Social Network

ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

កណ្តាល ៖  បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារ រថយន្តមួយគ្រឿង  បើកជ្រុលទៅបុក កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រ៤២ និង៤៣ នៅចំណុចភូមិព្រៃបាំងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

Read more: ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវ រថយន្តបុកស្លាប់

មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព និងប៉ះពាល់សុខភាព នៅតាមផ្សារ

តាកែវ៖ ផ្សារចំនួនពីរ នៅក្នុងខេត្តតាកែវ គឺផ្សារអង្គតាសោម និងផ្សារត្រាំកក់ ព្រមទាំងអាគារ លក់ទំនិញ ជុំវិញផ្សារទាំងនេះ នៅព្រឹកថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០១៦ នេះ ត្រូវបាន លោក ប៉ោ លាងគង់ ប្រធានសាខា កាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីក្រុមឱវាទ ព្រមទាំង មានការសហការ ជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យមើល គុណភាពទំនិញ ជាគ្រឿងកំប៉ុង និងគ្រឿងបរិភោគ មួយចំនួនទៀត ដែលដាក់លក់ នៅតាមផ្សារ ទាំងអស់នេះ ហើយក៏មានយក រូបប៉ុស្ទ័រ ដែរមានរូបទំនិញ ខូចគុណភាព ទៅបិទតាមតូបផងដែរ។

Read more: មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព...

តុលាការកំពូល នឹងបើកសវនាការ លើសំណុំរឿង ម្តាយ កីឡាករ ប្រដាល់ អេ ភូថង នៅថ្ងៃទី២២ មករា ពីបទជួញដូរមនុស្សឆ្លងដែន

ភ្នំពេញ៖ តុលាការកំពូល នឹងបើកសវនាការ ជំនុំជម្រះ លើសំណុំរឿងរបស់ម្តាយ កីឡាករប្រដាល់ក្បាច់បុរាណខ្មែរ លោក អេ ភូថង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធទៅនិងការចោទប្រកាន់ថា បានជួញដូរមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ អំឡុងឆ្នាំ២០០៧។

Read more: តុលាការកំពូល នឹងបើកសវនាការ លើសំណុំរឿង ម្តាយ កីឡាករ ប្រដាល់ អេ ភូថង នៅថ្ងៃទី២២...

ប្រជាពលរដ្ឋ សម្រុកចូល ធ្វើស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានការកើនឡើង ខណៈដែលមាន ការរឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី

ស្វាយរៀងៈ ស្របពេល ដែលរាជរដ្ឋាភិបាល បានរឹតបន្តឹង ចេញច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ គេសង្កេតឃើញថា នៅមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តស្វាយរៀង មានប្រជាពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នា សស្រាក់សស្រាំ មកធ្វើស្លាកលេខ ម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋ បានត្អូញត្អែរ ពីការធ្វើដំណើរ តាមផ្លូវ មកធ្វើស្លាកលេខ ត្រូវជួបនិងសមត្ថកិច្ច ដែលចុះពង្រឹងច្បាប់ចរាចរណ៍ ផាកពិន័យអត់ស្លាកលេខ ទោះបីពួកគាត់យកម៉ូតូ មកធ្វើស្លាកលេខក៏ដោយ។

Read more: ប្រជាពលរដ្ឋ សម្រុកចូល ធ្វើស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត...

ឃាត់ខ្លួន ភេទទី៣ ពីបទលួច កាបូបលុយ អ្នករត់តាក់ស៊ីឆយ និងបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី មានករណីលួចកាបូបលុយ អ្នករត់តាក់ស៊ីឆយ នៅមុខហាង ៧ប្រាយ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

Read more: ឃាត់ខ្លួន ភេទទី៣ ពីបទលួច កាបូបលុយ អ្នករត់តាក់ស៊ីឆយ និងបក្ខពួកម្នាក់ទៀត...

សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព នៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានាចំនួន ៦០០ កាមេរ៉ា បន្ថែមទៀត ដើម្បីរក្សា បាននូវសន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ ក្នុងនោះ នឹងតម្លើងភ្លើងស្តុប ១០០កន្លែង ទៀតផងដែរ។

Read more: សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត

ជ្រូកខាំ ចិនកាប់ជ្រូក​ ម្នាក់ស្លាប់ បង្កការ ភ្ញាក់ផ្អើល ពេញបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ចិនកាប់ជ្រូក វ័យ៤១ឆ្នាំ ម្នាក់ នៅចំនុច ស្តង់កាប់ជ្រូក ត្រូវបានស្លាប់បាត់បង់ជីវិត គ្រាដែលងើបទៅ ចាប់ជ្រូកដើម្បី កាប់លក់ ត្រូវជ្រូកខាំ  កាលពីវេលាម៉ោង ៥ទាបភ្លឺ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិគល់ស្ពាន១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

Read more: ជ្រូកខាំ ចិនកាប់ជ្រូក​ ម្នាក់ស្លាប់ បង្កការ ភ្ញាក់ផ្អើល ពេញបន្ទាយមានជ័យ

កម្មករជាង ៣០០នាក់ បួងសួងមុខ តុលាការ ខេត្ដកំពង់ស្ពឺ សុំដោះលែង មន្រ្តីសហជីព ៥រូប

កំពង់ស្ពឺ៖ ក្រុមកម្មករ-កម្មការិនី បម្រើការងារ នៅរោងចក្រ អ៊ែជ្យាយស៍ ស្វេតថឺ ជាង៣០០នាក់ នៅម៉ោង ប្រមាណជា ១០ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ បាននាំគ្នាអុជធូបបួងសួង នៅមុខសាលាដំបូងខេត្ត ដើម្បីបន់ស្រន់សុំឲ្យ តុលាការដោះលែងមន្រ្តី សហជីពទាំង ៥រូប ដែលត្រូវបានចាប់ខ្លួន ក្នុងករណីផ្ទុះហិង្សា ជាមួយសមត្ថកិច្ច និងសហជីពកាងរោងចក្រ កាលពីព្រឹកថ្ងៃម្សិលមិញ។

Read more: កម្មករជាង ៣០០នាក់ បួងសួងមុខ តុលាការ ខេត្ដកំពង់ស្ពឺ សុំដោះលែង មន្រ្តីសហជីព ៥រូប

ស្នងការខេត្ត ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនស្ស័យម្នាក់ និងថ្នាំញៀន ៦កញ្ចប់

កំពត៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តកំពត ដឹកនាំដោយ លោកស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ ចុះបង្ក្រាបបាន នៅម៉ោង ប្រមាណ ១១យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំណុចហាងម្លប់មាន ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត។

Read more: ស្នងការខេត្ត ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនស្ស័យម្នាក់ និងថ្នាំញៀន ៦កញ្ចប់

ស្រវឹងដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង តែដល់កន្លែងទឹកជ្រៅ លង់ស្លាប់

ពោធិ៍សាត់៖ បុរសវ័យ ៥០ឆ្នាំ ប្លាយម្នាក់ បានលង់ទឹកស្លាប់ ខណៈស្រវឹងជោគជំា ហើយព្យាយាម ដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង ក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលដល់តំបន់ទឹកជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។

Read more: ស្រវឹងដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង តែដល់កន្លែងទឹកជ្រៅ លង់ស្លាប់

បុរសម្នាក់ស្លាប់ យ៉ាងអណោចអធ័ម ដោយសារម៉ូតូរ៉ឺម៉ក កង់បី ជិះបញ្ច្រាស់ផ្លូវ បុកពេញទំហឹង រួចជិះគេចបាត់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណះរួបគាត់ ជិះម៉ូតូសេ១២៥ ហើយត្រូវបាន ម៉ូតូសណ្តោងរ៉ឺមកកង់បី បើកបញ្ច្រាស់ទិស ចរាចរណ៍ក្នុងល្បឿនលឿន ជ្រុលបុកចំពីមុខពេញ ទំហឹងហើយ ជិះរត់គេចបាត់។

Read more: បុរសម្នាក់ស្លាប់ យ៉ាងអណោចអធ័ម ដោយសារម៉ូតូរ៉ឺម៉ក កង់បី ជិះបញ្ច្រាស់ផ្លូវ...

ប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿង កម្សាន្តនាពេលរាត្រី ត្រូវរថយន្ត ឡិចស៊ីស RX300 បុករះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែ រថយន្តឡិចស៊ីស RX300 បើកក្នុងល្បឿនលឿន បញ្ច្រាស ទិសដៅចរាចរណ៍ បានបុករះ ម៉ូតូ២គ្រឿងពេញទំហឹង កាលពីវេលាម៉ោង១២ នឹង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការពារជាតិ តាម បណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

Read more: ប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿង កម្សាន្តនាពេលរាត្រី ត្រូវរថយន្ត ឡិចស៊ីស RX300...

កាមរីបាឡែន បុកបង្គោលភ្លើង ខ្ទេចមុខ និងបាក់ធ្លាក់​ ប្រអប់កុងទ័រពេញផ្លូវ

ភ្នំពេញ ៖ បង្គោលភ្លើងបេតុងមួយដើម បានបាក់និងធ្លាក់ ប្រអប់កុងទ័រភ្លើង រាយប៉ាយ ដោយសាររថយន្តបុក កាលពីវេលាម៉ោង៤និង៥០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ តាមផ្លូវប៉ាស្ទរ័កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

Read more: កាមរីបាឡែន បុកបង្គោលភ្លើង ខ្ទេចមុខ និងបាក់ធ្លាក់​ ប្រអប់កុងទ័រពេញផ្លូវ

ក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ៨៦នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់នៅតែជាបញ្ហា ប្រឈមដ៏សំខាន់ របស់ប្រទេសកម្ពជា បើទោះបីកម្ពុជា មានច្បាប់ ស្តី ពីចរាចរណ៍ផ្លូវគោក ចាស់ចាប់តាំងពីថ្ងៃទី៨ ខែកុម្ពះ ឆ្នាំ២០០៧ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បននដាក់ ឲ្យ ប្រើប្រាស់ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ហើយក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាន ជាហូរ ហែរ ជារៀងរាល់ថ្ងៃដែលបានបន្សល់ទុកនូវជនរងគ្រោះ.គ្រួសារជនរងគ្រោះ.អ្នកពិការភាព.កុមារកំព្រា ដោយ សារ គ្រោះថ្នាក់ចរាចរណ៍រាប់មិនអស់ដែរ។ 

Read more: ក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ៨៦នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍...

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ឡើងតុលាការ ពាក់ព័ន្ធករណី វាយប្លន់ជនបរទេស

កំពត៖ ជនសង្ស័យ ២នាក់ ចូលវាយប្លន់ ជនជាតិបរទេស ត្រូវកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់។

Read more: បញ្ជូនខ្លួនជនសង្ស័យ២នាក់ ឡើងតុលាការ ពាក់ព័ន្ធករណី វាយប្លន់ជនបរទេស

ជលផលឃាត់ ខ្លួនជនជាតិ វៀតណាម៣នាក់ រួមនិងវត្ថុតាងជនរុញ ប្រើប្រាស់កម្លាំង ម៉ាស៊ីន

កំពង់ឆ្នាំង ៖ ឧបករណ៍នេសាទ ប្រភេទជនរុញ ដោយប្រើប្រាស់ កម្លាំងម៉ាស៊ីន ចំនួន០១គ្រឿង រួមនិងបុរស ជនជាតិ វៀតណាម ចំនួន០៣នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ មានសង្កាត់ រដ្ឋបាលជលផល រលាប្អៀរ សង្កាត់រដ្ឋបាល ជលផលជលគិរី សហការកម្លាំងយោធា និងសហគមន៍ នេសាទដឹកនាំ ដោយលោក យីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានធ្វើការ ឃាត់និងចាប់ខ្លួន កាលពីវេលាម៉ោង២១យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្នុង ដែនអភិរក្ស ជលផល ព្រែកស្តីដកគង ស្ថិតក្នុងកន្លែងអភិរក្ស ជលផលទី៧ អតីតឡូត៍លេខ១០ ភូមិជើងក្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

Read more: ជលផលឃាត់ ខ្លួនជនជាតិ វៀតណាម៣នាក់ រួមនិងវត្ថុតាងជនរុញ ប្រើប្រាស់កម្លាំង ម៉ាស៊ីន

អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង

 កោះកុង: លោកអធិការស្រុកកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអធ្រាតថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ មានអគ្គីភ័យមួយបានឆេះបំផ្លាញប្រជាពលរដ្ឋ អស់ផ្ទះ១ខ្នងខ្ទេច ទាំងស្រុងតែមិនបណ្តាល ឲ្យមានអ្នករងរបួស ឡើយ តែទ្រព្យសម្បត្តិត្រូវឆេះអស់ ។

Read more: អគ្គិភ័យ ឆេះបំផ្លាញផ្ទះ មួយខ្នងខ្ទេច ទាំងស្រុង

អ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ចំណតផ្សារអូឫស្សី ប៉ះទង្គិចគ្នាជាមួយ អាជ្ញាធរមូលដ្ឋាន

ភ្នំពេញ ៖ បុគ្គលិកបើក រថយន្តឲ្យក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរចំណត ផ្សារអូឫស្សី នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦នេះ បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្រោយការផ្ទុះកូដកម្មអស់ជាច្រើនថ្ងៃ និងមានការរារាំងពីអាជ្ញាធរ។

Read more: អ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល ចំណតផ្សារអូឫស្សី ប៉ះទង្គិចគ្នាជាមួយ...

ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោអធ័មនៅ នឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារតែគេទាំង២នាក់ ជិះម៉ូតូឌុបគ្នាកិចនឹងគំនរសំរាម ដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុង ល្បឿនលឿនប្រជែងគ្នាកិន ជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើក ព្យាយាមគេចតែត្រូវសមត្ថកិច្ច ដេញឃាត់បាន ។

Read more: ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក...

មេការ និងកម្មករបំបៅកូនកៅស៊ូ ទាមទារសូមឲ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រីភាព អ៊ីមផត អ៊ិចផត ចំកាត់ បើកលុយប្រាក់ឈ្នួលថ្លៃបំបៅកូនកៅស៊ូ ដែលនាយកមិនព្រមបើកឲ្យ

  ត្បូងឃ្មុំ៖ ផ្ទុះការតវ៉ា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ចំណុចភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយសារនាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ មិនព្រមបើកលុយថ្លៃឈ្នួល បំបៅកូនកៅស៊ូនៅសល់ ចំនួន១៦.២៣៩ដុល្លារ ឲ្យកម្មករ និងមេការបំបៅកូនកៅស៊ូ ក្រោយពីពួកគេ បានបំពេញការងារចប់ នៅក្នុងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត បឹងទន្លេម្រេច ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ អស់រយៈពេលជាងមួយឆ្នាំ មកហើយនោះ ។

អ្នកស្រី យង់ ដារី អាយុ២៩ឆ្នាំ រស់នៅភូមិ៦.១០ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែចិច្ឆិកា ឆ្នាំ២០១៤ នាងខ្ញុំបានធ្វើកិច្ចសន្យា ស្តីពីការជួល និងទទួលបំបៅកូនកៅស៊ូ រវាងខ្ញុំ ភាគី (ខ) និង លោក អ៊ុក គឹមសាន នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ចំកាត់ ភាគី (ក) និងមានលោក ឯក សុវណ្ណ ជាអ្នកដឹកនាំផ្ទាល់ ឲ្យនាងខ្ញុំ ទៅបំបៅចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៤ ទើបចប់សព្វគ្រប់ ដែលមានទីតាំង ចំណុចក្រុមហ៊ុនខាងលើ នាងខ្ញុំបានជួលកម្មករ បំបៅចំនួន៤០នាក់ ទៅបំបៅនៅទីនោះ លទ្ធផលនាងខ្ញុំបំបៅ សរុបបានចំនួន ៦៣៤.៤៥៧កូន ក្នុង១កូនតម្លៃ ២៦០រៀល សរុបតម្លៃជាប្រាក់រៀល ទាំងអស់ចំនួន ១៦៤.៩៥៨.៨២០រៀល (មួយរយហុកសិបបួនលាន ប្រាំបួនរយហាសិបប្រាំបីពាន់ ប្រាំបីរយម្ភៃរៀលគត់) ស្មើនិង ៤១.២៣៩ដុល្លារ អាមេរិច (សែសិបមួយពាន់ ពីររយហាសិប ប្រាំបួនដុល្លារ អាមេរិចគត់) ចំពោះប្រាក់ដែលនាងខ្ញុំ ទទួលបានពីក្រុមហ៊ុន ទ្រី ភាព ចំនួន១០០.០០០.០០០រៀល (មួយរយលានរៀលគត់) ស្មើនិងប្រាក់ដុល្លារអាមេរិច ចំនួន២៥.០០០ដុល្លារ (ម្ភៃប្រាំពាន់ដុល្លារអាមេរិចគត់) រីឯប្រាក់នៅសល់ជាក់ស្តែង ទាំងអស់ចំនួន ៦៤.៩៥៦.០០០រៀល ស្មើនិងប្រាក់ដុល្លារ អាមេរិចចំនួន ១៦.២៣៩ដុល្លារ (ដប់ប្រាំមួយពាន់ ពីររយសាមសិប ប្រាំបួន ដុល្លារ អាមេរិចគត់) រយៈកាលជាងមួយឆ្នាំមកហើយ ពុំឃើញក្រុមហ៊ុន ទ្រី ភាព ដែលមានអាស័យដ្ឋានដូចខាងលើ ប្រគល់ប្រាក់នៅសល់នោះ មកឲ្យនាងខ្ញុំទេ ទោះបីនាងខ្ញុំ ទៅដេករង់ចាំ ជាច្រើនដង ច្រើនថ្ងៃ នៅទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ។ ភាពប្រឈមរបស់នាងខ្ញុំ គឺបងប្អូនកម្មករ ដែលជាអ្នកបំបៅ បានមកទារលុយពីនាងខ្ញុំ ជារៀងរាល់ថ្ងៃ ។

អ្នកស្រី ងួន ធារី អាយុ២៨ឆ្នាំ ជាកម្មកររស់នៅ ភូមិស្រែមៀន ឃុំប្រធាតុ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ បានឲ្យដឹងដែរថា នាងខ្ញុំជាកម្មករ បំបៅកូនកៅស៊ូ តាំងពីមិនទានមាន ផ្ទៃពោះ រហូតដល់កូនខ្ញុំ បាន៣ខែហើយ រង់ចាំលុយឈ្នួលពលកម្ម ដើម្បីយកមកដោះស្រាយ ជីវភាពគ្រួសារ តែហេតុអីក៏លោក នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ភាព មិនបើកឲ្យក្រុមយើងខ្ញុំ បើព័ត៌មាននេះ បានឮដល់លោក ឧកញ៉ា ទ្រី ភាព សូមលោកឧកញ៉ា មេត្តាជួយដោះស្រាយលុយ ដែលនៅសល់នោះ ឲ្យក្រុមនាងខ្ញុំផង ។

ពាក់ព័ន្ធករណីលុយឈ្នួល ពលកម្មបំបៅកូនកៅស៊ូនេះ យើងបានសុំការបំភ្លឺទៅលោក ឯក សុវណ្ណ ដែលជាអ្នកដឹកនាំកម្មករ ទៅបំបៅកូនកៅស៊ូ តាមទូរស័ព្ទលេខ ០៨៨ ៩៩១០០០០ តែមិនអាចធ្វើការទំនាក់ទំនងបាន ៕ សាន វិឡែម ១២.១.២០១៦

កម្មករប្រមាណ ១០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១

កំពង់ស្ពឺ ៖ យោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា កម្មករប្រមាណ ១០នាក់ ស្លាប់នៅនិង កន្លែងកើតហេតុ ឯ៤០នាក់ ទៅ៥០នាក់ ផ្សេងទៀត

Read more: កម្មករប្រមាណ ១០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១