បណ្តាញសង្គម

យោធាចិន ស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកងទ័ពជើងទឹករុស្ស៉ី

រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ៊្វូ បានប្រាប់មេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក នីកូឡាយ យេវមេនូវ ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន រំពឹងថា នឹងមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាញឹកញាប់ជាមួយកងទ័ពជើងទឹករុស្ស៉ី។

អាន​បន្ត៖ យោធាចិន ស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកងទ័ពជើងទឹករុស្ស៉ី

លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស លីទុយអានី និងហ្វាំងឡង់

 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ច ក្នុងប្រទេសចំនួន៣ ក្នុងនោះរួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោត ជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងដឹកនាំប្រតិបត្តិការវាយ បកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។

អាន​បន្ត៖ លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស លីទុយអានី និងហ្វាំងឡង់

តៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ២ថ្ងៃ

 តៃវ៉ាន់ នឹងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅមុនការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្របពេលដែនកោះមួយនេះ កំពុងបង្កើនការត្រៀមលក្ខណៈទប់ទល់នឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិន។

អាន​បន្ត៖ តៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ២ថ្ងៃ

ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់ ចេញមុខអំពាវនាវឱ្យបញ្ឈប់សកម្មភាពកុបកម្មដ៏ហិង្សា

 (ប៉ារីស)៖ ជីដូនរបស់យុវជនម្នាក់ ដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់នៅជាយក្រុងប៉ារីស កាលពីសប្តាហ៍មុន បានចេញមុខអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឱ្យក្រុមកុបករនាំគ្នាបញ្ឈប់សកម្មភាពដ៏ហិង្សារបស់ពួកគេ ដែលផ្ទុះឡើងដោយសារតែការស្លាប់របស់ចៅប្រុសលោកយាយ បន្ទាប់ភាពចលាចលបានប្រព្រឹត្តទៅនៅទូទាំងប្រទេស អស់រយៈពេលជាច្រើនខែថ្ងៃមកហើយ។

អាន​បន្ត៖ ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់...

អគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងឡាហាវ៉ាន់ ថាលោក ពូទីន ទទួលបានការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅគុយបា ប៉ុន្តែមិនច្បាស់ថា លោកមានផែនការបែបណាឡើយ

 (ឡាហាវ៉ាន់)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសគុយបា បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គឺមានការអញ្ជើញឱ្យមកបំពេញទស្សនកិច្ច នៅប្រទេសដែនកោះនៃតំបន់សមុទ្រការីបង់មួយនេះ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ឆាប់ពេកនៅឡើយ ក្នុងការនិយាយអំពីការត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចនោះ។

អាន​បន្ត៖ អគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងឡាហាវ៉ាន់ ថាលោក ពូទីន...

ក្រុមនាវាទ័ពជើងទឹកចិន ធ្វើទស្សនកិច្ចដ៏កម្រទៅកាន់តំបន់អាហ្រ្វិកខាងលិច ជាមួយការចូលចតនៅប្រទេសនីហ្សេរីយ៉ា

 (ប៉េកាំង)៖ កងនាវាមួយក្រុម នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដឹកនាំដោយនាវាពិឃាតណានណីង (Nanning) បានទៅដល់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិន ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលទីក្រុងប៉េកាំងបានខិតខំប្រឹងប្រែងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។

អាន​បន្ត៖ ក្រុមនាវាទ័ពជើងទឹកចិន ធ្វើទស្សនកិច្ចដ៏កម្រទៅកាន់តំបន់អាហ្រ្វិកខាងលិច...

អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី

ក្រោយការបណ្តេញ កាលពីថ្ងៃសៅរ៍ អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពីប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ី បានឈ្លានពានលើអ៊ុយក្រែន។

អាន​បន្ត៖ អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ ឈប់ប្រកាន់ជំហរទន់ជ្រាយដាក់កូរ៉េខាងជើង

 ក្រោយទើបតែងតាំងរដ្ឋមន្រ្តីបង្រួបបង្រួមជាតិថ្មី កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអាទិត្យ បាននិយាយថា ក្រសួងបង្រួបបង្រួមជាតិកន្លងមកនេះ បានផ្តោតការយកចិត្តទុកដាក់ជ្រុលពេក ទៅលើការផ្តល់ជំនួយសម្រាប់កូរ៉េខាងជើង ហើយរឿងនេះ ត្រូវតែផ្លាស់ប្តូរចេញ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ...

លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់ ចំពេលមានវិបត្តិក្នុងស្រុក

 បារាំង និងអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង ត្រូវពន្យារពេលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេសបារាំង។

អាន​បន្ត៖ លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់...

កូរ៉េខាងជើង រៀបចំពិធីជួបជុំថ្កោលទោសសហរដ្ឋអាមេរិក និងព្រមានពីសង្រ្គាម នុយក្លេអ៊ែរ

កូរ៉េខាងជើង បានរៀបចំការប្រមូលផ្ដុំទ្រង់ទ្រាយដ៏ធំ ក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលអ្នកចូលរួមរាប់ម៉ឺននាក់បានស្រែកធ្វើសង្រ្គាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក នាឱកាសនៃការប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះសង្រ្គាមកូរ៉េ។

អាន​បន្ត៖ កូរ៉េខាងជើង រៀបចំពិធីជួបជុំថ្កោលទោសសហរដ្ឋអាមេរិក និងព្រមានពីសង្រ្គាម...

ម៉ាឡេស៉ី ត្រៀមនាំយកពលរដ្ឋត្រឡប់មកវិញ ចំពោះមុខសភាពការណ៍ប្រែប្រួលក្នុងប្រទេសរុស្ស៉ី

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាម៉ាត់ ហ្សាហ៉ីត ហាមីឌី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលម៉ាឡេស៉ី បានត្រៀមខ្លួនដើម្បីនាំយកពលរដ្ឋរបស់ខ្លួនចំនួន ៧៥៥នាក់ ពីប្រទេសរុស្ស៉ីត្រឡប់មកវិញ ប្រសិនបើសុវត្ថិភាពរបស់ពួកគេ រងការគំរាមកំហែង។

អាន​បន្ត៖ ម៉ាឡេស៉ី ត្រៀមនាំយកពលរដ្ឋត្រឡប់មកវិញ...

ទាហានអ៊ុយក្រែនជាង ១៧,០០០នាក់ ទទួលបានការបណ្តុះបណ្តាលពីអង់គ្លេស និងសម្ព័ន្ធមិត្ត

 ក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានប្រជាជនអ៊ុយក្រែន ដែលចូលបម្រើទ័ពជាង ១៧,០០០នាក់ហើយ ដែលបានទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

អាន​បន្ត៖ ទាហានអ៊ុយក្រែនជាង ១៧,០០០នាក់ ទទួលបានការបណ្តុះបណ្តាលពីអង់គ្លេស និងសម្ព័ន្ធមិត្ត

ក្រុមយន្តហោះចម្បាំងរុស្ស៉ីធ្វើសមយុទ្ធ នៅលើសមុទ្របាល់ទិក

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការធ្វើសមយុទ្ធយន្តហោះចម្បាំង នៅលើសមុទ្របាល់ទិក ជាមួយគោលដៅស្ទាបស្ទង់ ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធ និងកិច្ចការពិសេសផ្សេងៗទៀត។

អាន​បន្ត៖ ក្រុមយន្តហោះចម្បាំងរុស្ស៉ីធ្វើសមយុទ្ធ នៅលើសមុទ្របាល់ទិក

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ប្រកាសថាត្រៀមខ្លួនរួចស្រេច ដើម្បីដាក់ពង្រាយកងទ័ព៤,០០០នាក់ នៅលីទុយអានី

 (វីលនីញូស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាល្លឺម៉ង់បានប្រកាសថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដាក់ពង្រាយកងទ័ពចំនួន ៤,០០០នាក់ នៅលីទុយអានី បន្ទាប់ពីប្រទេសតំបន់បាល់ទិកមួយនេះ បានអំពាវនាវឱ្យអង្គការណាតូ (NATO) ពង្រឹងការការពារនៅផ្នែកភាគកើតរបស់ខ្លួន។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ប្រកាសថាត្រៀមខ្លួនរួចស្រេច...

រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីចុះជួបកងទ័ព ក្រោយការបះបោររបស់ក្រុមទាហានស៉ីឈ្នួល Wagner

(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មាន RIA បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានបំពេញទស្សនកិច្ចចុះជួបកងទ័ពរុស្ស៉ី ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ក្នុងការបង្ហាញវត្តមានជាសាធារណៈលើកដំបូងរបស់លោក បន្ទាប់ពីសកម្មភាពបះបោរ ដែលត្រូវបានបោះបង់ចោលវិញ ដោយក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីចុះជួបកងទ័ព ក្រោយការបះបោររបស់ក្រុមទាហានស៉ីឈ្នួល...

អ៊ុយក្រែនថាមានការប្រែប្រួលតិចតួច នៅតាមខ្សែបន្ទាត់សមរភូមិជួរមុខ នៅភាគខាងត្បូងប្រទេស ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ

(កៀវ)៖ អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលយ៉ា (Hanna Maliar) បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានបន្តដណ្តើមទឹកដីមកវិញពីកងកម្លាំងរុស្ស៉ី នៅតាមខ្សែបន្ទាត់សមរភូមិជួរមុខ នៅភាគខាងត្បូងប្រទេស ក៏ប៉ុន្តែស្ថានការណ៍នៅទីនោះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ កំលុង១សប្តាហ៍ចុងក្រោយនេះ។

អាន​បន្ត៖ អ៊ុយក្រែនថាមានការប្រែប្រួលតិចតួច នៅតាមខ្សែបន្ទាត់សមរភូមិជួរមុខ...

នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan ធ្វើដំណើរទៅដល់ វៀតណាម ហើយ

 នាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងដាណាង ស្ថិតនៅ ភាគកណ្ដាលនៃប្រទេសវៀតណាមហើយ កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីទីក្រុងហាណូយ បានប្រឆាំងជំទាស់ទៅនឹងវត្តមាននាវាចិន ក្នុងតំបន់កំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan ធ្វើដំណើរទៅដល់ វៀតណាម ហើយ

នាយករដ្ឋមន្ត្រីអូស្ត្រាលី បង្ហើបពីគម្រោងធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃអាទិត្យ បាននិយាយថា លោក នឹងកំណត់កាលបរិច្ឆេទសម្រាប់ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលវេលាស័ក្តិសមណាមួយ ខណៈលោក សង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាកទំនងពាណិជ្ជកម្មទ្វេភាគី និងបង្ហាញក្ដីកង្វល់ពីអ្នកកាសែត អូស្ត្រាលីម្នាក់ ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំង។

លោក Albanese បន្ថែមទៀតថា ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក នៅពេលខាងមុខនេះ គឺទៅចូលរួមកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងប្រទេសលីទុយអានី នៅខែកក្កដាខាងមុខនេះ។ លោក Albanese ក៏មិនបានបញ្ជាក់នោះដែរថា តើពលរដ្ឋអូស្ត្រាលី ក្នុងនោះរួមមានទាំងអ្នកកាសែតម្នាក់ ដែលកំពុងជាប់ឃុំក្នុងប្រទេសចិន អាចនឹងត្រូវបានដោះលែង មុននឹងដំណើរទស្សនកិច្ចរបស់លោក ឬក៏យ៉ាងណានោះទេ។

ប៉ុន្តែលោក បានអំពាវនាវឱ្យទីក្រុងប៉េកាំង ដោះលែងអ្នកកាសែតអូស្ត្រាលីឈ្មោះ Cheng Lei ដែលជាប់ឃុំក្នុងទីក្រុងប៉េកាំង ចាប់តាំងពីត្រូវបានឃាត់ខ្លួនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក នេះបើតាមការផ្សាយរបស់ Reuters ។

រដ្ឋសភាថៃ កំណត់យកថ្ងៃទី៣ ខែកក្កដា ជាថ្ងៃបើកកិច្ចប្រជុំលើកដំបូង ក្រោយការបោះឆ្នោតសកល

 ព្រះរាជក្រឹត្យមួយ ដែលចុះផ្សាយក្នុងព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette បានឱ្យដឹងថា សមាជិករដ្ឋ សភាថៃទាំងអស់ ដែលទើបជាប់ឆ្នោតថ្មីៗនេះ នឹងត្រូវចូលរួមជាលើកដំបូងក្នុងសម័យប្រជុំសភា នៅថ្ងៃទី៣ ខែកក្កដាខាងមុខ។

អាន​បន្ត៖ រដ្ឋសភាថៃ កំណត់យកថ្ងៃទី៣ ខែកក្កដា ជាថ្ងៃបើកកិច្ចប្រជុំលើកដំបូង...

ប្រមុខអង្គការ NATO ជំរុញដល់ប្រទេសជាសមាជិក កាត់បន្ថយការនាំចូលពីចិន

(បែរឡាំង)៖ ប្រមុខអង្គការណាតូ (NATO) លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយថា ប្រទេសសមាជិកណាតូ គួរតែកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចូលរបស់ចិន ហើយចៀសវាងការនាំចេញផ្នែកបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

អាន​បន្ត៖ ប្រមុខអង្គការ NATO ជំរុញដល់ប្រទេសជាសមាជិក កាត់បន្ថយការនាំចូលពីចិន

រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយលោក ស៉ី ជិនពីង មុនបិទបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

 កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង មុនពេលត្រូវបិទបញ្ចប់ដំណើរបំពេញទស្សនកិច្ចដ៏កម្រ និងសំខាន់មួយមកកាន់ទីក្រុងប៉េកាំង ដែលមានគោលដៅធានាថា បញ្ហាវិវាទជាច្រើនរវាងប្រទេសកំពូលមហាអំណាចទាំងពីរ នឹងមិនរាលដាលទៅជាជម្លោះធ្ងន់ធ្ងរ។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយលោក ស៉ី ជិនពីង...