Social Network

លួចគេវាគ្រាន់ គេទាន់វាក្រែល! ចោរឆក់ម្នាក់បិះអស់ជីវិត ក្រោយប្រជាពលរដ្ឋព្រួតវាយសំពង កុំតែសមត្ថកិច្ចជួយទាន់

(ភ្នំពេញ)៖ ចោរឆក់ កាបូបម្នាក់ ក្នុងចំណោម បក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ  ព្រួតវាយសំពង ស្ទើរអស់ជីវិត កុំតែកម្លាំង នគរបាល ជួយអន្តរាគមន៌ទាន់ ក្រោយពីពួក គេទាំង ២នាក់ បានធ្វើសកម្មភាព ឆក់កាបូបនារី វ័យក្មេងម្នាក់ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុច តាមដង ផ្លូវលេខ៥៦៦ របងក្រសួង សុខាភិបាល សង្កាត់បឹងកក់ទី២ ។

Read more: លួចគេវាគ្រាន់ គេទាន់វាក្រែល! ចោរឆក់ម្នាក់បិះអស់ជីវិត...

ស្លាប់ និងរបួសធ្ងន់ស្រាល ៤០នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨ ខែកញ្ញា

ភ្នំពេញ៖ យ៉ាងហោចណាស់ អ្នកដំណើរ លើដងវិថី ៧នាក់ បានស្លាប់ ១៩នាក់ រងរបួសធ្ងន់ និង ១៤នាក់ រងរបួស ស្រាលក្នុងឧប្បត្តិ ហេតុគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ ។

Read more: ស្លាប់ និងរបួសធ្ងន់ស្រាល ៤០នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៨ ខែកញ្ញា

ផ្ទះលោកគ្រូកីឡានៅវិទ្យាល័យកំពង់ស្ពឺ ត្រូវភ្លើងឆេះខ្ទេចទាំងព្រឹកនៅក្រុងច្បារមន

(កំពង់ស្ពឺ)៖ ផ្ទះរកស៊ីបញ្ចូល ហ្គាសដែលម្ចាស់ផ្ទះ ត្រូវបានគេស្គាល់ថា ជាលោកគ្រូមីន បង្ហាត់ខាងកីឡា នៅវិទ្យាល័យ កំពង់ស្ពឺ ស្ថិតនៅសង្កាត់ រការធំ ត្រូវបានភ្លើងឆាបឆេះ បំផ្លាញខ្ទេច គ្មានសល់ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ដែលទំហំ នៃការខូចខាត អស់ប្រមាណ ១០ម៉ឺនដុល្លារ ។

Read more: ផ្ទះលោកគ្រូកីឡានៅវិទ្យាល័យកំពង់ស្ពឺ ត្រូវភ្លើងឆេះខ្ទេចទាំងព្រឹកនៅក្រុងច្បារមន

ខឹងមាន សង្សារថ្មី បុរសម្នាក់ ទិញកាំបិត ចិតបន្លែ ចុងស្រួច ចាក់នារីសង្សារ ជាប់នៅកណ្តាលខ្នង ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ

ភ្នំពេញ ៖ សមត្ថកិច្ច នគរបាល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោល បានរាយការណ៍ ដឹងថា នៅល្ងាចថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០១៥នេះ មានករណី បង្កហឹង្សា ដោយចេតនា មួយបានកើតឡើង ដោយបុរសម្នាក់ ខឹងនារីជាសង្សារ ទៅទាក់ទង មានសង្សារថ្មី ក៏ទៅទិញ កាំបិតចុងស្រួច ដើម្បីគំរាមនារី ជាសង្សារឲ្យឈប់ ទាក់ទងគ្នាមួយ ប្រុសថ្មី ទើបឈានដល់ ការចាក់ឲ្យរង របួសធ្ងន់ កាំបិតជាប់ កណ្តាលខ្នង ។

Read more: ខឹងមាន សង្សារថ្មី បុរសម្នាក់ ទិញកាំបិត ចិតបន្លែ ចុងស្រួច ចាក់នារីសង្សារ...

អ្នកបើករថយន្តឈ្នួលតណ្ហាពុះកញ្ជ្រោល ឃើញជនបរទេសស្អាត ចង់ស្គាល់រសជាតិ បើកដល់កន្លែងស្ងាត់ចាប់រំលោភ

(ក្រចេះ)៖ អ្នកបើកបរ រថយន្តឈ្នួល ម្នាក់ តណ្ហាឡើងពុះ កញ្ជ្រោល ពេលដឹកភ្ញៀវ ជាជនបរទេស មកដល់ កន្លែងស្ងាត់ ក៏បម្រុង ចាប់រំលោភ តែមិនបានសម្រេច សមត្ថកិច្ច ស្រុកឆ្លូង ចុះឃាត់ខ្លួន នាម៉ោង១៥ ៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច ស្ពានព្រែកតាខៀវ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

Read more: អ្នកបើករថយន្តឈ្នួលតណ្ហាពុះកញ្ជ្រោល ឃើញជនបរទេសស្អាត ចង់ស្គាល់រសជាតិ...

ផឹកស្រា ត្រាំគ្រាប់ស្លែង ស្លាប់៣នាក់ កំពុងជួយសង្គ្រោះ បន្ទាន់២នាក់ នៅក្នុងវត្តស៊ីធរ ស្រុកខ្សាច់កណ្តាល

កណ្តាល ៖ សមត្ថកិច្ច នគរបាល ខេត្តកណ្តាល បានរាយការណ៍ ឲ្យដឹងនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះថា មានករណីផឹក ស្រាត្រាំគ្រាប់ ស្លែងពុល ស្លាប់៣នាក់ ខណៈជួយ ២នាក់ទៀត កំពុងជួយសង្គ្រោះ ដែលករណី ពុលស្រានេះ កើតឡើងនៅ ល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ម្សិល មិញនេះ ក្នុងវត្តស៊ីធរ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

Read more: ផឹកស្រា ត្រាំគ្រាប់ស្លែង ស្លាប់៣នាក់ កំពុងជួយសង្គ្រោះ បន្ទាន់២នាក់...

បុរសជនបរទេសម្នាក់ ត្រូវបានឃាតក សម្លាប់ច្រកក្នុងវ៉ាលី បោះចូលក្នុង សមុទ្រនៅកែប

កែប៖ សមត្ថកិច្ចនគរបាល ខេត្តកែប បានរាយការណ៍ឲ្យដឹងថា នៅម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ បុរសជនជាតិ បរទេសម្នាក់ ត្រូវបានឃាតកម្មស្លាប់ យកសាកសព ច្រកក្នុងវ៉ាលី និងរុំស្កត់ពីក្រៅ រួចយក ទៅបោះចោល ក្នុងព្រៃកោងកាង ជាប់ផ្លូវ ទៅព្រំដែន ព្រែកចាក ។

Read more: បុរសជនបរទេសម្នាក់ ត្រូវបានឃាតក សម្លាប់ច្រកក្នុងវ៉ាលី បោះចូលក្នុង សមុទ្រនៅកែប

អគ្គីភ័យឆាបឆេះ ក្រុមហ៊ុនរថយន្តទេសចរណ៍មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូ៣ សង្ស័យទុស្សេខ្សែភ្លើង

(ភ្នំពេញ)៖ នៅម៉ោង៣៖ ៤០នាទី ទាបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ មានគ្រោះ អគ្គីភ័យមួយ បានឆាបឆេះ ទីតាំងក្រុមហ៊ុន រថយន្តទេសចរណ៍ មួយកន្លែងយីហោ City Link Cambodia

Read more: អគ្គីភ័យឆាបឆេះ ក្រុមហ៊ុនរថយន្តទេសចរណ៍មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូ៣...

ប្រធាន​សាខា​កាសែត​ តាព្រហ្មមុខ៤ ត្រូវ​នគរបាល​ ខណ្ឌ​មានជ័យ​ចាប់ខ្លួន​ ដកហូត​ថ្នាំ​១កញ្ចប់ធំ​

ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការរងនរបាល ខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ១៖១០នាទី យប់រំលង អាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥នេះ កម្លាំងនគរបាល ផ្នែកជំនាញ សហការជាមួយនគរបាល ប៉ុស្តិស្ទឹងមានជ័យ បានចុះបង្ក្រាប និងចាប់ខ្លួន ប្រធានសាខា ភ្នំពេញ កាសែតតាព្រហ្មមុខ៤ ស្ថិតនៅចំណុច ផ្លូវលំ ភូមិមានជ័យ០១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទជួញដូរថ្នាំញៀន ។

Read more: ប្រធាន​សាខា​កាសែត​ តាព្រហ្មមុខ៤ ត្រូវ​នគរបាល​ ខណ្ឌ​មានជ័យ​ចាប់ខ្លួន​...

ម្ដាយ ​និង​កូន​២​នាក់​ចង​.​ក​ធ្វើ​អត្តឃាត​ផ្អោប​គ្នា​គួរ​ឲ្យ​សង្វេគ

ពោធិ៍សាត់ ៖ មានភាពភ្ញាក់ផ្អើល មួយបានកើតឡើង នៅស្រុកវាលវែង ក្រោយពីគេ ប្រទះឃើញ ទិដ្ឋភាពម្ដាយ និងកូន ២នាក់ បានចង.កផ្អោបគ្នា នៅលើផ្ទះរបស់ខ្លួន ដែលមើលទៅគួរ ឲ្យសង្វេគ ជាពន់ពេក ។

Read more: ម្ដាយ ​និង​កូន​២​នាក់​ចង​.​ក​ធ្វើ​អត្តឃាត​ផ្អោប​គ្នា​គួរ​ឲ្យ​សង្វេគ

ចុះល្បាតយប់ បង្ក្រាបបាន អ្នកប្រើប្រាស់ គ្រឿងញៀន៦នាក់ ក្នុងនោះមាន លោកសង្ឃ២អង្គ ផងដែរ

កំពត៖ ជនសង្ស័យ អ្នកប្រើប្រាស់ គ្រឿងញៀន ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង របស់នគរបាល ប៉ុស្តិ៍មូលដ្ឋាន ឃុំដំបូកខ្ពស់ ចុះល្បាតយប់ ឈានទៅ បង្ក្រាបបាន កាលពីវេលា ម៉ោង១២ និង១០នាទី រំលងអាធ្រាត្រ ថ្ងៃទី ២៦ ឈានចូលថ្ងៃទី២៧  ខែកញ្ញា ឆ្នាំ២០១៥ ចំណុចជើង ភ្នំច្រកសៀម ស្ថិតក្នុងភូមិ ត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ 

Read more: ចុះល្បាតយប់ បង្ក្រាបបាន អ្នកប្រើប្រាស់ គ្រឿងញៀន៦នាក់ ក្នុងនោះមាន លោកសង្ឃ២អង្គ...

ជិត ៩ខែឆ្នាំនេះ កម្លាំងជលផលបង្រ្កាប បទល្មើសជិត ៣ពាន់ករណី ចាប់ជនល្មើស ដាក់ពន្ធនាគារ ៦២នាក់

ភ្នំពេញ៖ គិតចាប់តាំងពីដើមឆ្នាំ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ ពោលមានរយៈពេលជិត ៩ខែ កម្លាំង  ជលផល ដែលមានលោក អេង ជាសាន ជាប្រធាន បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ បានជិត ៣ ពាន់ករណី ឃាត់ជនល្មើស ៦២នាក់ដាក់ពន្ធនាគារ ហើយត្រីរាប់លានក្បាលត្រូវបានលែងចូលក្នុងទឹកវិញ។ នេះ បើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផល។

ក្នុងរបាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យ  ដឹងថា បទល្មើសនេសាទ ដែលបង្រ្កាបបានមានចំនួន ២.៧៤៤ករណី។ ក្នុងនោះសំណុំវត្ថុតាង ដែលត្រូវបានរឹប អូស និងដុតបំផ្លាញចោល មានចំនួន ២.៣៣៣ករណី។

របាយការណ៍ បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងរដ្ឋបាលជលផល រឹបអូស  បាន របាំងសាច់អួន និងស្បៃមុង ជាង ១,២លានម៉ែត្រ, បរ លូសាច់អួន និងស្បៃមុង ជាង ២ម៉ឺនគ្រឿង, មងរាយ  មងបណ្តែត ជាង ២២ម៉ែត្រ, បង្គោលចម្រឹងជាង ១លានដើម, លប/តុម/ឡើ ជាង ៣ពាន់គ្រឿង, លុបកន្ទុយកណ្តុរ  ជិង ២ពាន់គ្រឿង, ឧបករណ៍ឆក់ត្រី ជាង ១ពាន់គ្រឿង, របាំងព្រួល ជា ១ម៉ឺនម៉ែត្រ, សម្រាស់ ជាង ៦ម៉ឺនម៉ែត្រក្រ  ឡា, សាច់អួនប្រើភ្លើងពណ៌ ៣៣មាត់។

របាយការណ៍ ក៏បានឲ្យដឹងផងដែរថា ទន្ទឹមនិងការបង្រ្កាបបទល្មើសជិត ៣ពាន់ករណី កម្លាំងជលផលបានលែង ត្រីចូលទៅក្នុងទឹកវិញបានរាប់លានក្បាលផងដែរ។ ក្នុងនោះត្រីចម្រុះ មានជាង ២៣ម៉ឺនគីឡូក្រាម, កូនត្រីឆ្តោ  ជាង ៥៧ម៉ឺនក្បាល, កូនត្រីរ៉ស់ ជាង ១លានក្បាល កូនត្រីប្រា ជាង ១លានក្បាល។

ជាមួយការបង្រ្កាបបទល្មើសនេសាទនេះ ជនល្មើសប្រមាណ ៦២នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការផ្តន្ទា  ទោសដាក់ពន្ធនាគារ។

បើតាមការបញ្ជាក់របស់មន្រ្តីជលផល បានឲ្យដឹងថា បទល្មើសនេសាទ ដែលបង្រ្កាបបាន ភាគច្រើនគឺកើតមាននៅ  ក្នុងរយៈពេល២ខែចុងក្រោយនេះ។ ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ជាពិសេសនៅក្នុងរដូវបិទនេសាទ ដែល ជារដូវត្រីពងកូននេះ ត្រូវបានមន្រ្តីជលផលបង្ហាញការរំពឹងទុកថា នឹងជួយឲ្យផលត្រីអាចនឹងកើតឡើងខ្ពស់ ស្រប  ពេលរាជរដ្ឋាភិបាលលុបឡូតិ៍នេសាទ និងបង្កើតឡូតិ៍នេសាទអភិរក្សជាច្រើនផងដែរនោះ។

មន្រ្តីជលផល ក៏បានអះអាងផងដែរ កម្លាំងជលផលទាំងអស់ នឹងនៅតែបន្តចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេ  សាទ ក៏ដូចជាអប់រំប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការនេសាទល្មើសច្បាប់ ដើម្បីបង្កើនផលត្រីនៅក្នុងទឹកសាបរបស់កម្ពុជា ៕

ចាប់ខ្លួនជនជាតិ វៀតណាម ១០នាក់រស់ នៅខុសច្បាប់ លើទឹកដីខេត្ដកំពង់ធំ

ក្រុមការងារចម្រុះ ត្រួតពិនិត្យ ជនបរទេស ដែលដឹកនាំដោយលោកគង់ វិមាន អភិបាលរងខេត្ដ និងជាប្រធាន ក្រុមការងារ ចម្រុះខេត្ដកំពង់ធំ សហការជាមួយកម្លាំង នគរបាលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍រយៈ ពេល២ថ្ងៃនេះ គឺថ្ងៃទី២២-២៣ខែកញ្ញា បានធ្វើការស្រាវជ្រាវនិងចុះត្រួតពិនិត្យ រួច ឈានទៅដល់ការឃាត់ខ្លួន ជនជាតិវៀត ណាម ជាបន្ដបន្ទាប់ចំនួន១០នាក់ ដែលរស់ នៅគ្មានឯកសារត្រឹមត្រូវ ក្នុងទឹកដីខេត្ដ កំពង់ធំ ។
លោកគង់ វិមាន បានថ្លែងថា ជនជាតិ វៀតណាមទាំង១០នាក់ រស់នៅខុសច្បាប់ ត្រូវបានឃាត់ខ្លួនខាងលើនេះ មានស្រី៥នាក់ ក្នុងនោះឃាត់ខ្លួននៅក្រុងស្ទឹងសែន ២នាក់ និងនៅស្រុកសន្ទុក៨នាក់ រួចពួកគេត្រូវបាន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបន្ដការសួរនាំហើយ ធ្វើការបណ្ដេញចេញពីប្រទេស ។
អភិបាលរងខេត្ដកំពង់ធំរូបនេះ បាន បញ្ជាក់ថា “យើងត្រូវតែគោរពនិងអនុវត្ដឱ្យ បានម៉ឺនម៉ាត់បំផុត ហើយមិនមានការយោគ យល់អ្វីទាំងអស់ ចំពោះជនបរទេសទាំង ឡាយណា ដែលរស់នៅខុសច្បាប់ក្នុងទឹកដី កម្ពុជានោះឡើយ បូករួមទាំងខេត្ដកំពង់ធំ នេះតែម្ដង” ។
ជាមួយគ្នានេះ លោកគង់ វិមាន ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវរាយការណ៍ចំពោះស្ថិតិ ជនបរទេសដែលរស់នៅនិងធ្វើការក្នុងមូលដ្ឋានជាប្រចាំថា ពួកគេទាំងនោះ មានឯកសារ ត្រឹមត្រូវដែរឬអត់ ក្នុងនោះក្រុមហ៊ុនឯកជន ទាំងឡាយ ក៏ត្រូវចូលរួមសហការនៅពេល មានបុគ្គលិកជាជនបរទេសនោះ ។
បើតាមអភិបាលរងរូបនេះ ក្រុមការងារ របស់លោក សហការជាមួយអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍និងបន្ដស្រាវជ្រាវទាំង៨ក្រុង ស្រុក ដើម្បីរកឱ្យឃើញជនបរទេសទាំង ឡាយណា ដែលបន្ដលួចស្នាក់នៅខុសច្បាប់ ហើយចាប់បញ្ជូនទៅកាន់ប្រទេសកំណើត របស់ពួកគេវិញ ។
សូមបញ្ជាក់ថា យុទ្ធនាការប្រមូលជន ជាតិបរទេសដែលរស់នៅខុសច្បាប់លើទឹកដី កម្ពុជា ក្នុងរយៈពេលចុងក្រោយនេះបានធ្វើ ឡើងជាបន្ដបន្ទាប់ តាមបណ្ដារាជធានី ខេត្ដ ជាពិសេសជនជាតិវៀតណាមជាច្រើន ត្រូវ បានចាប់ខ្លួនបញ្ជូនទៅប្រទេសកំណើតរបស់ ពួកគេវិញ ។








រថយន្តចំនួន២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកកំពង់សិលាបណ្តាលអោយមនុស្ស២នាករងរបួសធ្ងនុ

 ខេត្តព្រះសីហនុ : រថយ្តចំនួន ២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច ភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។

Read more: រថយន្តចំនួន២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកកំពង់សិលាបណ្តាលអោយមនុស្ស២នាករងរបួសធ្ងនុ

ក្មេងស្ទាវម្នាក់ ជិះម៉ូតូដើរលេងកោះ ពេជ្រទៅញ៉ែប៉ះស្រីគេ ត្រូវដេញកាប់ប្រហារ

ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់ ត្រូវបានក្រុម ក្មេងស្ទាវម្ខាងទៀត មានគ្នាច្រើននាក់ យកដុំ ថ្មដេញគប់ និងកាន់ដាវ សាំម៉ូរ៉ៃ ដេញកាប់ យ៉ាង អនាធិបតេយ្យ នៅក្នុងបរិវេណ មជ្ឈមណ្ឌល កំសាន្ដកោះពេជ្រ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា  ឆ្នាំ២០១៥ បង្ខំឱ្យជនរង គ្រោះផ្ដួល ម៉ូតូ រួចរត់យកព្រះអាយូស មួយរយៈសិន ។

Read more: ក្មេងស្ទាវម្នាក់ ជិះម៉ូតូដើរលេងកោះ ពេជ្រទៅញ៉ែប៉ះស្រីគេ ត្រូវដេញកាប់ប្រហារ

ខឹងគេលួចសហាយស្មន់ ជាមួយប្រពន្ធ ទូរស័ព្ទហៅមកផ្ទះ ហើយព្រួតគ្នា ចាក់សម្លាប់

កំពង់ស្ពឺ ៖ អំពើឃាតកម្ម មួយបានកើត ឡើងនៅភូមិតាដែស ឃុំសង្កែសាទប ស្រុក ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃ ទី២០ខែ កញ្ញា ឆ្នាំ២០១៥ ដែលជនរង គ្រោះត្រូវជន បង្កពីរនាក់ ព្រួតគ្នាវាយនិងយក កាំបិតចាក់ ចំដើមទ្រូងធ្លាយ បណ្ដាលឱ្យប្រកាច់ស្លាប់ ភ្លាមៗតែម្ដង។

Read more: ខឹងគេលួចសហាយស្មន់ ជាមួយប្រពន្ធ ទូរស័ព្ទហៅមកផ្ទះ ហើយព្រួតគ្នា ចាក់សម្លាប់

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួចទ្រព្យសម្បត្តិ បញ្ជូនទៅតុលាកា

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ជីរោ២ បានចុះទៅបង្ក្រាបករណី សកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចស្ពានមាត់ឃ្មង់ត្រើយខាងលិច ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោ២ ស្រុក/ខេត្តត្បូងឃ្មុំ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ដែលល្បីខាងលួច ជាច្រើនលើកមកហើយនោះ ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរងព្រហ្មទណ្ឌស្រុក បានឲ្យដឹងថា ក្រោយពីបានទទួលព៌ត័មានភ្លាម កម្លាំងសហការបាន ចុះដល់កន្លែងកើតហេតុ ដែលជនសង្ស័យកំពុងធ្វើសកម្មភាព លួចយកកាបូបយួរដៃមួយ ដែលនៅក្នុងកាបូបនោះ មានតែគ្រឿងសំអាង និងប្រាក់រៀលបន្តិចបន្តួច តែប៉ុណ្ណោះ ។ ដែលមានម្ចាស់ ឈ្មោះ យ៉ែម ស្រីពៅ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ។

កម្លាំងបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ និងទី២-ឈ្មោះ ម៉ៃ ឌីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

អ្នកទាំង២នាក់ ត្រូវកម្លាំងនាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរចម្លើយ ហើយជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួននឹងបក្សពួកធ្លាប់បានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងខែសីហា និងខែកញ្ញា ចំនួន១៣លើក ក្នុងនោះ លួចនៅទឹកដីខេត្តកំពង់ចាម ចំនួន៦លើក ក្រុងសួង១លើក និងលួចនៅស្រុកត្បូងឃ្មុំ ចំនួន៦លើកផងដែរ ។

ករណីលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនេះ ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី ៕








ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងជំរិតទារប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបញ្ជូនទៅតុលាការ

ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ជប់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ បានចុះបង្ក្រាបករណី គំរាមកំហេងជំរិតទារប្រាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជីដូនបង្កើតរបស់ខ្លួន នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការទៅតាមនិតិវិធី ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរងទទួលបន្ទុក ព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះដល់ ចំនុចកើតហេតុខាងលើ ឃាត់ខ្លួនជនបសង្ស័យឈ្មោះ សន វុទ្ធីសែល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ ។ ដែលបានធ្វើសកម្មភាព គំរាមកំហែងជំរិតទារប្រាក់ និងកាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិជីដូនបង្កើត ឈ្មោះ យ៉ែម ស្រីពៅ អាយុ៧៣ឆ្នាំ មានទីលំនៅភូមិឃុំ ខាងលើ បណ្តាលឲ្យជនរងគ្រោះ មានការភិតភ័យ មិនហ៊ានចូលផ្ទះ និងមានការខូចខាតសម្ភារៈក្នុងផ្ទះ និងផលដំណាំ អស់មួយចំនួនធំ ។

លោក អធិការរងបានបញ្ជាក់ ឲ្យដឹងទៀតថា ជនល្មើសឈ្មោះ សន វុទ្ធីសែល នេះ សមត្ថកិច្ចធ្លាប់បានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីដដែលនេះ ចំនួន២លើករួចមកហើយ នៅតែមិនរាងចាល ។ ករណីនេះ កម្លាំងជំនាញ ព្រហ្មទណ្ឌស្រុក កំពុងកសាងសណុំរឿង តាមនិតិវិធី បញ្ជូនទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់ ៕

ជំនន់ទឹកភ្លៀង ក្នុងក្រុងកំពត បានស្រកជា ធម្មតាវិញហើយ

កំពត ៖ ទឹកជំនន់លិចក្នុងក្រុងកំពត បើគិតមកដល់ម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ឃើញថា កន្លែងដែលរងការជនលិច គឺបានស្រកវិលទៅរក ស្ថានភាពដើមវិញហើយ ដោយឡែក កំពស់ទឹកក្នុងព្រែក កំពង់បាយកំពត បានសម្រកអស់ ០,២ម៉ដែរ ហើយចរន្តទឹកព្រែក បានហូរចាក់ទៅសមុទ្រមានល្បឿន យ៉ាងលឿនផងដែរ ។

មន្ត្រីសាលាខេត្ត បានឲ្យដឹងថា ក្រៅពីក្រុងកំពត មានកន្លែងដ៏ទៃធ្លាប់ជន់លិច ក៏មានកន្លែងខ្លះ ទឹកបានស្រកអស់ហើយ កន្លែងខ្លះទៀត ទឹកក៏បានហូរស្រកជាបណ្តើរៗ ស្ទើរតែអស់ហើយដែរ។ បច្ចុប្បន្ន ឯកឧត្តម អភិបាលខេត្ត ខូយ ឃុនហ៊ួរ រួមនឹងក្រុមការងារ កំពុងចេញដំណើរត្រួតពិនិត្យ នូវស្ថានភាពពាក់ព័ន្ធជុំវិញ គ្រោះទឹកជំនន់នេះបន្តទៀត។

យោងតាមរបាយការណ៍ របស់សាលាខេត្តកំពត អំពីគ្រោះទឹកជំនន់ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១៧ ដោយយប់ថ្ងៃទី១៦ និង១៧នេះ មានភ្លៀងនៅតែបន្តធ្លាក់មក ខ្លាំងបន្ថែមទៀត ធ្វើឲ្យទឹកជំនន់លិចឃុំ ចំនួន៥ ក្នុងស្រុកទឹកឈូ និងសង្កាត់ចំនួន៤ ក្នុងក្រុងកំពត ដែលធ្វើឲ្យមានផលប៉ះពាល់ សរុបទូទាំងខេត្ត ស្មើនឹង ៤.៣៨១គ្រួសារ មនុស្ស ២១.៦២០នាក់ ដីបង្កបង្កើនផល ២.២២១,២៥ហិកតា ។ ក្នុងនោះផលប៉ះពាល់ ស្រុកទឹកឈូ មាន៥ឃុំ ស្មើនឹង៣.៦០៣គ្រួសារ មនុស្ស១៨.៥០៨នាក់ ដីបង្កបង្កើនផល ២១៥០.២៥ហិកតា។

ដោយឡែក ក្នុងក្រុងកំពត ប៉ះពាល់មាន ៤សង្កាត់ ស្មើនឹង ៧៧៨គ្រួសារ មនុស្ស ៣.១១៨នាក់ និងដីបង្កបង្កើន ផល ១៤០,៥០ហិកតា។ ទន្ទឹមនេះ សកម្មភាពកាលពីថ្ងៃទី១៧ ម្សិលមិញ មានឯកឧត្តមអភិបាលខេត្ត ខូយ ឃុនហ៊ួរ និង ថ្នាក់ដឹកនាំនានា រួមនឹងជួរដឹកនាំ កងកម្លាំងប្រដាប់អាវុធផ្សេងៗ បាននាំយកគ្រឿងឧបភោគ បរិភោគ ចុះផ្តល់ជូនដល់អ្នករងគ្រោះ ដោយសារគ្រោះទឹកជំនន់ ទាំងអស់នេះផងដែរ៕






ដកស្រង់ពី៖ ដើមអម្ពិល

អ្នកចាក់ល្បែងឆ្នោត រាប់រយនាក់ នៅផ្សារស្រែណូយ ខកចិត្ត ត្បិតមេល្បែងកន្ទុយលេខ ៩នាក់ ត្រូវ អ.ហ ចាប់ឃាត់ខ្លួន

សៀមរាប  ៖ ល្បែងកន្ទុយលេខ (ល្បែងឆ្នោត) នៅសៀមរាប នៅតែបន្តលក់ដូរ ក្នុងរូបភាពលាក់លៀម និងចំហរខ្លះៗ ដោយមិនខ្លាចញញើត នឹងសមត្ថកិច្ចឡើយ ។

Read more: អ្នកចាក់ល្បែងឆ្នោត រាប់រយនាក់ នៅផ្សារស្រែណូយ ខកចិត្ត ត្បិតមេល្បែងកន្ទុយលេខ...

ទីតាំងស្តុកឈើ មួយកន្លែង នៅស្រុកអូរជុំ មេព្រៃមិនបង្ក្រាប ព្រោះវាជាឆ្នាំងបាយ

រតនគិរីៈ ទីតាំងស្តុកឈើ មួយកន្លែងស្ថិត នៅក្នុងភូមិ កាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ត្រូវបានគេដឹងថា មានថៅកែ ជនជាតិខ្មែរ និងវៀតណាម កំពុង ផ្តល់លុយអោយ ដៃជើង និងកម្មករ ចូលកាប់ក្នុងព្រៃ សហគមន៍ ស្រុកវើនសៃ ស្រុកអូរជុំ រួចដឹកមកស្តុកទុក ដើម្បីនាំចេញ ទៅលក់នៅ ប្រទេសវៀតណាម ។

Read more: ទីតាំងស្តុកឈើ មួយកន្លែង នៅស្រុកអូរជុំ មេព្រៃមិនបង្ក្រាប ព្រោះវាជាឆ្នាំងបាយ