Social Network

ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ ដាក់បាត្រ ម្នាក់ៗ ៤ម៉ឺនរៀល ដើម្បីយកទៅ ធ្វើបុណ្យកឋិន

កណ្តាល៖ កម្លាំងនគរបាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនល្មើស៥នាក់ ដែលបន្លំខ្លួនជាសង្ឃ រួចដើរបិណ្ឌបាត្រ នៅម៉ោង ១០៖០០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

Read more: ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ...

រថយន្តតាកូម៉ា បុករថយន្តកាមរី ផ្ទុះឆេះ ស្លាប់អ្នកបើកបរ ក្នុងរថយន្ត

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង គឺដោយសារតែ រថយន្តតាកូម៉ា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-3937 ដែលបើកពីលិចទៅកើត បានបែកកង់ ហើយរេចង្កូតទៅបុក កាមរីមួយគ្រឿង ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យផ្ទុះឆេះ រថយន្តកាមរី ស្លាប់អ្នកបើកបរ រថយន្តនៅក្នុងនោះ ចំណែកអ្នក បើកបររថយន្តតាកូម៉ាក៏ បានស្លាប់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យ ឆេះរថយន្តកាមរី ស្លាប់តែម្នាក់ នៅក្នុងនោះ ពេលនេះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ ។ ចំណែករថយន្តតាកូម៉ា គឺជារថយន្តប្រភេទ ដឹកទំនិញ គេឃើញមានដឹកពោត ។

ហេតុការណ៍នេះ បានធ្វើឲ្យរាយប៉ាយពោត ធ្លាក់ពេញផ្លូវ បណ្ដាលឲ្យស្ទះចរាចរណ៍ ប្រមាណជាមួយសន្ទុះធំ ហើយត្រូវបានរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទៅពន្លត់ចប់សព្វគ្រប់ នៅវេលាម៉ោង៧ ។ ក្រោមការដឹកនាំ អន្តរាគមន៍ពន្លត់ពីសំណាក់ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងចរាចរ ស្រុកព្រះនេត្រព្រះ និងរថយន្តការិយាល័យ ពន្លត់អគ្គិភ័យផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាលើកទី២ហើយ បន្ទាប់ពីគ្រោះថ្នាក់ ស្រដៀងគ្នានេះ កាលពីដើមឆ្នាំ២០១៥ ដែលកើតឡើង នៅផ្លូវជាតិលេខ៥ បណ្ដាលឲ្យឆេះរថយន្តខ្ទេច ស្លាប់តៃកុងនៅក្នុងរថយន្ត ដូចគ្នាផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ជម្លោះលេងភ្លេងរាំក្នុងពិធីមង្គលការ លទ្ធផលក្រុមកូនកម្លោះព្រួតវាយម្ចាស់ភ្លេងដេកពេទ្យពីរនាក់ឪពុកកូន

កណ្ដាល ៖ ជម្លោះដោយសារតែរឿង ភ្លេ អកកេះ ដល់ម៉ោងឈប់បិទ លែងលេងឱ្យម្ចាស់ ដើមការ និងភ្ញៀវរាំ បានបង្កទៅជា អំពើហិង្សា ភាគីម្ចាស់ដើមការ ជាពិសេសក្រុមកូនកម្លោះ បាននាំគ្នាព្រួតវាយ ម្ចាស់ភ្លេងពីរនាក់ឪពុកនិងកូន រងរបួសធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ ចំណុចភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្ដកណ្ដាល។

ភាគីជនរងគ្រោះ ពីរនាក់ឪពុកនិងកូន ដែលជាម្ចាស់ភ្លេង ត្រូវម្ចាស់ដើមការ ជួលយកទៅលេងកំដរ ពិធីមង្គលការនោះ ត្រូវបានគេស្គាល់ ឈ្មោះទី១ លី ម៉ន ភេទប្រុស អាយុ ប្រហែល៥៥ឆ្នាំ មានមុខរបរ ជាអ្នកចាក់ភ្លេង រងរបួស ត្រង់ក្បាលធ្ងន់ធ្ងរ និងទី២ឈ្មោះ ឈាង សុងម៉េង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស រងរបួសធ្ងន់ធ្ងរលើក្បាល និងដងខ្លួន ដោយពួកគេ ទាំងពីរនាក់ជាឪពុកនិងកូន មានទីលំនៅភូមិ ព្រែកតាហ៊ីម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល ។ ចំណែកភាគីបង្ក ត្រូវបានគេសន្និដ្ឋានថា មានគ្នាជាង២០នាក់ ជាក្រុមកូនកម្លោះ និងភ្ញៀវមកចូលរួម មង្គលការរាំលេងកំសាន្ដ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះកើតហេតុ ខាងកូនម្លោះ មានរៀបចំ ពិធីមង្គលការ ដោយកូនកម្លោះឈ្មោះ ផាត សុគា និង កូនក្រមុំ ឈ្មោះផូ ស្រីភីម ហើយក៏បានជួលវង់ភ្លេង របស់ជនរងគ្រោះ មកលេងរាំកំសាន្ដ។ លុះដល់ម៉ោង១១ ដែលជាម៉ោងត្រូវបិទបញ្ចប់នោះ ក្រុមភាគីកូនកម្លោះ បានប្រាប់ឱ្យម្ចាស់ភ្លេង លេងថែមម៉ោងបន្ដ ហើយក្រុមភ្លេងក៏បានលេងបន្ដ រហូតដល់ម៉ោង ១១និង៤៥នាទី ភ្លេងក៏បានឈប់ ស្រាប់តែភាគីកូនកម្លោះ និងភ្ញៀវ ក៏បានមកប្រាប់ឱ្យលេងបន្ដទៀត ហើយភាគីជនរងគ្រោះមិនព្រមលេងបន្ដ ដោយអះអាងថា លើសជាងកន្លះម៉ោងហើយ ក៏ធ្វើឱ្យភាគីទាំងពីរ មានការប៉ះពារ ពាក្យសំដី រហូតឈានទៅដល់ ការឈ្លោះ ប្រកែកគ្នា ហើយភាគីក្រុមខាងកូនកម្លោះ និងភ្លៀវ ក៏បាននាំគ្នាព្រួតវាយ ជនរងគ្រោះជា ឪពុករងរបួសជាទម្ងន់ ។

ចំណែកកូនប្រុស ឃើញដូច្នេះ ក៏បានដកកាំភ្លើងខ្លី បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាម កុំឱ្យវាយឪពុកខ្លួន តទៅទៀត តែភាគីក្រុមបង្ក ស្ទុះមកប្រតាយប្រតប់ ដណ្ដើមកាំភ្លើងបាន ក៏បាននាំគ្នាព្រួតវាយ បុរសជាកូន បណ្ដាលឱ្យរងរបួសដេក ដួលសន្លប់ នៅកន្លែងកើតហេតុ ទាំងពីរនាក់ឪពុកនិងកូន តែម្ដងទៅ នេះតាមការអះអាង ពីភាគីក្រុមអ្នកលេងភ្លេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្ដរាគមន៍ ចាត់បញ្ជូនជនរងគ្ រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងតាមចាប់ភាគីបង្ក តែភាគីម្ចាស់ផ្ទះ រៀបចំមង្គលការ មិនបានសហការជាមួយ សមត្ថកិច្ចនោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល

ឪពុកបង្កើតយកកាំបិតផ្គាក់ កាប់កកូនខ្លួនឯងរងរបួសធ្ងន់ ដោយសារខឹងកូននិយាយដើមមិត្តភក្តិរបស់គាត់

( កោះកុង)៖ យុវជនម្នាក់ ត្រូវឪពុកបង្កើត យកកាំបិតផ្គាក់ កាប់ប៊ិះដាច់ក ដោយសារឪពុកខឹងកូន និយាយដើមមិត្តភក្តិគាត់។ ហេតុការណ៏នេះ បានកើតឡើង នៅម៉ោង៦ជាង ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តិតនៅភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពពីប្រពន្ធ ជនរងគ្រោះឈ្មោះ ដៀប ចន្ថា បាននិយាយថា ប្តីនាងដែលត្រូវឪពុកកាប់នេះ មានឈ្មោះ យ៉ុង ឆុន អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។

មុនពេលកើតហេតុ ឪពុកកូន និងមិត្តភក្តិឪពុក អង្គុយនិយាយគ្នាលេងធម្មតា តែក្រោយមក មិនដឹងប្តីនាងនិយាយអ្វី ទៅប៉ះមិត្តភក្តិគាត់ទេ ធ្វើឪពុកខឹង ទាញកាំបិតផ្គាក់ កាប់បំរុងផ្តាច់ក តែសំណាងណាស់ កប្តីនាងមិនដាច់ ហើយបង្កភាពភ្ញាក់ផ្អើល ដល់អ្នកជិតខាង ទើបអាចជួយសង្គ្រោះ ប្តីនាងបាន ហើយអ្នកជិតខាង បានដឹកតាមទូកមក មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយបន្ទាន់។ តែស្ថានភាពជំងឺ យ៉ាងណានោះ នាងមិនទាន់ដឹងទេ តែឥឡូវប្តីមិនទាន់ដឹងខ្លួនទេ។

ដោយឡែកក្រុមលោកគ្រូពេទ្យ បានឲ្យដឹងថា ស្នាមមុខកាំបិត ដែលឪពុកបង្កើត កាប់ទៅលើកូនខ្លួនឯងនោះ មានប្រវែង ១៨ សង់ទីម៉ែត្រ ជិត១ជុំក តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យខិតខំជួយ ឲ្យអស់ពីសម្ថតិភាព៕

ដកស្រង់ពី៖ Fresh News

បាញ់ប្លន់ទៀតហើយ! ចោរ៣នាក់បាញ់២គ្រាប់ ប្លន់យកម៉ូតូម៉ាក Duke មួយគ្រឿង បានសម្រេច

(ភ្នំពេញ)៖  នៅម៉ោង១២៖៥០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីប្លន់ ប្រដាប់អាវុធមួយ បានកើតឡើងតាម បណ្តោយផ្លូវ៣៧១ ត្រង់មុខបុរីសុភមង្គល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមសំដីបុរសរងគ្រោះ និងជាម្ចាស់ម៉ូតូ ដែលមានឈ្មោះ មាស រឹទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្លែង បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូតែម្នាក់ឯង មកពីតាខ្មៅ ដើម្បីទៅផ្ទះ តែនៅពេលជិះមកដល់ ក្បាលថ្នល់ ក៏នឹកចង់ទៅចូលក្លឹប នៅម្តុំស្ទឹងមានជ័យ ហើយបានបត់ម៉ូតូ មកជិះតាមផ្លូវ៣៧១ លុះជិះមកដល់ មុខបុរីសុភមង្គល ស្រាប់តែមានក្រុមប្លន់ ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ Duke មួយគ្រឿងដែរ បានជិះមកក្បែរ រួចបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់១គ្រាប់សម្លុត ដើម្បីប្លន់យកម៉ូតូ តែគាត់មិនឈប់ បានជិះម៉ូតូបន្ថែមល្បឿន ទៅមុខទៀត បន្ទាប់មកក្រុមចោរ បានជិះតាម ហើយបាញ់បន្ថែម ១គ្រាប់ទៀត សំដៅមករកគាត់ តែមិនត្រូវ ពេលនោះគាត់ភ័យ បានផ្តួលម៉ូតូចោល ហើយរត់គេចចេញយករួចខ្លួន។

ជនរងគ្រោះបានឲ្យដឹងទៀតថា បន្ទាប់ពីរត់ចេញឆ្ងាយពីមូតូ ធ្វើឲ្យក្រុមចោរ មានឱកាសលើកយកម៉ូតូជិះ គេចចេញបាត់ស្រមោល។ ម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវចោរបាញ់ប្លន់ យកទៅនោះ ម៉ាកDuke ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-8614 បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងទំពុន ទាំងអស់សង្ឃឹមតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News

មន្ត្រីយោធា ដែលសម្លាប់ ប្រពន្ធ រួចយកសាកសព ទៅដុតចោលក្នុងពាង, ត្រូវកម្លាំង អាវុធហត្ថ ចាប់ខ្លួនបានហើយ

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹង នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកាថា ប្តីជាមន្ត្រីយោធា ដែលសម្លាប់ប្រពន្ធ រួចយកសាកសព ទៅដុតកម្ទេចចោល ក្នុងពាងទឹកនោះ ត្រូវចាប់ខ្លួនបានហើយ ដោយកម្លាំងអាវុធហត្ថ  បន្ទាប់ពីរត់គេចខ្លួន ចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។

សូមជម្រាបថា រឿងរ៉ាវភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្តីជាមន្ត្រីយោធាម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយយកសាកសព របស់នាង ទៅចាក់សាំងដុតចោល នៅក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង និងគួរឲ្យរន្ធត់ ស្ថិតនៅផ្ទះកើតហេតុ ផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរ គក់ជេដី រីឯប្តីកំណាចមានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅផ្ទះលេខ ៤៥៧ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

ដកស្រង់ពី៖ ដើមអម្ពិល

ជីដូនឃើញចៅ ពីរនាក់លង់ទឹក ចុះទៅ ជួយក៏លង់ ស្លាប់ទាំងបីនាក់ គួរឱ្យអណោច អធម

 កោះកុង ៖ ជនរងគ្រោះ ៣នាក់ ម្នាក់ជា ជីដូននិងពីរនាក់ ជាចៅស្រី បានលង់ទឹកស្លាប់ ទាំងអស់គ្នា គួរឱ្យអណោច អធមយ៉ាងពន់ ពេក ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្ដកោះកុង កាលពីរសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

Read more: ជីដូនឃើញចៅ ពីរនាក់លង់ទឹក ចុះទៅ ជួយក៏លង់ ស្លាប់ទាំងបីនាក់ គួរឱ្យអណោច អធម

ក្រុមពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ដោយមានស្នាមចាក់ និងដែកឆែបចំដើមទ្រូង នៅចំណុចចំការកៅស៊ូ ក្បែរបង្គោលលេខ៧៣ ផ្លូវជាតិលេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

 
ករណីឃាតកម្ម សម្លាប់មនុស្សខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ជាពួកក្រុមជក់គ្រឿងញៀន ឈ្លោះប្រកែក គ្នារហូតប្រើអំពើហិង្សា ចាក់សម្លាប់គ្នាបែបនេះតែម្តង។
 
សម្រាប់សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ស្គាល់អត្ដសញ្ញាណ ជនរងគ្រោះនៅឡើយទេ ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ចាក់និងដែកឆាបចំ ដើមទ្រូងខាងឆ្វេង បណ្ដាលធ្លាយចំបេះដូង ព្រមទាំងមានស្នាមជាំផ្សេងៗទៀត នៅលើរាងកាយរបស់សាកសព ។
 
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបាន បញ្ជាក់ថា បន្ទាប់ពីមានការប្រទះឃើញសព ជនរងគ្រោះរួចមក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសព ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុនៃអំពើឃាតកម្មមួយនេះ ហើយបានព្យាយាមស្វែងរកក្រុមគ្រួសារ របស់សពមកទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕





 

ដើមឈើ ធ្នង់យក្សមួយដើម គេកាប់ គាស់ យកទាំងឫស បន្សល់ទុកតែមែក និងរណ្តៅ នៅចំណុចតំបន់ ទេសចរណ៍ វាលថ្ម រំផ្លង់

រតនគិរីៈ ដើមឈើ ប្រណីតធ្នង់ យក្សមួយដើមដ៏ធំ ដុះប្រប នឹងដងផ្លូវ ពីទីរួមស្រុកអូរជុំ ឆ្ពោះទៅ ស្រុកតាវែង ត្រង់ ចំណុចកន្លែង ទេសចរណ៍ វាលថ្មរំផ្លង់ ស្ថិតក្នុង ភូមិណងឡិក ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានគេកាប់គាស់ យកទាំង ឫសបាត់ទៅហើយ ដោយពុំមាន ឧបសគ្គអ្វី បន្តិចឡើយ ។

Read more: ដើមឈើ ធ្នង់យក្សមួយដើម គេកាប់ គាស់ យកទាំងឫស បន្សល់ទុកតែមែក និងរណ្តៅ...

ឃើញគ្រាប់ ដេកា ៨២ រើសមកកាន់លេង ផ្ទុះរងរបួសធ្ងន់

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ មានហេតុការណ៍ ផ្ទុះគ្រាប់ ហេតុ ការណ៍នេះកើតឡើង នៅចំណុច ក្បែរខាងជើង ខេធីអេក ទីតាំងដីលោក ឧកញ៉ា វង្ស ដួង ភូមិសាមគ្គីមានជ័យ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

Read more: ឃើញគ្រាប់ ដេកា ៨២ រើសមកកាន់លេង ផ្ទុះរងរបួសធ្ងន់

ប្រតិបត្តិការបង្ក្រាបបំបែកសំបុកចោរលួចរថយន្ត និងអ្នកទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរថយន្ត៧គ្រឿង

 (កណ្ដាល)៖ ប៉ុន្មានថ្ងៃមកនេះ  សមត្ថកិច្ចខេត្តកណ្ដាល បានបើកប្រតិបត្តិការ បង្រ្កាប បំបែកសំបុក ចោរលួច រថយន្ត យ៉ាងសកម្ម ដោយបានសហការ ជាមួយសមត្ថកិច្ច ខេត្តតាកែវ កំពង់ចាម ភ្នំពេញ និងខេត្តក្រចេះ ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ នូវជនសង្ស័យ ចំនួន ៦នាក់ និងរកឃើញរថយន្ត ដែលក្រុមចោរ លួចយកទៅចំនួន ៧គ្រឿង ។

Read more: ប្រតិបត្តិការបង្ក្រាបបំបែកសំបុកចោរលួចរថយន្ត និងអ្នកទទួលផលចោរកម្ម...

កំទេចទូហ្គេម នៅចំការមន ដើម្បីបន្តជំរុញការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ៖ អភិបាល ខណ្ឌចំការមន លោក ព្រុំ សំខាន់ រួមនឹងកម្លាំង សមត្ថកិច្ច ចម្រុះនៃអាជ្ញាធរ  ខណ្ឌចំការ មន នាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា នេះ បានធ្វើការកំទេច ទូហ្គេមចំនួន១៨ បន្ទាប់ពីបានធ្វើ ការបង្ក្រាប និងរឹបអូសតាំងពីអំឡុង ខែកញ្ញា ដែលទូហ្គេមទាំងនេះ ជាប្រភពនៃល្បែង ស៊ីសង ជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់ដល់ ការសិក្សា របស់សិស្សសាលា មួយចំនួន ។

Read more: កំទេចទូហ្គេម នៅចំការមន ដើម្បីបន្តជំរុញការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់...

មនុស្ស៣៩នាក់ រងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ដឹកកម្មកររោងចក្រ

កំពង់ឆ្នាំង ៖ កាលពីវេលា ម៉ោងប្រមាណ ៦ និង២០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅគ្រោះថ្នាក់ ចរាចរណ៍មួយ បានក់តឡើង បណ្តាលអោយ មានមនុស្សប្រុសស្រី ចំនួន ៣៩នាក់ រងរបួសធ្ងន់ស្រាល ដោយសារការ ក្រឡាប់រថយន្ត ដឹកកម្មករ របស់រោងចក្រតឹក ហ្វុក និង រោងចក្រ ជីន យី ពេលចេញពីធ្វើការ ត្រឡប់ ទៅផ្ទះវិញ ម្តុំចន្លោះគីឡូម៉ែត្រ ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

Read more: មនុស្ស៣៩នាក់ រងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ...

នគរបាល ខេត្តកំពត បើកប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ គ្រឿងញៀន ឃាត់ជនសង្ស័យ ៥នាក់ និងវត្ថុតាងជាច្រើន

កំពត៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានឲ្យដឹងនៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌរបស់ បានបើកប្រតិបត្តិការ រយ:ពេល ប៉ុន្មានថ្ងៃនេះ ឈនទៅដល់ការ បង្ក្រាបករណីជួញ ដូរគ្រឿងញៀន ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ និង ក្រុងកំពត ដោយលទ្ធផលចាប់ខ្លួន ជនសង្ស័យ ៥នាក់ និងវត្ថុតាងជាច្រើន ។

Read more: នគរបាល ខេត្តកំពត បើកប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ គ្រឿងញៀន ឃាត់ជនសង្ស័យ...

សាកសព​ នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុស​មុន​នេះ​បន្តិច

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ សាកសពនារីរងគ្រោះដែលបាត់ខ្លួន ដោយត្រូវជនសង្ស័យប៉ងរំលោភ រួចវាយទម្លាក់ទឹកស្ទឹងនោះ ត្រូវក្រុមគ្រួសារប្រទះឃើញហើយនៅចំណុចស្ទឹងសង្កែត្រើយខាងលិច ចម្ងាយពីកន្លែងកើតហេតុ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

Read more: សាកសព​ នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុស​មុន​នេះ​បន្តិច

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ បណ្តេញ ជនសង្ស័យ ជនជាតិចិន មិនពាក់ព័ន្ធ នយោបាយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានថ្លែងថា ការអនុវត្ត ច្បាប់អន្តោប្រវេសន៍កម្ពុជា ក្នុងករីណ ចាប់បណ្តេញ ជនសង្ស័យ ជនជាតិចិន ជាច្រើនរូប ទៅកាន់ ប្រទេសចិន វិញនោះ គឺវាមិនពាក់ព័ន្ធ បញ្ហានយោបាយ នោះទេ។ នេះបើយោង តាមគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ។

Read more: រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ បណ្តេញ ជនសង្ស័យ ជនជាតិចិន មិនពាក់ព័ន្ធ នយោបាយ

ករណី​នាង​ក្រមុំ ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​​​ បាន​ហើយ គឺជា​មនុស្ស​ ជិតខាងគ្នា

ខេត្តបាត់ដំបង ៖ ទីបំផុតទៅ មុខសញ្ញាដែល ជាជនដៃដល់ ចាប់នារីក្រមុំ រូបស្រស់ម្នាក់ ដែលកំពុងអង្គុយ លាងសណ្តែក នៅផ្ទះក្បែរ មាត់ស្ទឹងត្រូវ កម្លាំងប៉ូលិស ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ស្ថិតនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះមាន កម្លាំងស្រុកសង្កែ, កម្លាំងស្នងការ និងកម្លាំង ប៉ូលិសក្រុង បាត់ដំបង ។

Read more: ករណី​នាង​ក្រមុំ ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​​​ បាន​ហើយ គឺជា​មនុស្ស​...

​ក្មេង​ស្ទាវ​២​ក្រុម​ដេញ ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស ​បែកក្បាល​ម្នាក់

រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ជិះម៉ូតូ ដើរលេងនៅ កោះពេជ្រ លុះជិះមកដល់មុខ Dreamland ត្រូវបានក្រុម ក្មេងស្ទាវ៤នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមវាយ បណ្ដាលឲ្យ បែកក្បាលហូរឈាម ស្រោចខ្លួនម្នាក់ ភ្លាមៗនោះ ជនបង្កបាន ព្យាយាមជិះរត់គេចខ្លួន តែមកដល់ ក្បែរវិមានឯករាជ្យ ក៏ត្រូវបានប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន២នាក់ រួមជាមួយម៉ូតូ១គ្រឿង ។

Read more: ​ក្មេង​ស្ទាវ​២​ក្រុម​ដេញ ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស ​បែកក្បាល​ម្នាក់

ងាប់និងរបួស គោ៤ក្បាល ដោយសាររថយន្ត ដឹកស្រាបៀរបុក

 កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលា ម៉ោង១១ និង៣០នាទី ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ចំការគរ  លើផ្លូវលេខ ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ៣៩-៤០ ស្ថិតនៅភូមិ ស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់  បង្កឡើង ដោយរថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌លឿង គ្មានស្លាកលេខ ដឹកស្រាបៀរ  បានបុកគោ ចំនួន៤ក្បាល បណ្តាលឲ្យងាប់និង របួស ។

Read more: ងាប់និងរបួស គោ៤ក្បាល ដោយសាររថយន្ត ដឹកស្រាបៀរបុក

ផ្ទុះក្បាលបូមប្រេង ABS រថយន្ត បណ្តាលអោយ ជាងម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញៈ គ្រោះថ្នាក់ដ៏គួ រអោយសង្វេគ មួយបានកើតឡើង កាលពីវេលម៉ោង ១៥៖៤០នាទី រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារមេជាង ក្រឡឹងម្នាក់ បានធ្វើអោយ ផ្ទុះក្បាល បូបប្រេង ABS របស់រថយន្តម៉ាក Toyota Pruis មួយគ្រឿងខ្ទាតចំ ជាងម្នាក់ទៀត ដែលឈរនៅក្បែរនោះ បណ្តាលអោយ ស្លាប់ភ្លាមៗនៅកន្លែង នៅចំណុចផ្ទះ ១២១Aផ្លូវ១៥៦ ស្ថិតក្នុងភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

Read more: ផ្ទុះក្បាលបូមប្រេង ABS រថយន្ត បណ្តាលអោយ ជាងម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

បញ្ជូនជនជាតិចិន ជំរិតទារប្រាក់តាម ប្រព័ន្ធអ៊ិនធើណេត ១៦៨នាក់ ទៅស្រុកកំណើត

ភ្នំពេញ៖ ជនជាតិចិន ដែលប្រើប្រាស់ ទឹកដីកម្ពុជា ជាទីតាំង ធ្វើសកម្មភាព ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធើណេត ១៦៨នាក់ ត្រូវបានចាប់បញ្ជូន ឲ្យត្រឡប់ ទៅស្រុកកំណើតវិញ កាលពីម៉ោងជាង នៅម៉ោងជាង ១២រំលងអធ្រាត្រ នាឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ។

Read more: បញ្ជូនជនជាតិចិន ជំរិតទារប្រាក់តាម ប្រព័ន្ធអ៊ិនធើណេត ១៦៨នាក់ ទៅស្រុកកំណើត