Social Network

អគ្គិភ័យឆេះបំផ្លាញផ្ទះ ប្រជាពលរដ្ឋ ៣ខ្នង នៅខាងត្បូងស្ថានទូតជប៉ុន ទាំងព្រឹកព្រលឹម

ភ្នំពេញ៖  ផ្ទះប្រជាពលរដ្ឋ ចំនួន ៣ខ្នង ស្ថិតនៅខាងត្បូង ស្ថានទូតជប៉ុន ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានអគ្គិភ័យ ឆេះបំផ្លាញទាំងស្រុង នាព្រឹកព្រលឹម ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយសមត្ថកិច្ច អះអាងថា បណ្តាលមកពី ទុសេខ្សែភ្លើង ។

Read more: អគ្គិភ័យឆេះបំផ្លាញផ្ទះ ប្រជាពលរដ្ឋ ៣ខ្នង នៅខាងត្បូងស្ថានទូតជប៉ុន ទាំងព្រឹកព្រលឹម

ជាងដែកម្នាក់ ជិតចូលរោងការ ឆក់ខ្សែភ្លើងក្នុងរោងចក្រ សិប្បកម្មផលិត ដែកគោល ស្លាប់ពេលដឹកបញ្ជូន ទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរ ជាជាងដែក តួនាទីអ្នកមើលការ ខុសត្រូវ ក្នុងរោងចក្រសិប្បកម្ម ផលិតដែក គោល មួយកន្លែង ស្ថិតនៅ ខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខ្វះមួយខែ ចូលរោងការ ជាគ្រោះអកុសល

Read more: ជាងដែកម្នាក់ ជិតចូលរោងការ ឆក់ខ្សែភ្លើងក្នុងរោងចក្រ សិប្បកម្មផលិត ដែកគោល...

នគរបាល ខេត្តកណ្តាល ឃាត់ខ្លួនជនជាតិ វៀតណាម៨នាក់ លួចឆ្លងដែនខុសច្បាប់

កណ្តាល ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បានឃាត់ខ្លួន ជនជាតិវៀត ណាម៨នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការនៅ ស្រុកស្អាង នៅចំណុច ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។

Read more: នគរបាល ខេត្តកណ្តាល ឃាត់ខ្លួនជនជាតិ វៀតណាម៨នាក់ លួចឆ្លងដែនខុសច្បាប់

មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ

ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះ ៦ខែ ដើររកការងារ ធ្វើមិនបានមា្នក់ សង្ស័យតូចចិត្ត អស់សង្ឃឹម ក្នុងឆាកជីវិត សំរាច ចិត្តទៅលោតទឹក សម្លាប់ខ្លួន ទាំងយប់ ពីលើស្ពាន (ជ្រោយចង្វារ) សង្កាត់ស្រះចក ខណ្ឌដូនពេញ តែសំណាង ល្អ ត្រូវសមត្ថកិច្ច ជួយឃាត់ទាន់ ។

Read more: មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ

អាវុធហត្ថ ខេត្តក្រចេះ ចុះបង្រ្គាបទីតាំង កត់កន្ទុយលេខ ចំនួន២កន្លែង ក្នុងថ្ងៃតែមួយ

ក្រចេះ៖ លោកឧត្ដម សេនីយ៍ សាន ប៊ុនថាន មេបញ្ជាការ អាវុធហត្ត ខេត្តក្រចេះ បានដឹកនាំកម្លាំង ចុះបង្រ្គាប ទីតាំងកត់កន្ទុយលេខ ចំនួន ២កន្លែង នៅរសៀល ថ្ងៃ ទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចវត្តប៉ាឆា សង្កាត់ក្រចេះ និងភូមិរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។

Read more: អាវុធហត្ថ ខេត្តក្រចេះ ចុះបង្រ្គាបទីតាំង កត់កន្ទុយលេខ ចំនួន២កន្លែង...

ក្រុមចោរ ប្រដាប់អាវុធ ២នាក់ ដកកាំភ្លើងភ្ជង់ គំរាមប្លន់យក ម៉ូតូពីនារីរងគ្រោះ បានសម្រេច

ភ្នំពេញ៖ មានករណីភ្ជង់ប្លន់ យកម៉ូតូ HondaClick ពណ៌ខ្មៅ ពុំមានស្លាកលេខ ពីនារីម្នាក់ បានសំរេច កាលពីវេលាម៉ោង ៧៖៤០នាទី ព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំបឹងតាម៉ាត ស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

Read more: ក្រុមចោរ ប្រដាប់អាវុធ ២នាក់ ដកកាំភ្លើងភ្ជង់ គំរាមប្លន់យក ម៉ូតូពីនារីរងគ្រោះ...

ជំពាក់លុយជនរងគ្រោះ អត់មានលុយសង ជួលឃាតកចាក់ សម្លាប់ជនរងគ្រោះ

ក្រចេះ ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណី ឃាត់កម្មមួយ បានកើតឡើងដោយ ជនសង្ស័យ ម្នាក់ បានចាក់ សម្លាប់ស្ត្រីម្នាក់ ដេកគ្រោម ផ្ទះម្នាក់ឯង បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលា ម៉ោង២និង៤០នាទី រំលងអាធ្រាត់ ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៥ នៅភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

Read more: ជំពាក់លុយជនរងគ្រោះ អត់មានលុយសង ជួលឃាតកចាក់ សម្លាប់ជនរងគ្រោះ

សមត្ថកិច្ចចាប់ជនសង្ស័យបាន៦នាក់ដកហូតថ្នាំញៀបាន១៨កញ្ចប់នៅក្នុង ស្រុក២បញ្ជូនទៅតុលាការខេត្ត

 កំពង់ឆ្នាំង ៖ ជនសង្ស័យប្រុសស្រី ចំនួន៦នាក់ ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចនគ របាលស្រុក និងខេត្តសហការ គ្នាចាប់បាន ជាបន្តបន្ទាប់ នៅកន្លែង២ផ្សេងគ្នា នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដោយដកហូតថ្នាំញៀន សរុបចំនួន១៨កញ្ចប់ ម៉ូតូ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ប្រតិ បត្តិការបង្ក្រាបគ្រឿងញៀន នេះបានធ្វើឡើង នៅថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៥។

Read more: សមត្ថកិច្ចចាប់ជនសង្ស័យបាន៦នាក់ដកហូតថ្នាំញៀបាន១៨កញ្ចប់នៅក្នុង...

ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែតុលាម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៨នាក់់ បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង៣នាក់រង របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

Read more: ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល១៥នាក់...

អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចាប់បក្ខពួកចោរប្លន់ ដែលមានគ្នា២០នាក់ ជិះម៉ូតូ១០គ្រឿង វាយប្លន់ម៉ូតូនៅ ខណ្ឌដង្កោ

ភ្នំពេញ ៖ បន្ទាប់ពីបើកការ ស្រាវជ្រាវ និងសុំកិច្ចសហការពី សមត្ថកិច្ច ខណ្ឌដង្កោនោះ កម្លាំងអាវុធហត្ថ ខណ្ឌ ពោធិ៍សែនជ័យ បានចាប់ខ្លួន បក្ខពួកចោរ ប្លន់ម្នាក់ និងដកហូតម៉ូតូ Scopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1CM-1837

Read more: អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ ចាប់បក្ខពួកចោរប្លន់ ដែលមានគ្នា២០នាក់...

កម្លាំងអាវុធហត្ថ បង្ក្រាបករណីចែកចាយ និងជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ វិមានអង្គរជ័យ ឃាត់ខ្លួន១៩នាក់

ភ្នំពេញ ៖ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយកម្លាំង អាវុធហត្ថ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ នៅម៉ោង ២យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ

Read more: កម្លាំងអាវុធហត្ថ បង្ក្រាបករណីចែកចាយ និងជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់...

អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ របស់រោងចក្រកាត់ដេរ មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ នៅវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មាន ករណីអគ្គិភ័យ ឆាបឆេះឃ្លាំង ឆេះក្រណាត់ យ៉ាងសន្ធោសន្ធៅ នៃរោងចក្រ មួយកន្លែង ស្ថិត នៅតាមបណ្តាយផ្លូវ ៥៩៨ ភូមិបាយ៉ាប (ក្បែរផ្លូវកែងទៅ ផ្លូវហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

Read more: អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ របស់រោងចក្រកាត់ដេរ មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី

មន្រ្តីយោធាម្នាក់ និងមិត្តភក្តិម្នាក់ ថ្លើមធំហ៊ាន បាញ់កាំភ្លើង មួយគ្រាប់ នៅជិតប៉ុស្តិ៍នគរបាល បឹងព្រលឹត

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ នឹងបក្សពួកម្នាក់ ពិតជាថ្លើមធំ មែនហ៊ានជិះម៉ូតូឌុប មកបាញ់មួយគ្រាប់ជិត ប៉ុស្តិ៍បឹងព្រលឹត ហើយហេតុការណ៌នេះ បានកើតឡើង នៅវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥

Read more: មន្រ្តីយោធាម្នាក់ និងមិត្តភក្តិម្នាក់ ថ្លើមធំហ៊ាន បាញ់កាំភ្លើង មួយគ្រាប់...

ញាក់សាច់! នគរបាល​ប៉ុស្តិគងណយ និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ត្រូវគេ​កាប់​ដាច់ក្បាល​ សង្ស័យ​ទំនាស់​ពេល​ផឹកសីុ​

ភ្នំពេញ៖ ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន បានរាយការណ៏មកថា នៅរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ មានការភ្នាក់ផ្អើលមួយ នៅខាងក្រោយ សាលាសង្កាត់ គងណយ សង្កាត់គងណយ ខណ្ឌដង្កោ ក្រោយពេលដែល ក្មេងឃ្វាលគោ បានប្រទះឃើញ សាកសពមនុស្ស ២នាក់ ត្រូវជនមិនស្គាល់ មុខកាប់សម្លាប់ ចោលយ៉ាង សហាវព្រៃផ្សៃ ដោយម្នាក់ជាមន្រ្តី នគរបាលប៉ុស្តិ គងណយ ត្រូវឃាតក កាប់ដាច់ក្បាលតែម្តង ។

យោងតាម ភ្នាក់ងារដដែល ជនរងគ្រោះ ជាមន្រ្តីនគរបាល ប៉ុស្តិមានឈ្មោះ អ៊ឹម សូភី និងប្រជាពលរដ្ឋ ម្នាក់ទៀត មានឈ្មោះ អេង ចាន់ស៊ីដូ ។ មុនពេល កើតហេតុ មានក្មេងឃ្វាលគោ ម្នាក់អាយុ ជាង១០ឆ្នាំ បានប្រទះ ឃើញសព ជនរងគ្រោះ ទាំង២នាក់ នៅក្នុងដីឡូតិ ដោយមានដាច់ រយ:ឡើងសុះ ខ្លួនប្រាណ គួរអោយអណោច អធ័មយ៉ាងខ្លាំង ។

បើតាមប្រជាពលរដ្ឋខ្លះ បាននិយាយថា កាលពីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះទាំង ២នាក់ បានទៅទិញប៊ីយែ មកផឹកស៊ី ប៉ុន្តែមិនដឹងថា មានគ្នាប៉ុន្មាន នាក់ទៀតនោះ ហើយក៏កើតរឿង ហ្នឹងតែម្តង ។ ករណីឃាតកម្ម ដ៏សាហាវខាងលើនេះ ត្រូវបានសមត្ថកិច្ច ជំនាញអះអាងថា អាចផ្តើមចេញ ពីរឿងជម្លោះ ក្នុងវង់ផឹកសីុ តាំងពីយប់មកម្ល៉េះ ។

ក្រោយកើតហេតុ កម្លាំងនគរបាល ជំនាញ បានចុះទៅពិនិត្យ សាកសព និងសួរនាំនៃ អំពើឃាតកម្មនេះ ដើម្បីតាមចាប់ជនដៃ ដល់យក មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល

ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

រតនគីរីៈ កម្លាំងរដ្ឋបាល ព្រៃឈើ សហការជាមួយកម្លាំង នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តនិងកម្លាំង នគរបាល ស្រុកអូរជុំ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែតុលា

Read more: ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី លុយពីធនាគារ

បន្ទាយមានជ័យ ៖ ពលរដ្ឋជាង ២០គ្រួសារ រស់នៅលើខ្នងបារ៉ែត ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានលើកគ្នាមកតវ៉ា ស្នើសុំអន្តរាគមន៍ ពីលោកអភិបាល ខេត្តដើម្បីសុំនូវ បង្កាន់ដៃដី អំណោយសម្បទាន ដែលផ្តល់ឲ្យ ដោយលោកឈឹម សារឿន ហៅចិនខ្មៅ ព្រោះពួកខ្លួន ត្រូវការវាយក ទៅដាក់ខ្ចីលុយ ពីធនាគារ មកប្រើប្រាស់ ។

Read more: ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី...

ជនជាតិអូស្រ្តាលី ជាអ្នកទេសចរ ដេកស្លាប់លើកប៉ាល់

ភ្នំពេញ ៖ ជនជាតិអូស្រ្តាលី ជាអ្នកទេសចរ ដេកស្លាប់លើកប៉ាល់ នៅចំណុចចំណត កប៉ាល់ផែថ្ម ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ហើយត្រូវបាន គេឃើញកាលពី វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ។

Read more: ជនជាតិអូស្រ្តាលី ជាអ្នកទេសចរ ដេកស្លាប់លើកប៉ាល់

នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី ស្លាប់បានទៀតហើយ ក្រោយប៉ងលោត

កំពង់ចាម : វាសនាយុវ ជនម្នាក់ទៀត បានរួចផុតពី ក្រញាំមច្ចរាជ និងក្រុម យមបាល ដោយសារតែកម្លាំង នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយសង្គ្រោះ ទាន់ពេលវេលា ខណ:ដែលជន រងគ្រោះរូប នេះបានទៅលោត ប៉ងបញ្ចប់ជីវិត ត្រឹមអាយុ ២៥ឆ្នាំ ពីព្រោះតែខឹង ឪពុកម្តាយ ។

Read more: នគរបាល យាមប្រចាំការ នៅស្ពានគីហ្សូណា ជួយជីវិតយុវជនម្នាក់ អោយរួចពីសេចក្តី...

តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ថ្លាង ផាណែត ចៅក្រមស៊ើប សួរសាលា ដំបូងរាជធានី ភ្នំពេញ បានចេញដីកា បង្គាប់ឲ្យតាមចាប់ ខ្លួនអ្នកស្រី ពេជ្រ សូភី ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោក ប្រាក់ប្រមាណ ៨២ម៉ឺនដុល្លារអាម៉េរិក ។

Read more: តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ព្រែកលៀប ពីបទឆបោកប្រាក់...

ក្រុមចោរប្លន់ ប្រដាប់អាវុធ២នាក់ ប្លន់ផ្ទះវេលុយវីង យកលុយអស់មួយ ចំនួនរួច គេចខ្លួនបាត់

បាត់ដំបង ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ ២នាក់ ដោយកាំភ្លើងខ្លី ១ដើម និងកាំភ្លើងអាកា ១ដើម បានធ្វើសកម្មភាព ប្លន់ផ្ទះវេលុយ វីង និងលក់សាច់ឆ្កែ បានភ្ជង់វាយម្ចាស់ផ្ទះ យកលុយអស់មួយ ចំនួនរួចគេច ខ្លួនបាត់ កាលពីវេលា ម៉ោង១៧ និង០៥នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុច បង្គោលម៉ែត្រ លេខ២៨ ទៅ២៩ ស្ថិតនៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង ។

Read more: ក្រុមចោរប្លន់ ប្រដាប់អាវុធ២នាក់ ប្លន់ផ្ទះវេលុយវីង យកលុយអស់មួយ ចំនួនរួច...

កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើស នេសាទនៅ ស្រុកកំពង់លែង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងចម្រុះបាន ប្រតិបត្តិការ ចុះបង្ក្រាប របាំងសាច់អួន នៅចំណុច ចុងព្រែកផ្លូវទូក ចំណុចព្រែកលួង ចំណុចសោកម៉ោក ក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយ កម្លាំងចូលរួម ២៥នាក់ មធ្យោបាយ កាណូត បាឡាចំនួន ០៨គ្រឿង ។

Read more: កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើស នេសាទនៅ ស្រុកកំពង់លែង