Radio Live


Social Network

បញ្ជូន​បុរស​០២​នាក់ ទៅតុលាការ ករណី​ក្លែងបន្លំ​ឯកសារ ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ដែលបានក្លែងបន្លំឯកសារសាធារណៈ ដោយខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីសមត្ថកិច្ចសាកសួរចប់សព្វគ្រប់ ។

Read more: បញ្ជូន​បុរស​០២​នាក់ ទៅតុលាការ ករណី​ក្លែងបន្លំ​ឯកសារ...

ភ្លៀង​ផ្គររ​ន្ទះ ​ខ្យល់​កន្ត្រាក់​ ប៉ើង​ដំបូលផ្ទះ​ទើរ​លើរោងការ​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​រំដួល

ខេត្តស្វាយរៀង ៖ ព័ត៌មានបឋម មានភ្លៀងមួយមេ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឲ្យប៉ើងដំបូលផ្ទះ ០១ខ្នង ទៅទើរពីលើដំបូលរោងការ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសធ្ងន់ធ្ងរម្នាក់ ត្រូវក្រុមគ្រួសារបញ្ជូននៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។

Read more: ភ្លៀង​ផ្គររ​ន្ទះ ​ខ្យល់​កន្ត្រាក់​ ប៉ើង​ដំបូលផ្ទះ​ទើរ​លើរោងការ​...

ភ្លើង​ប្រចណ្ឌ បុរស​ម្នាក់​វាយ​នារី​ជា​សង្សារ​ ជាំភ្នែក​ម្ខាង

ខេត្តកណ្តាល ៖ ព្រោះតែភ្លើងប្រចណ្ឌបុរសម្នាក់ បានវាយនារីជាសង្សារ ជាំភ្នែកម្ខាង ខណៈដែលក្រុមគ្រួសារនារីរងគ្រោះ ចូលទៅឃាត់សួរនាំ ក៏ត្រូវបានបុរសជាសង្សារនោះ បានស្ទុះទៅទាញដំបងវាយបន្ថែមទៀត។

Read more: ភ្លើង​ប្រចណ្ឌ បុរស​ម្នាក់​វាយ​នារី​ជា​សង្សារ​ ជាំភ្នែក​ម្ខាង

មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន យ៉ាង​សកម្ម​នៅ​ស្រុក​កៀនស្វាយ ជាប់​ខ្នោះ​៣​នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ខណៈពួកគេសុទ្ធតែជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ទិញពីគេចំនួន ១០០ដងរួចមកហើយ ម្តងៗ៥០ម៉ឺនរៀល យកមកលក់បន្ត ។

Read more: មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន យ៉ាង​សកម្ម​នៅ​ស្រុក​កៀនស្វាយ ជាប់​ខ្នោះ​៣​នាក់

ចាប់​ជនសង្ស័យប្រុសស្រី​២​នាក់ ក្នុង​​ចម្ការចេក ក្រោយពលរដ្ឋរាយការណ៍ថា មានករណីជួ.ញដូរគ្រឿងញៀ.ន

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវបានកម្លាំង អាវុធហត្ថស្រុកកណ្តាលស្ទឹង ចាប់ខ្លួនពីបទចែកចាយ គ្រឿងញៀន ចំនួន០៨ កញ្ចក់ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចចំការចេក ក្នុងភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

Read more: ចាប់​ជនសង្ស័យប្រុសស្រី​២​នាក់ ក្នុង​​ចម្ការចេក ក្រោយពលរដ្ឋរាយការណ៍ថា...

បង្ក្រា.ប​ល្បែ.ង​ចិនមួយកន្លែង​​ជ្រក​ក្រោម​ស្លាក​ហាង​​លក់ទំនិញ​យីហោ ​«​ទំនិញ​គ្រប់មុខ​1$»​ ក្នុង​ខណ្ឌកំបូល

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលបានចុះបង្ក្រាបល្បែងចិនមួយកន្លែងដែលជ្រកក្រោមស្លាកហាងលក់ទំនិញមួយយីហោ«ទំនិញគ្រប់មុខ1$» ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធនិងល្បែងមួយចំនួននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ប៉ុន្តែជនជាតិចិនដែលជាអ្នកបើកល្បែងខាងលើបានរត់គេចខ្លួនបាត់ ។

Read more: បង្ក្រា.ប​ល្បែ.ង​ចិនមួយកន្លែង​​ជ្រក​ក្រោម​ស្លាក​ហាង​​លក់ទំនិញ​យីហោ...

ទំនាស់​ពាក្យ​សម្ដី​គ្នា​អំឡុង​ខែមករា គុំ​ដល់​ខែឧសភា​ ឡើង​កា.ប់សម្លា.ប់​ដល់​លើ​ផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានជនដៃដល់កាប់ស្លាប់ បណ្ដាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២ខែឧសភាឆ្នាំ ២០២៥ នៅចំណុចភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាផ្អៀរ ខណៈដែលជនរងគ្រោះកំពុងតែដេកលង់លក់នៅលើផ្ទះរបស់ខ្លួន។

Read more: ទំនាស់​ពាក្យ​សម្ដី​គ្នា​អំឡុង​ខែមករា គុំ​ដល់​ខែឧសភា​...

ជនសង្ស័យ​ម្នាក់​លួ.ច​ម៉ូតូ​ពលរដ្ឋ​គ្រោះថ្នា.ក់​ចរា​ចរណ៍​ ត្រូវ​​អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌពោធិសែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបណ្តើរចេញពីសង្កាត់ស្ទឹងមានជ័យ៣ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខនិងក្លិបG21 ចំណុចភូមិត្រពាំង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: ជនសង្ស័យ​ម្នាក់​លួ.ច​ម៉ូតូ​ពលរដ្ឋ​គ្រោះថ្នា.ក់​ចរា​ចរណ៍​ ត្រូវ​​អស់លក្ខណ៍

ក្រុម​ចោរឆក់​កាបូប​បាន​សម្រេច​នៅ​ខណ្ឌ​បឹង​កេងកង នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់ខ្លួន ៤​នាក់

រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរឆក់ ដែលធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង ចំនួន៤នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យចំនួន០៣នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LJ-0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ពីជនរងគ្រោះឈ្មោះ EMMA BOOCK JENSEN ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិដាណាម៉ាក ។

Read more: ក្រុម​ចោរឆក់​កាបូប​បាន​សម្រេច​នៅ​ខណ្ឌ​បឹង​កេងកង នគរបាល​ព្រហ្មទណ្ឌ...

ពិតជា​ភ្ញាក់ផ្អើល មន្ត្រី​ជំនាញ​រក​ឃើញ​បង្គា​ចាក់​ចាហួយ ដាក់​លក់​ក្នុង​ផ្សា​រលើ ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានរកឃើញបង្គា ចាក់ចាហួយ នៅស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ។

Read more: ពិតជា​ភ្ញាក់ផ្អើល មន្ត្រី​ជំនាញ​រក​ឃើញ​បង្គា​ចាក់​ចាហួយ...

ចោរ​ជិះ​កង់ធ្វើសកម្មភាពលើសន្តិសុខម្នាក់ លុះត្រូវគេចាប់បាន ទាញកាំបិ.តចា.ក់គេទៀត​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ តែមិនបានសម្រេច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅទល់មុខធនាគារប្រៃសណីយ៍កម្ពុជា លើកំណាត់ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read more: ចោរ​ជិះ​កង់ធ្វើសកម្មភាពលើសន្តិសុខម្នាក់ លុះត្រូវគេចាប់បាន ទាញកាំបិ.តចា.ក់គេទៀត​

សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​បើកឡាន​បំ​បុ.ក​និង​វាយ​តារាចម្រៀង​ដែល​ជាប់ចោទ​មាន​ទំនាក់ទំនង​ស្នេហា​ត្រីកោណ

រាជធានីភ្នំពេញ ៖ អ្នកចម្រៀងស្រី ឈ្មោះ ចាប ចិន្តា ត្រូវបានស្ត្រីជាប្រពន្ធដើមនិងបងប្អូនបានបើកឡានដេញបុកនិង ព្រួតគ្នាវ៉ៃ ដោយចោទប្រកាន់ថា តារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ។

Read more: សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​បើកឡាន​បំ​បុ.ក​និង​វាយ​តារ...

កូន​អើយ​កូន​! ​ឈ្ល.ក់​វង្វេង​នឹង​គ្រឿងញៀ.នពេក​ រក​.កា.ប់.ស.ម្លា.ប់.​ម្តា.យ​.ជា​ច្រើន​លើក​

ខេត្តកណ្តាល ៖ ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម រហូតកូនមានវ័យ៣៦ឆ្នាំទៅហើយ បណ្តោយឱ្យគ្រឿងញៀនដឹកមុខ ឈ្លក់វង្វេងលែងដឹងខុសត្រូវ គំរាមកាប់សម្លាប់ម្តាយជាច្រើន លើក វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ទាំងដែលធ្លាប់ត្រូវបានសមត្ថកិច្ចហៅមកអប់រំធ្វើកិច្ចសន្យាចំនួន០២លើកក៏នៅតែមិនរៀងចាល ចុងក្រោយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទ ធ្វើឱ្យខូចខាតដោយចេតនាគំរាមកំហែងថា សម្លាប់ និងប្រើប្រាស់គ្រឿងញៀន ។

Read more: កូន​អើយ​កូន​! ​ឈ្ល.ក់​វង្វេង​នឹង​គ្រឿងញៀ.នពេក​...

ចោរ​នៅ​ប៉ៃលិន​ទៅ​លួច​ម៉ូតូ​នៅ​បន្ទាយ​មាន​ជ័យ ជិះ​មក​ជាប់អន្ទាក់​នៅ​ដី​បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ដែលរស់នៅខេត្តប៉ៃលិនបានទៅធ្វើសកម្មភាពលួចម៉ូតូនៅខេត្តបន្ទាយមានជ័យ តែត្រូវជិះមកជាប់អន្ទាក់កងរាជអាវុធហ្ថស្រុកកំរៀង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ មេសា ពេលកំពុងព្យាយាមជិះគេចខ្លួន ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន ។

Read more: ចោរ​នៅ​ប៉ៃលិន​ទៅ​លួច​ម៉ូតូ​នៅ​បន្ទាយ​មាន​ជ័យ ជិះ​មក​ជាប់អន្ទាក់​នៅ​ដី​បាត់ដំបង

ស្រាវជ្រាវចាប់ខ្លួន​ជនសង្ស័យ០៥​នាក់ ពាក់ព័ន្ធឆក់​ទូរ​សព្ទ​ដៃ ២​ករណី​ផ្សេង​គ្នា ក្នុងខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ០២ករណីផ្សេងគ្នា សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read more: ស្រាវជ្រាវចាប់ខ្លួន​ជនសង្ស័យ០៥​នាក់ ពាក់ព័ន្ធឆក់​ទូរ​សព្ទ​ដៃ...

សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​អតីត​ឧកញ៉ា ស្រី ស៊ី​ណា នៅ​ដដែល

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ កាលពីល្ងាចថ្ងៃ២៥ ខែមេសាឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងប្ដឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា) ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ រួចមក នៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល និងបដិសេធចោលនូវបណ្តឹងប្តឹងបញ្ចូលសំណុំរឿងតែមួយ ។

Read more: សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​អតីត​ឧកញ៉ា ស្រី ស៊ី​ណា នៅ​ដដែល

ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ករណី​ឆក់​ទូរ​សព្ទ ០៨​ករណី​ផ្សេង​គ្នា នៅ​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទរបស់ប្រពលរដ្ឋ និងជនបរទេស នៅក្នុងរាជធានីភ្នំពេញ សរុប០៨ករណី ក្នុងចំណោមនោះ មានជនសង្ស័យ០២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបជនបរទេស ប៉ុន្តែមិនបានសម្រេច នៅខណ្ឌចំការមន ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ករណី​ឆក់​ទូរ​សព្ទ ០៨​ករណី​ផ្សេង​គ្នា...

អ្នក​ដឹក​អន​ឡាញ​ម្នាក់ ខណៈឈប់ម៉ូតូចាំភ្ញៀវ ត្រូវ​​ជន១ក្រុមដេញចា.ក់ និងយកម៉ូតូទៅបា.ត់

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ខណៈដឹកម្ហូបអោយភ្ញៀវហើយឈប់ចតម៉ូតូរង់ចាំភ្ញៀវ ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់បានធ្វើសកម្មភាពយកដែកឆាបដេញចាក់ជនរងគ្រោះ ធ្វើអោយជនរងគ្រោះភ័យរត់ចោលម៉ូតូ ហើយជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

Read more: អ្នក​ដឹក​អន​ឡាញ​ម្នាក់ ខណៈឈប់ម៉ូតូចាំភ្ញៀវ ត្រូវ​​ជន១ក្រុមដេញចា.ក់...

ជនដៃដល់សារភាពប្រាប់មូលហេតុ ក្រោយលើក​ដៃ​​ប្រល័.យជីវិតបងថ្លៃស្រី យប់មិញ

រាជធានីភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់បានទាញកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលើបងថ្លៃស្រីរបស់ខ្លួនរហូតដល់ស្លាប់នៅក្នុងផ្ទះ បន្ទាប់មកបានរត់ ប៉ុន្តែជាង១ម៉ោងក្រោយមក ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោឃាត់ខ្លួនបាននាំយកទៅធ្វើការសាកសួរទាំងយប់ ។

Read more: ជនដៃដល់សារភាពប្រាប់មូលហេតុ ក្រោយលើក​ដៃ​​ប្រល័.យជីវិតបងថ្លៃស្រី យប់មិញ

បង្ក្រា.បមេ​ខ្លោងគ្រឿងញៀ.ន ឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស០៤នាក់ ជាមេក្លោង និងដកហូតគ្រឿងញៀន១៦១កញ្ចប់ រថយន្តសេរីទំនើប ២គ្រឿង។

Read more: បង្ក្រា.បមេ​ខ្លោងគ្រឿងញៀ.ន ឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង

ឃាត់ខ្លួន​ប្អូនថ្លៃ​ប្រុស​បាន​ហើយ ករណី​កា.ប់​បងថ្លៃ​ស្រី​ស្លា​.​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលបានកា.ប់សម្លា.ប់បងថ្លៃស្រី បណ្តាលឲ្យស្លា.ប់ ។

Read more: ឃាត់ខ្លួន​ប្អូនថ្លៃ​ប្រុស​បាន​ហើយ ករណី​កា.ប់​បងថ្លៃ​ស្រី​ស្លា​.​ប់​ក្នុងផ្ទះ...