more: ត្រឹម១ថ្ងៃ! នេន១អង្គ និង​បុរសពិការម្នាក់​ ធ្វើរឿង​ស្មានមិនដល់ដូចគ្នា​

ប៉ូលិសខណ្ឌដង្កោ ចាប់ចោរ និងអ្នកទទួល​ផលពីចោរ ៧នាក់

ភ្នំពញ៖ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស ខណៈពេលចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើស នៅក្នុងមូលដ្ឋាន បានឃើញជនសង្ស័យ ដែលជាមុខសញ្ញាចោរ ៣នាក់ ជាមុខសញ្ញាកាច់សោកម៉ូតូ និងគាស់ផ្ទះ។ ក្រោយមក ប៉ូលិស ក៏បានឃាត់ខ្លួនបានអ្នកទទួលផលពីចោរ ៤នាក់ទៀត។

Read more: ប៉ូលិសខណ្ឌដង្កោ ចាប់ចោរ និងអ្នកទទួល​ផលពីចោរ ៧នាក់

សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ពលករ​ខ្មែរ ១៩​នាក់ និង​មេខ្យល់ ២​នាក់ ដែល​នាំ​ពលករ​ខ្មែរ ឆ្លងដែន​ទៅ​ថៃ​

បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ១៩នាក់ និងមេខ្យល់ ចំនួន ២នាក់ ដែលនាំពលករខ្មែរ ឆ្លងដែនទៅថៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។តាមព័ត៌មានថៃ មានប្រជាពលរដ្ឋខ្មែរប្រុស/ស្រី ចំនួ ១៩នាក់ និងមេខ្យល់ ២នាក់ បានលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ នៅពេលដែលប្រទេសថៃ កំពុងពង្រឹងការទប់ស្កាត់ និងបង្ការទប់ស្កាត់កូវីដ.១៩។

Read more: សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ពលករ​ខ្មែរ ១៩​នាក់ និង​មេខ្យល់ ២​នាក់...

បេ​ស​កកម្ម​៣​ថ្ងៃចាប់​បានជនឧក្រិដ្ឋ​៦​នាក់​ដោយ​ជោគ​ជ័យ​

រាជធានីភ្នំពេញ ៖ ជាលទ្ធផលជោគជ័យមួយនៃបេសកកម្មរយៈពេល៣ថ្ងៃ បង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម ។

Read more: បេ​ស​កកម្ម​៣​ថ្ងៃចាប់​បានជនឧក្រិដ្ឋ​៦​នាក់​ដោយ​ជោគ​ជ័យ​

ឃាត់ខ្លួន​មេខ្យល់ ៣​នាក់ ដែល​នាំ​ពលករ​ខ្មែរ ៤​នាក់ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ មេខ្យល់ទាំងនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

Read more: ឃាត់ខ្លួន​មេខ្យល់ ៣​នាក់ ដែល​នាំ​ពលករ​ខ្មែរ ៤​នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ទំនាស់​យក​ថ្ម​ទម្រ​ជើង​ឆត្រ​វាយ​សម្លាប់​បុរស​ម្នាក់

រាជធានីភ្នំពេញ ៖ កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីទំនាស់ ហើយយកថ្មទម្រជើងឆត្រវាយសម្លាប់បុរសម្នាក់ ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែល​ចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម ផ្ទុះការតវ៉ា​ពេល​អាជ្ញាធរតម្រូវឲ្យបង់ការផាកពិន័យ

ភ្នំពេញ៖ ក្រោយពីការធ្វើចត្តាឡីស័កចប់រយៈពេល ១៤ថ្ងៃ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ ខណៈពេលចូលទៅដឹកភ្ញៀវ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខ្លាំង នៅតំបន់ក្រហម កាលពីកន្លះខែមុននោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

Read more: ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែល​ចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម...

បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍​ត្រឹម​១២​ម៉ោង ក្រោយ​ឆែក​ឆែរ​មើល​តាម​កាមេរ៉ា​ពេល​ធ្វើ​សកម្មភាព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពគាស់តូប រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។

Read more: បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍​ត្រឹម​១២​ម៉ោង...

ប្អូនប្រុស ដេ​នី ក្វា​ន់ បង្ហាញពី ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​សណ្ឋាគារ សមុទ្រ​មាស

រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងនាង ដេនី ក្វាន់ បានទម្លាយនូវរឿងរ៉ាវប្តឹងប្តល់គ្នាជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ឧសភា ២០២១នេះ ពាក់ព័ន្ធការបង្កប់កាមេរ៉ាលួចថតនៅក្នុងបន្ទប់គេងរបស់នាង រឿងរ៉ាវនេះត្រូវបានប្អូនប្រុស ដេននី ក្វាន់ បានបង្ហាញបន្ថែមពីកាមេរ៉ាដែលបង្កប់ក្នុងបន្ទប់នោះ ។

Read more: ប្អូនប្រុស ដេ​នី ក្វា​ន់ បង្ហាញពី ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​សណ្ឋាគារ...

​ឃា.តករសារភាព​ពី​មូលហេតុ​ឈានដល់​ការ​ផ្តាច់ជីវិតបុរសម្នាក់​នៅ​ម្តុំទល់មុខផ្សារបឹងទំពន់​

រាជធានីភ្នំពេញ ៖ ជុំវិញការស្លា.ប់របស់បុរសម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ត្រូវជនដៃដល់សម្លា.ប់តាំងពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃដដែល ទើបបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស.ពបុរសរងគ្រោះរូបនោះដេកស្លា.ប់ក្នុងថ្លុកឈា.ម ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ទល់មុខនឹងផ្សារបឹងទំពន់ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឺងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Read more: ​ឃា.តករសារភាព​ពី​មូលហេតុ​ឈានដល់​ការ​ផ្តាច់ជីវិតបុរសម្នាក់​នៅ​ម្តុំទល់មុខផ្សារបឹង...

ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយក​កម្ទេចចោល

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

Read more: ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់...

ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់

បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមេខ្យល់ ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់ ចំនួន ១៧នាក់។ មេខ្យល់ទាំងពីរនាក់នោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

Read more: ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់

ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន ៦ម៉ឺនរៀល ត្រូវប៉ូលិស បានចាប់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់សោកម៉ូតូបាន ១គ្រឿង អោយមិត្តភក្តិយកទៅបញ្ចាំបាន ៦ម៉ឺនរៀល ក៏ត្រូវបានចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

Read more: ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន...

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

ព្រៃវែង៖ កំលាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយទាំងយប់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សមួយក្រុម ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

Read more: ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

ទីបំផុត​! បំបែកសំណុំរឿង​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​បាន​ទាំង​សំបុក​ក្នុងស្រុក​បា​ធា​យ​ហើយ

ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ស្នងការនគរបាលខេត្ត ក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងករណីប្លន់ម៉ូតូនៅក្នុងស្រុកបាធាយ។

Read more: ទីបំផុត​!...

១១​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

Read more: ១១​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ពីបទនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសជិតខាង។

Read more: ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ...

ការ​ពិត​ពីក្រោយ​មនុស្ស​ពុល​ស្លា​.​ប់​ជា​បន្តបន្ទាប់​ដល់​១២​នាក់ បន្ទាប់​ពី​ទៅ​កំដរ​បុណ្យ​ស​.​ព

ខេត្តកណ្តាល ៖ ករណីពុលស្រាស្លា.ប់១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលបានបញ្ជាក់ថា គឺដោយសាស្រា.ស ឬស្រាថ្នាំ ដែលជនរងគ្រោះពិសាមានសារជាតិមេតាណុលខ្ពស់។

Read more: ការ​ពិត​ពីក្រោយ​មនុស្ស​ពុល​ស្លា​.​ប់​ជា​បន្តបន្ទាប់​ដល់​១២​នាក់...