បណ្តាញសង្គម

ចំណេះដឹងទូទៅ៖ នៅលើផែនដី មានកន្លែងមួយដែលគ្មានភ្លៀងធ្លាក់ជាង ២លានឆ្នាំមកហើយ

 (ពិភពលោក)៖ តើអ្នកដឹងទេថានៅលើភពផែនដីយើងនេះ មានកន្លែងខ្លះគឺគ្មានភ្លៀងធ្លាក់អស់រយៈពេលជាង ២ លានឆ្នាំមកហើយ តែសូមបញ្ជាក់ជាមុនថា កន្លែងដែលគ្មានភ្លៀងធ្លាក់នេះ មិនមែននៅវាលខ្សាច់ ឬកណ្ដាលមហាសមុទ្រនោះឡើយ គឺវាស្ថិតនៅតំបន់ប៉ូលខាងត្បូង នៃទ្វីបអង់តាក់ទិក។

អាន​បន្ត៖ ចំណេះដឹងទូទៅ៖ នៅលើផែនដី មានកន្លែងមួយដែលគ្មានភ្លៀងធ្លាក់ជាង ២លានឆ្នាំមកហើយ

លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកកាន់អាមេរិក គឺជាអ្នកដែលបានចាក់វ៉ាក់សាំង, ប៉ុន្តែមានករណីលើកលែងខ្លះ (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវអ្នកដំណើរមកពីបរទេសទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 មុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ ចូលមកក្នុងសហរដ្ឋអាមេរិក លើកលែងកុមារមានអាយុក្រោម ១៨ឆ្នាំ និងអ្នកមានបញ្ហាសុខភាព។

អាន​បន្ត៖ លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ...

ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ និងស្លាប់០៣នាក់ នៅថ្ងៃអង្គារនេះ

 (វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អាន​បន្ត៖ ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ និងស្លាប់០៣នាក់ នៅថ្ងៃអង្គារនេះ

ជប៉ុនអះអាងថា ភ្នំភ្លើង Aso អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ (Video inside)

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានចេញសេចក្តីព្រមានថ្មីមួយ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះថា ភ្នំភ្លើង អាសូ (Aso) អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ ខណៈភ្នំភ្លើងស្ថិតនៅភាគនិរតីជប៉ុនមួយនេះ បានបង្កការញ័ររញ្ជួយដីជាលំដាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

អាន​បន្ត៖ ជប៉ុនអះអាងថា ភ្នំភ្លើង Aso អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ (Video inside)

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគឦសានកោះតៃវ៉ាន់

ការរញ្ជួយដីកម្រិត 6.5 រិចទ័រ បានវាយប្រហារភាគឦសានកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ-ម្សិលមិញ ដោយអ្នកស្រុករាយការណ៍ថា មានការរញ្ជួយយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីតៃប៉ិ។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគឦសានកោះតៃវ៉ាន់

ទីក្រុងមូស្គូ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការហៅជនជាតិរុស្ស៊ីថា "គ្មានផ្ទះសម្បែង" សម្រាប់គោលបំណងទិដ្ឋាការ

 ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ-ម្សិលមិញ បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមជនជាតិរុស្ស៊ី ដែលស្វែងរកទិដ្ឋាការអាមេរិក ទៅក្នុងបញ្ជី "ជនគ្មានផ្ទះសម្បែង" ដែលអាចស្នើសុំទិដ្ឋាការនៅក្នុងប្រទេសទីបី។

អាន​បន្ត៖ ទីក្រុងមូស្គូ ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការហៅជនជាតិរុស្ស៊ីថា...

ប្រទេសចិន ពង្រឹងការការពារព្រំដែនគោកជាមួយនឹងច្បាប់ថ្មី

 ប្រទេសចិន បានអនុម័តច្បាប់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី 23 ខែតុលា) ដើម្បីពង្រឹងការការពារព្រំដែន ចំពេលមានការប្រឈមមុខនឹងគ្នាជាមួយឥណ្ឌា ក្តីព្រួយបារម្ភអំពីផលប៉ះពាល់នៃការលេច ធ្លាយពីអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ និងការរីករាលដាលនៃ COVID-19 ពីអាស៊ីអាគ្នេយ៍។

អាន​បន្ត៖ ប្រទេសចិន ពង្រឹងការការពារព្រំដែនគោកជាមួយនឹងច្បាប់ថ្មី

WHO៖ «បុគ្គលិកសុខាភិបាល ១៨០,០០០នាក់ បានបាត់បង់ជីវិតដោយសារកូវីដ-១៩ នៅទូទាំងពិភពលោក»

(ហ្សឺណែវ)៖ ខណៈតួលេខពិតប្រាកដ នៅមិនទាន់អាចកំណត់បាននៅឡើយនោះ អង្គការសុខភាពពិភពលោក (WHO) បានធ្វើគណនាជាបណ្តោះអាសន្នថា បុគ្គលិកសុខាភិបាល និងអ្នកថែទាំសុខភាពយ៉ាងហោចណាស់ចាប់ពី ៨០,០០០នាក់ ទៅ ១៨០,០០០នាក់ហើយបានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ WHO៖ «បុគ្គលិកសុខាភិបាល ១៨០,០០០នាក់ បានបាត់បង់ជីវិតដោយសារកូវីដ-១៩...

តាលីបង់ ប្តេជ្ញាធ្វើការជាមួយរុស្ស៊ី និងដៃគូក្នុងតំបន់ជុំវិញការគំរាមកំហែងរបស់ក្រុមរដ្ឋឥស្លាម

 ក្រុមតាលីបង់ បានយល់ព្រមកាលពីថ្ងៃពុធ-ម្សិលមិញនេះ ដើម្បីធ្វើការជាមួយរុស្ស៊ី ចិន និងអ៊ីរ៉ង់ស្តីពីសន្តិសុខក្នុងតំបន់ បន្ទាប់ពីវិមានក្រឹមឡាំង បានព្រមានអំពីការលេចចេញនូវក្រុមរដ្ឋអ៊ីស្លាម និងការគំរាមកំហែងពីការជួញដូរគ្រឿងញៀន បន្ទាប់ពីការដណ្តើមកាន់កាប់បានរបស់ក្រុមក្បាលរឹងនេះ នៅអាហ្វហ្គានីស្ថាន។

អាន​បន្ត៖ តាលីបង់ ប្តេជ្ញាធ្វើការជាមួយរុស្ស៊ី...

អាមេរិក និងអឺរ៉ុបថ្កោលទោសការបាញ់មីស៊ីលនាវាមុជទឹករបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ

 សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានបញ្ជាក់កាលពីថ្ងៃពុធ-ម្សិលមិញ ចំពោះអង្គការសហប្រជាជាតិថា ប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការរីកចម្រើននៅក្នុងកម្មវិធីអាវុធរបស់ខ្លួនបន្ទាប់ពីការបាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹក។

អាន​បន្ត៖ អាមេរិក...

លោក Putin យល់ព្រមឱ្យមានការឈប់សម្រាកបានប្រាក់ខែ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩

 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ-ម្សិលមិញថា លោកគាំទ្រសំណើណែនាំពីថ្ងៃមិនធ្វើការ តែទទួលបានប្រាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ ១៩ និងការស្លាប់ពាក់ព័ន្ធ។

អាន​បន្ត៖ លោក Putin យល់ព្រមឱ្យមានការឈប់សម្រាកបានប្រាក់ខែ នៅទូទាំងប្រទេស...

សហរដ្ឋអាមេរិក នឹងមកការពារកោះតៃវ៉ាន់

 ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញ នៅសាល CNN ថា សហរដ្ឋអាមេរិក នឹងមកការពារកោះតៃវ៉ាន់ ហើយមានការប្តេជ្ញាចិត្ត ដើម្បីការពារកោះនេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិក នឹងមកការពារកោះតៃវ៉ាន់

កូរ៉េខាងត្បូង បាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកលើកទី១

 កូរ៉េខាងត្បូង បានសាកល្បងបាញ់បង្ហោះយានអវកាសដំបូងគេរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែរ៉ុក្កែតនោះ បានបរាជ័យក្នុងការដាក់ផ្កាយរណបសំណាក ចូលទៅក្នុងគន្លងផែនដីទាប (ចន្លោះ600-800 គីឡូម៉ែត្រ)។ យាន KSLV-II ដែលត្រូវបានគេដាក់ឈ្មោះថា Nuri មានទម្ងន់ 200 តោន ប្រវែង 47.2 ម៉ែត្រ និងអង្កត់ផ្ចិតអតិបរមា 3.5 ម៉ែត្រ ត្រូវបានផ្ទុះចេញពីមជ្ឈមណ្ឌលអវកាស Naro នៅក្នុងភូមិឆ្នេរសមុទ្រភាគខាងត្បូងនៃ Goheung នៅម៉ោង 5:00 ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ នេះបើតាមវីដេអូផ្សាយផ្ទាល់ពីវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានបង្ហាញ។

អាន​បន្ត៖ កូរ៉េខាងត្បូង បាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកលើកទី១

នាយករដ្ឋមន្ត្រីថៃ ប្រកាសធ្វើដំណើរដោយគ្មានចត្តាឡីស័ក សម្រាប់ទេសចរមកពី៤៥ប្រទេស

 អ្នកធ្វើដំណើរមកពីប្រទេស ដែលមានហានិភ័យទាបចំនួន 45 ដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ នឹងអាចចេញ-ចូលប្រទេសថៃ ដោយគ្មានលក្ខខណ្ឌតម្រូវចត្តាឡីស័ក ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ប្រសិនបើពួកគេចូលប្រទេសតាមអាកាស និងធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថៃ ប្រកាសធ្វើដំណើរដោយគ្មានចត្តាឡីស័ក សម្រាប់ទេសចរមកពី៤៥ប្រទេស

ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញអំពើហិង្សាគ្រឿងញៀន

 នៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយដោយប៉ុស្តិ៍រដ្ឋ EcuadorTV កាលពីថ្ងៃច័ន្ទ-ម្សិលមិញនេះ ប្រធានាធិបតីអេក្វាឌ័រលោក Guillermo Lasso បានប្រកាសភាពអាសន្ននៅក្នុងប្រទេស ដោយប្រឆាំងនឹងការកើនឡើងនៃអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន ហើយបានបញ្ជាឱ្យមានការចល័តកម្លាំងប៉ូលីស និងយោធា នៅតាមដងផ្លូវនានា។

អាន​បន្ត៖ ប្រធានាធិបតីអេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញអំពើហិង្សាគ្រឿងញៀន

មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ បន្ទាប់ពីសម្ពាធរបស់អាស៊ាន

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទីបំផុតបានដោះលែង អ្នកទោសនយោបាយរាប់រយនាក់ពីពន្ធនាគារ Insein រួមទាំងអ្នកនាំពាក្យគណបក្សលោកស្រីអ៊ុងសានស៊ូជី និងតារាកំប្លែងដ៏ល្បីឈ្មោះ Zarganar ។

អាន​បន្ត៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ បន្ទាប់ពីសម្ពាធរបស់អាស៊ាន

នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន

 យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ-ម្សិលមិញថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងកាណាដាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ក្នុងពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងប៉េកាំង និងតៃប៉ិ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ។

អាន​បន្ត៖ នាវាចម្បាំងអាមេរិក និងកាណាដា...

ឥណ្ឌា នឹងផ្លាស់ប្តូរពលករចំណាកស្រុកមួយចំនួន នៅ Kashmir ទៅកាន់ជំរុំកងទ័ព បន្ទាប់ពីការសម្លាប់

មេប៉ូលិសឥណ្ឌានៅតំបន់ជម្លោះខាងឥណ្ឌា បានឲ្យដឹងកាលថ្ងៃអាទិត្យថា ពលករចំណាកស្រុកឥណ្ឌា ដែលងាយរងគ្រោះនៅ Kashmir នឹងត្រូវផ្លាស់ទៅជំរុំកងទ័ព និងប៉ូលីស ដើម្បីការពារ បន្ទាប់ពីមនុស្សជាច្រើន ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ។

អាន​បន្ត៖ ឥណ្ឌា នឹងផ្លាស់ប្តូរពលករចំណាកស្រុកមួយចំនួន នៅ Kashmir ទៅកាន់ជំរុំកងទ័ព...

តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

នៅព្រឹកថ្ងៃច័ន្ទនេះ តម្លៃប្រេង បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតម្រូវការ បានបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ -១៩ ដោយការងាកចេញពីឧស្ម័ន និងធ្យូងថ្មថ្លៃៗ ទៅជាប្រេងសាំង និងប្រេងម៉ាស៊ូតវិញ។

អាន​បន្ត៖ តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

រុស្ស៊ី និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក បានបរាជ័យ ក្នុងការឈានទៅរកជម្លោះស្ថានទូត

 អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើនសំខាន់ណាមួយ កាលពីថ្ងៃអង្គារ (១២ តុលា) ក្នុងការដោះស្រាយជម្លោះលើបញ្ហាទំហំ និងមុខងាររបស់ស្ថានទូតរបស់ពួកគេហើយមានហានិភ័យ ដែលទំនាក់ទំនងនោះ អាចកាន់តែអាក្រក់ថែមទៀតផង។

អាន​បន្ត៖ រុស្ស៊ី និយាយថា កិច្ចពិភាក្សាជាមួយអាមេរិក បានបរាជ័យ...

រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ

 យោងតាមឯកសាររដ្ឋមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ ខែតុលានេះថា ប្រទេសរុស្ស៊ី នឹងសាកល្បងទម្រង់បាញ់តាមច្រមុះនៃថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួនប្រឆាំងនឹង COVID-19 ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ជាមនុស្សពេញវ័យ ខណៈប្រទេសនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់។

អាន​បន្ត៖ រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំង COVID-19 ជាទម្រង់បាញ់តាមច្រមុះ