បណ្តាញសង្គម

សហរដ្ឋអាមេរិក​ចោទរុស្ស៊ីចំៗ​តែម្តងថា ជាអ្នកបំពុល​​អតីតមន្ត្រីចារកម្ម​​នៅអង់គ្លេស!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីជឿជាក់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយ ការបំពុលសម្លាប់  អតីតមន្ត្រីទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស ហើយដែលនេះ ប្រៀបបានទៅនឹងការដុតបញ្ឆេះកំហឹង  របស់បណ្ដាប្រទេសលោកខាង លិចប្រឆាំងនឹងទីក្រុងម៉ូស្គូ។

អាន​បន្ត៖ សហរដ្ឋអាមេរិក​ចោទរុស្ស៊ីចំៗ​តែម្តងថា...

ប្រវត្តិសាស្ត្រថ្មីនៅអាល្លឺម៉ង់! លោកស្រី Merkel នៅទីបំផុត​អាចបន្ត​កាន់អំណាច​នាអាណត្តិទី ៤ ក្រោយ​​ទទួលបាន​សំឡេងគ្រប់​គ្រាន់ក្នុង​សភា!

  (ប៊ែរឡាំង)៖ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ទីបំផុតត្រូវបានសភាបោះឆ្នោត ជ្រើសរើសជាផ្លូវការ ឲ្យបន្តធ្វើជាអធិការបតីអាល្លឺម៉ង់ជាថ្មីម្តងទៀត  ដោយនេះគឺជាអាណត្តិទីបួនហើយ របស់លោកស្រី ក្នុងការដឹកនាំមហាអំណាច សេដ្ឋកិច្ចធំជាងគេបំផុត ប្រចាំនៅទ្វីបអឺរ៉ុបមួយនេះ។

អាន​បន្ត៖ ប្រវត្តិសាស្ត្រថ្មីនៅអាល្លឺម៉ង់! លោកស្រី Merkel...

សហរដ្ឋអាមេរិក៖ យន្តហោះ​ចម្បាំង F-18 ធ្លាក់ចូល​ក្នុងបឹង បណ្តាល​ឲ្យពីឡុត ០២​នាក់​ស្លាប់ ​ដោយសារ​រងរបួស​ធ្ងន់ធ្ងរ!

  (វ៉ាស៊ីនតោន)៖ យន្តហោះចម្បាំងធុន F-18 មួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក  បានធ្លាក់ទៅក្នុងផ្ទៃទឹកបឹងមួយកន្លែង ក្បែរមូលដ្ឋានយោធានៃទីក្រុង ឃី វែសត៍ (Key West) រដ្ឋផ្លូវរីដា  ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលជាលទ្ធផល  អាកាសយានិកទាំងពីរនាក់ នៅលើយន្តហោះ បានបាត់បង់ជីវិត។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ យន្តហោះ​ចម្បាំង F-18 ធ្លាក់ចូល​ក្នុងបឹង បណ្តាល​ឲ្យពីឡុត...

បែកធ្លាយ​មូលហេតុ​​ធំមួយ «ដែលបានជម្រុញឲ្យ ដូណាល់ ត្រាំ បណ្តេញ​រដ្ឋមន្ត្រី​ការបរទេស រិច ធីល្លឺសុន ចេញពី​តំណែង» ដោយមិនស្ទាក់ស្ទើរ!

  (វ៉ាស៊ីនតោន)៖ ការខ្វែងគំនិតគ្នាថា តើត្រូវធ្វើដោះស្រាយយ៉ាងដូចម្ដេច ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង  គឺជាមូលហេតុ ដ៏សំខាន់មួយជំរុញឱ្យលោក ដូណាល់ ត្រាំ បណ្ដេញលោក រិច ធីល្លឺសុន  ចេញពីតំណែង ជារដ្ឋមន្ត្រីការបរទេស។

អាន​បន្ត៖ បែកធ្លាយ​មូលហេតុ​​ធំមួយ «ដែលបានជម្រុញឲ្យ ដូណាល់ ត្រាំ...

មេដឹកនាំតួកគី​អះអាងថា «នឹងវាយក្រសោប​យក​ទីក្រុង Afrin, ស៊ីរី ឲ្យបាន​នៅយប់ថ្ងៃពុធនេះ»

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានអះអាងថា កងទ័ពដ៏អង់អាចរបស់តួកគី  នឹងវាយក្រសោបយកទីក្រុង Afrin របស់ប្រទេសស៊ីរី ឲ្យបានទាំងស្រុងតែម្តង នៅយប់ថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងអង់ការ៉ា)។

អាន​បន្ត៖ មេដឹកនាំតួកគី​អះអាងថា «នឹងវាយក្រសោប​យក​ទីក្រុង Afrin, ស៊ីរី...

នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ក្រោយអតីតចារកិច្ចរុស្ស៊ីម្នាក់ត្រូវគេបំពុល

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅថ្ងៃពុធនេះ បានប្រកាសថា  រដ្ឋាភិបាលអង់គ្លេស នឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ចេញពីប្រទេស  បន្ទាប់ពីអតីតចារកិច្ចរុស្ស៊ីម្នាក់ ត្រូវបានគេបំពុលសម្លាប់ នៅលើទឹកដីអង់គ្លេស។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់...

ប្រជាជនកូរ៉េខាងត្បូង មិនជឿថាលោកគីម ជុងអ៊ុន មានចិត្តស្មោះលុបបំបាត់អាវុធនុយក្លេអ៊ែរ

 (សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូង  បានសម្ដែងការស្វាគមន៍ ចំពោះកូរ៉េខាងជើង ដែលបានបង្ហាញពីបំណង ចង់ជួបចរចាជាមួយ កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក។

អាន​បន្ត៖ ប្រជាជនកូរ៉េខាងត្បូង មិនជឿថាលោកគីម ជុងអ៊ុន...

រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ដើរប្រាប់​បណ្តា​ប្រទេស​អាហ្វ្រិក​ ឲ្យប្រយ័ត្ននយោបាយ​​ចិន ហើយ​រឿងនេះកំពុងបង្កកំហឹងជាខ្លាំង ដល់​ទីក្រុង​ប៉េកាំង!

  (អាហ្វ្រិក)៖ ការលើកឡើងនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន  ពាក់ព័ន្ធនឹងតួនាទីរបស់ចិន នៅក្នុងតំបន់អាហ្វ្រិក គឺជារឿងមិនពិត ហើយវាជាការបង្ខូចកេរ្តិ៍ឈ្មោះចិន  ដែលជារឿងមួយដ៏អាម៉ាសបំផុត។

អាន​បន្ត៖ រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ដើរប្រាប់​បណ្តា​ប្រទេស​អាហ្វ្រិក​...

ប្រទេសតួកគី «ជិតបានប្រព័ន្ធមីស៊ីល S-400 យកមកប្រើហើយ» ក្រោយរុស្ស៊ីសន្យាបង្កើនល្បឿន...

  (ម៉ូស្គូ)៖ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ កូហ្ស៊ីន (Vladimir Kozhin) បាននិយាយថា  រុស្ស៊ីនឹងបង្កើនល្បឿន ក្នុងការប្រគល់ប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ឱ្យទៅតួកគី។

អាន​បន្ត៖ ប្រទេសតួកគី «ជិតបានប្រព័ន្ធមីស៊ីល S-400 យកមកប្រើហើយ»...

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis សុខៗ​ស្រាប់តែ​លេចមុខ​​នៅ​អាហ្វហ្គានីស្ថាន ដែលជាទស្សនកិច្ច​សម្ងាត់!

(កាប៊ុល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នៅថ្ងៃអង្គារនេះ  បានបំពេញដំណើរទស្សនកិច្ចស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន មកកាន់រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

អាន​បន្ត៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis...

រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់...»

(សេអ៊ូល)៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងមានភាពវិជ្ជមានទៅមុខ  កម្រិតប្រជាប្រិយភាព  របស់ប្រធានាធីបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះទៅវិញ កាលពីសប្តាហ៍មុន គឺដោយសារតែ បញ្ហាចម្រូសចម្រាស កាន់តែខ្លាំងឡើង ជុំវិញរឿងអាស្រូវផ្លូវភេទ នៃមន្រ្តីមួយចំនួន នៅក្នុងគណបក្ស កាន់អំណាចរបស់លោក។

អាន​បន្ត៖ រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន...

លោក ដូណាល់ ត្រាំ «កោតសរសើរសមិទ្ធផល​នានា ដែលខ្លួនលោកសម្រេចបាន ក្នុងការដឹកនាំតែ ០១ឆ្នាំ» និងត្រៀមពាក្យស្លោកថ្មី សម្រាប់ឆ្នាំ២០២០!

  (វ៉ាស៊ីនតោន)៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពាក្យស្លោកសម្រាប់ការឈរឈ្មោះ ជា បេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិទីពីររបស់លោក គឺ «Keep America Great (បន្តរក្សាអាមេរិកឲ្យនៅអស្ចារ្យដដែល)» ដោយឈរលើពាក្យស្លោក  នៃយុទ្ធការបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០១៦ «Make America Great Again (ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យម្តងទៀត)»  ហើយលោកក៏បាន កោតសរសើរស្នាដៃដឹកនាំ ប្រទេសរបស់លោក ក្នុងរយៈពេលជាង ០១ឆ្នាំនេះផងដែរ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ «កោតសរសើរសមិទ្ធផល​នានា ដែលខ្លួនលោកសម្រេចបាន ក្នុងការដឹកនាំតែ...

កងទ័ពតួកគី និងក្រុមឧទ្ទាមស៊ីរី ពួតដៃគ្នា​ប្រយុទ្ធ និងទន្ទ្រាន​ដល់តំបន់ជាយ​ទីក្រុង Afrin ហើយ!

 (ដាម៉ាស)៖ កងទ័ពតួកគីព្រមទាំងក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានទៅដល់ជាយក្រុង Afrin ដែលគ្រប់គ្រងដោយក្រុមអ្នកឃើដ YPG ហើយ បន្ទាប់ពីបានបើកប្រតិបត្តិការយោធា យ៉ាងក្តៅគគុក  អស់រយៈពេលប៉ុន្មានសប្តាហ៍មក ប្រឆាំងនឹងក្រុម YPG នៅតំបន់ភាគនិរតីនៃប្រទេសស៊ីរី។

អាន​បន្ត៖ កងទ័ពតួកគី និងក្រុមឧទ្ទាមស៊ីរី ពួតដៃគ្នា​ប្រយុទ្ធ...

ប្រជាពលរដ្ឋ​គុយបា​នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសតាំង​​ប្រមុខដឹកនាំ​​ប្រទេសថ្មី ដែលអាច​មិនមែនជា​ត្រកូល Castro!

(ឡាហាវ៉ាន់)៖ ប្រជាជនគុយបារាប់លាននាក់ នាថ្ងៃអាទិត្យសប្តាហ៍នេះ បាននាំគ្នាទៅចូលរួមការបោះឆ្នោត  ដើម្បីជ្រើសរើសតំណាងរាស្រ្តជាង ៦០០រូប សម្រាប់នីតិកាលថ្មីនៃសភាជាតិរបស់ខ្លួន  ដែលមានតួនាទី ជ្រើសរើសមេដឹកនាំថ្មី សម្រាប់ប្រជាជាតិនៃតំបន់ការីបៀន (អាមេរិកកណ្តាល)មួយនេះ។

អាន​បន្ត៖ ប្រជាពលរដ្ឋ​គុយបា​នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសតាំង​​ប្រមុខដឹកនាំ​​ប្រទេសថ្មី...

យោធាលីប៊ី អំពាវនាវ​ឲ្យជនជាតិអាហ្វ្រិក​ទាំងអស់ ចាកចេញពី​ភាគខាងកើតជាបន្ទាន់ ខណៈការ​បង្ក្រាបទ្រង់​ទ្រាយធំនឹង​ផ្ទុះឡើង...

 (ទី្រប៉ូលី)៖ កងកម្លាំងយោធាភាគខាងកើតលីប៊ី បានកំណត់ថ្ងៃទី១៧ ខែមីនា ជាថ្ងៃសម្រាប់ជនទាំងឡាយ  ដែលមកពីបណ្តាប្រទេសអាហ្រ្វិកជិតខាង ចាកចេញឲ្យអស់ពីតំបន់ភាគខាងកើតត្បូង នៃប្រទេសលីប៊ីជាបន្ទាន់  ដើម្បីបើកឲ្យមានការបង្រ្កាបអំពើហិង្សា ដែលកំពុងតែពុះកញ្រ្ជោលខ្លាំង នៅទីនោះ។

អាន​បន្ត៖ យោធាលីប៊ី អំពាវនាវ​ឲ្យជនជាតិអាហ្វ្រិក​ទាំងអស់ ចាកចេញពី​ភាគខាងកើតជាបន្ទាន់...

ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម» ចំពោះមុខ​ការព្រមាន​វាយបក ពីបណ្តា​ប្រទេសធំៗ​ក្នុងសកលលោក!

  (វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាច ប្រតិបត្តិរបស់លោក  ដោយចុះហត្ថលេខ លើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប  និង អាលុយមីញ៉ូម  មកកាន់សហរដ្ឋអាមេរិក។

អាន​បន្ត៖ ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម»...

ដូណាល់ ត្រាំ៖ ទោះបីយើង​ព្រម​ទទួលយក​ការ​អញ្ជើញពី លោក គីម ជុងអ៊ុន តែទណ្ឌកម្ម​នៅតែត្រូវអនុវត្តន៍ រហូតដល់​មានកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ! ​

(វ៉ាស៊ីនតោន)៖ បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយាថា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ។

អាន​បន្ត៖ ដូណាល់ ត្រាំ៖ ទោះបីយើង​ព្រម​ទទួលយក​ការ​អញ្ជើញពី លោក គីម ជុងអ៊ុន...

ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង ពន្ធ​នាំចូល​ដែក-​អាលុយមីញ៉ូម! ​

(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីល បានដាក់ពាក្យតវ៉ាទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសម្ដែងការប្រឆាំងជំទាស់ ទៅនឹងគំរោងតម្លើងថ្លៃពន្ធ នាំចូលផលិតផលដែក និង អាលុយមីញ៉ូម  ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្នើឱ្យសេតវិមាន ពិចារណាឡើងវិញ ចំពោះជំហរ ដែលកំពុងបង្កភាពចម្រូងសម្រាសបំផុតនេះ។

អាន​បន្ត៖ ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង...

អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក» ដែលបាន​លិចក្នុង​សម័យ​សង្គ្រាម​ជាមួយ​ជប៉ុន...

(ស៊ីដនី)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំ មួយគ្រឿងរបស់អាមេរិក ដែលត្រូវបានគេបាញ់ពន្លិច  ក្នុងអំឡុងសមរភូមិ លើផ្ទៃសមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញ នៅក្រោមបាតសមុទ្រ ចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្រា្តលី នាថ្ងៃអង្គារនេះ។

អាន​បន្ត៖ អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក»...

ទីបំផុត​បេសកជន​ជាន់ខ្ពស់តំណាង លោក មូន ជែអ៊ីន ធ្វើដំណើរ​ដល់​ទីក្រុង​ព្យុងយ៉ាង​​ហើយ!

(សេអ៊ូល)៖ បេសកជនពិសេសជាប្រវត្តិសាស្ត្រ តំណាងឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន  ទីបំផុតបានធ្វើដំណើរទៅដល់កូរ៉េខាងជើងហើយ នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល) តបតាមការអញ្ជើញពីសំណាក់ លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់ផុតលេខ នៃប្រទេសកុម្មុយនិស្តមួយនេះ។

អាន​បន្ត៖ ទីបំផុត​បេសកជន​ជាន់ខ្ពស់តំណាង លោក មូន ជែអ៊ីន...

គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី កើន​ដល់​ជិត ៧០០នាក់!

(ស៊ីរី)៖ ជនស៊ីវិលក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត  នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត  ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេលតែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។

អាន​បន្ត៖ គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី...