Radio Live


Social Network

ចាប់ខ្លួន​ជនជាតិ​វៀតណាម​០៤​នាក់ ដកហូត​ថ្នាំ​ញៀន​ជាង​២៨,០០០​គ្រាប់ នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកិច្ចបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជនវៀតណាម ចំនួន០៤នាក់ ដកហូតគ្រឿងញៀន បានជិត០៣គីឡូក្រាម នៅក្រុងបាវិត ។

Read more: ចាប់ខ្លួន​ជនជាតិ​វៀតណាម​០៤​នាក់ ដកហូត​ថ្នាំ​ញៀន​ជាង​២៨,០០០​គ្រាប់...

ចេញពី​ពន្ធនាគារ​មិន​ទាន់បាន​​ពីរ​ឆ្នាំ​ស្រួលបួល​ផង ត្រូវ​សមត្ថកិច្ច​ចាប់​ទៀត ករណី​គ្រឿងញៀ.ន​ដដែល

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទើបតែចេញពីពន្ធនាគារវិញ មិនចោលមុខរបរចាស់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត ។

Read more: ចេញពី​ពន្ធនាគារ​មិន​ទាន់បាន​​ពីរ​ឆ្នាំ​ស្រួលបួល​ផង ត្រូវ​សមត្ថកិច្ច​ចាប់​ទៀត...

ផ្ទុះ​ធុង​ហ្គា​ស​ឆេះ​សន្ធោសន្ធៅ​លេប​ត្របាក់​ឃ្លាំង​ចំនួន​០៣ និង​ផ្ទះ​០៤​ខ្នង នៅ​ស្រុក​អង្គស្នួល

ខេត្តកណ្តាល ៖ អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ឃ្លាំងរោងចក្រស្តុក សម្ភារៈជ័រ ធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៤ខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍បាញ់ពន្លត់ ។

Read more: ផ្ទុះ​ធុង​ហ្គា​ស​ឆេះ​សន្ធោសន្ធៅ​លេប​ត្របាក់​ឃ្លាំង​ចំនួន​០៣ និង​ផ្ទះ​០៤​ខ្នង...

ខឹ​.​ង​បងស្រី​ជីដូនមួយ​ហៅ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ថា​«​អា​.​ចោ​.​រ​.»​ទា​.​ញ​.​ពូ​.​ថៅ​.​កា​.​ប់​.ក្បាល

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ចិត្តក្ដៅដូចភ្លើង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទាញពូថៅកាប់ទៅលើបងស្រីជីដូនមួយបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ មីនា ស្ថិតនៅចំណុចភូមិតាព្រាត ឃុំមុខរាហ៏ ស្រុករុក្ខគិរី ព្រោះតែខឹងនឹងបងស្រីជីដូនមួយរូបនេះហៅខ្លួនពីរម៉ាត់យ៉ាងខ្លីថា «អាចោរ»។

Read more: ខឹ​.​ង​បងស្រី​ជីដូនមួយ​ហៅ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ថា​«​អា​.​ចោ​.​រ​.»​ទា​.​ញ​.​ពូ​.​...

ខែមីនា​! តុលាការ​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន​ចំនួន​៤៣៩​ករណី​ មាន​ជនសង្ស័យ​​ជាង​១​ពាន់​នាក់

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថាក្នុងរយៈ១ខែមីនាតុលាការបានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៣៩ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២១៦ នាក់។ យោងតាមបណ្តាញសង្គមរបស់ក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖«ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៣៩ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២១៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៩៣ នាក់»។

Read more: ខែមីនា​! តុលាការ​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន​ចំនួន​៤៣៩​ករណី​...

រក​ឃើញ​ជនជាតិ​ចិន​និង​ជនបរទេស​នៅ​ខុន​ដូរ​ជិត​២០០​នាក់ សង្ស័យសម្បុកល្បែ.ង មិនគួរលា.ក់ព័ត៌មានទេ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិននិង ជនបរទេសផ្សេងទៀតប្រុសស្រីជាង១៧០នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅអគារខុនដូរ ផ្ទះលេខ១៩ ផ្លូវ៤៩៤ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន ។

Read more: រក​ឃើញ​ជនជាតិ​ចិន​និង​ជនបរទេស​នៅ​ខុន​ដូរ​ជិត​២០០​នាក់ សង្ស័យសម្បុកល្បែ.ង...

កូន​អកតញ្ញូខឹង​សុំ​លុយ​ម្តាយ​៥ពាន់​រៀលទិញ​ស្រា​ផឹក​មិន​បាន ទាញ​ប៉័ងតោ​គំរាម រួច​យក​ឆ្នាំងបាយ​វាយ​ក្បាល​ម្តាយរ​ងរ​បួស

ខេត្តកណ្តាល ៖ នគរបាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនកូនអកតញ្ញូ ព្រោះតែខឹងសុំលុយម្តាយ ៥,០០០រៀល យកទៅទិញស្រាផឹកមិនបាន ក៏ទាញកាំបិតប៉័ងតោគំរាម រួចហើយយកឆ្នាំងបាយ វាយក្បាលម្តាយ បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

Read more: កូន​អកតញ្ញូខឹង​សុំ​លុយ​ម្តាយ​៥ពាន់​រៀលទិញ​ស្រា​ផឹក​មិន​បាន ទាញ​ប៉័ងតោ​គំរាម...

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ផ្តល់​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ដល់​មណ្ឌល​មែកឈើ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ ។

Read more: សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត...

ម្ចាស់​ឡានតាក់​ស៊ីរវល់​ដើរ​ចាប់​ម៉ូយ​ ជនម្នាក់​លួ.ច​​ឡានបើក​គេច ​ត្រូវ​​ម្ចាស់​ជួល​ម៉ូតូឌុប​ជិះ​ដេញ​តាម​ចាប់​បាន​មក​វិញ

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់មានមុខរបរជាអ្នកខ្វៃជ្រូកលក់មិនសូវកាក់កបបានបែកគំនិតធ្វើជាចោរ ដោយបានប្រើល្បិចតថ្លៃរថយន្តតាក់សុី១គ្រឿងជិះពីម្ដុំជិតស្ពានអាកាសចោមចៅដោយប្រាប់ថាទៅខេត្តកំពត ហើយបន្ទាប់ពីតថ្លៃត្រូវគ្នាហើយបានឡើងទៅអង្គុយក្នុងរថយន្ត ចំណែកឯម្ចាស់រថយន្តមិនបានពន្លត់ម៉សុីននោះទេ ព្រោះខ្លាចជនសង្ស័យនិងម៉ូយម្នាក់ទៀតក្ដៅស្អុះ គាត់ក៏បញ្ឆេះរថយន្តចោល ។

Read more: ម្ចាស់​ឡានតាក់​ស៊ីរវល់​ដើរ​ចាប់​ម៉ូយ​ ជនម្នាក់​លួ.ច​​ឡានបើក​គេច...

​កូនគំរា.មដល់ជីវិ.តឪពុកញឹកញាប់ ទ្រាំលែ.ងបាន ប្តឹ.ងឱ្យឃាត់ខ្លួន

ខេត្តកណ្តាល ៖ កូនប្រុសអកតញូ កាន់កាំបិតផ្គាក់ គំរាមរកកាប់សម្លាប់ឪពុកបង្កើត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

Read more: ​កូនគំរា.មដល់ជីវិ.តឪពុកញឹកញាប់ ទ្រាំលែ.ងបាន ប្តឹ.ងឱ្យឃាត់ខ្លួន

មុន​ពេល​ប្ល.ន់​រថយន្ត​លើ​ផ្លូវ​ល្បឿន​លឿន ចោរ​ប្រដាប់​អាវុ.ធ បាន​ឆ.ក់​ទូរស័ព្ទ​អ្នកដំណើរ និង​បា.ញ់​តដៃ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រដាប់ដោយអាវុធ២នាក់ដែលជាមុខសញ្ញាឆក់ ប្លន់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកដំណើរនៅម្តុំខាងកើតផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗ ។

Read more: មុន​ពេល​ប្ល.ន់​រថយន្ត​លើ​ផ្លូវ​ល្បឿន​លឿន ចោរ​ប្រដាប់​អាវុ.ធ...

បំបែកបានហើយ! ករណី​ឃា.តកម្ម​លើ​ក្មេ.ង​ស្រីម្នាក់ កាលពីជាង២ខែមុន

ខេត្តសៀមរាបះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ រឿងករណី គំនុំជាមួយឪពុកចុង ខណៈទៅឃ្វាលគោ បង្កើតជាករណីឃាតកម្មលើក្មេងស្រី ដ៌អាថ៌កំបាំងនៅស្រុកអង្គរជុំ បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។

Read more: បំបែកបានហើយ! ករណី​ឃា.តកម្ម​លើ​ក្មេ.ង​ស្រីម្នាក់ កាលពីជាង២ខែមុន

តា​ម៉ូតូឌុប​ចតចាំ​ម៉ូយ ជនសង្ស័យ​ម្នាក់​លួច​បណ្តើរ​យក​ទៅ ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឲ្យ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន

ខេត្តកណ្តាល ៖ នគរបាលបាលក្រុងតាខ្មៅ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូហុងដាគុប របស់លោកតាម្នាក់ ជាអ្នករត់ម៉ូតូឌុប ដែលកំពុងឈប់ចាំដឹកម៉ូយ នៅកំពង់ទូកដរ ។

Read more: តា​ម៉ូតូឌុប​ចតចាំ​ម៉ូយ ជនសង្ស័យ​ម្នាក់​លួច​បណ្តើរ​យក​ទៅ...

ចោរឆក់​២​នាក់ ប៉ូលិស​តាម​ចាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់​ទ្បើ​ង​លើ​ផ្លូវ​ល្បឿន​លឿន ភ្ជង់​ប្លន់​រថយន្ត​២​គ្រឿង​បន្តបន្ទាប់ គេចខ្លួន​បាត់

ខេត្តកណ្តាល ៖ ជនសង្ស័យ០២នាក់ បានឆក់ទូរសព្ទដៃប្រជាពលរដ្ឋ នៅម្ដុំផ្សារថ្នល់ទទឹង បានសម្រេច ហើយជិះរត់គេចខ្លួន បើកម៉ូតូតាមផ្លូវបេតុង ត្រូវសមត្ថកិច្ចតាមទាន់ពីក្រោយ ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀត រត់ទ្បើងលើផ្លូវល្បឿនលឿន ដកកាំភ្លើងភ្ជង់ប្លន់ រថយន្តប្រជាពលរដ្ឋ បន្តរត់គេចខ្លួនបាត់ ខណៈដែលសមត្ថកិច្ចម្នាក់ រងរបួសបាក់ជើង ដោយសារជនល្មើសបើករថយន្តបំបុក ។

Read more: ចោរឆក់​២​នាក់ ប៉ូលិស​តាម​ចាប់​បាន​ម្នាក់...

ឃើញបងប្អូន​គេ​ឈ្លោះ​គ្នា ទៅ​ជួយ​ឃា.ត់​ ត្រូវជន​ដៃដល់​កា.ប់​ ​​យ៉ាងរន្ធ.ត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរពេទ្យដេរជិត១០ថ្នេរ ដោយសារតែចូលទៅឃាត់បងប្អូនគេឈ្លោះគ្នា ហើយត្រូវបានជនដៃដល់ខឹងសម្បាទាញកូនពូថៅកាប់តែម្តង ព្យាយាមរត់គេចនគរបាលតាមឃាត់បាន។ ការឃាត់ខ្លួនជនដៃដល់យកកូនពូថៅកាប់ទៅលើអ្នកចូលទៅឃាត់បងប្អូនគេឈ្លោះគ្នា ហើយប្រើកូនពូថៅកាប់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

Read more: ឃើញបងប្អូន​គេ​ឈ្លោះ​គ្នា ទៅ​ជួយ​ឃា.ត់​ ត្រូវជន​ដៃដល់​កា.ប់​ ​​យ៉ាងរន្ធ.ត់

នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​​នារី​ម្នាក់ យក​ខ្សែ​ក្រ​វ៉ា​ត់​វាយ​នារី​ម្នាក់ទៀត រង​របួស

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហិ.ង្សាដោយចេតនា (ប្រើដៃ និងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង, ពកក្បាល និងបែកបបូរមាត់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។

Read more: នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​​នារី​ម្នាក់...

ព្រួ.ត​គ្នា​វា.យ​​បុរសម្នាក់​រហូត​ដល់​ស្លា.ប់​ បន្ទាប់​ពី​ជនរងគ្រោះសួរនាំ​រឿង​ទំនា.ស់​វា.យ​នារី​ម្នាក់

រាជធានីភ្នំពេញៈ បុរសជាជនអនាថាម្នាក់ត្រូវបានជនមិនស្គាល់មុខមួយក្រុមនាំគ្នាវាយបណ្ដាលឲ្យរងរបួសធ្ងន់ហើយស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។

Read more: ព្រួ.ត​គ្នា​វា.យ​​បុរសម្នាក់​រហូត​ដល់​ស្លា.ប់​...

២ក្រុមឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម ​Tik Tok ជួប​គ្នា​ខាងក្រៅ បើក​ឆាកប្រយុ.ទ្ធ​​ ផ្អើលក្រុង​តា​ខ្មៅ

ខេត្តកណ្តាល ៖ សមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការចាប់ឃាត់ខ្លួន ក្មេងទំនើង២ក្រុុម មានគ្នា៥នាក់ ក្រោយធ្វើសកម្មភាព បើកឆាកប្រយុទ្ធគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

Read more: ២ក្រុមឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម ​Tik Tok ជួប​គ្នា​ខាងក្រៅ...

ជនសង្ស័យ​៦​នាក់​​ឆ.ក់​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ត្រូវបង្ក្រា.ប​

ខេត្តស្វាយរៀង៖សមត្ថកិច្ចបានចុះបង្ក្រាបនិងចាប់ខ្លួនក្រុមជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងបាវិតចំនួន០៦នាក់ យកទៅផ្តន្ទាទោសដោយជនទាំង០៦នាក់នេះធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅដាក់ពន្ធនាគារទើបតែដោះលែងចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានផងចេញធ្វើសកម្មភាពដ៏ដែលមិនរាង្គចាល ក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគារវិញ ។

Read more: ជនសង្ស័យ​៦​នាក់​​ឆ.ក់​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត ត្រូវបង្ក្រា.ប​

អ្នកភូមិ​ដើរ​បេះ​ផ្លែ​គុយ​ប្រទះ​ឃើញ​វ៉ា​លី​សមួយ ឆ្ងល់បើកមើលឃើញស.ពមនុស្សម្នាក់

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ មានអ្នកស្រុក៣នាក់ ដើរក្នុងព្រៃរកបេះផ្លែគុយ លុះដើរទៅដល់ចំណុចបង្គោលគីឡូលេខ៣៨ តាមបណ្តោយផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ប្រទះឃើញវ៉ាលីសមួយកប់ដីនៅក្បែរផ្លូវនោះ ។

Read more: អ្នកភូមិ​ដើរ​បេះ​ផ្លែ​គុយ​ប្រទះ​ឃើញ​វ៉ា​លី​សមួយ ឆ្ងល់បើកមើលឃើញស.ពមនុស្សម្នាក់