Social Network

អតីតកីឡាករប្រដាល់ជាប់ចោទលួចឡាន យំអាណិតខ្លួនឯង

រាជធានីភ្នំពេញ ៖ មិនបានកាន់ដៃកាន់ជើងជនឈ្មោះថាចោរទេ គ្រាន់តែជាការរៀបរាប់ខ្លះៗ ស្តីពីប្រវតិ្តសង្ខេបរបស់ជនសង្ស័យដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណម្នាក់ដែលបានក្លាយជាជនជាប់ចោទលួចរថយន្ត ។

Read more: អតីតកីឡាករប្រដាល់ជាប់ចោទលួចឡាន យំអាណិតខ្លួនឯង

ចុះ​ឆ្មក់​បាន​ជិត​១០​នាក់ ក្រោយ​ប្រជាពល រដ្ឋ​រាយការណ៍

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជាអ្នកប្រើប្រាស់និងជួញដូរថ្នាំញៀន ក្នុងនោះមានស្ត្រីចំនួន២នាក់ផងដែរ។

Read more: ចុះ​ឆ្មក់​បាន​ជិត​១០​នាក់ ក្រោយ​ប្រជាពល រដ្ឋ​រាយការណ៍

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ជាង​២០​នាក់​ទៅ​សាលាដំបូង

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន២៥នាក់ តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅសាលាដំបូង ដើម្បីសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ។ជនសង្ស័យទាំង២៥នាក់ខាងលើនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ប្រមូលមកពីតាមបណ្តាខណ្ឌផ្សេងគ្នា ។

Read more: បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ជាង​២០​នាក់​ទៅ​សាលាដំបូង

លោកប៉ូលិស​អន្តោប្រវេសន៍​ផឹក​ចំ​ស្រា​កូរ​ផ្ទុះអាវុធផ្អើល​​ស្រុក​កំ​រៀង

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំច្រកទ្វារអន្តរជាតិ«ដូង» ស្រុកកំរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លីបាញ់គំរាមគេឯងជាច្រើនគ្រាប់ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ធ្នូ នៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។

Read more: លោកប៉ូលិស​អន្តោប្រវេសន៍​ផឹក​ចំ​ស្រា​កូរ​ផ្ទុះអាវុធផ្អើល​​ស្រុក​កំ​រៀង

ធ្វើសកម្ម​ភាពលើអ្នកបើកកង់បីឥណ្ឌា ប្រ​ទាញទៅប្រទាញមកផ្អើល​ផ្លូវ​កម្ពុជា​ក្រោម

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈកំពុងបើកបរម៉ូតូកង់បីឥណ្ឌាធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច ដោយសារជនរងគ្រោះទាញទៅទាញមក បណ្តាលឱ្យធ្លាក់ទូរស័ព្ទ ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

Read more: ធ្វើសកម្ម​ភាពលើអ្នកបើកកង់បីឥណ្ឌា ប្រ​ទាញទៅប្រទាញមកផ្អើល​ផ្លូវ​កម្ពុជា​ក្រោម

ឆែក​កាមេរ៉ា​ទើប​ឃើញ​ល្បិច​ក្រុម​ចោរ​ចិន បើកឡាន​ប្លន់​ជនបរទេស​អស់​៥០០០​​ដុល្លារ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនជាតិចិន៤នាក់បានបើករថយន្តមកកៀកម៉ូតូកង់បីឱ្យឈប់ រួចប្លន់បុរសជាជនជាតិឥណ្ឌូនេស៊ីដែលកំពុងជិះម៉ូតូកង់បីនោះ ដោយយកបានលុយ៥០០០ដុល្លារ និងសម្ភារៈជាច្រើន រួចគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១ នៅចំណុចលើផ្លូជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។

Read more: ឆែក​កាមេរ៉ា​ទើប​ឃើញ​ល្បិច​ក្រុម​ចោរ​ចិន បើកឡាន​ប្លន់​ជនបរទេស​អស់​៥០០០​​ដុល្លារ

ផ្អើល​ខណ្ឌ​៧​មក​រា ក្រោយ​ផ្តួល​ម៉ូតូ​ចោល រត់ឡើង​ផ្ទះ​ពលរដ្ឋ​ស​ង្ងំ​លាក់ខ្លួន

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការប្រដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចោរឆក់ និងប្លន់ រហូតដល់ជនសង្ស័យរូបនេះផ្តួលម៉ូតូទុលចោល រួចរត់ឡើងលើផ្ទះប្រជាពលរដ្ឋ បង្កឲ្យផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាចោមរោមមើលរាប់ម៉ោង ទម្រាំឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង 7និង15នាទីយប់ ថ្ងៃទី4 ខែធ្នូ ឆ្នាំ2019 តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ215 នៅចំណុចស្តុប DN ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

Read more: ផ្អើល​ខណ្ឌ​៧​មក​រា ក្រោយ​ផ្តួល​ម៉ូតូ​ចោល រត់ឡើង​ផ្ទះ​ពលរដ្ឋ​ស​ង្ងំ​លាក់ខ្លួន

បៀមទុក្ខ​៦​ឆ្នាំ​ទ្រាំ​លែង​បាន​ប្រាប់​ម្តាយមីង​ឈាន​ទៅ​វៃ​ខ្នោះ​ឪពុកមា

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃចាប់តាំងពីនាងអាយុ៧ឆ្នាំរហូតដល់អាយុ១៣ឆ្នាំ ។

Read more: បៀមទុក្ខ​៦​ឆ្នាំ​ទ្រាំ​លែង​បាន​ប្រាប់​ម្តាយមីង​ឈាន​ទៅ​វៃ​ខ្នោះ​ឪពុកមា

កណ្តាលវាលពេក សមត្ថកិច្ច​ក្តោប​បាន​២នាក់​

ខេត្តកំពង់ចាម ៖ មេឆ្នោតចំនួន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយនិងនគរបាលស្រុកជើងព្រៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើនក្នុងនោះរួមមានលុយនិងសៀវភៅកត់កន្ទុយលេខផងដែរ។

Read more: កណ្តាលវាលពេក សមត្ថកិច្ច​ក្តោប​បាន​២នាក់​

ខ្លាំង​បាត់ ខឹងឆក់បានត្រឹមខ្សែកាបូប ធាក់នាងដួលម៉ូតូ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ប៉ុន្តែខណៈនោះពួកនាងដឹងខ្លួនទាន់បានចាប់កាន់កាបូបជាប់ ហើយជនសង្ស័យឆក់បានតែខ្សែកាបូបដែលដាច់ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមជនសង្ស័យខឹងយ៉ាងខ្លាំងក៏បានធាក់កង់មុខម៉ូតូរបស់ពួកនាង១ជើង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

Read more: ខ្លាំង​បាត់ ខឹងឆក់បានត្រឹមខ្សែកាបូប ធាក់នាងដួលម៉ូតូ​

ម្ចាស់​រោងចក្រ​ម្តងនេះ​យំ​មិន​ចេញ​ទេ អស់​ជិត​៤​ម៉ឺន​ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត០៥នាក់បានធ្វើសកម្មភាពចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យកទ្រព្យសម្បត្តិជិត៤ម៉ឺនដុល្លារ រួចរត់គេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែធ្នូនេះ នៅចំនុចក្នុងរោងចក្រ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

Read more: ម្ចាស់​រោងចក្រ​ម្តងនេះ​យំ​មិន​ចេញ​ទេ អស់​ជិត​៤​ម៉ឺន​ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត

បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌចំការមន លោក ថេងសុ ថុល ជាអភិបាលខណ្ឌ អភិបាលរង កម្លាំង នគរបាលនៃអធិការដ្ឋានខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់មួយកន្លែងដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្តក្មេងលេង ដោយបានធ្វើការចាប់ឃាត់ខ្លួនអ្នកទទួលខុសត្រូវជាជនជាតិចិនម្នាក់, បុគ្គលិក(ស្រី)ចំនួន៣នាក់ និងអ្នកលេងចំនួន៨នាក់ (ក្នុងនោះស្រី៣នាក់) សរុបចំនួន១២នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ ។

Read more: បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំបានធ្វើការស្រាវជ្រាវបង្ក្រាបករណីប៉ុនប៉ងជម្រិតទារប្រាក់មួយករណី និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃទី០២ ធ្នូ មានករណីអ្នកភូមិចាស់ ក្មេង ប្រុស ស្រី ប្រមាណ២៨នាក់ (អាយុចាប់ពី៥ឆ្នាំដល់អាយុ៦៨ឆ្នាំ) ហូបផ្អកត្រីប្រៃមានកំពិសក៏ពុលក្អួតគ្រប់គ្នា តែមិនធ្វើឱ្យធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ ។

Read more: ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

ខេត្តបាត់ដំបង ៖ អំពើហង្សាដ៏ឃោឃៅមួយ ដែលផ្ដើមចេញពីការប៉ះទង្កិចដោយពាក្យសម្តី ពេលកំពុងផឹកស៊ី ទីបំផុត ភាគីម្ខាងដែលមានគ្នាចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីព្រូតគ្នាវាយសំពងបុរសម្នាក់ដែលមានតែម្នាក់ឯង បណ្ដាលឲ្យរបួសបែកក្បាល កាលពី៧យប់នៅថ្ងៃទី២៩ វិច្ឆិកា នៅចំណុចខាងមុខមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេព្រូតគ្នាវាយឲ្យរបួសនោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ថាមានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចក្រុមទី41 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកដំបងវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសត្រង់ក្បាល ។

Read more: ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ីឯកជន ខណៈបើករថយន្តតូយ៉ូតាព្រូស មកពីលេងផ្ទះបងស្រីវិញចុចស៊ីផ្លេសុំផ្លូវចូលផ្ទះ ក៏ត្រូវបុរសម្នាក់ដកកាំភ្លើងខ្លីអាមេគំរាមបាញ់ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចខណ្ឌស្សីកែវ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ធ្នូ ស្ថិតតាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនដៃដល់រូបនោះហើយ ។

Read more: ឆ្ងល់​អ្នកខ្លាំងបែបនេះ រត់គេច​ធ្វើអី?

ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ លុះក្រឡេកមើលមកបន្ថែមទៀត​ផ្អើល​

ខេត្តព្រះសីហនុ ៖ យុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាងបានចោទក្រុមកម្មករសំណង់យកដុំឥដ្ឋគប់ និងយកបំពង់ទីបវាយបង្កការភ្ញាក់ផ្អើលកាលពីវេលាវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ភាគីខាងយុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាង មិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកភាគីខាងក្រុមកម្មករក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។

Read more: ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ...

ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច ស្រាប់តែ​បាត់​ម៉ូតូ​ពេល​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា​ជា​ស្នាដៃ​ចោរ

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរ១ក្រុមធ្វើសកម្មភាពបំពុលសត្វឆ្កែចូលលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១L-៨៣៥០ យកទៅបាត់ដោយសុវត្ថិភាព ។

Read more: ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច...

រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ ពេលកំពុងការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់

(កណ្ដាល)៖ មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។

Read more: រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់...

ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៦នាក់។

Read more: ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៣នាក់...

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ស្បៃមុង) នៅក្នុងព្រែក ស្ថិតនៅភូមិបឹងទទា និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ដកហូតបានវត្ថុតាងមួយចំនួន និងបានបំផ្លាញចោលនៅកន្លែង។

Read more: កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស