ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃចាប់តាំងពីនាងអាយុ៧ឆ្នាំរហូតដល់អាយុ១៣ឆ្នាំ ។
Read more: បៀមទុក្ខ៦ឆ្នាំទ្រាំលែងបានប្រាប់ម្តាយមីងឈានទៅវៃខ្នោះឪពុកមា
ខេត្តកំពង់ចាម ៖ មេឆ្នោតចំនួន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយនិងនគរបាលស្រុកជើងព្រៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើនក្នុងនោះរួមមានលុយនិងសៀវភៅកត់កន្ទុយលេខផងដែរ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ប៉ុន្តែខណៈនោះពួកនាងដឹងខ្លួនទាន់បានចាប់កាន់កាបូបជាប់ ហើយជនសង្ស័យឆក់បានតែខ្សែកាបូបដែលដាច់ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមជនសង្ស័យខឹងយ៉ាងខ្លាំងក៏បានធាក់កង់មុខម៉ូតូរបស់ពួកនាង១ជើង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
Read more: ខ្លាំងបាត់ ខឹងឆក់បានត្រឹមខ្សែកាបូប ធាក់នាងដួលម៉ូតូ
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត០៥នាក់បានធ្វើសកម្មភាពចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យកទ្រព្យសម្បត្តិជិត៤ម៉ឺនដុល្លារ រួចរត់គេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូនេះ នៅចំនុចក្នុងរោងចក្រ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
Read more: ម្ចាស់រោងចក្រម្តងនេះយំមិនចេញទេ អស់ជិត៤ម៉ឺនដុល្លារត្រឹមតែមួយភ្លែត
រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌចំការមន លោក ថេងសុ ថុល ជាអភិបាលខណ្ឌ អភិបាលរង កម្លាំង នគរបាលនៃអធិការដ្ឋានខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់មួយកន្លែងដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្តក្មេងលេង ដោយបានធ្វើការចាប់ឃាត់ខ្លួនអ្នកទទួលខុសត្រូវជាជនជាតិចិនម្នាក់, បុគ្គលិក(ស្រី)ចំនួន៣នាក់ និងអ្នកលេងចំនួន៨នាក់ (ក្នុងនោះស្រី៣នាក់) សរុបចំនួន១២នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ ។
Read more: បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្តក្មេងលេង ឆ្មក់ផ្អើលកោះពេជ្រ
ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំបានធ្វើការស្រាវជ្រាវបង្ក្រាបករណីប៉ុនប៉ងជម្រិតទារប្រាក់មួយករណី និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃទី០២ ធ្នូ មានករណីអ្នកភូមិចាស់ ក្មេង ប្រុស ស្រី ប្រមាណ២៨នាក់ (អាយុចាប់ពី៥ឆ្នាំដល់អាយុ៦៨ឆ្នាំ) ហូបផ្អកត្រីប្រៃមានកំពិសក៏ពុលក្អួតគ្រប់គ្នា តែមិនធ្វើឱ្យធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ ។
Read more: ផ្អើលអ្នកភូមិហូបផ្អកត្រីប្រៃកំពិសពុលច្រើននាក់
ខេត្តបាត់ដំបង ៖ អំពើហង្សាដ៏ឃោឃៅមួយ ដែលផ្ដើមចេញពីការប៉ះទង្កិចដោយពាក្យសម្តី ពេលកំពុងផឹកស៊ី ទីបំផុត ភាគីម្ខាងដែលមានគ្នាចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីព្រូតគ្នាវាយសំពងបុរសម្នាក់ដែលមានតែម្នាក់ឯង បណ្ដាលឲ្យរបួសបែកក្បាល កាលពី៧យប់នៅថ្ងៃទី២៩ វិច្ឆិកា នៅចំណុចខាងមុខមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេព្រូតគ្នាវាយឲ្យរបួសនោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ថាមានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចក្រុមទី41 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកដំបងវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសត្រង់ក្បាល ។
Read more: ប្រយុទ្ធ១ទល់នឹង៥ អ្នកចាញ់ចូលពេទ្យអ្នកឈ្នះចូលគុក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ីឯកជន ខណៈបើករថយន្តតូយ៉ូតាព្រូស មកពីលេងផ្ទះបងស្រីវិញចុចស៊ីផ្លេសុំផ្លូវចូលផ្ទះ ក៏ត្រូវបុរសម្នាក់ដកកាំភ្លើងខ្លីអាមេគំរាមបាញ់ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចខណ្ឌស្សីកែវ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ធ្នូ ស្ថិតតាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនដៃដល់រូបនោះហើយ ។
ខេត្តព្រះសីហនុ ៖ យុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាងបានចោទក្រុមកម្មករសំណង់យកដុំឥដ្ឋគប់ និងយកបំពង់ទីបវាយបង្កការភ្ញាក់ផ្អើលកាលពីវេលាវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ភាគីខាងយុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាង មិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកភាគីខាងក្រុមកម្មករក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។
Read more: ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែដុំឥដ្ឋធ្លាក់ក្បែរ...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរ១ក្រុមធ្វើសកម្មភាពបំពុលសត្វឆ្កែចូលលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១L-៨៣៥០ យកទៅបាត់ដោយសុវត្ថិភាព ។
(កណ្ដាល)៖ មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។
Read more: រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៦នាក់។
Read more: ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៣នាក់...
(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ស្បៃមុង) នៅក្នុងព្រែក ស្ថិតនៅភូមិបឹងទទា និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ដកហូតបានវត្ថុតាងមួយចំនួន និងបានបំផ្លាញចោលនៅកន្លែង។
Read more: កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស
(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បន្ទាប់ពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានអនុវត្តដីកាចាប់ខ្លួនបុរសម្នាក់ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាប់ចោទពីបទ បង្ករបួសស្នាមនិងធ្វើឲ្យ ខូចខាតដោយចេតនា។
Read more: គេចខ្លួនជាង១០ឆ្នាំនៅថៃ ពេលវិលចូលផ្ទះវិញ សមត្ថកិច្ចចាប់ខ្លួន...
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៣គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន,...
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនជាតិខ្មែរ និងបរទេសជាង២០០នាក់ ក្នុងនោះមានស្រី ១៣០នាក់ ដែលមាន ៧សញ្ជាតិ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅក្នុងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត។
Read more: កម្លាំងនគរបាលឆ្មក់បង្ក្រាបទីតាំងអនឡាញខុសច្បាប់ ១កន្លែង នៅក្រុងប៉ោយប៉ែត...
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។
Read more: ចាប់ខ្លួនបុរសម្នាក់ ក្រោយបោកលុយលោក ញឹក ប៊ុនឆៃ ជាង ៧ម៉ឺនដុល្លារ,...
(ស្វាយរៀង)៖ ព្រោះតែភ្លើងប្រចណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតកសម្លាប់ប្តីខ្លួនឯង ដោយហ៊ានទាញញញួរមកវាយក្បាលប្តីជាច្រើនញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
Read more: ភ្លើងប្រចណ្ឌ! ស្ត្រីម្នាក់ទាញញញួរវាយក្បាលប្តីរងរបួសធ្ងន់ នៅស្រុករំដួល...
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីម មុខវិទ្យាល័យជាស៉ីមជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
Read more: បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង ១០ម៉ែត្រ...
(កោះកុង)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងឯកសាររថយន្ត ធ្វើការណែនាំដល់អ្នកបើកឱ្យចេះគោរពច្បាប់ចរាចរ ចេះយល់យោគគ្នាក្នុងពេលបើកបរ ដើម្បីសុវត្ថិភាព និងការពារអាយុជីវិតអ្នកធ្វើដំណើរ។