
គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស បានធ្វើការឃាត់ខ្លួនចោរក្បាលត្រងោលម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូអាកូនទា ១គ្រឿង ដែលជាកម្មសិទ្ធិរបស់យុវជនជនជាតិរុស្ស៊ីម្នាក់ បានសម្រេច ប៉ុន្តែយីអ៊ុនដាក់ ក្រោយពេលលួចបានជិះអត់កើត ក៏អូសបណ្ដើរតាមផ្លូវ ហើយត្រូវបានកម្លាំងនគរបាល ជិះល្បាតប្រទះឃើញមានការសង្ស័យ ធ្វើការឃាត់ខ្លួនសួរនាំទើបដឹងថា ជាចោរ ក៏ឃាត់ខ្លួនតែម្ដង ។
Read more: នគរបាលប៉ុស្តិ៍ព្រៃស ឃាត់ខ្លួនជនសង្ស័យម្នាក់...
ខេត្តកណ្តាល ៖ កូនៗបាននាំគ្នាចុះលេងទឹកស្រះក្នុងវត្ត បណ្ដាលឲ្យលង់ស្លាប់០២នាក់ ស្របពេលម្តាយកំពុងជាប់រៀបចំឥវ៉ាន់ ដើម្បីលក់មុខវត្តព្រែកបង្កង ។
Read more: ម្តាយរវល់រៀបអីវ៉ាន់ដាក់លក់មុខវត្ត កូនៗចុះលេងទឹកស្រះ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាយុវជនប្រុសស្រី ចំនួន០៨នាក់ ក្នុងចំណោមនោះគេស្គាល់ថាជាតារា TikTok ផងនោះ ដែលវាយគ្នាក្នុងហាង KOI ផ្អើលពេញបណ្តាញសង្គមកាលពីយប់មិញនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានអស់ហើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
Read more: នគរបាលព្រហ្មទណ្ឌ ឃាត់យុវជនប្រុសស្រី៨នាក់ ក្រោយវាយគ្នាក្នុងហាង KOI...
ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យជាចោរប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្មសរុប៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការតាមប្រមាញ់បានបន្តបន្ទាប់ ខណៈដែលក្រុមជនសង្ស័យជាចោរបានធ្វើសកម្មភាពប្រើដាវកាប់ទៅលើ២នាក់ប្តីប្រពន្ធ រងរបួសប្លន់យកម៉ូតូព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់ក៏ពើបប្រទះកម្លាំងនគរបាលល្បាតឃាត់ខ្លួនភ្លាមៗបានតែម្តង ។
Read more: ចោរកា.ប់ប្តី-ប្រពន្ធប្ល.ន់យកម៉ូតូ ចាប់ខ្លួនបាន៤នាក់
ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានជាសាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តចុះថ្ងៃទី៦ តុលា ឆ្នាំ២០២៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រងនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះឈ្មោះផាន ផាយុ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ កាលពីថៃ្ងទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ នៅផ្លូវបេតុងភូមិគ្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ បណ្ដាលឱ្យបាត់បង់អាយុជីវិត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ដ ចាត់ការបន្ដតាមនីតិវិធីហើយ ។
Read more: មេប៉ុស្តិ៍នគរបាលឃុំពោធិ៍អង្គ្រងត្រូវបានបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១៖០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ មិនដឹងថាមានវិបិត្តអ្វីទេ បានយកកូនកាំបិតចុងស្រួច ចង់អារ.កខ្លួនឯង តែត្រូវកងរាជអាវុធហត្ថ ឃាត់បានភ្លាមៗ នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ចំណុចក្លឹបហាត់ប្រាណ ELITE Fitness តាមបណ្តោយផ្លូវ លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Read more: ជនជាតិចិនម្នាក់ កាន់កាំបិតចុងស្រួចបម្រុងចាក់ខ្លួនឯង...
ខេត្តស្វាយរៀង៖ ជនសង្ស័យ០៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្វាយទាប សហការជាមួយសមត្ថកិច្ចក្រុងបាវិតឃាត់ខ្លួនជនពាក់ព័ន្ធទទួលផលចោរកម្ម, គ្រឿងញៀន និងមុខសញ្ញាចោរប្លន់យ៉ាងសកម្មក្នុងទឹកដីស្រុកស្វាយទាប ត្រូវកសាងបញ្ជូនទៅសាលាបូងខេត្តចាត់ការតាមនីតិវិធី ។
Read more: សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមចោរប្ល.ន់០៦នាក់ដល់ក្រុងបាវិត
ខេត្តកំពង់ស្ពឺ ៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្គ្រង បានត្រូវសាច់ញាតិក្រុម គ្រួសារយុវជនរងគ្រោះចោទថា យកកាំភ្លើងបាញ់យុវជនម្នាក់ចំដើមទ្រូងបណ្តាលឱ្យស្លាប់ ពេលត្រឡប់មកពីទិញទឹកកកវិញ ។
Read more: សំណុំរឿងចម្រូងចម្រាសករណីមេប៉ុស្តិ៍ផ្ទុះអា.វុ.ធ គ្រួសារយុវជនរងគ្រោះថា...
ខេត្តកោះកុង ៖ ទូកដឹកទំនិញ១គ្រឿងចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវ សមុទ្រ បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមមន្ត្រីគយចល័ត បង្ក្រាប និងឆែកឆេរប្រទះឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង ៥០០គីឡូក្រាម នៅមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
Read more: ទូកដឹកទំនិញនៅកោះកុង ដឹកកញ្ឆា៦១គីឡូក្រាម និងសារធាតុផ្សេងទៀត៥០០គីឡូក្រាម
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ចុះឡោមព័ន្ធឃ្លាំងស្តុកទំនិញមួយកន្លែង ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ដោយរកឃើញទំនិញចំនួន៧មុខ មានទម្ងន់ប្រមាណជាង ៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ថែមទាំងជាផលិតផលប្រទេសថៃ ។
Read more: សមត្ថកិច្ចចម្រុះចុះឡោមព័ន្ធឃ្លាំងមួយកន្លែងនៅខណ្ឌមានជ័យ...
ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ក្នុងខណៈបុរសរូបនោះ បានដេកនៅលើផ្លូវរថភ្លើង។
ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆាបឆេះឃ្លាំង និងសម្ភារផលិតគ្រឿងញៀនមួយកន្លែង ដែលសមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនយកទៅផ្តន្ទាទោស នាពេលកន្លងមក ក៏ប៉ុន្តែបានបន្សល់ទុក នូវឃ្លាំង និងសម្ភារៈ គ្រឿងចក្រផលិតគ្រឿងញៀន រក្សាទុកនៅក្នុងឃ្លាំង រហូតមកដល់ខែតុលា ឆ្នាំ២០២៥នេះ។
Read more: ភ្លើងឆាបឆេះក្នុងឃ្លាំងផលិតគ្រឿងញៀ.នមួយកន្លែង...
រាជធានីភ្នំពេញ ៖ នារីម្នាក់ ខឹងប្ដីរបស់ខ្លួន ដើរលេងយប់ជ្រៅ អត់ចូលផ្ទះហើយ ពេលនាងទូរសព្ទរកចូលច្រើនដង លោកប្ដីអត់លើកទូរសព្ទទៀត ធ្វើឲ្យនាងខឹង គិតខ្លី ក៏បានចាកចេញពីផ្ទះជួល រួចឡើងទៅលើបង្កាន់ដៃស្ពានអាកាសមហាវិថីស៊ី ជីនពីង ប៉ងលោតពីលើស្ពាន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយបានអ្នកដំណើរឆ្លងកាត់ទីនោះ បានឃើញរួចរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមជាមួយប្រជាការពារ ចុះទៅលួងលោមនាងឲ្យដឹងខ្លួន ក្រោយមកប្ដីនាងទៅដល់ ។
Read more: នារីម្នាក់ខឹងប្ដី ដើរលេងយប់ ទូរសព្ទអត់លើក...
រាជធានីភ្នំពេញ ៖ ក្រុមចាប់ជំរិតទាប្រាក់ ជាជនជាតិចិន និងខ្មែរ ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះជនជាតិចិនសញ្ជាតិកាណាដា នៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងរំដោះជនរងគ្រោះ ត្រឡប់មកវិញ ដោយសុវត្តិភាព ។
Read more: នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបក្រុមចាប់ ឃាត់ខ្លួនចិន...
រាជធានីភ្នំពេញ ៖ ដើម្បីបង្ការទប់ស្កាត់ នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសមានក្រុមក្មេងទំនើង តែងតែចេញចូល និងប្រមូលផ្ដុំគ្នាទាំងយប់ថ្ងៃ គណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី២ បានចុះធ្វើរដ្ឋបាលនៅតំបន់ស្មុគស្មាញ ។
Read more: គណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី២ ចុះធ្វើរដ្ឋបាលតំបន់ស្មុគស្មាញ...
ខេត្តបន្ទាយមានជ័យ ៖ មានករណីស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីធ្វើការ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូដេញតាមកា.ប់យកម៉ូតូរបស់នាងទៅបាត់កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នៅចំណុចមណ្ឌល៨ ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទ ២ករណីផ្សេងគ្នា ។
Read more: អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធលួចទូរសព្ទ...
ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាន ខណៈដែលកំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាតប្រទះឃើញក៏ឃាត់ឆែកឆេររកឃើញគ្រឿងញៀនមួយចំនួននិងសម្ភារៈទៀតផង។
Read more: ឃាត់ខ្លួនក្រុម ជនសង្ស័យ៦នាក់កំពុងចរាចរណ៍គ្រឿ.ង.ញៀ.ន
ជនសង្ស័យម្នាក់បានឡើងទៅលើផ្ទះប្រជាពលរដ្ឋបំរុងកាត់ខ្សែភ្លើងតែមិនបានសម្រេច ភ័យរត់គេចទៅពួនផ្ទះលក់គ្រឿងសំណងមួយកន្លែងត្រូវប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងសមត្ថកិច្ចព័ន្ធចាប់បានម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ នៅវេលាម៉ោង ១២និង៤០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ នៅចំនុចផ្ទះលក់គ្រឿងអគ្គិសនីនិងសំណង់មួយកន្លែងតាមបណ្ដោយផ្លូវទំនប់៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Read more: ឡើងផ្ទះគេបំរុងកា.ត់ខ្សែភ្លើង លុះគេឃើញទាន់ រត់ទៅសម្ងំផ្ទះមួយទៀត...