បណ្តាញសង្គម

កំណត់ត្រាថ្មី! ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,៥៧៥នាក់ និងមានអ្នកស្លាប់១១៤នាក់

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៥៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ កំណត់ត្រាថ្មី! ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,៥៧៥នាក់ និងមានអ្នកស្លាប់១១៤នាក់

ប្រទេសអូស្រ្តាលី អនុម័តវ៉ាក់សាំង COVID-19 Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ

 រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ បាននិយាយនៅថ្ងៃសុក្រនេះថា និយ៍តករឪសថរបស់អូស្រ្តាលី បានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបម្លែង Deltaនៅក្នុងរដ្ឋចំនួន ៣ ។

អាន​បន្ត៖ ប្រទេសអូស្រ្តាលី អនុម័តវ៉ាក់សាំង COVID-19 Pfizer-BioNTech...

Biden គ្រោងកោះហៅមេដឹកនាំវិស័យឯកជនសម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខតាមអ៊ីនធឺណិត នៅខែសីហា

 អ្នកនាំពាក្យសេតវិមាន បានអោយដឹងកាលពីថ្ងៃពុធថា ប្រធានាធិបតីលោក Joe Biden និងមន្ត្រីជាន់ខ្ពស់អាមេរិក នឹងជួបមេដឹកនាំវិស័យឯកជន នៅថ្ងៃទី ២៥ ខែសីហាខាងមុខ ដើម្បីពិភាក្សាពីវិធី ដើម្បីពង្រឹងសន្តិសុខតាមអ៊ីនធឺណិត ដោយបញ្ជាក់ពីតម្រូវការសម្រាប់សកម្មភាពសមូហភាព។

អាន​បន្ត៖ Biden...

ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA

ក្រសួងការបរទេសវៀតណាម បានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសខ្លួន កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA ក្នុងស្រុក ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចំពេលដែលការផ្ទុះឡើងដ៏អាក្រក់បំផុតនៃវីរុសនេះ។

អាន​បន្ត៖ ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១៧៥លាន ៣៥នាក់!

  (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩២, ៨៣៩,០០៥នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៤ម៉ឺននាក់...

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត និងអ្នកជំងឺ ៨៧នាក់ស្លាប់នៅក្នុង១ថ្ងៃ (Video inside)

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៦៥៥ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ៨៧នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត និងអ្នកជំងឺ ៨៧នាក់ស្លាប់នៅក្នុង១ថ្ងៃ...

ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO ដំណាក់កាលទី២ (Video inside)

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសុខាភិបាលរបស់ចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការតក់ស្លុតចំពោះផែនការ ស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO)។

អាន​បន្ត៖ ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO...

ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក, មនុស្សស្លាប់កើនដល់ ៣៣នាក់

 (ចឹងចូវ)៖ គំនររថយន្តនៅតាមដងផ្លូវ ក្នុងទីក្រុងចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលទើបរងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លានោះ គឺជាទិដ្ឋភាពមួយកំពុងបង្កឲ្យប្រជាជនតក់ស្លុក ខណៈមនុស្សស្លាប់បានកើនឡើងដល់ ៣៣នាក់។

អាន​បន្ត៖ ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក,...

ប្រទេសឥណ្ឌា មានករណីស្លាប់មនុស្សដំបូង ដោយសារជំងឺផ្តាសាយបក្សី

 ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារវីរុសគ្រុនផ្តាសាយបក្សី H5N1 ដែលជាការស្លាប់ដំបូងគេនៅក្នុងប្រទេសនេះ ហើយបង្ហាញពីហានិភ័យថ្មី ដែល អាចកើតមានសម្រាប់ប្រទេស មានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោកមួយនេះ ដែលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងកូរ៉ូណា។

អាន​បន្ត៖ ប្រទេសឥណ្ឌា មានករណីស្លាប់មនុស្សដំបូង ដោយសារជំងឺផ្តាសាយបក្សី

តៃវ៉ាន់ បញ្ជាទិញបន្ថែមវ៉ាក់សាំង Moderna ចំនួន ៣៦ លានដូសបន្ថែមទៀត

 រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសខ្លួន បានបញ្ជាទិញវ៉ាក់សាំង COVID-19 Moderna ចំនួន ៣៦លានដូស បន្ថែមទៀត ដោយខ្លួន គ្រោងនឹងបិទការចែកចាយនៅប៉ុន្មានខែខាងមុខ។

អាន​បន្ត៖ តៃវ៉ាន់ បញ្ជាទិញបន្ថែមវ៉ាក់សាំង Moderna ចំនួន ៣៦ លានដូសបន្ថែមទៀត

កសិករឥណ្ឌាដែលខឹងសម្បារ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់កសិកម្ម ក្បែររដ្ឋសភា

កសិករឥណ្ឌា ដែលតវ៉ានឹងច្បាប់កសិកម្មថ្មីចំនួន ៣ ដែលពួកគេនិយាយថា មានការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ នឹងចាប់ផ្តើមអង្គុយនៅជិតរដ្ឋសភា នៅកណ្តាលរដ្ឋធានីញូវដេលី ក្នុងការជំរុញជាថ្មី ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលុបចោលច្បាប់ទាំងនោះ។

អាន​បន្ត៖ កសិករឥណ្ឌាដែលខឹងសម្បារ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់កសិកម្ម ក្បែររដ្ឋសភា

ចិនរកឃើញបុគ្គលិកអាកាសយានដ្ឋានទីក្រុង Nanjing ឆ្លងជំងឺកូវីដ-១៩ កើនដល់១៧នាក់, ជើងហោះហើរជាច្រើនត្រូវផ្អាក

 (ណាជីង)៖ គិតត្រឹមរសៀលថ្ងៃពុធនេះ បុគ្គលិកអាកាសយានដ្ឋាននៅក្នុងទីក្រុង ណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនចំនួន ១៧នាក់ហើយដែលបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ដែលបណ្តាលឱ្យមានការលុបចោល និងពន្យារពេលជើងហោះហើរដ៏ច្រើន។

អាន​បន្ត៖ ចិនរកឃើញបុគ្គលិកអាកាសយានដ្ឋានទីក្រុង Nanjing ឆ្លងជំងឺកូវីដ-១៩ កើនដល់១៧នាក់,...

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទើបបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើង

 (តូក្យូ)៖ សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ទើបតែបានបង្ហាញកិច្ចសម្របសម្រួលរួមគ្នាមួយ ទៅលើគោលនយោបាយចំពោះប្រទេសកូរ៉េខាងជើង ដែលជាការច្រានចោលផងដែរ ចំពោះព័ត៌មានមិនពិតមួយចំនួន អំពីបញ្ហាលើផ្នែកទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធធំៗទាំងពីរ របស់អាមេរិកប្រចាំទ្វីបអាស៊ីនេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែលទើបបញ្ចប់កិច្ចប្រជុំត្រីភាគី ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។

លោកស្រី Wendy Sherman បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធនេះ ជាការបញ្ជូនសារយ៉ាងច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើងថា ពួកយើងកំពុងប្រកៀកស្មាគ្នា ដើម្បីអនុវត្តគោលនយោបាយនេះ...»។

គួរបញ្ជាក់ថា ភាគីទាំងបីខាងលើនេះ បានបង្ហាញការប្តេជ្ញាបន្តធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង បើទោះបីជាភាពមិនច្បាស់លាស់កំពុងបន្ត ជាពិសេសគឺគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ដែលគ្រប់គ្នាពិបាកព្យាករណ៍ទុកមុនក្តី។

កិច្ចប្រជុំត្រីភាគីនេះ ក៏ជាការលុបបំបាត់ផងដែរ ចំពោះពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងបញ្ហានៃទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ក្រោយពីលោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចចិត្តមិនទៅចូលរួម ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោមហេតុផលមួយចំនួន៕

ដកស្រង់ពី៖ Fresh News

ទីក្រុងតូក្យូ ចាប់ផ្តើមការប្រកួត ចំពេលមានការភ័យខ្លាច COVID-19

 ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលដោយជំង៊ឹរាតត្បាតនោះ បានចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយអ្នកលេងបាល់បោះនារីជប៉ុន Yukiko Ueno ចាប់ផ្តើមការប្រកួតប្រជែង នៅក្នុងអ្វីដែលប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ត្រូវការជា “ការអបអរនៃសេចក្តីសង្ឃឹម” ។

អាន​បន្ត៖ ទីក្រុងតូក្យូ ចាប់ផ្តើមការប្រកួត ចំពេលមានការភ័យខ្លាច COVID-19

២ ភាគ ៣ នៃចំនួនប្រជាជនឥណ្ឌា មានអង្គបដិប្រាណ COVID-19

យោងតាមទិន្នន័យ ពីការស្ទាបស្ទង់មួយ លើមនុស្ស 29,000 ពាសពេញប្រទេស ដែលធ្វើឡើងកាលពីខែមិថុនា និងកក្កដា និងបានចេញផ្សាយកាលពីថ្ងៃអង្គារ-ម្សិលមិញ បានឱ្យដឹងថា ប្រជាជនឥណ្ឌាចំនួន ២ ភាគ ៣ មានអង្គបដិប្រាណប្រឆាំងនឹងវីរុសកូរ៉ូណា។

អាន​បន្ត៖ ២ ភាគ ៣ នៃចំនួនប្រជាជនឥណ្ឌា មានអង្គបដិប្រាណ COVID-19

កងទ័ពចិន ព្រមានទំនប់ ដែលរងគ្រោះដោយព្យុះ អាចនឹងដួលរលំ

 កងទ័ពចិន បានព្រមានថា ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស "អាចនឹងដួលរលំនៅពេលណាក៏បាន" បន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងព្យុះភ្លៀង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំង។

អាន​បន្ត៖ កងទ័ពចិន ព្រមានទំនប់ ដែលរងគ្រោះដោយព្យុះ អាចនឹងដួលរលំ

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាពី “ការកសាងទំនុកចិត្ត”

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមទូរសព្ទកាលពីថ្ងៃចន្ទ ហើយអ្នកទាំងពីរ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវបង្កើតជំហានកសាងជំនឿទុកចិត្តគ្នា។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាពី...

លោក Moon របស់កូរ៉េខាងត្បូង ទម្លាក់ផែនការទៅទស្សនាប្រទេសជប៉ុន ចំពេលមានភាពច្របូកច្របល់ជុំវិញសំដីដៀមដាមផ្លូវភេទ

 ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានអោយដឹងកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នឹងមិនធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ដែលនឹងមកដល់នោះទេ ដោយលុបចោលផែនការ ដែលនឹងអាចជាកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយនាយករដ្ឋមន្រ្តី Yoshihide Suga ។

អាន​បន្ត៖ លោក Moon របស់កូរ៉េខាងត្បូង ទម្លាក់ផែនការទៅទស្សនាប្រទេសជប៉ុន...

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន

 រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរី វៀតណាម និងហ្វីលីពីន ចាប់ពីចុងសប្តាហ៍នេះទៅ នេះបើតាមលេខាសារពត៌មានប្រចាំមន្ទីរប៉ង់តាហ្គោន លោក John Kirby បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ ដោយសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក Biden គ្រោងនឹងចាកចេញនៅថ្ងៃសុក្រ លោក Austin នឹងឈប់នៅ Alaska មុនពេលធ្វើដំណើរទៅកាន់តំបន់។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក...

ក្រុមអ្នកតវ៉ា បានវាយប្រហារស្ថានីយទូរទស្សន៍ប្រទេស Cyprus លើវិធានការណ៍ និងវ៉ាក់សាំង COVID-19

 ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារវីរុស និងវ៉ាក់សាំងកូរ៉ូណា បានវាយប្រហារស្ថានីយ៍ទូរទស្សន៍ មួយកន្លែង និងបានដុតរថយន្តជាច្រើនគ្រឿង នៅខាងក្រៅអាគារក្នុងរដ្ឋធានី Nicosia នៃប្រទេស Cypriot កាលពីល្ងាចថ្ងៃអាទិត្យ ។

អាន​បន្ត៖ ក្រុមអ្នកតវ៉ា បានវាយប្រហារស្ថានីយទូរទស្សន៍ប្រទេស Cyprus លើវិធានការណ៍...

បំណាក់ដី និងរលំជញ្ជាំងក្នុងរដូវភ្លៀងមូសុង នៅទីក្រុង Mumbai

យ៉ាងហោចណាស់មានមនុស្សចំនួន ២៣ នាក់ បានស្លាប់ បន្ទាប់ពីផ្ទះជាច្រើន ត្រូវបានកំទេច ដោយរលំជញ្ជាំងបាក់សង្កត់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា Mumbai កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ បំណាក់ដី និងរលំជញ្ជាំងក្នុងរដូវភ្លៀងមូសុង នៅទីក្រុង Mumbai