បណ្តាញសង្គម

ប្រអប់ខ្មៅនៃយន្តហោះយោធាហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ

 (ម៉ានីល)៖ មេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ឯក ស៊ឺរីលីតូ សូបេយ៉ាណា (Cirilito Sobejana) នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះយោធា ដែលបានធ្លាក់នៅកោះភាគខាងត្បូងប្រទេស កាលពីចុងសប្តាហ៍មុននេះ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ។

អាន​បន្ត៖ ប្រអប់ខ្មៅនៃយន្តហោះយោធាហ្វីលីពីន ដែលធ្លាក់នៅភាគខាងត្បូងនោះ ត្រូវបានរកឃើញហើយ

យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

ថៃ៖ អគ្គិភ័យឆាបឆេះរោងចក្រគីមី ត្រូវបានពន្លត់ទាំងស្រុង ប៉ុន្តែប្រជាជនមិនទាន់អាច ត្រលប់ទៅផ្ទះវិញបានឡើយ

(បាងកក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោង។

អាន​បន្ត៖ ថៃ៖ អគ្គិភ័យឆាបឆេះរោងចក្រគីមី ត្រូវបានពន្លត់ទាំងស្រុង...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ១៦៧លាន ៩៣ម៉ឺននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៣,៤២៧,៨៨៤នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់...

ថៃ៖ អ្នកជំងឺ ៦១នាក់ស្លាប់ និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

  (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៨៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃ៖ អ្នកជំងឺ ៦១នាក់ស្លាប់ និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩...

លោក មូន ចេអ៉ីន ឆ្លើយឆ្លងសំបុត្រជាមួយលោក គីម ជុងអ៊ុន ដើម្បីចង់បើកកិច្ចប្រជុំកំពូល មុនពេលទៅជួបលោក បៃដិន កាលពីខែឧសភា

 (សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ជូងអាង អ៉ីលបូ (JoongAng Ilbo) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ិន (Moon Jae-in) បានសរសេរសំបុត្រឆ្លើយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) ក្រោមគោលបំណងចង់ បើកកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ មុនពេលលោក មូន ទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែឧសភាកន្លងទៅ។

អាន​បន្ត៖ លោក មូន ចេអ៉ីន ឆ្លើយឆ្លងសំបុត្រជាមួយលោក គីម ជុងអ៊ុន...

រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក

(អូរ៉េហ្គន)៖ សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។

អាន​បន្ត៖ រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក

ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី កំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំង

 (ស៉ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនៅតែបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងសហគមន៍ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីឆ្លង ក្នុងរយៈពេលពេល ០៣ថ្ងៃជាប់ៗគ្នានេះ។

អាន​បន្ត៖ ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី...

ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង «លិខិតឆ្លងដែនវ៉ាក់សាំង»

(ញូដេលី)៖ ភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង បានកើតមានឡើងរវាងឥណ្ឌា និងសហភាពអឺរ៉ុប (EU) ដោយប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បានដាក់លក្ខខណ្ឌមួយទៅ EU ជុំវិញការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 ជាថ្នូរនឹងលិខិតឆ្លងដែនវ៉ាក់សាំង។

អាន​បន្ត៖ ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង...

លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត»

  (ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វី សម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍ របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។

អាន​បន្ត៖ លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន...

អាមេរិក៖ ក្រុមអ្នករុករកយកបានសព៦នាក់ទៀត, សរុប១៨នាក់ ក្រោយអគារខុនដូបាក់ស្រុតនៅរដ្ឋផ័្លររីដា

(ផ្ល័ររីដា)៖ អាជ្ញាធរអារិកបានឱ្យដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៨នាក់ហើយ ក្រោយទើបយកបានសព៦នាក់ទៀត ខណៈ១៤៧នាក់នៅបន្តបាត់ខ្លួននៅឡើយ។

អាន​បន្ត៖ អាមេរិក៖ ក្រុមអ្នករុករកយកបានសព៦នាក់ទៀត, សរុប១៨នាក់...

ថៃមានអ្នកស្លាប់៥៧នាក់ ដោយសារកូវីដ-១៩ និងឆ្លង៥,៥៣៣នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃមានអ្នកស្លាប់៥៧នាក់ ដោយសារកូវីដ-១៩ និងឆ្លង៥,៥៣៣នាក់...

ក្រោយការប្រឹងប្រែងអស់ជាង៧០ឆ្នាំ ចិនត្រូវបាន WHO ទទួលស្គាល់ថា «គ្មានជំងឺគ្រុនចាញ់ទៀតឡើយ»

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានប្រកាសទទួលស្គាល់ថា ចិនគឺជាប្រទេសមួយដែលលែងមានជំងឺគ្រុនចាញ់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺ ដែលបង្កឡើងដោយមូសដែកគោលមួយនេះ អស់រយៈពេលជាង ៧០ឆ្នាំ។

អាន​បន្ត៖ ក្រោយការប្រឹងប្រែងអស់ជាង៧០ឆ្នាំ ចិនត្រូវបាន WHO ទទួលស្គាល់ថា...

ថៃមានអ្នកស្លាប់៥៣នាក់ ដោយសារកូវីដ-១៩ និងឆ្លង៤,៧៨៦នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ នៅថ្ងៃពុធនេះ ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤,៧៨៦នាក់ និងស្លាប់៥៣នាក់ បន្ថែមទៀត។

អាន​បន្ត៖ ថៃមានអ្នកស្លាប់៥៣នាក់ ដោយសារកូវីដ-១៩ និងឆ្លង៤,៧៨៦នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

ប្រជាជនសិង្ហបុរីដណ្ដើមគ្នាចាក់វ៉ាក់សាំងចិន និងគ្មាននរណាសួររកវ៉ាក់សាំងអាមេរិកឡើយ

(បរទេស)៖ យោងតាមព័ត៌មានបរទេសបានចុះផ្សាយថា បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនសម្រាប់ប្រើប្រាស់ជាបន្ទាន់ ប្រទេសសិង្ហបុរីបានចាត់វិធានការភ្លាមៗ ដោយកំណត់យកនិងអនុញ្ញាតឲ្យស្ថាប័នវេជ្ជសាស្រ្តឯកជនចំនួន ២៤ ក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងស៊ីណូវ៉ាក់។

អាន​បន្ត៖ ប្រជាជនសិង្ហបុរីដណ្ដើមគ្នាចាក់វ៉ាក់សាំងចិន និងគ្មាននរណាសួររកវ៉ាក់សាំងអាមេរិកឡើយ

ទីបំផុតសមាជិកសភាអាមេរិកភាគច្រើន បោះឆ្នោតគាំទ្រឲ្យដករូបសំណាក មួយចំនួនធំ ចេញពីវិមានកាពីតូល

 (វ៉ាស៉ីនតោន)៖ សភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តច្បាប់មួយដែលនឹងតម្រូវដកចោលនូវ រូបសំណាកបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្រ្ត នៅវិមានសភាអាមេរិក (US Capitol) ដែលការពាររបបទាសភាព រួមទាំងអ្នកដែលធ្លាប់បម្រើការ នៅក្រោមអតីតរដ្ឋបាលមុនៗផងដែរ។

អាន​បន្ត៖ ទីបំផុតសមាជិកសភាអាមេរិកភាគច្រើន បោះឆ្នោតគាំទ្រឲ្យដករូបសំណាក មួយចំនួនធំ...

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងកំពូលៗជាច្រើននាក់ ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់កូវីដ-១៩

 (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបណ្ដេញមន្ត្រីកំពូលៗជាច្រើននាក់ចេញពីតំណែង បន្ទាប់ពីមានឧប្បដិហេតុធ្ងន់ធ្ងរមួយនៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងកំពូលៗជាច្រើននាក់...

វេណេស៊ុយអេឡាចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដោយប្រើវ៉ាក់សាំងគុយបា Abdala «ប្រភេទចាក់៣ដូស»

 (ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡានៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីការ៉ាកាស់ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ អាប់ដាឡា (Abdala) អភិវឌ្ឍឡើងដោយប្រទេសគុយបា។

អាន​បន្ត៖ វេណេស៊ុយអេឡាចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ...

ករណីបាក់អគារនៅរដ្ឋផ្ល័ររីដា៖ មនុស្សស្លាប់កើនដល់១១នាក់, ក្រុមសង្គ្រោះបន្តជីកកកាយ រកអ្នកបាត់ខ្លួនជាង១៥០នាក់ទៀត

 (ផ្ល័ររីដា)៖ អាជ្ញាធរបានគូសបញ្ជាក់ឱ្យដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១១នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនឡើងដល់ជាង ១៥០នាក់។

អាន​បន្ត៖ ករណីបាក់អគារនៅរដ្ឋផ្ល័ររីដា៖ មនុស្សស្លាប់កើនដល់១១នាក់,...

រុស្ស៉ីធ្វើតេស្តប្រព័ន្ធការពារដែនអាកាសនៅតំបន់គ្រីមៀ ចំពេលដែលអាមេរិកនិងអ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ

 (ម៉ូស្គូ)៖ រុស្ស៉ីបានធ្វើតេស្តសមត្ថភាពប្រុងជើងការ នៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន នៅតំបន់គ្រីមៀ ស្របពេលដែលអ៊ុយក្រែន និងប្រទេសជាសមាជិកអង្គការ NATO បាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រខ្មៅ។

អាន​បន្ត៖ រុស្ស៉ីធ្វើតេស្តប្រព័ន្ធការពារដែនអាកាសនៅតំបន់គ្រីមៀ...

ថៃមានអ្នកស្លាប់ ៣៦នាក់ ដោយសារកូវីដ-១៩ និងឆ្លងជាង៤,៦០០នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៦៦២ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៨ករណីប៉ុណ្ណោះ ជាករណីនាំចូល។

អាន​បន្ត៖ ថៃមានអ្នកស្លាប់ ៣៦នាក់ ដោយសារកូវីដ-១៩ និងឆ្លងជាង៤,៦០០នាក់...