បណ្តាញសង្គម

ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ» ទោះបីជាអាមេរិក​ហាក់ចង់បានផ្ទុយ...

  (ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរក្សាសន្ទុះនៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចាគ្នា ស្វែងរកសន្តិភាពសម្រាប់តំបន់ឧបទី្វបកូរ៉េ។

អាន​បន្ត៖ ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ»...

គ្រោះ​រញ្ជួយដី ២.៧រ៉ិចទ័រ កើតឡើង​នៅក្បែរតំបន់​ធ្វើតេស្ត​ នុយក្លេអ៊ែរ​កូរ៉េខាងជើង!

(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ២.៧រ៉ិចទ័រ បានកើតឡើងនៅ ក្បែរតំបន់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង។

អាន​បន្ត៖ គ្រោះ​រញ្ជួយដី ២.៧រ៉ិចទ័រ កើតឡើង​នៅក្បែរតំបន់​ធ្វើតេស្ត​...

ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង គ្មានបំណងជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអំឡុងព្រឹត្តិការណ៍​អូឡាំពិកឡើយ...»

(សេអ៊ូល)៖ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនពុំមានបំណងគ្រោងជួបជាមួយ ក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលនឹងចាប់ផ្តើមបើកនាថ្ងៃសុក្រសប្តាហ៍នេះឡើយ។

អាន​បន្ត៖ ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង...

កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង» ដែល​មាន​សមត្ថភាព កម្ទេច​នាវា​មុជទឹកសត្រូវ...

(ម៉ូស្គូ)៖ អ្នកនាំពាក្យកងនាវាចម្បាំងរុស្ស៊ី លោក អ៊ីហ្គ័រ ឌីហ្គាឡូ (Igor Dygalo) នៅថ្ងៃពុធនេះបាននិយាយថា កងនាវារុស្ស៊ីនឹងទទួលបានឧទ្ធម្ភាគចក្រ ប្រឆាំងនាវាមុជទឹកជំនាន់ថ្មីចំនួន រហូតដល់ទៅ ៥០គ្រឿង នៅឆ្នាំ២០២០។

អាន​បន្ត៖ កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង»...

ទីក្រុងព្យុងយ៉ាង «ថ្កោលទោស​ការដុតរូប​ថត លោក គីម ជុងអ៊ុន និងទង់ជាតិ​កូរ៉េខាងជើង» ដោយក្រុមជ្រុលនិយមកូរ៉េខាងត្បូង...

(ព្យុងយ៉ាង)៖ ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធនេះ បានថ្កោលទោសធ្ងន់ៗ ចំពោះក្រុមអ្នកអភិរក្សនិយមនៅកូរ៉េខាងត្បូង សម្រាប់ការបង្កបាតុកម្មប្រឆាំងនឹងការធ្វើដំណើរទៅដល់ របស់ក្រុមតន្រ្តីកូរ៉េខាងជើងនាម្សិលមិញនេះ  ដើម្បីសម្តែងក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារព្យឿងចាង។

អាន​បន្ត៖ ទីក្រុងព្យុងយ៉ាង «ថ្កោលទោស​ការដុតរូប​ថត លោក គីម ជុងអ៊ុន...

តៃវ៉ាន់រងគ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត៥.៧រ៉ិចទ័រ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារសម្លាប់មនុស្ស៧នាក់

 (តៃប៉ិ)៖ កោះតៃវ៉ាន់ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយទៀត កម្រិត៥.៧រ៉ិចទ័រ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារសម្លាប់មនុស្ស យ៉ាងហោចណាស់៧នាក់ និងជាច្រើននាក់ផ្សេងទៀតបាននឹងកំពុងបាត់ខ្លួន ធ្វើឲ្យក្រុមកម្មករជួយសង្គ្រោះធ្វើប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយដល់អ្នកនៅរស់ ហើយជាប់នៅក្រោមអគារ ដែលរលំបាក់បែក។

អាន​បន្ត៖ តៃវ៉ាន់រងគ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត៥.៧រ៉ិចទ័រ...

BREAKING NEWS (Update): គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ វាយប្រហារ​កោះតៃវ៉ាន់ «ផ្តាច់ជីវិត​មនុស្ស ០២នាក់ និងរបួស​ជាង ២០០នាក់»

(តៃវ៉ាន់)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មនុស្ស ០២នាក់បានស្លាប់ និងច្រើនជាង ២០០នាក់ ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះ រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើទីក្រុង ហួលៀន (Hualien) នៃកោះតៃវ៉ាន់។

អាន​បន្ត៖ BREAKING NEWS (Update): គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ វាយប្រហារ​កោះតៃវ៉ាន់...

តើការវាយប្រហារដោយ​អាវុធគីមី កំពុងកើត​មានឡើងនៅប្រទេសស៊ីរី បន្ថែមទៀត​មែនទេ?

(ស៊ីរី)៖ អង្គការការពារប្រជាជនស៊ីរី ឬ The Syria Civil Defence បានឱ្យដឹងថា មនុស្ស ០៩នាក់ បានទទួលការព្យាបាលបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ ដែលគេជឿជាក់ថា ជាគ្រាប់បែកគីមីត្រូវបានគេទម្លាក់លើទីក្រុង សារ៉ាកអេប (Saraqeb) នៃខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរី។

អាន​បន្ត៖ តើការវាយប្រហារដោយ​អាវុធគីមី កំពុងកើត​មានឡើងនៅប្រទេសស៊ីរី បន្ថែមទៀត​មែនទេ?

ប៉ូលិសម៉ាល់ឌីវ «ចាប់ខ្លួន​ប្រធានតុលាការ​កំពូល» ស្របពេល​ដែលវិបត្តិ​នយោបាយ លើប្រជុំកោះ​នេះ​កាន់តែក្តៅគគុក!

 (ម៉ាល់ឌីវ)៖ ប៉ូលិសម៉ាល់ឌីវបានចាប់ខ្លួនប្រធានតុលារការកំពូល ស្របពេលវិបត្តិនយោបាយ នៅក្នុងប្រទេសប្រជុំកោះស្ថិតនៅតំបន់ មហាសមុទ្រឥណ្ឌាមួយនេះមានសភាពកាន់តែអាក្រក់ រហូតដល់ប្រធានាធិបតីប្រកាស ដាក់ប្រទេសក្នុងភាពប្រកាសអាសន្ន។

អាន​បន្ត៖ ប៉ូលិសម៉ាល់ឌីវ «ចាប់ខ្លួន​ប្រធានតុលាការ​កំពូល» ស្របពេល​ដែលវិបត្តិ​នយោបាយ...

សហរដ្ឋអាមេរិកប្រឹងដាក់ទណ្ឌកម្ម ឯចិនវិញបែរជាឱ្យវេណេស៊ុយអេឡាខ្ចីលុយ...

  (ប៉េកាំង)៖ មន្ត្រីរតនាគារជាតិអាមេរិក លោក ដេវីដ ម៉ាល់ប៉ាស់(David Malpass) នាពេលថ្មីៗនេះបានថ្កោលទោសយ៉ាងខ្លាំង លើកិច្ចព្រមព្រៀងប្រាក់កម្ចីរាប់ពាន់លានដុល្លាររវាងចិន និងវេណេស៊ុយអេឡា ដោយថែមទាំងចោទប្រកាន់ដែរថា ការធ្វើបែបនេះមានតែធ្វើឱ្យ ប្រទេសជាច្រើនទៀត នៅក្នុងតំបន់រងការឈឺចាប់តែប៉ុណ្ណោះ។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រឹងដាក់ទណ្ឌកម្ម ឯចិនវិញបែរជាឱ្យវេណេស៊ុយអេឡាខ្ចីលុយ...

ប្រធានាធិបតីម៉ាល់ឌីវ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារវិបត្តិនយោបាយ

(ម៉ាល់ឌីវ)៖ ប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen នៅថ្ងៃចន្ទ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

អាន​បន្ត៖ ប្រធានាធិបតីម៉ាល់ឌីវ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារវិបត្តិនយោបាយ

ហូឡង់ សម្រេចជាផ្លូវការដកឯកអគ្គរដ្ឋទូត ចេញពីតួកគី (ហូឡង់)៖

  រដ្ឋាភិបាលប្រទេសហូឡង់ បានសម្រេចជាផ្លូវការ ដកឯកអគ្គរដ្ឋទូតប្រទេសរបស់ខ្លួន ប្រចាំនៅប្រទេសតួកគី, នេះបើតាម ក្រសួងការបរទេសហូឡង់ ប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះ ហើយត្រូវបានចុះផ្សាយដោយសារភ្នាក់ងារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ហូឡង់ សម្រេចជាផ្លូវការដកឯកអគ្គរដ្ឋទូត ចេញពីតួកគី (ហូឡង់)៖

ក្តៅគគុក! ប្រធានាធិបតី​តួកគីប្រកាសដោយ​ផ្ទាល់ថា «មនុស្សជិត ១,០០០នាក់ ត្រូវបានសម្លាប់» ដោយ​ប្រតិបត្តិការយោធាក្នុងទឹកដីស៊ីរី...

(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា ភេរវករជិត ១,០០០នាក់ហើយ ត្រូវបានកម្ចាត់ចោល ចាប់តាំងតែពីប្រទេសរបស់លោក បើកប្រតិបត្តិការយោធាយ៉ាងក្តៅគគុក ចូលក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដែលគ្រប់គ្រងដោយក្រុមអ្នកប្រយុទ្ធឃើដ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។

អាន​បន្ត៖ ក្តៅគគុក! ប្រធានាធិបតី​តួកគីប្រកាសដោយ​ផ្ទាល់ថា «មនុស្សជិត ១,០០០នាក់...

BREAKING NEWS: មានករណី​​បើករថយន្តបុករះ កណ្តាលទីក្រុងសៀងហៃ នាំឲ្យ​មនុស្ស ១៨នាក់​រងរបួស​ធ្ងន់-ស្រាល...

(ប៉េកាំង)៖ រថយន្តមួយគ្រឿង បានបោះពួយទៅបុកអ្នកថ្មើរជើង នៅឯទីប្រជុំជន ក្នុងទីក្រុងសៀងហៃ នាព្រឹកថ្ងៃសុក្រនេះ ដោយបានបណ្តាលឲ្យមនុស្ស ១៨នាក់ ទទួលរងរបួស ខណៈ០៣នាក់ក្នុងចំណោមនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។

អាន​បន្ត៖ BREAKING NEWS: មានករណី​​បើករថយន្តបុករះ កណ្តាលទីក្រុងសៀងហៃ នាំឲ្យ​មនុស្ស...

អគ្គរដ្ឋ​ទូតរុស្ស៊ី៖ ការដាក់បម្រាម​ទាំងស្រុងលើការ​នាំចូលប្រេង គឺជាការខ្ទប់ដង្ហើម​សេដ្ឋកិច្ច​កូរ៉េខាងជើង និងជាការ​បញ្ឆេះសង្គ្រាម...

(ម៉ូស្គូ)៖ ការដាក់បម្រាមទាំងស្រុងលើការនាំចូលប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង គឺមានន័យថា ជាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងអាចនឹង ចាត់ទុកថា វាជាការប្រកាសសង្រ្គាម ដែលអាចនឹងបង្កជាផលវិបាកជាច្រើននៅពេលអនាគត។

អាន​បន្ត៖ អគ្គរដ្ឋ​ទូតរុស្ស៊ី៖ ការដាក់បម្រាម​ទាំងស្រុងលើការ​នាំចូលប្រេង...

សហរដ្ឋអាមេរិក «ទទួលបរាជ័យលើការបាញ់តេស្តមីស៊ីល SM-3» ដែលជាលើកទីពីរគិតចាប់តាំងពិខែកក្កដា ឆ្នាំមុន!

(វ៉ាស៊ីនតោន)៖ មីស៊ីលអាមេរិក SM-3 បាញ់ចេញពីការសាកល្បង នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Aegis នៅឯឆ្នេរហាវ៉ៃ បានបរាជ័យក្នុងការស្ទាប់ចាប់មីស៊ីល ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ការខូចខាតនោះទេ។

អាន​បន្ត៖ សហរដ្ឋអាមេរិក «ទទួលបរាជ័យលើការបាញ់តេស្តមីស៊ីល SM-3»...

ជប៉ុន៖ មនុស្ស ១១នាក់ស្លាប់ និង ០៥នាក់របួស ក្នុងគ្រោះអគ្គីភ័យ​ឆាបឆេះ​មណ្ឌលគាំពារមនុស្ស​ចាស់ជរា...

(តូក្យូ)៖ មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និង០៥នាក់ទៀត ត្រូវបានជួយសង្រ្គោះ នៅក្នុងគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ នៅឯមជ្ឈមណ្ឌលមួយកន្លែង ដែលគាំទ្រ និងមើលថែទាំជនចាស់ជរាគ្មានទីពឹង ដែលទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្នុងភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ។

អាន​បន្ត៖ ជប៉ុន៖ មនុស្ស ១១នាក់ស្លាប់ និង ០៥នាក់របួស...

អាមេរិកកំពុងព្រួយបារម្ភបញ្ហាធំមួយ នោះគឺចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីល ដែលអាចបាញ់ទម្លាក់​ផ្កាយរណប...

(ម៉ូស្គូ)៖ មន្ទីរបញ្ចកោណ (Pentagon) បាននិងកំពុងមានក្តីព្រួយបារម្ភជាខ្លាំងថា ចិន និងរុស្ស៊ី កំពុងស្ទុះស្ទាអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលប្រឆាំងផ្កាយរណប (ASAT) ដែលមានសមត្ថភាពបាញ់កម្ទេចឧបករណ៍នានារបស់អាមេរិក ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី (LEO) ពោលគឺចាប់ពីរយៈកម្ពស់ ២,០០០គីឡូម៉ែត្រ ចុះក្រោម នៅក្នុងពេលត្រឹមពីរឆ្នាំខាងមុខប៉ុណ្ណោះ។

អាន​បន្ត៖ អាមេរិកកំពុងព្រួយបារម្ភបញ្ហាធំមួយ នោះគឺចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍មីស៊ីល...

រូបវិទូជនជាតិអាមេរិក «បកស្រាយពីបាតុភូតពន្លឺ Aurora នៅប៉ូលផែនដី» ដែលកើតចេញពីការប៉ះគ្នា​ រវាងដែនម៉ាញេទិចពីរ...

(វ៉ាស៊ីនតោន)៖ រូបវិទូផ្នែកអវកាសរបស់សហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានលម្អិត ស្តីពីបាតុភូតដ៏ចម្លែកមួយ ដែលជាប្រភពនៃថាមពលពន្លឺអូរ៉ូរ៉ា ដែលគេហៅថា Northern Lights នៅប៉ូលរបស់ផែនដី។

អាន​បន្ត៖ រូបវិទូជនជាតិអាមេរិក «បកស្រាយពីបាតុភូតពន្លឺ Aurora នៅប៉ូលផែនដី»...

កោះតៃវ៉ាន់ «ទទួល​កាដូធំមួយពីមហា​យក្សចិន នៅមុនថ្ងៃបុណ្យ​ចូលឆ្នាំថ្មី» ដែលនឹងធ្វើឲ្យ​ទំនាក់ទំនង​ចិន-តៃវ៉ាន់ កាន់តែ​តានតឹង...

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានកត់សម្គាល់ថា ជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញការបើកផ្លូវហោះហើរថ្មីមួយនៅក្បែរ កោះតៃវ៉ាន់ នឹងកំណត់ពីជោគវាសនានៃទំនាក់ទំនងរវាងចិន និងទីក្រុងតៃប៉ិ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនបាន លុបចោលជើងហោះហើរច្រើនជាង ២០០ ទៅនិងមកកោះតៃវ៉ាន់មុនថ្ងៃចូលឆ្នាំចិន។

អាន​បន្ត៖ កោះតៃវ៉ាន់ «ទទួល​កាដូធំមួយពីមហា​យក្សចិន នៅមុនថ្ងៃបុណ្យ​ចូលឆ្នាំថ្មី»...

ជនមិនស្គាល់មុខ «គប់ដបសាំងចូលបរិវេណផ្ទះ លោកស្រី អោងសាន ស៊ូជី» តែសំណាងល្អមិនបានបង្កគ្រោះ...

 (យ៉ាងហ្គន)៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាម្នាក់ បានឱ្យដឹងថា មានជនអាណាមិកបានគប់ដបសាំងចូលក្នុង បរិវេណស្រះទឹកក្បែរគេហដ្ឋានរបស់ លោកស្រី អ៊ោង សានស៊ូជី ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកស្រីមិនបានស្ថិត នៅក្នុងផ្ទះឡើយ។

អាន​បន្ត៖ ជនមិនស្គាល់មុខ «គប់ដបសាំងចូលបរិវេណផ្ទះ លោកស្រី អោងសាន ស៊ូជី»...