Social Network

ឃាតកសម្លាប់​ ម្តាយក្មេក ប្រពន្ធ រួមទាំងកូនពីរនាក់ នៅកំពង់ចាម ត្រូវរថយន្តបុកស្លាប់ យ៉ាងវេទនា

កំពង់ចាម៖ កម្មពិតជាមាន ឈាមស្រែក ស្បែកហៅ ខណៈដែលកម្លាំង នគរបាល កំពុងប្រទាក់ ក្រឡាតាមប្រមាញ់ គ្រប់ទីកន្លែង ទាំងក្នុង និងក្រៅខេត្ត ក៏ដូចតាមមាត់ ច្រកព្រំដែនផងនោះ ។

Read more: ឃាតកសម្លាប់​ ម្តាយក្មេក ប្រពន្ធ រួមទាំងកូនពីរនាក់ នៅកំពង់ចាម...

រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

កំពត: ករណីគ្រោះ ថ្នាក់ចរាចរណ៍ បង្កឡើងរវាង រថយន្តក្រុង ក្រុមហ៊ុនសូរិយា ពាក់ស្លាកលេខ ភ្នំពេញ 3B-8254 បុកម៉ូតូម៉ាកសង់ ចិនពណ៌ក្រហម ពីក្រោយ របស់ជនរងគ្រោះ ជិះឌុបគ្នា ០៤នាក់ បណ្តាលឲ្យម្តាយ និងកូនប្រុសអាយុ ១ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ រីឯបុរសអ្នក បើកម៉ូតូឌុប និងក្មេងស្រីអាយុ ៤ឆ្នាំ របួសស្រាល កើតឡើងនៅម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា លើកំណាត់ផ្លូវ ជាតិលេខ៣១ ចំណុចក្បែរ ស្ពានបេតុង កែងផ្លូវចូលវត្ តសំរោង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

Read more: រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

សាលាឧទ្ធរណ៍ នឹងបើក​សវនការ​ លើបណ្តឹង​បដិសេធ​មិនអោយ​កុំព្យូទ័រ លោក​ ហុង សុខហួរ ទៅតុលាការ

ភ្នំពេញ៖ លោក ជួង ជូងី មេធាវីការពារក្តី អោយ លោក ហុង សុខហួរ បានប្រាប់ ដោយពន្យល់ថា លោកមិនអាច រកកុំព្យូទ័រ បានព្រោះកុំព្យូទ័រនេះ យូរហើយ រកមិនបានទើប គាត់ប្តឹងទៅ ឧទ្ទរណ៍ ពីព្រោះកុំព្យូទ័រ លោក ហុង សុខហួរ តាំង២០០៦ និង ២០០៧ មកម្លេះ ។

Read more: សាលាឧទ្ធរណ៍ នឹងបើក​សវនការ​ លើបណ្តឹង​បដិសេធ​មិនអោយ​កុំព្យូទ័រ លោក​ ហុង សុខហួរ...

កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ ៦កញ្ចប់

កណ្ដាល ៖ កម្លាំងអាវុធហត្ថ ស្រុកស្អាង ខេត្ដកណ្ដាល បានបើកប្រតិបត្ដិការ បង្ក្រាប ករណីជួញដូរ ចែកចាយ និងការផ្ដល់ទីតាំង សម្រាប់ប្រើប្រាស់ គ្រឿងញៀន មួយកន្លែង ស្ថិតនៅចំណុច អតីតរោងចិញ្ចឹមមាន់ ភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដ កណ្ដាល កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយឃាត់ខ្លួន ជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំ ៦កញ្ចប់ និងសម្ភារវេច ខ្ចប់ឧបករណ៍ សម្រាប់ជក់មួយចំនួន ឯក សណ្ឋានប្រតិបត្ដិការ នគរបាលមួយកំប្លេរ ម៉ូតូ ចំនួន ៤គ្រឿង កាំបិតផ្គាក់ កាំភ្លើងកែច្នៃមួយ ដើម និងដែកបំពង់ទីបផងដែរ ។

Read more: កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ឃាត់ខ្លួនជន​ សង្ស័យ៥នាក់ ថ្នាំ...

ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល បន្លំធ្វើករណីប្លន់

ស្វាយរៀង ៖ តាមប្រភព ពីសមត្ថកិច្ច នៅខេត្តស្វាយរៀង បានឲ្យដឹងថា ករណីចូលបាញ់ ប្លន់ផ្ទះលក់ថ្នាំ ពេទ្យនៅកណ្ដាល ក្រុងស្វាយរៀង បណ្ដាលអោយម្ចាស់ផ្ទះ រងរបួសពីរនាក់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ឥឡូវសមត្ថកិច្ច មានតម្រុយច្រើន ហើយថា ករណីនេះវាមិនមែន ជាអំពើប្លន់នោះទេ តាមពិតគឺជាការ ប៉ងធ្វើឃាតម្ចាស់ផ្ទះ ដោយឃាតក ស៊ីឈ្នួលច្រើនជាង ។

Read more: ករណីចូលបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ នៅខេត្តស្វាយរៀង សង្ស័យជារឿង ឃាតកស៊ីឈ្នួល...

សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ

ភ្នំពេញ៖ ករណីឃាតកម្ម ចាក់សម្លាប់អ្នកគ្រូក្រមុំ ចោលសពនៅក្បែរ ចំការអ្នកស្រុក នៅស្រុកស្អាង រហូតមកដល់ពេលនេះ គេរកឃើញមុខឃាតករ ដៃដល់បានហើយ គឺបុរសជាសង្សារ របស់នាងតែម្តង ដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនសួរនាំ បន្ទាប់ពីរកឃើញសាកសព។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ យោងតាមការអះអាង ពីសមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យដែលជាសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សួរនាំនោះ បានឆ្លើយសារភាពហើយថា ខ្លួនគឺជាឃាតករ ចាក់សម្លាប់នាង ព្រោះតែខឹងនាងបង្ខំឲ្យខ្លួន ទៅចុះអេតាស៊ីវិល និងរៀបការ រួមទាំងគំរាមឲ្យខ្លួន ផ្តាច់ទំនាក់ទំនងជាមួយនឹង សង្សារចាស់ផងដែរ។

ករណីឃាតកម្មចាក់សម្លាប់ យ៉ាងសាហាវ ដោយកាំបិតសើ្ទរសុះសាច់ ទៅលើអ្នកគ្រូក្រមុំ ខាងលើនេះ ត្រូវបានគេប្រទះឃើញសាកសព នៅចំណុច តាមផ្លូវលំ ក្បែរចំការអ្នកស្រុក មួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាវេលាព្រឹកព្រលឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ ដោយអ្នកធ្វើចំការ ដែលធ្វើដំណើរប្រទះឃើញ។

សាកសពអ្នកគ្រូក្រមុំ ខាងលើនេះ ដោយបានគេស្គាល់ឈ្មោះ ផែន សុភាវី អាយុ ២៣ឆ្នាំ មានទីលំនៅ ក្នុងស្រុកភូមិកើតហេតុ និងមានមុខរបរជាគ្រូបង្រៀន ភាសាអង់គ្លេស នៅក្រុងតាខ្មៅ និងស្នាក់នៅផ្ទះជួល ក្បែរកន្លែងបង្រៀន។

តាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ៦ព្រឹក ខណៈពួកគាត់នាំគ្នា ធ្វើដំណើរទៅចំការ ក៏ប្រទះឃើញ សាកសពស្រ្តីវ័យក្មេងខាងលើ ដេកស្លាប់នៅ ក្បែរចិញ្ចើមផ្លូវ ដោយមានស្នាមមុខរបួស និងឈាមហូរជោក ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យ។

នៅលើខ្លួនសាកសព គេពិនិត្យឃើញមាន ស្នាមចាក់ដោយកាំបិតចំនួន ២៨កន្លែង សើ្ទរតែសុះពេញដងខ្លួន រួមទាំងមានសម្ភារ ប្រើប្រាស់ផ្ទាល់ខ្លួន នៅរាយប៉ាយ ក្បែរសាកសពផងដែរ។ ក្រោយធ្វើការត្រួតពិនិត្យ សាកសពរួច និងបើកការស៊ើបអង្កេត លើករណីឃាតកម្ម ខាងលើនេះ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុងហេង អាយុ ២១ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀនជាមួយ ស្រ្តីរងគ្រោះ ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរគ្នា ហើយត្រូវបានគេអះអាងថា ក៏ជាសង្សារនឹងគ្នាផងដែរ។

ប៉ុន្តែក្រោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួន យកទៅសួរនាំ ជនសង្ស័យរូបនេះ មិនបានឆ្លើយសារភាព អ្វីនោះទេ តែសមត្ថកិច្ច បានដាក់ការសង្ស័យថា អាចមានពាក់ព័ន្ធទៅនឹង ជនសង្ស័យរូបនេះ ដោយសារតែសមត្ថកិច្ច ពិនិត្យឃើញថា នៅដៃរបស់ជនសង្ស័យ មានស្នាមមុខរបួសដោយកាំបិត ហើយខណៈទៅឆែកឆេរ នៅបន្ទប់ស្នាក់នៅ របស់គេ ក៏បានរកឃើញខោអាវ មានប្រឡាក់ឈាមផងដែរ ។

ពាក់ព័ន្ធទៅនឹងឃាតកម្ម ខាងលើនេះ បើតាមការអះអាង ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបាត់ចេញ ពីផ្ទះជួល តាំងពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មកម៉្លេះ ដោយគេមិនបានដឹងថា នាងទៅណានោះឡើយ ព្រោះមិនបានឃើញ នៅក្នុងបន្ទប់ដេក។ លុះស្អែកឡើងក៏មានការភ្ញាក់ផ្អើលឆោឡោ ថាស្រ្តីរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្បែរចំការអ្នកស្រុក ដោយមានស្នាមចាក់ជា ច្រើនកាំបិតតែម្តងទៅ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ចាក់អ្នកគ្រូ អង់គ្លេស សាលាឯកជន ក្រុងតាខ្មៅ ២៨កាំបិត ស្លាប់ក្នុងថ្លុកឈាម ជាអំពើប្លន់

កណ្ដាល៖ ហេតុការណ៍ប្លន់សម្លាប់ ដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៦ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលស្រ្តីវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រូបង្រៀន ភាសាអង់គ្លេស ប្រចាំក្នុងសាសាឯកជន នៅក្រុងតាខ្មៅ ត្រូវបានចោរចាក់សម្លាប់ យ៉ាងឃោរឃៅ ចំនួន២៨កាំបិត ស្លាប់យ៉ាងអាណោចអធ័ម ក្នុងថ្លុកឈាម ប្លន់យកទ្រព្យសម្បត្តិ។

សមត្ថកិច្ចដែលចុះទៅ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែន សុភាវី អាយុ២៣ លំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជន ក្រុងតាខ្មៅ ត្រូវបានគេចាក់សម្លាប់ រហូតដល់២៨កន្លែង ស្លាប់ក្នុងថ្លុកឈាម ហើយអំពើឃាតកម្មនេះ អាចកើតឡើង ក្នុងចន្លោះម៉ោង២០ទៅ២៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានរកឃើញ កាបូបស្ពាយខ្នងចំនួន០១ ទូរសព្ទ័ដៃម៉ាក សាំសុងចំនួន០១ មួកសុវត្ថិភាពចំនួន០១- បញ្ជីជាតិ និងឯកសារមួយចំនួន នៅក្បែរនោះ ខណៈសាកសពមានស្នាមមុត ចំនួន២៨កាំបិត។

យ៉ាងណាក្ដី សមត្ថកិច្ចនៅមិនទាន់ កំណត់មុខសញ្ញាឃាតករ ក្នុងអំពើប្លន់ដ៏សាហាវ នេះនៅឡើយទេ ខណៈសមត្ថកិច្ច កំពុងតែដុតដៃដុតជើង ស្រាវជ្រាវបន្ត៕

ដកស្រង់ពី៖ ដើមអម្ពិល

ជនសង្ស័យ៣នាក់ ជិះម៉ូតូដេញបាញ់រថយន្ត CRV រួចវាយរថយន្តបែកកញ្ចក់ពីក្រោយ សង្ស័យរឿងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ : ស្នូរផ្ទុះអាវុធចំនួន៣គ្រាប់ បានបន្លឺឡើង ទាំងកណ្តាលរាត្រី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្កឡើងដោយ ក្រុមស្ទាវ៣នាក់ ជិះម៉ូតូ ដេញបាញ់រថយន្ត CRV មួយគ្រឿង មិនចាំស្លាកលេខ នៅមុខផ្ទះលេខ២៤៧ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដែលករណីផ្ទុះអាវុធនេះ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា បណ្តាលមកពី រឿងគ្រោះថ្នាក់ចរាចរណ៏។

លោក គុល សុផាត នាយនគរបាលប៉ុស្តិបឹងកេងកងទី១ ខណ្ឌចំការមន បានអោយដឹង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា មុនពេលកើតហេតុ គេឃើញមានរថយន្ត CRV មួយគ្រឿង បើតាមផ្លូវលេខ៣៦០ ស្រាប់តែមកដល់ មុខផ្ទះលេខ ២៤៧ ស្រាប់តែ មានបុរស២នាក់ ជិះម៉ូតូ មួយគ្រឿង មិនចាំម៉ាក បើកដេញតាមពីក្រោយ រួចបាញ់៣គ្រាប់ឡើងលើ។

លោក គល់ សុផាត បានបន្តទៀតថា ក្រោយបាញ់ហើយម្ចាស់រថយន្ត បានបើកទ្វាររត់ ពេលនោះជនបង្ក ទាំង២នាក់ បានដកកាំភ្លើង វាយកញ្ចក់រថយន្តពីក្រោយ បណ្តាលឲ្យបែក ហើយក៏ជ្រុះគ្រាប់ ជិត១០គ្រាប់ថែមទៀត មុនពេលដែលពួកគេ បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយជនបង្ក បើកម៉ូតូទៅបាត់ ជនរងគ្រោះ ក៏បើករថយន្តចេញទៅដែរ ដោយរហូតមកដល់ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មិនទាន់ឃើញជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនោះឡើយ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាក់ថា នៅពេលនេះ កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ បាននិងកំពុងធ្វើការស្រាវជ្រាវ ករណីនេះ ដោយស្វែងរកម្ចាស់រថយន្តជាមុនសិន ដើម្បីសួរនាំសាច់រឿង៕ 

ដកស្រង់ពី៖ ដើមអម្ពិល

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ក្លែងសំបុត្រកំណើត បង្ហោះតាម Facebook

ស្វាយរៀង៖ ជនសង្ស័យពីរនាក់ ដែលកែច្នៃសំបុត្រកំណើត ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដាក់ថានៅក្នុងប្រទេសវៀតណាម ហើយបង្ហោះតាម Facebook ក្នុងចេតនាអាក្រក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ហើយនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ ជាអ្នកសរសេរ។ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ខាងលើ ជាសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ ។

ជនសង្ស័យទាំង ២នេះ បានបំភ្លៃសំបុត្រកំណើតពលរដ្ឋ ក្នុងខេត្តស្វាយរៀង ដោយកែពីប្រទេសកម្ពុជា ទៅដាក់ថា ប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook។

សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃចុងក្រោយ មានសំបុតកំណើតចំនួនពីរ សំបុត្រកំណើតទី១ ស្ថិតនៅខេត្តតាកែវ និង មួយទៀតនៅខេត្តស្វាយរៀង ត្រូវបានគេកែច្នៃពីប្រទេសកម្ពុជា ទៅដាក់ជាប្រទេសវៀតណាម ហើយបង្ហោះតាម ទំព័រ Facebook និងមានដាក់ខ្លឹមសារ វាយប្រហាររាជរដ្ឋាភិបាលផងដែរ។ សំបុត្រកំណើត ដែលពួកគេក្លែងនេះ ត្រូវអ្នកលេង Facebook ធ្វើការចែកចាយបន្តយ៉ាងផុលផុស។

ក្រោយឃើញលិខិតកែច្នៃបែបនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានចេញមក ច្រានចោលនូវលិខិតកែច្នៃនេះ ព្រមទាំងប្រកាសតាមចាប់ខ្លួនក្រុមអ្នកក្លែងលិខិតនេះមកផ្តន្ទាទោសតាមច្បាប់ផង ដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឃាត់ខ្លួន ​យុវជន​២​នាក់ ឈរ​កាន់​ដាវ ​និង​កាំបិត​ ​ចាំ​កាប់​​គូ​ទំនាស់​​ ចេញពី​ក្លឹ​ប ឌី​ស្កូ​ស្ប៉ា​យ​ឌ័​រ

រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិស ប៉ុស្តិ៍ចោមចៅ បានឃាត់ខ្លួន យុវជន២នាក់ ដែលប្រដាប់ ដោយដាវ និងកាំបិតប៉័ងតោ រង់ចាំកាប់ សំលាប់គូទំនាស់ ដែលចេញពី លេងនៅក្លឹបឌីស្ កូមួយកន្លែង ដើម្បីរំសាយ កំហឹង នៅក្នុងចិត្ត ប៉ុន្តែមិនទាន់ បានជួបគូបក្ខដិបក្ខផង ស្រាប់តែត្រូវ ប្រជាពលរដ្ឋប្រទះ ឃើញបានរាយការណ៍ ប្រាប់ប៉ូលិស ប៉ុស្ដិ៍ចោមចៅ ឲ្យចុះទៅឃាត់ខ្លួន យកទៅសាកសួរ និងកសាង សំណុរឿង ចាត់ការតាម ផ្លូវច្បាប់។

Read more: ឃាត់ខ្លួន ​យុវជន​២​នាក់ ឈរ​កាន់​ដាវ ​និង​កាំបិត​ ​ចាំ​កាប់​​គូ​ទំនាស់​​...

ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១១គ្រួសារ នៅឧត្តរមានជ័យ ជាមួយមន្រ្តីយោធា ដែលអូសបន្លាយ ៣ឆ្នាំ ត្រូវបាន ដោះស្រាយបញ្ចប់

ឧត្តរមានជ័យ ៖ ដំណោះស្រាយ ដីធ្លីរ៉ាំរ៉ៃមួយ ដែលបាន អូសបន្លាយ អស់រយៈពេល ៣ឆ្នាំ រវាងប្រជាពលរដ្ឋ ១១គ្រួ សារ ជាមួយ យោធា កងពលតូច អន្តរាគមន៍ លេខ៦ និងលោក ណាក់ សុខា ត្រូវបានដោះស្រាយ បញ្ចប់ហើយ នៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោមកិច្ច សម្របសម្រួល របស់លោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ។

Read more: ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១១គ្រួសារ នៅឧត្តរមានជ័យ ជាមួយមន្រ្តីយោធា...

ស្ទាវ៤នាក់ បង្អកស្រានារីវ័យក្មេងម្នាក់ រួចចាប់រំលោភ រហូតបានសម្រេច ជាបន្តបន្ទាប់

កណ្ដាល ៖ យុវជន ជាកម្មកររោងចក្រ ចំនួន៤នាក់ បានរៀបចំគម្រោង ដោយនាំនារីរងគ្រោះ យកបង្អកស្រា ហើយរំលោភបូក លើនារីរងគ្រោះ បានសម្រេច កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែក្រោយកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ និង៣នាក់ទៀត រត់ចោលភូមិអស់។

Read more: ស្ទាវ៤នាក់ បង្អកស្រានារីវ័យក្មេងម្នាក់ រួចចាប់រំលោភ រហូតបានសម្រេច ជាបន្តបន្ទាប់

សិស្សសាលា២ក្រុម ដេញវាយគ្នា យ៉ាងអណាធិបតេយ្យ នៅមុខបូរីកាំកូស៊ីតធី ដេកពេទ្យម្នាក់ ជាប់ខ្នោះ៨នាក់

ភ្នំពេញ : សិស្សសាលា២ក្រុម ម្ខាងរៀន នៅវិទ្យាល័យ ភ្នំពេញថ្មី និងម្ខាងទៀត រៀននៅវិទ្យាល័យឥន្ទ្រទេវី បានជិះម៉ូតូដេញវាយគ្នា នឹងខ្សែក្រវ៉ាត់ យ៉ាងអណាធិបតេយ្យ ស្ថិតនៅមុខម៉ាត កាំកូស៊ីតធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាលទ្ធផល បែកក្បាលម្នាក់ ចូលពេទ្យ និង៨នាក់ទៀត ត្រូវបានកម្លាំងសន្តិសុខ របស់បូរី ចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៏ទួលសង្កែ យកទៅសួរនាំ។

មន្រ្តីនគរបាលប៉ុស្តិទួលសង្កែ បានឲ្យដឹងថា យុវជនរងគ្រោះជាសិស្ស រៀននៅវិទ្យាល័យ ឥន្ទ្រទេវី រីឯជនដៃដល់ និងបក្ខពួក៨នាក់  ជាសិស្សរៀននៅវិទ្យាល័យ ភ្នំពេញថ្មី។

យុវជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្រុមខ្លួនដែលមានគ្នា៤នាក់ មកពីលេងបាល់ នៅក្បែរកន្លែងកើតហេតុ ស្រាប់តែពេលជិះម៉ូតូនោះ ក៏លេចមុខជនបង្កមួយក្រុម មានគ្នា៨នាក់ ទាញខ្សែក្រវ៉ាត់វាយ ពីក្រោយបណ្តាលឲ្យបែកក្បាលតែម្តង ដោយមិនដឹងមូលហេតុ។

យ៉ាងណាក៏ដោយ ក្រុមជនដៃដល់ត្រូវបាន សមត្ថកិច្ច កំពុងសួរនាំ នៅប៉ុស្តិនគរបាលនៅឡើយ ដើម្បីចាត់ការតាមនីតិវិធី។

ដកស្រង់ពី៖ ដើមអម្ពិល

ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ ដាក់បាត្រ ម្នាក់ៗ ៤ម៉ឺនរៀល ដើម្បីយកទៅ ធ្វើបុណ្យកឋិន

កណ្តាល៖ កម្លាំងនគរបាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនល្មើស៥នាក់ ដែលបន្លំខ្លួនជាសង្ឃ រួចដើរបិណ្ឌបាត្រ នៅម៉ោង ១០៖០០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

Read more: ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ...

រថយន្តតាកូម៉ា បុករថយន្តកាមរី ផ្ទុះឆេះ ស្លាប់អ្នកបើកបរ ក្នុងរថយន្ត

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង គឺដោយសារតែ រថយន្តតាកូម៉ា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-3937 ដែលបើកពីលិចទៅកើត បានបែកកង់ ហើយរេចង្កូតទៅបុក កាមរីមួយគ្រឿង ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យផ្ទុះឆេះ រថយន្តកាមរី ស្លាប់អ្នកបើកបរ រថយន្តនៅក្នុងនោះ ចំណែកអ្នក បើកបររថយន្តតាកូម៉ាក៏ បានស្លាប់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យ ឆេះរថយន្តកាមរី ស្លាប់តែម្នាក់ នៅក្នុងនោះ ពេលនេះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ ។ ចំណែករថយន្តតាកូម៉ា គឺជារថយន្តប្រភេទ ដឹកទំនិញ គេឃើញមានដឹកពោត ។

ហេតុការណ៍នេះ បានធ្វើឲ្យរាយប៉ាយពោត ធ្លាក់ពេញផ្លូវ បណ្ដាលឲ្យស្ទះចរាចរណ៍ ប្រមាណជាមួយសន្ទុះធំ ហើយត្រូវបានរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទៅពន្លត់ចប់សព្វគ្រប់ នៅវេលាម៉ោង៧ ។ ក្រោមការដឹកនាំ អន្តរាគមន៍ពន្លត់ពីសំណាក់ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងចរាចរ ស្រុកព្រះនេត្រព្រះ និងរថយន្តការិយាល័យ ពន្លត់អគ្គិភ័យផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាលើកទី២ហើយ បន្ទាប់ពីគ្រោះថ្នាក់ ស្រដៀងគ្នានេះ កាលពីដើមឆ្នាំ២០១៥ ដែលកើតឡើង នៅផ្លូវជាតិលេខ៥ បណ្ដាលឲ្យឆេះរថយន្តខ្ទេច ស្លាប់តៃកុងនៅក្នុងរថយន្ត ដូចគ្នាផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ជម្លោះលេងភ្លេងរាំក្នុងពិធីមង្គលការ លទ្ធផលក្រុមកូនកម្លោះព្រួតវាយម្ចាស់ភ្លេងដេកពេទ្យពីរនាក់ឪពុកកូន

កណ្ដាល ៖ ជម្លោះដោយសារតែរឿង ភ្លេ អកកេះ ដល់ម៉ោងឈប់បិទ លែងលេងឱ្យម្ចាស់ ដើមការ និងភ្ញៀវរាំ បានបង្កទៅជា អំពើហិង្សា ភាគីម្ចាស់ដើមការ ជាពិសេសក្រុមកូនកម្លោះ បាននាំគ្នាព្រួតវាយ ម្ចាស់ភ្លេងពីរនាក់ឪពុកនិងកូន រងរបួសធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ ចំណុចភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្ដកណ្ដាល។

ភាគីជនរងគ្រោះ ពីរនាក់ឪពុកនិងកូន ដែលជាម្ចាស់ភ្លេង ត្រូវម្ចាស់ដើមការ ជួលយកទៅលេងកំដរ ពិធីមង្គលការនោះ ត្រូវបានគេស្គាល់ ឈ្មោះទី១ លី ម៉ន ភេទប្រុស អាយុ ប្រហែល៥៥ឆ្នាំ មានមុខរបរ ជាអ្នកចាក់ភ្លេង រងរបួស ត្រង់ក្បាលធ្ងន់ធ្ងរ និងទី២ឈ្មោះ ឈាង សុងម៉េង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសធ្ងន់ធ្ងរលើក្បាល និងដងខ្លួន ដោយពួកគេ ទាំងពីរនាក់ជាឪពុកនិងកូន មានទីលំនៅភូមិ ព្រែកតាហ៊ីម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល ។ ចំណែកភាគីបង្ក ត្រូវបានគេសន្និដ្ឋានថា មានគ្នាជាង២០នាក់ ជាក្រុមកូនកម្លោះ និងភ្ញៀវមកចូលរួម មង្គលការរាំលេងកំសាន្ដ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះកើតហេតុ ខាងកូនម្លោះ មានរៀបចំ ពិធីមង្គលការ ដោយកូនកម្លោះឈ្មោះ ផាត សុគា និង កូនក្រមុំ ឈ្មោះផូ ស្រីភីម ហើយក៏បានជួលវង់ភ្លេង របស់ជនរងគ្រោះ មកលេងរាំកំសាន្ដ។ លុះដល់ម៉ោង១១ ដែលជាម៉ោងត្រូវបិទបញ្ចប់នោះ ក្រុមភាគីកូនកម្លោះ បានប្រាប់ឱ្យម្ចាស់ភ្លេង លេងថែមម៉ោងបន្ដ ហើយក្រុមភ្លេងក៏បានលេងបន្ដ រហូតដល់ម៉ោង ១១និង៤៥នាទី ភ្លេងក៏បានឈប់ ស្រាប់តែភាគីកូនកម្លោះ និងភ្ញៀវ ក៏បានមកប្រាប់ឱ្យលេងបន្ដទៀត ហើយភាគីជនរងគ្រោះមិនព្រមលេងបន្ដ ដោយអះអាងថា លើសជាងកន្លះម៉ោងហើយ ក៏ធ្វើឱ្យភាគីទាំងពីរ មានការប៉ះពារ ពាក្យសំដី រហូតឈានទៅដល់ ការឈ្លោះ ប្រកែកគ្នា ហើយភាគីក្រុមខាងកូនកម្លោះ និងភ្លៀវ ក៏បាននាំគ្នាព្រួតវាយ ជនរងគ្រោះជា ឪពុករងរបួសជាទម្ងន់ ។

ចំណែកកូនប្រុស ឃើញដូច្នេះ ក៏បានដកកាំភ្លើងខ្លី បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាម កុំឱ្យវាយឪពុកខ្លួន តទៅទៀត តែភាគីក្រុមបង្ក ស្ទុះមកប្រតាយប្រតប់ ដណ្ដើមកាំភ្លើងបាន ក៏បាននាំគ្នាព្រួតវាយ បុរសជាកូន បណ្ដាលឱ្យរងរបួសដេក ដួលសន្លប់ នៅកន្លែងកើតហេតុ ទាំងពីរនាក់ឪពុកនិងកូន តែម្ដងទៅ នេះតាមការអះអាង ពីភាគីក្រុមអ្នកលេងភ្លេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្ដរាគមន៍ ចាត់បញ្ជូនជនរងគ្ រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងតាមចាប់ភាគីបង្ក តែភាគីម្ចាស់ផ្ទះ រៀបចំមង្គលការ មិនបានសហការជាមួយ សមត្ថកិច្ចនោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឪពុកបង្កើតយកកាំបិតផ្គាក់ កាប់កកូនខ្លួនឯងរងរបួសធ្ងន់ ដោយសារខឹងកូននិយាយដើមមិត្តភក្តិរបស់គាត់

( កោះកុង)៖ យុវជនម្នាក់ ត្រូវឪពុកបង្កើត យកកាំបិតផ្គាក់ កាប់ប៊ិះដាច់ក ដោយសារឪពុកខឹងកូន និយាយដើមមិត្តភក្តិគាត់។ ហេតុការណ៏នេះ បានកើតឡើង នៅម៉ោង៦ជាង ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តិតនៅភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពពីប្រពន្ធ ជនរងគ្រោះឈ្មោះ ដៀប ចន្ថា បាននិយាយថា ប្តីនាងដែលត្រូវឪពុកកាប់នេះ មានឈ្មោះ យ៉ុង ឆុន អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។

មុនពេលកើតហេតុ ឪពុកកូន និងមិត្តភក្តិឪពុក អង្គុយនិយាយគ្នាលេងធម្មតា តែក្រោយមក មិនដឹងប្តីនាងនិយាយអ្វី ទៅប៉ះមិត្តភក្តិគាត់ទេ ធ្វើឪពុកខឹង ទាញកាំបិតផ្គាក់ កាប់បំរុងផ្តាច់ក តែសំណាងណាស់ កប្តីនាងមិនដាច់ ហើយបង្កភាពភ្ញាក់ផ្អើល ដល់អ្នកជិតខាង ទើបអាចជួយសង្គ្រោះ ប្តីនាងបាន ហើយអ្នកជិតខាង បានដឹកតាមទូកមក មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយបន្ទាន់។ តែស្ថានភាពជំងឺ យ៉ាងណានោះ នាងមិនទាន់ដឹងទេ តែឥឡូវប្តីមិនទាន់ដឹងខ្លួនទេ។

ដោយឡែកក្រុមលោកគ្រូពេទ្យ បានឲ្យដឹងថា ស្នាមមុខកាំបិត ដែលឪពុកបង្កើត កាប់ទៅលើកូនខ្លួនឯងនោះ មានប្រវែង ១៨ សង់ទីម៉ែត្រ ជិត១ជុំក តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យខិតខំជួយ ឲ្យអស់ពីសម្ថតិភាព៕

ដកស្រង់ពី៖ Fresh News

បាញ់ប្លន់ទៀតហើយ! ចោរ៣នាក់បាញ់២គ្រាប់ ប្លន់យកម៉ូតូម៉ាក Duke មួយគ្រឿង បានសម្រេច

(ភ្នំពេញ)៖  នៅម៉ោង១២៖៥០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីប្លន់ ប្រដាប់អាវុធមួយ បានកើតឡើងតាម បណ្តោយផ្លូវ៣៧១ ត្រង់មុខបុរីសុភមង្គល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមសំដីបុរសរងគ្រោះ និងជាម្ចាស់ម៉ូតូ ដែលមានឈ្មោះ មាស រឹទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្លែង បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូតែម្នាក់ឯង មកពីតាខ្មៅ ដើម្បីទៅផ្ទះ តែនៅពេលជិះមកដល់ ក្បាលថ្នល់ ក៏នឹកចង់ទៅចូលក្លឹប នៅម្តុំស្ទឹងមានជ័យ ហើយបានបត់ម៉ូតូ មកជិះតាមផ្លូវ៣៧១ លុះជិះមកដល់ មុខបុរីសុភមង្គល ស្រាប់តែមានក្រុមប្លន់ ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ Duke មួយគ្រឿងដែរ បានជិះមកក្បែរ រួចបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់១គ្រាប់សម្លុត ដើម្បីប្លន់យកម៉ូតូ តែគាត់មិនឈប់ បានជិះម៉ូតូបន្ថែមល្បឿន ទៅមុខទៀត បន្ទាប់មកក្រុមចោរ បានជិះតាម ហើយបាញ់បន្ថែម ១គ្រាប់ទៀត សំដៅមករកគាត់ តែមិនត្រូវ ពេលនោះគាត់ភ័យ បានផ្តួលម៉ូតូចោល ហើយរត់គេចចេញយករួចខ្លួន។

ជនរងគ្រោះបានឲ្យដឹងទៀតថា បន្ទាប់ពីរត់ចេញឆ្ងាយពីមូតូ ធ្វើឲ្យក្រុមចោរ មានឱកាសលើកយកម៉ូតូជិះ គេចចេញបាត់ស្រមោល។ ម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវចោរបាញ់ប្លន់ យកទៅនោះ ម៉ាកDuke ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-8614 បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងទំពុន ទាំងអស់សង្ឃឹមតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News

មន្ត្រីយោធា ដែលសម្លាប់ ប្រពន្ធ រួចយកសាកសព ទៅដុតចោលក្នុងពាង, ត្រូវកម្លាំង អាវុធហត្ថ ចាប់ខ្លួនបានហើយ

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹង នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកាថា ប្តីជាមន្ត្រីយោធា ដែលសម្លាប់ប្រពន្ធ រួចយកសាកសព ទៅដុតកម្ទេចចោល ក្នុងពាងទឹកនោះ ត្រូវចាប់ខ្លួនបានហើយ ដោយកម្លាំងអាវុធហត្ថ  បន្ទាប់ពីរត់គេចខ្លួន ចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។

សូមជម្រាបថា រឿងរ៉ាវភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្តីជាមន្ត្រីយោធាម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយយកសាកសព របស់នាង ទៅចាក់សាំងដុតចោល នៅក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង និងគួរឲ្យរន្ធត់ ស្ថិតនៅផ្ទះកើតហេតុ ផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរ គក់ជេដី រីឯប្តីកំណាចមានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅផ្ទះលេខ ៤៥៧ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

ដកស្រង់ពី៖ ដើមអម្ពិល

ជីដូនឃើញចៅ ពីរនាក់លង់ទឹក ចុះទៅ ជួយក៏លង់ ស្លាប់ទាំងបីនាក់ គួរឱ្យអណោច អធម

 កោះកុង ៖ ជនរងគ្រោះ ៣នាក់ ម្នាក់ជា ជីដូននិងពីរនាក់ ជាចៅស្រី បានលង់ទឹកស្លាប់ ទាំងអស់គ្នា គួរឱ្យអណោច អធមយ៉ាងពន់ ពេក ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្ដកោះកុង កាលពីរសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

Read more: ជីដូនឃើញចៅ ពីរនាក់លង់ទឹក ចុះទៅ ជួយក៏លង់ ស្លាប់ទាំងបីនាក់ គួរឱ្យអណោច អធម

ក្រុមពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ដោយមានស្នាមចាក់ និងដែកឆែបចំដើមទ្រូង នៅចំណុចចំការកៅស៊ូ ក្បែរបង្គោលលេខ៧៣ ផ្លូវជាតិលេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

 
ករណីឃាតកម្ម សម្លាប់មនុស្សខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ជាពួកក្រុមជក់គ្រឿងញៀន ឈ្លោះប្រកែក គ្នារហូតប្រើអំពើហិង្សា ចាក់សម្លាប់គ្នាបែបនេះតែម្តង។
 
សម្រាប់សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ស្គាល់អត្ដសញ្ញាណ ជនរងគ្រោះនៅឡើយទេ ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ចាក់និងដែកឆាបចំ ដើមទ្រូងខាងឆ្វេង បណ្ដាលធ្លាយចំបេះដូង ព្រមទាំងមានស្នាមជាំផ្សេងៗទៀត នៅលើរាងកាយរបស់សាកសព ។
 
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបាន បញ្ជាក់ថា បន្ទាប់ពីមានការប្រទះឃើញសព ជនរងគ្រោះរួចមក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសព ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុនៃអំពើឃាតកម្មមួយនេះ ហើយបានព្យាយាមស្វែងរកក្រុមគ្រួសារ របស់សពមកទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕