Social Network

ចិន​បើកទ្វារ​ទឹក ​វា​រី​អគ្គិសនី​កំចាយ​គំហុក​ ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​៣​ឃុំ​ នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​

ផ្ទះសម្បែង និងស្រែ ចម្ការ ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ គឺឃុំម៉ាក់ប្រាំង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មុំ នៃស្រុកទឹកឈូ ខេត្តកំពត

Read more: ចិន​បើកទ្វារ​ទឹក ​វា​រី​អគ្គិសនី​កំចាយ​គំហុក​ ...

ព្រះរាជអាជ្ញា ដឹកនាំកម្លាំងនគរបាល បង្ក្រាបបទល្មើសនេសាទស្រុកក្រូចឆ្នារ

ត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកក្រឡា បញ្ជីអយ្យកា និងលោកអធិការ បានដឹកនាំកម្លាំង នគរបាល ស្រុកក្រូចឆ្មារ ចុះបង្ក្រាបករណីបទល្មើស នេសាទ ការដាក់របាំងស្បៃមុង ចំណុចវាលបាយស្រា ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

Read more: ព្រះរាជអាជ្ញា ដឹកនាំកម្លាំងនគរបាល បង្ក្រាបបទល្មើសនេសាទស្រុកក្រូចឆ្នារ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ក្រោយលួចដែក ក្នុងបុរីប៉េងហួត

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១និង៤០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យ៤នាក់  ដោយសង្ស័យថា លួចដែក ជើងអ៊ុយសារ៉េ នៅចំណុចការដ្ឋាន សំណង់បុរីប៉េងហួត ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

Read more: សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ក្រោយលួចដែក ក្នុងបុរីប៉េងហួត

បុរសម្នាក់ផ្ទុះអាវុធ M16 មួយគ្រាប់ ត្រូវចំមិត្តភក្តិរបស់ខ្លួនជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសបញ្ជូនទៅសង្គ្រោះ

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថ មូលដ្ឋាន បានឲ្យដឹងថា នៅម៉ោង ប្រមាណជិត ៨៖៣០នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥នេះ មានករណី ផ្ទុះមួយគ្រាប់ ដោយកាំភ្លើង ប្រភេទ M16 មួយគ្រឿង ត្រូវចំមិត្តភក្តិ របស់ខ្លួន ជាមន្រ្តីអាវុធហត្ថ លើផ្ទៃប្រទេស បណ្តាលឲ្យរងរបួស ត្រូវជើងខាងស្តាំ បញ្ជូនទៅ កាន់មន្ទីរ ពេទ្យកាល់ម៉ែត ។

Read more: បុរសម្នាក់ផ្ទុះអាវុធ M16 មួយគ្រាប់...

អាជីវករផ្សារបុសខ្នុរ ចំនួន៥នាក់តវ៉ា សូមឲ្យ ម្ចាស់ផ្សារ និងគណៈកម្មាការផ្សារ រក្សាតូបគាត់ទាំង៥ នៅកន្លែងចាស់ដដែល

 កំពង់ចាម ៖ អាជីវករទាំង ៥នាក់ បានអះអាងថា តូបទាំង៥ របស់គាត់ មិនបានសង់ នៅលើដី ចំណីផ្លូវដូចការ ចោទប្រកាន់ របស់ម្ចាស់ បំណុលនោះទេ ហើយស្រាប់តែ ពេលថ្មីៗនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ មានការកោះប្រជុំ របស់គណៈកម្មាការ ផ្សារបុសខ្នុរ ដែលបង្កើតឡើង ដោយអភិបាល ស្រុកចំការលើ បានសម្រេច ឲ្យអាជីវករចំនួន៦នាក់ ដែលមានតូបស្ថិត នៅលើចំណីផ្លូវ រុះរើបង្ខិតចូលឲ្យ ផុតពីចំណីផ្លូវ ។

លោក យាយ ហ៊ង គឹមស្រ៊ាង អាយុ៥៤ឆ្នាំ រស់នៅភូមិ ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ជាកូនបំណុល និងជាតំណាងម្ចាស់ តូបទាំង៥ បានបញ្ជាក់ថា មានតែតូបឈ្មោះ ស្រីអូន ទេ ដែលបានសាងសង់ លើចំណុចសូន្យ ជាដីចំណីផ្លូវ ជាតិលេខ៧១ ដូច្នេះតូបសង់នៅ លើដីចំណីផ្លូវ មានតែមួយទេ ម្តេចគណៈកម្មាការ ក៏សម្រេចឲ្យ តូបពួកគាត់ទាំង៥នាក់ ក្លាយជាតូប ស្ថិតនៅលើដី ចំណីផ្លូវទៅវិញ ។

លោក យាយ បានបន្តឲ្យ ដឹងទៀតថា ម្ចាស់បំណុលឈ្មោះ ឡាយ ប៉ោហេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ គេបានអះអាងថា ក្រោយពីប្រជុំពិភាក្សា រួចមកអាជីវករ ចំនួន ៥នាក់ យល់ព្រមរំកិល តាមការសម្រេច របស់គណៈកម្មាការ តែចំពោះខ្ញុំ ជាកូនបំណុល មិនព្រមរំកិល តាមទេ ហើយថែមទាំង សង់តូបថ្មីលើដី ដដែលនេះថែមទៀត ដោយមិនព្រម រង់ចាំការដោះស្រាយ របស់គណៈកម្មាការឡើយ ។

គាត់សូមបដិសេធ ចោលទាំងស្រុង នូវការអះអាង របស់ម្ចាស់បំណុល ពោលគឺ អាជីវករទាំង ៥នាក់ មិនយល់ព្រម ឲ្យរំកិលតូបទាំង ៥នោះទេ ។ លោក យាយ បានបញ្ជាក់ទៀតថា គាត់ហ៊ាន អះអាងថា តូបពួកគាត់ មិនស្ថិតនៅលើដី ចំណីផ្លូវនោះទេ ដោយគាត់បានស្នើ សុំធ្វើតូបផ្សារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ហើយក៏មានការឯកភាព ពីគណៈកម្មាការផ្សារដែរ ។

តែនៅពេល ដែលគាត់បាន ទិញសម្ភារៈ សំណង់មកសាងសង់ បែរជា គណៈកម្មាការ មិនឲ្យគាត់សាងសង់ ទៅវិញ ថែមទាំងមានឈ្មោះ ឡាយ ប៉ោហេង ហៅ វិត តំណាងអ្នកវិនិយោគផ្សារ បុសខ្នុរ និងធ្វើអាជីវកម្ម ភាស៊ីផ្សារនេះ ប្តឹងទៅតុលាការ ខេត្តកំពង់ចាម ចេញដីការសម្រេច រក្សាការពារ លេខ៥៨ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដោយចៅក្រម សែត វិសិដ្ឋមុនី ហាមកូនបំណុល ផ្អាកការសាងសង់ តូបលក់ដូរស្ថិត នៅលើចំណីផ្លូវ ក្នុងផ្សារបុសខ្នុរ ចាប់ពីពេលនេះ តទៅជា បណ្តោះអាសន្ន រង់ចាំតុលាការ សម្រេចដល់រឿងអង្គសេចក្តី ចប់ជាស្ថាពរ ។

ក្រុមអាជីវករ ទាំង ៥នាក់ សំណូមពរសូមឲ្យ  ម្ចាស់វិនិយោគផ្សារ គណៈកម្មាការផ្សារ និងសាលា ដំបូងខេត្តកំពង់ចាម មេត្តាអង្កេត ទៅលើអង្គ ហេតុរឿងនេះ ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់នូវ ភាពយុត្តិធម៌ ដល់ពួកគាត់ និងសូមមិនឲ្យរុញ រំកិលតូបទាំង៥ ដោយរក្សានៅកន្លែង ចាស់ដដែល ៕

បុរសម្នាក់បើករថយន្ត Corolla រេចង្កួតទៅបុករនាំងដែលចែកទ្រូងផ្លូវ បាក់អស់ជា៤ផ្ទាំង នៅជិតស្តុបបូគោ

(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេ់លាម៉ោង ១៖៤០នាទីយប់ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ


ស្ថិតតាមបណ្តាយ ផ្លូវព្រះមុនីវង្ស នៅចំណុចជិត ស្តុបបូគោ ស្ថិតក្នងសង្កាត់ បឹងកេងកងទី៣ ដោយបុរសម្នាក់ បើករថយន្ត Toyota Corolla ពាក់ស្លាក់លេខ ភ្នំពេញ 2I-8785 ក្នុងទិសដៅពីជើងទៅត្បូង ក៏បានរេចង្កួតទៅបុក រនាំងដែកបែង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៤ផ្ទាំង ទៅមុខលេងរួច។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំង នគរបាលចរាចរណ៍ ស្ទួចយករថយន្តទៅទុក នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្ត នៅធ្វើការដោះស្រាយ៕

 

 

 

 

ដកស្រង់ពី៖ Freshnew

 

បុរសម្នាក់បើករថយន្ត Prius រេចង្កួតទៅបុករនាំងថ្មចែកទ្រូងផ្លូវ បាក់អស់ជាច្រើនផ្ទាំង នៅជិតខ្លោងទ្វារវត្តសន្សំកុសល

(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ស្ថិតតាមបណ្តាយផ្លូវលេខ២៧១ នៅចំណុចជិតខ្លោងទ្វារវត្តសន្សំកុសល ដោយបុរសម្នាក់បើករថយន្ត Toyota Prius ពាក់ស្លាក់លេខ ភ្នំពេញ 2AB-4149 ក្នុងទិសដៅពីជើង ទៅត្បូង ក៏បានរេចង្កួតទៅបុករនាំងថ្មបែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង ទៅមុខលេងរួច។

Read more: បុរសម្នាក់បើករថយន្ត Prius រេចង្កួតទៅបុករនាំងថ្មចែកទ្រូងផ្លូវ...

និស្សិតម្នាក់កំពុងជិះម៉ូតូទៅយកសង្សារ ត្រូវក្រុមចោរ៥នាក់ ម៉ូតូ២គ្រឿង មកធាក់ផ្តួលវាយប្លន់យកម៉ូតូ

(ភ្នំពេញ)៖ កម្លាំងនគរបាលល្បាត និងនគរបាលប៉ុស្តិ៍ របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក សហការជាមួយ កំលាំងនគរបាល ខណ្ឌសែនសុខ បានចេញបង្ក្រាប ក្រុមចោរប្លន់ម៉ូតូ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង

Read more: និស្សិតម្នាក់កំពុងជិះម៉ូតូទៅយកសង្សារ ត្រូវក្រុមចោរ៥នាក់ ម៉ូតូ២គ្រឿង...

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កា បទល្មើសនេសាទ ក្នុងខេត្តកណ្តាល ដោះលែងកូនត្រី ១តោន

កណ្តាល៖ កម្លាំងជលផល ចតុមុខ និងខណ្ឌរដ្ឋបាល ជលផល ខេត្តកណ្តាល រួមសហការ ជាមួយអាជ្ញាធរ កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាប បទល្មើសក្នុង ដែននេសាទ នៅក្នុង ស្រុកស្អាង និង ស្រុកល្វាឯម ខេត្តកណ្តាល ដោយបាន រឹបអូស និងដុតបំផ្លាញ ឧបករណ៍នេសាទ ខុសច្បាប់ ជាច្រើន ព្រមទាំងដោះលែង កូនត្រីចំនួន ១តោន ។


បើយោងតាម មន្រ្តីជលផល បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាប បទល្មើស នេសាទនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០ ១៥នេះ ដកហូតបាន លូស្បៃមុង ១១៧មាត់, របាំងស្បៃមុង ១០.០០០ម៉ែត្រ និង បង្គោលចម្រឹងចំនួន ២.០៨០ ដើម។ មន្រ្តីជលផល បានបន្តថា ក្រោយពីរឹបអូសហើយនោះ ឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ ត្រូវបានដុតកម្ទេច ចោលភ្លាមៗផងដែរ ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល

តុលាការ ខេត្តស្វាយរៀង ចេញដីកា ឃុំខ្លួន ជនជាតិចិន ទាំង២២នាក់ ដាក់ពន្ធនាគារ ក្រោយការចាប់ខ្លួន ពាក់ព័ន្ធករណី ជំរិតទារប្រាក់ តាមប្រព័ន្ធ Internet

ស្វាយរៀង: ដីកាឃុំខ្លួន ជនជាតិចិន ដីគោក និងចិនតៃវ៉ាន់ ចំនួន ២២នាក់ ត្រូវបានលោក លាង រិទ្ធី ចៅក្រមសើបសួរ សាលាដំបូង ខេត្តស្វាយរៀង ចេញនៅល្ងាច ថ្ងៃទី៣១ ខែសីហា  ឆ្នាំ២០១៥

Read more: តុលាការ ខេត្តស្វាយរៀង ចេញដីកា ឃុំខ្លួន ជនជាតិចិន ទាំង២២នាក់ ដាក់ពន្ធនាគារ...

ឪពុកមាចាក់ក្មួយថ្លៃស្រីប្លន់យកមាស៨ជី នៅស្រុកកងមាស ត្រូវជាប់ខ្នោះកម្លាំងកងរាជអាវុធហត្ថ នៅក្រុងកំពង់ចាម

 (កំពង់ចាម)៖ លោកឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅយប់ជ្រៅឈាន ចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥

Read more: ឪពុកមាចាក់ក្មួយថ្លៃស្រីប្លន់យកមាស៨ជី នៅស្រុកកងមាស...

អាជ្ញាធរខេត្ត មើលរំលង ផ្ទាំងប៉ាណូជិត បាក់ធ្លាក់ នៅក្បែររង្វង់មូលស្រីគ្រប់ល័ក្ខ

បន្ទាយមានជ័យ ៖ ប៉ាណូមួយផ្ទាំងធំ ដែលកន្លង មកបានដាក់ តាំងផ្សាយ រូបភាពផ្សេងៗ ឬពាណិជ្ជកម្មនានា តែត្រូវរហែក អស់បានគេ ដោះចេញស្ថិត នៅខាងលិចស្រី គ្រប់ល័ក្ខ ប្រហែល ១០ម៉ែត្រ ក្នុងភូមិសែសិន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេតបន្ទាយមានជ័យ ។

Read more: អាជ្ញាធរខេត្ត មើលរំលង ផ្ទាំងប៉ាណូជិត បាក់ធ្លាក់ នៅក្បែររង្វង់មូលស្រីគ្រប់ល័ក្ខ

អគ្គិភ័យឆេះផ្ទះប្រជាលរដ្ឋនៅសង្កាត់ច្បារអំពៅទី២ រលត់ទាំងស្រុងហើយ ក្រោយបំផ្លាញផ្ទះអស់៣៦ខ្នង

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានបញ្ជាក់ថា គិតមកដល់ម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហានេះ អគ្គិភ័យដែលឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅក្រោយយឿ ត្រីច្បារអំពៅ ស្ថិតក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានរលត់ ទាំងស្រុងហើយ បន្ទាប់ពីមានការ អន្តរាគមន៍ ពីរថយន្ត ពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់ ជាច្រើនគ្រឿង ។

Read more: អគ្គិភ័យឆេះផ្ទះប្រជាលរដ្ឋនៅសង្កាត់ច្បារអំពៅទី២ រលត់ទាំងស្រុងហើយ...

ប៉ូលិសបង្ហាញ​មុខ​ជន​ល្មើស ៣នាក់ ពាក់​ព័ន្ធ​ការជួញក​​ញ្ឆា​ ជាង១តោន

ភ្នំពេញ៖ ប៉ូលិស នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ បានបង្ហាញ មុខជនល្មើស ចំនួន ៣នាក់ ពាក់ព័ន្ធនឹងការ ជួញដូរ និងផលិតកញ្ឆា ចំនួន ១.៤៨៧ គីឡូក្រាម ។

Read more: ប៉ូលិសបង្ហាញ​មុខ​ជន​ល្មើស ៣នាក់ ពាក់​ព័ន្ធ​ការជួញក​​ញ្ឆា​ ជាង១តោន

សមត្ថកិច្ច និងចោរប្លន់ ផ្ទុះអាវុធដាក់គ្នា កណ្តាលក្រុង ប៉ោយប៉ែត ស្លាប់ចោរប្លន់ម្នាក់

បន្ទាយមានជ័យ៖ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី២៤ ខែសីហា នេះ មានការផ្ទុះ អាវុធមួយ បានកើត ឡើងរវាង ក្រុមចោរប្លន់ និងសមត្ថកិច្ច នៅកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យ ចោរលួបប្លន់ ដ៏សកម្ម ម្នាក់បានស្លាប់ និងម្នាក់ទៀត បានរត់ គេចខ្លួន ។

Read more: សមត្ថកិច្ច និងចោរប្លន់ ផ្ទុះអាវុធដាក់គ្នា កណ្តាលក្រុង ប៉ោយប៉ែត...

សិស្សស្រីសាលាពេទ្យឆ្នាំទី៥ ឌុបប្អូនទៅប្រឡងបាក់ឌុប ត្រូវចោរឆក់កាបូបដួលបោកក្បាលស្លាប់

ភ្នំពេញ ៖ និស្សិតពេទ្យម្នាក់ ត្រូវចោរឆក់កាបូបស្ពាយ បណ្តាលឲ្យដួល បោកក្បាលស្លាប់ ភ្លាមៗ ខណៈកំពុង ជិះម៉ូតូដឹកប្អូន ទៅប្រឡងបាក់ឌុប នៅទីក្រុងតាខ្មៅ កាលពីវេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ លើកំណត់ផ្លូវលេខ ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

Read more: សិស្សស្រីសាលាពេទ្យឆ្នាំទី៥ ឌុបប្អូនទៅប្រឡងបាក់ឌុប...

ស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល ១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២០ ខែសីហាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់ ៦នាក់រងរបួសធ្ងន់ និង៥នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៨លើក (យប់២លើក) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការ ចុះផ្សាយរបស់ គេហទំព័រ អគ្គស្នងការនគរបាលជាតិ ។


ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង៨លើកនេះ  បានបង្កឲ្យខូចខាត យានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន១២គ្រឿង, រថយន្តធុនតូច ១គ្រឿង, និងរថយន្តធុនធំ ១គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យ  មានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៤លើក, ស្រវឹង ២លើក, បត់គ្រោះថ្នាក់ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក ។ ចំពោះអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ចំនួន១៤នាក់ (យប់៧នាក់) ។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះ នគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ១,០១៦គ្រឿង (រថយន្តធំ ៣៤២គ្រឿង) ស្មើនឹង ១.០៣៣ករណី ល្មើសក្រដាសស្នាមមាន ៧២៤គ្រឿង ស្មើនឹង ៧២៤ករណី, ចំពោះករណី ល្មើសបច្ចេកទេស ២៩២គ្រឿង ស្មើនឹង ៣០៩ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យ សរុបចំនួន ១.៨៣១គ្រឿង ៕


រថយន្តសាំយ៉ុងដឹកកូនត្រីឆ្តោរ ដេញបុករថយន្ត នគរបាលសេដ្ឋកិច្ចដែលចេញតាមចាប់ ក្រឡាប់ធ្លាក់ពីលើស្ពានខ្ទេចរថយន្ត

(ពោធិ៍សាត់)៖ លោកវរសេនីយឯក ទូច យុទ្ធា ប្រធានក្រុមការងារ នគរបាលសេដ្ឋកិច្ច ប្រចាំផ្លូវជាតិលេខ៥ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ព័ត៌មានថា មានរថយន្តសាំយ៉ុង មួយគ្រឿង ដឹកកូនត្រីឆ្តោរពេញ ឆ្លងកាត់ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និង ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ ជា សុមេធី អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនោះ នៅម៉ោង ១២៖៣០នាទីយប់ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកបាន ដឹកនាំកំលាំង ប្រតិបត្តការ នគរបាលសេដ្ឋកិច្ច ក្រសួងប្រចាំ ខេត្តពោធិ៍សាត់ តាមចាប់ឡាន ១២កៅមួយគ្រឿង ដែលដឹកកូនត្រីឆ្ដោរពេញ រាប់លានក្បាល់ ។

Read more: រថយន្តសាំយ៉ុងដឹកកូនត្រីឆ្តោរ ដេញបុករថយន្ត នគរបាលសេដ្ឋកិច្ចដែលចេញតាមចាប់...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហាម្សិលមិញ គ្មានអ្នកស្លាប់ទេ តែមានអ្នករបួស១២នាក់

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ មិនមានអ្នកស្លាប់នោះទេ ប៉ុន្តែមានអ្នក រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល៥នាក់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ។

Read more: គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហាម្សិលមិញ គ្មានអ្នកស្លាប់ទេ...

ថ្នាក់ដឹកនាំសង្ឃខេត្តនិងស្រុករលាប្អៀរបានធ្វើសង្ឃកម្មជម្រះទោសភិក្ខុឌិតប៉ែន ដែលបានវាយនេនព្រះនាមវាន់វរៈព្រះជន្ម១១វស្សា

កំពង់ឆ្នាំង ៖ នារសៀល ថៃ្ងទី១៧ ខែសីហា ឆ្នាំ២០១៥ នៅវត្តធម្មវ័ន្ត ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើ ពិធីសង្ឃកម្ម ជំរះទោស ភិក្ខុឌិតប៉ែន ដែលបានវាយនេន ព្រះនាម វាន់ វិរៈ ព្រជន្ម ១១ ស្សា កន្លងទៅថ្មីៗនេះ ។

Read more: ថ្នាក់ដឹកនាំសង្ឃខេត្តនិងស្រុករលាប្អៀរបានធ្វើសង្ឃកម្មជម្រះទោសភិក្ខុឌិតប៉ែន...