បណ្តាញសង្គម

ស្ត្រីធ្លាប់មាន​ប្រវត្តិដៃឆៅ «ទើបក្លាយជា​នាយកថ្មីនៃទីភ្នាក់ងារ CIA ជាផ្លូវការ» ក្រោយព្រឹទ្ធសភាអាមេរិកអនុម័ត!

  (វ៉ាស៊ីនតោន)៖ ទីបំផុតលោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជានាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA ក្នុងនាមជាស្ត្រីដំបូងគេ បន្ទាប់ពីត្រូវព្រឹទ្ធសភា បោះឆ្នោតអនុម័ត បើទោះជាលោកស្រី មានប្រវត្តិមិនល្ អខាងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ  ក្នុងការសួរចម្លើយអ្នកទោស ជាភេរវករសង្ស័យ ពាក់ព័ន្ធនឹងមហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដោយ។

អាន​បន្ត៖ ស្ត្រីធ្លាប់មាន​ប្រវត្តិដៃឆៅ «ទើបក្លាយជា​នាយកថ្មីនៃទីភ្នាក់ងារ CIA...

ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មាន​វាសនាដូច ហ្គាដាហ្វី ឬព្រមបោះ​ចោលអាវុធ​នុយក្លេអ៊ែរ...»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធានាចំពោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថានឹងអាចបន្តកាន់អំណាច  បើសិនជាយល់ព្រម បោះបង់ចោល អាវុធនុយក្លេអ៊ែរ។

អាន​បន្ត៖ ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មាន​វាសនាដូច ហ្គាដាហ្វី...

ការថ្លែងដោយលោក ដូណាល់ ត្រាំ មុននេះ នាំឲ្យគ្រប់គ្នា​ស្ទើរអស់​សង្ឃឹមចំពោះជំនួប ដែលគ្រោង​ធ្វើឡើង​រវាង លោក និងលោក គីម ជុងអ៊ុន...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាមិនច្បាស់នោះទេថា តើជំនួបដែលគ្រប់គ្នាបាន និងកំពុង ទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតនោះ រវាងរូបលោកហើយ និងប្រមុខដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្តទៅ ដូចការគ្រោងទុកដែរ ឬយ៉ាងណា បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានលុបចោល កិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។

អាន​បន្ត៖ ការថ្លែងដោយលោក ដូណាល់ ត្រាំ មុននេះ នាំឲ្យគ្រប់គ្នា​ស្ទើរអស់​សង្ឃឹមចំពោះជំនួប...

ជំងឺ Ebola ដ៏កាចសាហាវផ្ទុះឡើងជាថ្មីហើយ! អាជ្ញាធរ​កុងហ្គោ​កំពុងខ្វែង​ដៃ​ខ្វែង​ជើង ខណៈ​មនុស្សស្លាប់​កើនដល់​​២៣នាក់...

  (អាហ្រ្វិក)៖ អាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី  ចេញពីតំបន់ជនបទ ទៅកាន់ទីក្រុងមួយ ដែលនេះបានបណ្ដាលឱ្យ មានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់។

អាន​បន្ត៖ ជំងឺ Ebola ដ៏កាចសាហាវផ្ទុះឡើងជាថ្មីហើយ!...

ប៉ូលិស​ឥណ្ឌូណេស៊ី «បាញ់សម្លាប់​អ្នកប្រើដាវ​សាំម៉ូរ៉ៃ​០៣នាក់» ដែល​ជាក្រុមជន​សង្ស័យវាយប្រហារ​ស្ថានីយ​ប៉ូលិស!

 (ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី នាថ្ងៃពុធនេះ បានបាញ់សម្លាប់ បុរសចំនួន ០៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់ ក្នុងចំណោមនោះ  បានវាយប្រហារ មកលើអាជ្ញាធរ ដោយប្រើដាវសាំមូរ៉ៃ និងបានបណ្តាលឲ្យ មន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា។

អាន​បន្ត៖ ប៉ូលិស​ឥណ្ឌូណេស៊ី «បាញ់សម្លាប់​អ្នកប្រើដាវ​សាំម៉ូរ៉ៃ​០៣នាក់»...

កូរ៉េខាងជើង​​ព្រមាន​អាមេរិក​ ជុំវិញ​ការបង្ខំ​ដដែលៗ​ឲ្យខ្លួន​បោះបង់​​ចោល​​អាវុធ​នុយក្លេអ៊ែរ..

 (សេអ៊ូល)៖ ស្ថានភាពហាក់ដូចជា កំពុងត្រឡប់ទៅរក ភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញ លើការរៀបចំ  ជំនួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែល ឱ្យខ្លួនបោះបង់ចោល អាវុធនុយក្លេអ៊ែរនោះ។

អាន​បន្ត៖ កូរ៉េខាងជើង​​ព្រមាន​អាមេរិក​...

សហរដ្ឋអាមេរិក​ចេញមុខ «រារាំង​ការស៊ើបអង្កេត​ដោយ UN លើអំពើ​ហិង្សា​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​៥៩នាក់» ក្នុងព្រំដែនជម្លោះហ្គាហ្សា-អ៊ីស្រាអែល!

(យូអិន)៖ សហរដ្ឋអាមេរិក បានសម្រេចរារាំង ការអនុម័ត នៃសេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ  ដែលមានបំណង អំពាវនាវឲ្យបើក ការស៊ើបអង្កេតឯករាជ្យមួយ ទៅលើអំពើហិង្សា ដ៏មហាប្រល័យ នៅតំបន់ព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា។

អាន​បន្ត៖ សហរដ្ឋអាមេរិក​ចេញមុខ «រារាំង​ការស៊ើបអង្កេត​ដោយ UN...

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកទោសជាភេរវករជាង ១៥០នាក់ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយផ្ទុះ​ជម្លោះ​បែកផ្សែងក្នុងពន្ធនាគារ...

  (ហ្សាកាតា)៖ មន្ត្រីជាន់ខ្ពស់ ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសជាភេរវករជាច្រើននាក់ បានសម្រេចចិត្តប្រគល់ខ្លួន  បន្ទាប់ពីបានបាញ់ តបតជាមួយប៉ូលិស នៅក្នុងពន្ធនាគារមួយកន្លែង។

អាន​បន្ត៖ ឥណ្ឌូណេស៊ី៖ ក្រុមអ្នកទោសជាភេរវករជាង ១៥០នាក់ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច...

ជនជាតិ​អាមេរិកបី​នាក់​ ដែលកូរ៉េខាងជើង​ដោះលែង​ ទៅ​ដល់សហរដ្ឋអាមេរិកវិញហើយ, លោក ដូណាល់ ត្រាំ ទទួល​​ដោយ​​ផ្ទាល់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន  ដើម្បីទទួលពលរដ្ឋ អាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើង ដោះលែងឱ្យមាន សេរីភាពឡើងវិញ។

អាន​បន្ត៖ ជនជាតិ​អាមេរិកបី​នាក់​ ដែលកូរ៉េខាងជើង​ដោះលែង​ ទៅ​ដល់សហរដ្ឋអាមេរិកវិញហើយ, លោក...

អ៊ីស្រាអែល​ «កំពុង​​ព្យាយាម​កម្ទេច​ប្រព័ន្ធ​ការពារ​​ដែនអាកាស និងរ៉ាដាស៊ីរី តាមរយៈការ​បាញ់ស្រោច​មីស៊ីល​ឥត​ឈប់ឈរ...»

(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរី បានចេញផ្សាយថា ប្រទេសអ៊ីស្រាអែល កំពុងតែព្យាយាមវាយប្រហារ កម្ទេចមូលដ្ឋានការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី  និងប្រព័ន្ធរ៉ាដាផ្សេងៗ តាមរយៈការបាញ់ស្រោចគ្រាប់មីស៊ីល មកលើទីក្រុងដាម៉ាស់តែម្តង មកទល់ពេលទៀបភ្ លឺថ្ងៃព្រហស្បតិ៍នេះ  (ពេលវេលានៅទីក្រុងម៉ាស់)។

អាន​បន្ត៖ អ៊ីស្រាអែល​ «កំពុង​​ព្យាយាម​កម្ទេច​ប្រព័ន្ធ​ការពារ​​ដែនអាកាស និងរ៉ាដាស៊ីរី...

អ៊ីស្រាអែល​​បាញ់ស្រោច​​មីស៊ីលលើ​​ទីក្រុង​ដាម៉ាស់ តែត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស ​ហោះទៅ​បាញ់កម្ទេច​​ម្តង​​មួយៗ...

  (ដាម៉ាស់)៖ សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារ ដែនអាកាស ត្រូវគេលឺនៅក្នុងរ ដ្ឋធានីដាម៉ាស់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ  ដោយយោងតាម សេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសនេះ  កំពុងធ្វើការឆ្លើយតប ទៅនឹងការវាយប្រហារ ដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល។

អាន​បន្ត៖ អ៊ីស្រាអែល​​បាញ់ស្រោច​​មីស៊ីលលើ​​ទីក្រុង​ដាម៉ាស់...

អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់ថា «ជាអ្នកបាញ់​ស្រោចគ្រាប់​រ៉ុក្កែត លើមូលដ្ឋាន​យោធា​ក្នុងតំបន់ Golan Heights» ដែល​អ៊ីស្រាអែល​កំពុងធ្វើ​សមយុទ្ធ!

  (អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល បានអះអាងថា កងកម្លាំងអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ លើមូលដ្ឋានយោធារបស់ខ្លួន ស្ថិតនៅតំបន់ Golan Heights ជាប់ព្រំដែនជាមួយស៊ីរី។

អាន​បន្ត៖ អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់ថា «ជាអ្នកបាញ់​ស្រោចគ្រាប់​រ៉ុក្កែត...

មានការរំពឹងថា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក នឹងត្រឡប់​មកវិញជាមួយជនជាតិ​អាមេរិក​បីនាក់ ដែល​កូរ៉េខាងជើងចាប់ឃុំឃាំង...

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរំពឹងថា  នឹងត្រឡប់មកពីកូរ៉េខាងជើងវិញ ជាមួយពលរដ្ឋអាមេរិកកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិត ជុំវិញជំនួបកំពូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

អាន​បន្ត៖ មានការរំពឹងថា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក...

មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ «ដើម្បីចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូង» ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន!

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ ទីក្រុងតូក្យូហើយ  និងចាប់ផ្តើមកិច្ចប្រជុំ ត្រីភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។

អាន​បន្ត៖ មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ...

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ «ត្រូវ​បញ្ជូន​ទៅមន្ទីរ​ពេទ្យជាបន្ទាន់» ក្រោយមាន​ការឈឺចាប់​រាងកាយ​យ៉ាង​ខ្លាំង​...

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់ពន្ធនាគារ ដោយសារការប្រព្រឹត្ត អំពើពុករលួយ  និងបទចោទប្រកាន់ ដទៃទៀតនោះ ត្រូវបានអនុញ្ញាត ឲ្យទៅកាន់មន្ទីរពេទ្យមួយកន្លែង នាថ្ងៃពុធនេះ ដើម្បីពិនិត្យព្យាបាលអាការៈឈឺចាប់ នៅផ្នែកខ្នងរបស់លោកស្រី។

អាន​បន្ត៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ...

BREAKING NEWS: រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo ទៅដល់​កូរ៉េខាងជើង​ជាលើក​ទីពីរ!

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ហើយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំនៅរដ្ឋកុម្មុយនិស្តមួយនេះ។

អាន​បន្ត៖ BREAKING NEWS: រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo...

ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី» បើសិន​ជាមាន​​ការប្រើ​​អាវុធ​គីមី​ទៀត...

(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបារាំង លោកស្រី ហ្វ្លរ៉ង់ ផាឡេយ (Florence Parley) ព្រមានថា  ទីក្រុងប៉ារីស នឹងបើកការវាយប្រហារ ជាថ្មីលើស៊ីរី បើសិនជាមានការប្រើប្រាស់ អាវុធគីមីឡើងវិញ។

អាន​បន្ត៖ ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី»...

លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នា​ជាថ្មី​ចាប់ពីថ្ងៃទី៧-៨ ខែឧសភា!

 (ប៉េកាំង)៖ ទីបំផុតព័ត៌មាន សម្ងាត់មួយទៀត ទើបតែត្រូវបានទម្លាយចេញ នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង  បានបើកកិច្ចជំនួប សម្ងាត់ម្តងទៀត នៅថ្ងៃទី៧-៨ ខែឧសភា ដែលអាចនិយាយបានថា ទើបតែបញ្ចប់ទៅ ប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

អាន​បន្ត៖ លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន...

អគ្គរដ្ឋ​អាជ្ញា​ទីក្រុង​ញូយ៉ក «អាចនឹងខ្ទាត​ចេញពី​តំណែង ដោយសារ​​អំពើ​ហិង្សា​​ផ្លូវភេទ» ដែលត្រូវ​បានចោទ​ប្រកាន់​ដោយនារី​បួននាក់...

  (ញូយ៉ក)៖ អគ្គរដ្ឋអាជ្ញា នៃទីក្រុងញូយ៉ក លោក អេរិក ស្នាយឌើមេន (Eric Scheiderman) កំពុងប្រឈមមុខជាមួយ ការចោទប្រកាន់ថ្មីផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើ អំពើហិង្សាផ្លូវភេទ ពីសំណាក់ស្រ្តីចំនួន ០៤នាក់ ដែលមន្រ្តីយុត្តិធម៌អាមេរិករូបនេះ  ធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយ។

អាន​បន្ត៖ អគ្គរដ្ឋ​អាជ្ញា​ទីក្រុង​ញូយ៉ក «អាចនឹងខ្ទាត​ចេញពី​តំណែង...

ក្រុមឃើដ​នៅអ៊ីរ៉ាក់ «ត្រៀម​រៀបចំការបោះ​ឆ្នោត​នៅចុង​ខែកញ្ញា» តែមិនមែន​ជាការបោះឆ្នោត​ ដើម្បីទាមទារ​ឯករាជ្យ​នោះ​ទេ...

(អ៊ីរ៉ាក់)៖ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅតំបន់ពាក់កណ្តាលស្វយ័ត របស់ក្រុមជនជាតិឃើដ  នៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

អាន​បន្ត៖ ក្រុមឃើដ​នៅអ៊ីរ៉ាក់ «ត្រៀម​រៀបចំការបោះ​ឆ្នោត​នៅចុង​ខែកញ្ញា»...

អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង...»

(ស៊ីរី)៖ ភាពតានតឹងរវាងរដ្ឋាភិបាល ទីក្រុងដាម៉ាស និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី  ត្រូវបានដុតរោល ឲ្យកាន់តែក្តៅ នៅចំពេលមានសេចក្តីរាយការណ៍ព័ត៌មាន អំពីការបោះមូលដ្ឋានថ្ មីរបស់កងទ័ពអាមេរិក នៅទីក្រុង អាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងការបញ្ជូនយោធា ពីក្រុមយោធាចំរុះ របស់អារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ សកម្មភាពរបស់ កងកម្លាំងឃើដ ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់  នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។

កងកម្លាំងឃើដ SDF ដែលមានការជ្រោមជ្រែង ពីសហរដ្ឋអាមេរិក កំពុងជីករណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញបន្ទាយ របស់ពួកគេ និងនៅតាមតំបន់នានាក្នុងទីក្រុង Al-Hasakah ខណៈដែលកងទ័ពស៊ីរី  ត្រូវបានបង្គាប់ឲ្យ មានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។

គួរជម្រាបថា ភាពតានតឹងកើនឡើងក្តៅគគុកនេះ បានបន្តយ៉ាងដូច្នេះ ចាប់តាំងតែពីសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា  បានបញ្ជូនសព្វាវុធថ្មីផ្សេងទៀត តាមច្រកព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀមបង្កើតមូលដ្ឋានថ្មី។ ជាមួយគ្នានេះ ក្រុមយោធាចំរុះ នៃបណ្តាប្រទេសអារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ក៏ត្រូវគេរាយការណ៍ថា  បានព្រមព្រៀងគ្នា នឹងបញ្ជូនកងទ័ពមកកាន់ ភាគខាងជើងស៊ីរីផងដែរ៕

ដកស្រង់ពី៖ Fresh News