បណ្តាញសង្គម

ធ្លាក់យន្តហោះ នៅអាហ្វ្រិកខាងត្បូង រងរបួសមនុស្ស១៩នាក់

(អាហ្វ្រិកខាងត្បូង)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានទទួលរងរបួស នៅពេលដែល យន្តហោះមួយគ្រឿង បានធ្លាក់ នៅថ្ងៃអង្គារនេះ នាតំបន់វាលស្មៅមួយ នៃរដ្ឋធានី Pretoria ប្រទេសអាហ្វ្រិកខាងត្បូង, នេះបើយោងតាមសារព័ត៌មាន AFP  នាយប់ថ្ងៃទី១០ ខែកក្កដានេះ។

អាន​បន្ត៖ ធ្លាក់យន្តហោះ នៅអាហ្វ្រិកខាងត្បូង រងរបួសមនុស្ស១៩នាក់

ចំនួន​ជនជាតិជប៉ុន​ស្លាប់​បន្តកើនឡើង​ដល់ជិត​១៥០នាក់ និងបាត់ខ្លួន​ជិត​៦០នាក់ ដោយសារគ្រោះទឹកជំនន់​ដ៏មហាប្រល័យ!

(តូក្យូ)៖ អាជ្ញាធជប៉ុនបានអះអាង នៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់ យ៉ាងជោគជាំ នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់ ១៤៨នាក់ហើយ រីឯមនុស្សបាត់ខ្លួន  ៥៩នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់។

អាន​បន្ត៖ ចំនួន​ជនជាតិជប៉ុន​ស្លាប់​បន្តកើនឡើង​ដល់ជិត​១៥០នាក់ និងបាត់ខ្លួន​ជិត​៦០នាក់...

ប្រទេស​កាណាដា «ត្រៀមប្រកាសចំណាត់ការ​សងសឹក​អាមេរិក» ឆ្លើយតប​នឹងការដំឡើង​ពន្ធ​ក្នុងពេល​ឆាប់ៗ...

  (កាណាដា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) នឹងប្រកាស ពីការសម្រេចចិត្តចុងក្រោយ  របស់រដ្ឋាភិបាលលោកស្រី ក្នុងពេលឆាប់ៗនេះ ស្ដីពីការចាត់វិធានការសងសឹក នឹងការដំឡើងពន្ ធពីសំណាក់សហរដ្ឋអាមេរិក។

អាន​បន្ត៖ ប្រទេស​កាណាដា «ត្រៀមប្រកាសចំណាត់ការ​សងសឹក​អាមេរិក»...

ផ្ទុះករណីបាញ់​ប្រហារគ្នាយ៉ាងក្តៅ​គគុក ទៅលើទីស្នាក់ការកាសែតមួយ​នៅសហរដ្ឋអាមេរិក «ផ្តាច់ជីវិតមនុស្ស០៥នាក់ និង០៣នាក់រងរបួស»

(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថា មនុស្ស ០៥នាក់ ត្រូវបានសម្លាប់នៅល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។

អាន​បន្ត៖ ផ្ទុះករណីបាញ់​ប្រហារគ្នាយ៉ាងក្តៅ​គគុក ទៅលើទីស្នាក់ការកាសែតមួយ​នៅសហរដ្ឋអាមេរិក...

រដ្ឋមន្ត្រីការពារជាតិអាមេរិក ធានាការពារសន្តិសុខកូរ៉េខាងត្បូង ជាមួយការរក្សាវត្តមានកងទ័ពអាមេរិក

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis នៅថ្ងៃព្រហស្បតិ៍នេះ បានធានាថាទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សា ដដែលនូវ ការប្ដេជ្ញាចិត្ត ការពារសន្ដិសុខកូរ៉េខាងត្បូង យ៉ាងពេញទំហឹង ក្នុងនោះរួមមានទាំងការ រក្សាវត្តមានកងទ័ពអាមេរិក ក្នុងពេល បច្ចប្បន្ន បើទោះជាមន្ត្រីទូត នៃប្រទេសទាំងពីរ កំពុងស្វែងរកកិច្ចព្រមព្រៀង លុបបំបាត់អាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងក៏ដោយ ។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធានាការពារសន្តិសុខកូរ៉េខាងត្បូង...

កម្រិតទឹកឡើងខ្ពស់នាំឱ្យពិបាករកមនុស្សទាំង១៣នាក់ ក្នុងរូងភ្នំ ខណៈនាយករដ្ឋមន្ត្រីថៃនឹងចុះទៅកន្លែងកើតហេតុ!

(បាងកក)៖ អាជ្ញាធរថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃកម្រិតទឹក បានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង រកក្មេង ជំទង់១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និង គ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលបានបាត់ ខ្លួន យ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ ក្នុងរូបភ្នំមួយស្ថិតនៅភាគជើង នៃប្រទេស។

អាន​បន្ត៖ កម្រិតទឹកឡើងខ្ពស់នាំឱ្យពិបាករកមនុស្សទាំង១៣នាក់ ក្នុងរូងភ្នំ...

ប្រទេសធំៗចំនួន០៩​នៃ​សហភាព​អឺរ៉ុប «ត្រៀម​ចុះហត្ថលេខា​បង្កើត កងកម្លាំង​អន្តរាគមន៍​យោធាអឺរ៉ុប» ដែល​មាន​គោលដៅ​សំខាន់ៗ​ជាច្រើន...

  (ប៉ារីស)៖ សមាជិកចំនួន០៩ នៃសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទសប្តាហ៍នេះ នឹងធ្វើការសម្រេចជាផ្លូវការ នូវគម្រោង «បង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប» ដោយមានចក្រភពអង់គ្លេស ជាអ្នកគាំទ្រចំណាត់ការនេះ បានអះអាងថា  ជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធា ឲ្យនៅតែរឹងមាំជាមួយ EU នៅក្រោយ Brexit (ការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប)។

អាន​បន្ត៖ ប្រទេសធំៗចំនួន០៩​នៃ​សហភាព​អឺរ៉ុប «ត្រៀម​ចុះហត្ថលេខា​បង្កើត...

Erdogan ប្រកាសអំពីជ័យជំនះរបស់លោក នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅតួកគី

  (អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ិនហួរ ចេញផ្សាយឲ្យដឹងថា លោក Recep Tayypi Erdogan បានប្រកាសអំពីជ័យជំនះ របស់លោកក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីប្រជាពលរដ្ឋ តួកគីនាថ្ងៃអាទិត្យ ទី២៤ ខែមិថុនា បានទៅចូលរួមបោះឆ្នោត។

អាន​បន្ត៖ Erdogan ប្រកាសអំពីជ័យជំនះរបស់លោក នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅតួកគី

កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ-បង្រ្កាបបទល្មើស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលេជាតិ និងលោក KHMHOUNG SENGPHASEUTH អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួត។

អាន​បន្ត៖ កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍...

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នឹងចាក​ចេញពីទឹកដីសិង្ហបុរី​នៅយប់​ថ្ងៃអង្គារ​នេះ!

  (សិង្ហបុរី)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីរបស់លោក នឹងចាកចេញពីប្រទេសសិង្ហបុរី  ត្រឡប់ទៅកាន់ ទីក្រុងព្យុងយ៉ាងវិញ នៅចន្លោះពីម៉ោង ០៩៖០០នាទីយប់ (ម៉ោងនៅសិង្ហបុរី) ឬក៏ពាក់កណ្ដាលយប់នេះ  បន្ទាប់ពីចូលរួម ក្នុងជំនួបកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

អាន​បន្ត៖ លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ...

ម្ចាស់ផ្ទះសិង្ហបុរី «អបអរសាទរជំនួបកំពូលត្រាំ-គីម ដែលបញ្ចប់ទៅភាពជោគជ័យ»

 (សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន  ក្នុងការរៀបចំជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិត ជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែង នូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល  ចំពោះការបញ្ចប់ទៅដោយ ភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។

អាន​បន្ត៖ ម្ចាស់ផ្ទះសិង្ហបុរី «អបអរសាទរជំនួបកំពូលត្រាំ-គីម ដែលបញ្ចប់ទៅភាពជោគជ័យ»

មន្ត្រីកំពូលៗ​អាមេរិក-កូរ៉េខាងជើង ជួបពិភាក្សាគ្នា​ហើយនៅ​សិង្ហបុរី មុនមួយ​ថ្ងៃនៃ​ជំនួប ត្រាំ-គីម ត្រូវធ្វើ​ឡើង...

(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និងអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បី ពិភាក្សាគា្នពាក់ព័ន្ធ នឹងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃអង្គារស្អែកនេះ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

អាន​បន្ត៖ មន្ត្រីកំពូលៗ​អាមេរិក-កូរ៉េខាងជើង ជួបពិភាក្សាគ្នា​ហើយនៅ​សិង្ហបុរី...

លោក គីម ជុងអ៊ុន «អញ្ជើញលោក ដូណាល់ ត្រាំ ទៅទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង» ដើម្បីបើកកិច្ចជំនួបលើក​ទីពីរ...

 (សិង្ហបុរី)៖ សេចក្តីរាយការណ៍ព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា នៅមុនការកិច្ចប្រជុំ ជាប្រវត្តិសាស្រ្ត នៅសិង្ហបុរី ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចជាស្រេចទៅហើយ ដើម្បីឲ្យទៅបំពេញទស្សនកិច្ច នៅឯរដ្ឋធានីព្យុងយ៉ាង  ដើម្បីបើកកិច្ចប្រជុំជាលើកទីពីរ នៅខែកក្កដាខាងមុខនេះតែម្តង។

អាន​បន្ត៖ លោក គីម ជុងអ៊ុន «អញ្ជើញលោក ដូណាល់ ត្រាំ ទៅទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង»...

ប្រធានាធិបតី​​បារាំង​ទប់ចិត្ត​លែង​បាន៖ «បើសិន​លោក ដូណាល់ ត្រាំ មិន​ខ្វាល់​ពីភាព​ឯកា នោះ​​ប្រទេស G7 អាច​​ក្លាយ​​​ជា G6 វិញ ...»

  (ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដំឡើងសសៃកកាន់តែខ្លាំង ដាក់ទីក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា បើសិនជាលោក  ដូណាល់ ត្រាំ មិនខ្វាយខ្វល់ពីភាពឯកោនោះប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មាន សហរដ្ឋអាមេរិកក៏បាន។

អាន​បន្ត៖ ប្រធានាធិបតី​​បារាំង​ទប់ចិត្ត​លែង​បាន៖ «បើសិន​លោក ដូណាល់ ត្រាំ...

ការ​ស៊ើប​អង្កេតរឿង​ពុក​រលួយ នៃអតីត​រដ្ឋាភិបាល​​លោក ណាជីប រ៉ាហ្សាក់ រាលដាល​ដល់​​បុគ្គលពីររូប​សំខាន់ៗ​ថែម​ទៀត​...

(គូឡាឡាំពួ)៖ គណកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា  ខ្លួនកំពុងតាមស្វែងរក បុគ្គលពីររូបឱ្យចូលខ្លួនមកបំភ្លឺ ក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងក្រុមហ៊ុន SRC International ជាអតីតអង្គភាព របស់មូលនិធិរដ្ ឋ 1MDB ហើយក្នុងចំណោម បុគ្គលទំាងពីរនេះ រួមមានឈ្មោះ ឡូវ តែកចូ (Low Taek Joh) ឬគេស្គាល់ថា Joh Low ដែលជាអ្នកជំនាញ ហិរញ្ញវត្ថុជាន់ខ្ពស់ម្នាក់។

អាន​បន្ត៖ ការ​ស៊ើប​អង្កេតរឿង​ពុក​រលួយ នៃអតីត​រដ្ឋាភិបាល​​លោក ណាជីប រ៉ាហ្សាក់...

អង់គ្លេស​តបទៅកាន់​ នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល​វិញថា «នៅតែ​គាំទ្រកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ពេញ​​ទំហឹង» ទោះ​​បីអាមេរិក​ដក​ខ្លួន​ចេញ...

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានប្រាប់នាយករដ្ឋមន្ត្រី អ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងឡុងដ៍ បន្តគំាទ្រយ៉ាងពេញទំហឹង  ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ក៏ដោយ។

អាន​បន្ត៖ អង់គ្លេស​តបទៅកាន់​ នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល​វិញថា...

រដ្ឋមន្ត្រីការ​​បរទេស​​សិង្ហបុរី នឹងទៅបំពេញ​​ទស្សនកិច្ចនៅ​​ប្រទេស​​កូរ៉េខាងជើង!

  (សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) នឹងចាកចេញ ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍ ស្អែកនេះតទៅ។

អាន​បន្ត៖ រដ្ឋមន្ត្រីការ​​បរទេស​​សិង្ហបុរី នឹងទៅបំពេញ​​ទស្សនកិច្ចនៅ​​ប្រទេស​​កូរ៉េខាងជើង!

ធ្លាក់​យន្តហោះ​​ចម្បាំង F-16 នៅកោះ​​តៃវ៉ាន់ ខណៈធ្វើ​សមយុទ្ធ​​យោធា!

 (តៃប៉ិ)៖ យន្តហោះចម្បាំងស៊េរី F-16 របស់កោះតៃវ៉ាន់ ដែលបានទិញ ពីសហរដ្ឋអាមេរិក បានធ្លាក់នៅក្នុងតំបន់ភ្ នំភាគខាងកើត  នៃទីក្រុងតៃប៉ិថ្មី (New Taipei City) នៅថ្ងៃចន្ទនេះតែម្តង ពេលកំពុងធ្វើសមយុទ្ធយោធា។

អាន​បន្ត៖ ធ្លាក់​យន្តហោះ​​ចម្បាំង F-16 នៅកោះ​​តៃវ៉ាន់ ខណៈធ្វើ​សមយុទ្ធ​​យោធា!

ដើម្បី​កុំឲ្យ​កូរ៉េខាងជើងខឹង​ទៀត «កូរ៉េខាងត្បូង​នឹងព្យាយាម​ បិទព័ត៌មាន​​អំពី​ការធ្វើ​សមយុទ្ធ​យោធា» ដែលធ្លាប់​តែលឺ​ក្តុងក្តាំងជាមួយអាមេរិក...

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង មានគម្រោងថា នឹងព្យាយាមមិនឲ្យ មានការផ្សព្វផ្សាយព័ត៌មាន ជុំវិញ ការធ្វើសមយុទ្ធយោធា នាពេលខាងមុខនេះ ជាមួយសហរដ្ឋអាមេរិកឡើយ ទោះបីជាខ្លួននឹងនៅតែបន្ត យុទ្ធនាការធ្វើលំហាត់យោធារួម ប្រចាំឆ្នាំ  តាមកាលកំណត់ យ៉ាងណាក្តី។

អាន​បន្ត៖ ដើម្បី​កុំឲ្យ​កូរ៉េខាងជើងខឹង​ទៀត «កូរ៉េខាងត្បូង​នឹងព្យាយាម​...

ព្យុះស៊ីក្លូន​​វាយប្រហារ​​សូម៉ាលីឡេនដ៍ «ផ្តាច់ជីវិត​​​មនុស្ស​​​៤៩នាក់ និងបាត់​ខ្លួន​​៧០នាក់»

(ម៉ូហ្គាឌីស៊ូ)៖ មនុស្សយ៉ាងហោចណាស់ ៤៩នាក់ស្លាប់ និង ៧០នាក់ផ្សេងទៀត បាត់ខ្លួនបន្ទាប់ពី ព្យុះស៊ីក្លូន សាហ្គារ (Sagar) បានវាយប្រហារ មកលើដែនដី នៃប្រទេសសូម៉ាលីឡេនដ៍ (ភាគខាងជើង ប្រទេសសូម៉ាលី ឬតំបន់ស្វយ័ត្រ នៃប្រទេសសូម៉ាលី  ដែលប្រកាស ឯករាជ្យដោយខ្លួនឯង)។

អាន​បន្ត៖ ព្យុះស៊ីក្លូន​​វាយប្រហារ​​សូម៉ាលីឡេនដ៍ «ផ្តាច់ជីវិត​​​មនុស្ស​​​៤៩នាក់...

មន្ត្រីជាន់​ខ្ពស់​សហព័ន្ធរុស្ស៊ី «មកដល់​ទីក្រុងព្យុងយ៉ាង​ដោយ​សុវត្ថិភាព» ដើម្បីបំពេញ​ទស្សនកិច្ច​០១ថ្ងៃគត់!

  (ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមកដល់ រដ្ឋធានីព្យុងយ៉ាងហើយ នាថ្ងៃព្រហស្បតិ៍នេះ  ដើម្បីបំពេញទស្សនកិច្ច រយៈពេលត្រឹម ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងជើង ក្រោមការអញ្ជើញ ពីសំណាក់សមភាគីលោក រី យ៉ុងហូ (Ri Yong Ho)។

អាន​បន្ត៖ មន្ត្រីជាន់​ខ្ពស់​សហព័ន្ធរុស្ស៊ី «មកដល់​ទីក្រុងព្យុងយ៉ាង​ដោយ​សុវត្ថិភាព»...