Social Network

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពី ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីជនបរទេស នៅវេលាម៉ោង ២១និង១៥នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវសុធារស កែងផ្លូវសុរ៉ាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

Read more: ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ

ក្រុមអ្នកបើករថយន្តដឹកដី ជាច្រើននាក់ គ្រោងបិទផ្លូវ ដើម្បីតវ៉ាសុំបង់ពន្ធ តែមិនប្តូរចង្កូតរថយន្ត

ភ្នំពេញ ៖ សេចក្តីរាយ ការាយការណ៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា ក្រុមអ្នក បើករថយន្តដឹកដី ជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ហើយគ្រោងនិងបិទផ្លូវជាតិលេខ៣ ផងដែរ ដើម្បីដាក់សម្ពាធទៅកាន់អាជ្ញាធរ ស្នើសុំតវ៉ា មិនប្តូរចង្កូតរថយនុ្ត តែសុំបង់ពន្ធរថយន្ត។

Read more: ក្រុមអ្នកបើករថយន្តដឹកដី ជាច្រើននាក់ គ្រោងបិទផ្លូវ ដើម្បីតវ៉ាសុំបង់ពន្ធ...

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយឆក់កាបូប ពីជនបរទេសម្នាក់ មិនបានសម្រេច

ភ្នំពេញៈ កម្លំាំងនគរបាល ប៉ុស្តិ៍ជ័យជំនះ សហការជាមួយ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ក្នុងចំណោម០២នាក់ (ម្នាក់ជិះម៉ូតូ ម៉ាកនិច ពណ៌សគេចខ្លួន) ពីបទលួច (ឆក់កាបូបស្ពាយ មិនបានសំរេច) ត្រង់ចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះសីុសុវត្តិ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១៩៖៥០នាទី ថ្ងៃទី២២-១២-២០១៥ ។

Read more: សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយឆក់កាបូប ពីជនបរទេសម្នាក់ មិនបានសម្រេច

នគរបាលខណ្ឌ មានជ័យ បានស្ទាក់ចាប់ យុវជនម្នាក់ សង្ស័យ ក្នុងករណីលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌមានជ័យ រួមជាមួយកម្លាំង នគរបាលល្បាតប៉ុស្តិ៍ ស្ទឹងមានជ័យ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការស្ទាក់ចាប់ យុវជនម្នាក់ ដោយសង្ស័យក្នុងករណី លួចម៉ូតូប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យ។

Read more: នគរបាលខណ្ឌ មានជ័យ បានស្ទាក់ចាប់ យុវជនម្នាក់ សង្ស័យ ក្នុងករណីលួចម៉ូតូ

នគរបាល ខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ

ភ្នំពេញ ៖ ភ្នាក់ងារ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាច់កម៉ូតូ ប្រជាពលរដ្ឋ ដែលទុកចោល នៅលើភ្លឺស្រែ កើតឡើងនៅ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

Read more: នគរបាល ខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ

ឃាត់ខ្លួនអានីតិជន ពីរនាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ និងថ្នាក់ញៀន

កណ្តាល៖ អានីតិជន វ័យ១៤ឆ្នាំ ១៥ឆ្នាំ ពីរនាក់ ត្រូវបានកម្លាំង នគរបាល ស្រុកស្អាង ធ្វើការឃាត់ខ្លួន នៅម៉ោង ២១៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីសង្ស័យ ថា បានជាក់ពាក់ព័ន្ធ និងការរក្សាទុក សារធាតុញៀន ដើម្បីចែកចាយ នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

Read more: ឃាត់ខ្លួនអានីតិជន ពីរនាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ និងថ្នាក់ញៀន

យុវជនម្នាក់បើក រថយន្តTUNDRA សេរីទំនើប ក្នុងល្បឿនលឿនទៅបុកចូលផ្ទះ ប្រជាពលរដ្ឋ នៅបឹងទំពុន

ភ្នំពេញ ៖ យុវជន ម្នាក់សង្ស័យ ស្ថិតក្នុងស្ថាន ភាពស្រវឹង បានបើករថយន្ត ក្នុងល្បឿន យ៉ាងលឿន ហើយបានរ៉េចង្កូត ជ្រុលទៅបុកចូល ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការ ខូចខាតយ៉ាងដំណំ

Read more: យុវជនម្នាក់បើក រថយន្តTUNDRA សេរីទំនើប ក្នុងល្បឿនលឿនទៅបុកចូលផ្ទះ ប្រជាពលរដ្ឋ...

កម្លាំងសមត្ថកិច្ចកំពុង ឡោមព័ទ្ធក្រុម ចោរប្លន់ អ្នកលក់មាស យកទ្រព្យសម្បត្តិជាង ៣០ម៉ឺន ដុល្លារ រត់ចូលលាក់ខ្លួនក្នុង សណ្ឋាគារ ឡេង សេង ក្នុងក្រុងបាត់ដំបង រហូតដល់ពេលនេះ ឃាត់ខ្លួនបាន៤នាក់

បាត់ដំបង ៖ តាមសេចក្តី រាយការណ៍ នៅម៉ោងប្រមាណ ១០៖៤០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ច កំពុងតែឡោមព័ទ្ធ ក្រុមចោរ ដែលប្លន់ ស្រ្តីអាជីវករ លក់មាសម្នាក់ នៅផ្សារណាក់ រួចរត់ចូលក្នុង សណ្ឋាគារ ឡេង សេង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយនៅពេលនេះ ដែរ កម្លំាងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យបានចំនួន ៤នាក់ ។ 

យោងតាមសេចក្តី រាយការណ៍ បានឲ្យដឹងថា ជនសង្ស័យ មួយក្រុមបានធ្វើ សកម្មភាពប្លន់ អាជីវករលក់ មាសម្នាក់ នៅក្នុងក្រុងបាត់ដំបង នៅល្ងាចថ្ងៃទី១២ ខែធ្នូនេះ បន្ទាប់ មកសមត្ថកិច្ច បានចេញប្រតិបត្តិការ បង្ក្រាប នៅម៉ោងប្រមាណ ៩៖៣០នាទី យប់នេះ ឃាត់ខ្លួនជន សង្ស័យបានចំនួន ៤នាក់ ក្នុងនោះមាន ស្រីម្នាក់ផងដែរ ។

ពាក់ព័ន្ធ នឹងករណីនេះ លោក ជេត វ៉ាននី ស្នងការរង នគរបាលខេត្ត បាត់ដំបង បានប្រាប់នៅយប់នេះថា ក្រុមចោរកំពុង ដែលសេស សល់កំពុងលាក់ ខ្លួននៅក្នុងសណ្ឋាគារ ឡេងសេង ក្នុងភូមិកម្មករ ហើយពេលនេះ កម្លាំងសមត្ថកិច្ច កំពង់តាមប្រមាញ់ និងឡោមព័ន្ធទីតាំងនេះផងដែរ។ សូមបញ្ជាក់ថា អាជីវករលក់មាសម្នាក់ ឈ្មោះ លីម គឹមអេង ភេទស្រី អាយុ៦២ឆ្នាំ ត្រូវបានក្រុមចោរប្លន់ដែលមានគ្នាសរុប៦នាក់ ជិះម៉ូតូ ៣គ្រឿង បានធ្វើ សកម្មភាព ភ្ជុង និងបាញ់គំរាម ចំនួន ២គ្រាប់ ខណៈស្រ្តីរងគ្រោះ ធ្វើដំណើរពីផ្សារណាត់ ក្រុងបាត់ដំបង ត្រឡប់មកផ្ទះ ក្នុងភូមិអូរតាគំា២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរ បានសំភារៈ មានតម្លៃចំនួន ៤កេស ដែលនោះសរុប មានទឹកប្រាក់ប្រមាណ ៣០ម៉ឺន ដុល្លារអាមេរិក ៕

ដកស្រង់ពី៖ ដើមអម្ពិល 

ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង ៥០លាន រៀល

កណ្តាល ៖ បុរសម្នាក់ត្រូវ បានក្រុមចោរ ភ្ជង់វាយប្លន់ បាញ់គំរាមចំនួន ៥គ្រាប់ យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារ ចំនួនប្រមាណ ១ម៉ឺន ដុល្លារ និងប្រាក់រៀល ចំនួនប្រហែល ៥០លានរៀល នៅម៉ោង ៨៖០០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅ ភូមិព្រែកល្វា ឃុំព្រែកតាកូវា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

Read more: ក្រុមចោរប្លន់ អ្នកភូមិព្រែកល្វា យកផ្លាកទីន ៥តម្លឹង ប្រាក់ ១ម៉ឺន ដុល្លារ និង...

ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ ​មន្ទីរពេទ្យ​ ត្រាត​ប្រទេសថៃ

កោះកុង៖ តាមសេចក្ តីរាយការណ៍ ចុងក្រោម បានឲ្យដឹងថា ក្មេងប្រុសម្នាក់ ដែលត្រូវបាន ជនមិនស្គាល់មុខ វាយទម្លាក់ចោល ក្នុងភក់ ហើយត្រូវបាន អ្នកឃ្វាលក្របី ប្រទះឃើញ នៅម៉ោង  ២៖៣០ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ បានស្លាប់ហើយ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេល ទើបក្រុមគ្រូពេទ្យ មិនអាច មានលទ្ធភាព ក្នុងការជួយសង្គ្រោះ ។

Read more: ក្មេងប្រុស​ចោរប្លន់​ម៉ូតូ វាយ​ទម្លាក់​ថ្លុកក្របី ​នៅ​កោះកុង​ បានស្លាប់​នៅ...

ជនជាតិចិន​ស្រវឹង​បើក​ Land Cuiser ប្រលះ​ជាមួយ​រថយន្ត ​CRV បណ្ដាលឲ្យ​ខូចខាត​ ទាំងសងខាងតែ​គ្មាន​អ្នក​របួស

ភ្នំពេញ៖ បុរស ជនជាតិចិន ម្នាក់ស្រវឹងជោគ បានបើករថយន្ត Land Cuiser ស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿងពាក់ ស្លកលេខ ភ្នំពេញ 2AN-0009 ក្នុងទឹស ដៅពីលិច ទៅកើត លើផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកកងទី១ បានរេចង្កូត ទៅខាងឆ្វេងដៃ បុកជាមួយ នឹងរថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8131 មួយទៀត ដែល បើកបញ្ច្រាស់ ទិសគ្នា បណ្ដាលឲ្យ រថយន្តរងការ ខូចខាត ទាំងសងខាង រីឯអ្នកបើកបរ ទាំងពីរពុំមានរង របួសនោះទេ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ និង៥០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ក្រោយពីបុកហើយ បុរសជនជាតិ ដែលបើក រថយន្តបង្ក បានទុក រថយន្តចោល នៅកន្លែងកើតហេតុ រួចឡើងជិះកង់បី គេចខ្លួនបាត់ ។ ដោយសារខាង ភាគី បង្កមិននៅ ហើយគ្នាន អ្នកតំណាង មកទៀតនោះ រថយន្តទាំងពីរ ត្រូវបានខាង សមត្ថកិច្ច ចរាចរណ៌ចុះ មកវាស់វែង និងស្ទួចយក ទៅរក្សារទុកនៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីស្រាវជ្រាវ រកអ្នកបើករថយន្ត បង្កមកទទួលខុស ត្រូវក្នុងរឿងហេតុនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល

សមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តឈ្មួញឈើ ស្បែកជាមន្ត្រីយោធា កងពលតូចអន្តរាគមន្ត៍ លេខ១៤ ខេត្តពោធិ៍សាត់

កំពង់ឆ្នាំង ៖ សមត្ថកិច្ ចខេត្តកំពង់ឆ្នាំង បានធ្វើការបង្រ្កាប រថយន្តនីសាន់ ដឹកឈើប្រណីត ប្រភេទធ្នង់ របស់មេឈ្មួញ ដុះស្លែជើងខ្លាំង ហ៊ន ផាន្នី ជាមន្ត្រីយោធា កងពលតូច អន្តរាគមន៍ លេខ១៤ ខេត្តពោធិ៍សាត់ ។

Read more: សមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តឈ្មួញឈើ ស្បែកជាមន្ត្រីយោធា...

បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦ និងគ្រឿងញៀន មួយចំនួន (2)

ភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំង គ្រឿងញៀន រួមនិងតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ បានសហការ គ្នាធ្វើការ ចុះបង្រ្កាប ទីតាំងផ្ទះជួល មួយកន្លែងដែល មានបង្កប់ លេងល្បែង បាញ់ត្រី ជាមួយនឹង យុទ្ធនាការនេះ យុវជន ៥នាក់ ត្រូវបានឃាត់ខ្លួន ដែលពាក់ព័ន្ធ នឹងការប្រើប្រាស់ គ្រឿងញៀន រួមនឹងដកហូត បានដាវស៊ាំម៉ូរៃ ចំនួន ៦ ដើម ។

Read more: បង្រ្កាបទីតាំង ល្បែងបាញ់ត្រី ឃាត់ខ្លួនមនុស្ស៥នាក់ រឹបអូសបានដាវស៊ាំម៉ូរៃ៦...

ក្រឡាប់រថយន្ត ស្លាប់២ និងរបួសធ្ងន់ស្រាល ៤នាក់ លើផ្លូវជាតិលេខ៣

កំពត៖ ស្លាប់២ និងរបួសធ្ងន់ ស្រាល ០៤នាក់ ខណៈជិះ រថយន្តចេញ ពីមើលខនស៉ឺត ក្នុងពិធីបុណ្យ សមុទ្រ វិលត្រឡប់ ទៅផ្ទះវិញ ។

Read more: ក្រឡាប់រថយន្ត ស្លាប់២ និងរបួសធ្ងន់ស្រាល ៤នាក់ លើផ្លូវជាតិលេខ៣

មេព្រៃផ្នែកបរកែវ ចុះរឹបអូសគំនរ ឈើប្រណីត ច្រើនដុំ ដែលឈ្មួញដឹក មកគរទុក នៅស្រុកអូរយ៉ាដាវ បម្រុងនាំចេញ ទៅវៀតណាម

រតនគិរី៖ កម្លាំងរដ្ឋបាល ព្រៃឈើ ផ្នែកបរកែវ សហការ ជាមួយកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និង កម្លាំងនគរ បាលស្រុក អូរយ៉ាដាវ កាលពីវេលា ម៉ោង៨ និង៤០នាទី យប់ថ្ងៃទី១០ ខែធ្នូ បានចុះរូបអូស ឈើប្រណីត ជាច្រើនដុំ ដែលឈ្មួញដឹក មកគរទុកបម្រុង នាំចេញទៅវៀតណាម ត្រង់ចំណុច ចម្ការស្វាយចន្ទី កន្លែងស្ថិតក្នុង ភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

Read more: មេព្រៃផ្នែកបរកែវ ចុះរឹបអូសគំនរ ឈើប្រណីត ច្រើនដុំ ដែលឈ្មួញដឹក មកគរទុក...

កម្មករហាងលក់ការ៉ូ យីហោ SH ស្លាប់ ដោយសារប៊ិចកាំភ្លើង

ភ្នំពេញ ៖ សេចក្តីរាយការណ៍ ពីកងរាជ អាវុធហត្ថ ខណ្ឌសែនសុខ បានឲ្យដឹង នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥នេះថា បុរសម្នាក់ ជាកម្មករ នៅហាងលក់ ការ៉ូយីហោ SH បានស្លាប់ បាត់បង់ជីវិត ដោយសារតែ ប៊ិចកាំភ្លើង ផ្ទុះត្រូវខ្លួន កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ តម្សិលមិញ ។

Read more: កម្មករហាងលក់ការ៉ូ យីហោ SH ស្លាប់ ដោយសារប៊ិចកាំភ្លើង

ករណីទម្លាក់ ព្រះពុទ្ធរូប ចូលទឹកស្អុយ អាចមកពីមូលហេតុ ការលក់ដូរកុដិ ដោយសង្ឃក្នុង វត្តស្ទឹងមានជ័យ

ភ្នំពេញ៖ តាមសេចក្តី រាយការណ៍ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ការសន្និដ្ឋាន ក្នុងករណី ទម្លាក់ព្រះពុទ្ធ រូបជាច្រើន អង្គចូលទៅ ក្នុងទឹកស្អុយ នៅវត្តស្ទឹងមានជ័យ អាចបណ្តាលមកពីករណី លក់ដូរកុដិ ក្នុងវត្តដោយ ព្រះសង្ឃ ក្នុង កុដិលេខ១៧ និងព្រះសង្ឃ ក្នុងកុដិលេខ៤៣ ។

Read more: ករណីទម្លាក់ ព្រះពុទ្ធរូប ចូលទឹកស្អុយ អាចមកពីមូលហេតុ ការលក់ដូរកុដិ...

ប្រជាពលរដ្ឋខ្មែរ ០៨នាក់ពុលមីថៃ

បាត់ដំបង៖ របាយការណ៍ របស់ ប៉ូលីសចេញផ្សាយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះបានបង្ហាញថា មាន ប្រជាពលរដ្ឋ ៨នាក់ នៅភូមិកោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឆុងមី ដែលផលិតនៅ ប្រទេស ថៃ ស្រាប់តែពុល ជាបន្តបន្ទាប់ រហូតដល់ ០៨នាក់ ។

Read more: ប្រជាពលរដ្ឋខ្មែរ ០៨នាក់ពុលមីថៃ

ក្រុមចោរ កាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់ ស្រាល ជិត១០នាក់

កំពង់ស្ពឺ៖ សមាជិកគ្រួសារ ប្រមាណ ១០នាក់ ដែលបូករួម ទំាងកម្មករ ផងនោះ ត្រូវបានចោរប្លន់ ប្រដាប់អាវុធ មួយក្រុម លួចកាត់ចំរឹង របងខាងក្រោយ រួចចូលបាញ់ប្លន់ ដល់ក្នុងផ្ទះ បណ្តាលសមាជិក គ្រួសារ ១០នាក់ របួសធ្ងន់ និងស្រាល នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅម៉ោង៧ យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ។

Read more: ក្រុមចោរ កាត់សោរបង ចូលបាញ់ប្លន់ ប្រជាពលរដ្ឋដល់ផ្ទះ នៅត្រែងត្រយឹង របួសធ្ងន់...

សមត្ថកិច្ចចម្រុះ ចុះរឹបអូសគំនរ ឈើប្រណិត ជាច្រើនដុំ សន្និធិខុសច្បាប់ តាមមាត់ទន្លេ សេសានស្រុកវ៉ើនសៃ

រតនគិរី៖ ក្រុមមន្រ្តី បាននិយាយ នៅថ្ងៃចន្ទ ទី ៧ខែធ្នូ ឆ្នាំ២០១៥ ឱ្យដឹងថា សមត្ថកិច្ចចម្រុះមួយក្រុម រួមមានផ្នែក រដ្ឋបាលព្រៃឈើ វ៉ើនសៃ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និង កម្លាំងនគរបាល ស្រុកវ៉ើនសៃ កាល ពីរសៀល ថ្ងៃទី០៦ ខែធ្នូ នេះបានចុះ រឹបអូសគំនរ ឈើប្រណិត និងឈើសុក្រំ ជាច្រើនដុំនៅ ចំណុចមាត់ ទន្លេសេសាន ស្ថិតក្នុង ភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

Read more: សមត្ថកិច្ចចម្រុះ ចុះរឹបអូសគំនរ ឈើប្រណិត ជាច្រើនដុំ សន្និធិខុសច្បាប់...

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ សង្សារមួយគូ សង្ស័យរវល់ ប្រលែងគ្នាលេង ក្នុងពេលបើក រថយន្តនោះ ដោយបើករថយន្ត ជ្រុលទៅបុក ចូលផ្ទះ ប្រជាពលរដ្ឋ ខូចខាតអស់ ៣ខ្នង កាល វេលាម៉ោង ជាង ១រំលង អាធ្រាត ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ តាមដងផ្លូវ លេខ៣៧១ ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

Read more: សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ