បណ្តាញសង្គម

និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

ជប៉ុន៖ និយតករ នុយក្លេអ៊ែរ ជប៉ុន បានផ្ដល់ភ្លើងខៀវ នៅថ្ងៃពុធនេះ ដើម្បីឲ្យចាប់ផ្តើម ដំណើរការឡើងវិញ នូវស្ថានីយថាមពល នុយក្លេអ៊ែរមួយ ដែលជាជំហានទីមួយ ដើម្បីបើកសាជាថ្មីវិញ នូវឧស្សាហកម្មមួយ ដែលត្រូវបាន ឲ្យផ្អាកសកម្មភាព បន្ទាប់ពី មហន្តរាយ នៃស្ថានីយ Fukushima ហើយដែលនាំ ឲ្យបិទជាស្ថាពរ នូវស្ថានីយ ចាស់ៗ ១០កន្លែងទៀត។

អាន​បន្ត៖ និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

រ៉ាម៉ាលឡាហ៍៖ ជនជាតិ ប៉ាស្ទីនម្នាក់ ត្រូវបានយោធា អ៊ីស្រាអែល បាញ់ស្លាប់ កាលពី ព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា នេះ នៅពេលដែល កងកម្លាំង អ៊ីស្រាអែល ធ្វើការ បោសសម្អាត ជំរុំជន ភៀសខ្លួន ប៉ាឡេស្ទីន ក្បែរទីក្រុង រ៉ាម៉ាលឡាហ៍ ក្នុងតំបន់ វែសត៍ប៊ែងនោះ។

អាន​បន្ត៖ យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក លោក ស្ទេវ វ៉ារ៉ែន បាននិយាយថា កម្មវិធី ពិសោធន៍រួមគ្នា ដែលធ្វើឡើង ដោយសហរដ្ឋ អាម៉េរិក និងប្រទេស អ៊ីស្រាអែល ទៅលើប្រព័ន្ធ ការពារ គ្រាប់កាំជ្រួច មីស៊ីល ត្រូវបានរៀបចំ ឡើងយ៉ាង ប្រសើរបំផុត ដើម្បីប្រឆាំង និងគំរាមកំហែង ដោយមីស៊ីល នាពេលអនាគត ដូចដែលបានគ្រោងទុក ។

អាន​បន្ត៖ អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

កូរ៉េខាងជើង ចោទវត្តមានយោធា អាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្កអស្ថេរភាព ក្នុងឧបទ្វីកូរ៉េ

ព្យុងយ៉ាង៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសកូរ៉េ ខាងជើង បានចោទប្រកាន់ ថាវត្តមាន យោធា របស់ អាម៉េរិក នៅក្នុងប្រទេស កូរ៉េខាងត្បូង ថា ជាការបង្ក អស្ថេរភាព នៅក្នុងឧបទ្វីប កូរ៉េ ក៏ដូចជា ក្នុងតំបន់អាស៊ី ភាគឦសានទាំងមូល។

អាន​បន្ត៖ កូរ៉េខាងជើង ចោទវត្តមានយោធា អាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្កអស្ថេរភាព...

រថយន្តក្រុងពីរគ្រឿង បុកគ្នាស្លាប់ និងរបួសជាង ១០០នាក់ នៅប្រទេសតង់សានី

អារូហ្សា៖ បើតាមប៉ូលីស នៃប្រទេស តង់សានី បាននិយាយថា យ៉ាងហោចណាស់ មានអ្នកដំណើរ ៣៦នាក់ បានស្លាប់ និង ៧៩នាក់ទៀត របួស នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ រថយន្តក្រុងពីរគ្រឿង បុកគ្នាចំពីមុខ ក្នុងប្រទេស តង់សានី កាលពីថ្ងៃសុក្រ។

អាន​បន្ត៖ រថយន្តក្រុងពីរគ្រឿង បុកគ្នាស្លាប់ និងរបួសជាង ១០០នាក់ នៅប្រទេសតង់សានី

យន្តហោះវង្វេង ពីអាម៉េរិក ទៅសមុទ្រអាត្លង់ទិក រួចធ្លាក់ក្រោយ យន្តហោះ F-15 ប្រដេញតាម

យន្តហោះ ខ្នាតតូចមួយ ដែលបានធ្វើដំណើរ ពីទីក្រុងញូយ៉ក ឆ្ពោះទៅរដ្ឋ ផ្លូរីដា សហរដ្ឋ អាម៉េរិក បានបាត់បង់ ការទាក់ទង ពីរលកវិទ្យុ ហើយបានរង្វេងហោះ ទៅឆ្ងាយរាប់រយ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ទៅលើមហាសមុទ្រអាត្លង់ទិក រួចមកក៏មាន យន្តហោះ F-15 មួយ គ្រឿងទៀត បានចេញដំណើរ ស្វែងរក និង ប្រដេញតាម រហូតដល់ ឃើញយន្តហោះ នោះធ្លាក់នៅឆ្នេរសមុទ្រ នៃប្រទេស ចាម៉ៃកា កាលពីរសៀល ថ្ងៃសុក្រ ទី០៥ ខែកញ្ញា។

អាន​បន្ត៖ យន្តហោះវង្វេង ពីអាម៉េរិក ទៅសមុទ្រអាត្លង់ទិក រួចធ្លាក់ក្រោយ យន្តហោះ F-15...

មេដឹកនាំកំពូលៗ ប្រមាណ ៦០នាក់ ចូលរួមក្នុង កិច្ចប្រជុំកំពូល អង្គការណាតូ រយៈពេល ២ ថ្ងៃ

អង់គ្លេស៖ នៅថ្ងៃសុក្រនេះ ជាថ្ងៃ ដែលអង្គការ សន្ធិសញ្ញា អាតាឡង់ទិក ខាងជើង ហៅកាត់ (NATO) បើកកិច្ចប្រជុំកំពូល របស់ខ្លួន នៅទីក្រុងវែលស៍ ចក្រភពអង់គ្លេស ដែលមានបណ្តា មេដឹកនាំកំពូល ពិភពលោក ប្រមាណជិត ៦០នាក់ចូលរួម ។

អាន​បន្ត៖ មេដឹកនាំកំពូលៗ ប្រមាណ ៦០នាក់ ចូលរួមក្នុង កិច្ចប្រជុំកំពូល អង្គការណាតូ រយៈពេល...

ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូ នៃការកាត់ក្បាល ជនជាតិអាម៉េរិកកំាង ទីពីរ

វ៉ាស៊ីនតោន៖ បើតាមបណ្តាញ សារព័ត៌មាន បានផ្សាយឲ្យដឹងថា វីដេអូថ្មីមួយទៀត ត្រូវបានគេបង្ហាញ ឲ្យឃើញ នៅថ្ងៃអង្គារ ទី០២ ដោយបង្ហាញអំពីការ កាត់ក្បាលរបស់លោក ស្តេវិន សុតឡូវ ដែលជាជនជាតិ អាម៉េរិកកំាង ទីពីរ ដោយក្រុមឧទ្ទាម រដ្ឋឥស្លាម។

អាន​បន្ត៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម បង្ហាញវីដេអូ នៃការកាត់ក្បាល ជនជាតិអាម៉េរិកកំាង ទីពីរ

អាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំអាល់សាបាប នៅសូម៉ាលី

វ៉ាស៊ីនតោន៖ មន្រ្តីប៉ង់តាហ្គោន អាម៉េរិក បានឲ្យដឹង នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ថាយោធាអាម៉េរិក បានបើកប្រតិបត្តិការ វាយប្រហារ ទៅលើជំរុំ និងទីតំាង របស់មេដឹកនាំ ក្រុមជុ្រលនិយម អាល់ សាបាប នៅក្នុងប្រទេស សូម៉ាលី ដោយបានបំផ្លាញជំរុំ និងរថយន្តមួយគ្រឿង របស់ក្រុមជ្រុលនិយម ផងដែរ ។

អាន​បន្ត៖ អាម៉េរិក វាយប្រហារទីតំាង និងជំរុំ មេដឹកនាំអាល់សាបាប នៅសូម៉ាលី

លោក អូបាម៉ា អនុញ្ញាតឲ្យបញ្ជូន បុគ្គលិកយោធា ៣៥០នាក់បន្ថែម ទៅកាន់អ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា បានអនុញ្ញាតឲ្យ បញ្ជូនបុគ្គលិកយោធា បន្ថែមចំនួន ៣៥០នាក់ទៀត ទៅកាន់ប្រទេស អ៊ីរ៉ាក់។

អាន​បន្ត៖ លោក អូបាម៉ា អនុញ្ញាតឲ្យបញ្ជូន បុគ្គលិកយោធា ៣៥០នាក់បន្ថែម ទៅកាន់អ៊ីរ៉ាក់

ស្លាប់ និងបាត់ខ្លួន ជាង៣០នាក់ ដោយសារព្យុះភ្លៀង នៅភាគនិរតី ប្រទេសចិន

ចុងឃ្វីង៖ យោងតាម ការិយាល័យសង្គ្រោះ ក្នុងស្រុក បានឲ្យដឹងថា មានមនុស្សចំនួន ៨នាក់ បានស្លាប់ និង ២៤នាក់ផ្សេងទៀត បន្តបាត់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមានព្យុះភ្លៀង បង្កឲ្យបាក់ដី នៅភាគនិរតី ប្រទេសចិន ក្នុងទីក្រុងចុងឃ្វីង។

អាន​បន្ត៖ ស្លាប់ និងបាត់ខ្លួន ជាង៣០នាក់ ដោយសារព្យុះភ្លៀង នៅភាគនិរតី ប្រទេសចិន

ធ្លាក់យន្តហោះខ្នាតតូច នៅភាគឦសាន សហរដ្ឋអាម៉េរិក សម្លាប់មនុស្ស ២នាក់

វ៉ាស៊ីនតោន៖ មនុស្ស ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះ ដែលពួកគេជិះ បានធ្លាក់នៅ តំបន់ណតស៍ ហាមតុន ស្ថិតក្នុងរដ្ឋ ញូហេមភ៍ស៊ឺ ភាគឦសាន សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០១៤។

អាន​បន្ត៖ ធ្លាក់យន្តហោះខ្នាតតូច នៅភាគឦសាន សហរដ្ឋអាម៉េរិក សម្លាប់មនុស្ស ២នាក់

ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ ផ្ទុះអគារ នៅទីក្រុងប៉ារីស កើនឡើងដល់ចំនួន ៨នាក់

ប៉ារីស៖ អ្នកស្លាប់ពី ការផ្ទុះអគារ នៅខាងក្រៅ ទីក្រុងប៉ារីស បានកើតឡើង ដល់៨នាក់ នៅថ្ងៃច័ន្ទ រួមទាំងកូនក្មេង ៣នាក់ផង ខណៈការរុករក ដ៏ខ្លាំងក្លាមួយ ចំពោះអ្នករស់មានជីវិត បានបង្ហាញថា ស្ទើរតែមិនបានផល។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ ផ្ទុះអគារ នៅទីក្រុងប៉ារីស កើនឡើងដល់ចំនួន ៨នាក់

អឺរ៉ុបទុកពេល ១សប្តាហ៍ ឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅអ៊ុយក្រែន ជាថ្នូរនឹងទណ្ឌកម្មថ្មី

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក ហ័រម៉ាន់ វ៉ាន់ រុំពុយ បានប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ច ប្រជុំកំពូលពិសេសមួយ ដែលបានធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា មេដឹកនាំសហភាពអឺរ៉ុប បានសម្រេចចិត្តរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ដោយទុករយៈពេលមួយសប្តាហ៍ ឲ្យប្រទេសរុស្ស៊ី ដើម្បីបន្ថយភាព តានតឹងក្នុងវិបត្តិនៅ អ៊ុយក្រែនវិញ បើមិនដូច្នេះទេ សហគមន៍អឺរ៉ុប នឹងរឹតបន្តឹងទណ្ឌកម្មថ្មី ទៅលើរដ្ឋាភិបាលទី ក្រុងមូស្គូជាក់ជាមិនខាន។

អាន​បន្ត៖ អឺរ៉ុបទុកពេល ១សប្តាហ៍ ឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅអ៊ុយក្រែន...

អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

 ហ្សេរុសាឡឹម៖ កងកម្លំាងទ័ពអាកាស របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា បានបាញ់ទម្លាក់ យន្តហោះគ្មាន មនុស្សបើកមួយគ្រឿង ដែលបានហោះចេញពី ប្រទេសស៊ីរី ជ្រៀតចូលតំបន់ ហ្គូលែន ហេក ក្នុងប្រទេសអ៉ីស្រាអែល ។

អាន​បន្ត៖ អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

ជប៉ុន ព្យួរកអ្នកទោស ២នាក់ទៀត ក្នុងអាណត្តិរបស់ លោក នាយករដ្ឋមន្រ្តី អាបេ

តូក្យូ៖ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤នេះ មានអ្នកទោស ចំនួន ១១នាក់ហើយ ដែលត្រូវបាន រដ្ឋាភិបាលជប៉ុន របស់លោក Shinzo Abe បានកាត់ទោស ប្រហារជីវិត ដោយការព្យួរក ចាប់តាំងពី អាណត្តិទី២ នាយករដ្ឋមន្រ្តី នាខែធ្នូ ឆ្នាំ២០១២។

អាន​បន្ត៖ ជប៉ុន ព្យួរកអ្នកទោស ២នាក់ទៀត ក្នុងអាណត្តិរបស់ លោក នាយករដ្ឋមន្រ្តី អាបេ

មន្ទីរបញ្ចកោណ៖ យន្ដហោះយោធា អាម៉េរិក ធ្លាក់នៅរដ្ឋវឺជីនីញ៉ា

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ អាម៉េរិក បានបញ្ជាក់ថា យន្ដហោះយោធា អាម៉េរិក ប្រភេទ F-15C កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្លាក់នៅជិត វាលចិញ្ចឹមសត្វចៀម នៃរដ្ឋវឺជីនីញ៉ា ក្នុងអំឡុងពេល បំពេញបេសកកម្ម ។

អាន​បន្ត៖ មន្ទីរបញ្ចកោណ៖ យន្ដហោះយោធា អាម៉េរិក ធ្លាក់នៅរដ្ឋវឺជីនីញ៉ា

ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោម ការស៊ើបអង្កេត រឿងហិរញ្ញវត្ថុ រាប់រយលានដុល្លារ

វ៉ាស៊ីនតោនប៉ុស្តិ៍៖ នៅថ្ងៃពុធនេះ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បាននិយាយថា លោកស្រី ស្ថិតក្រោម ការស៊ើបអង្កេត ជាផ្លូវការមួយ សម្រាប់ការធ្វេសប្រហែស របស់លោកស្រី ក្នុងការស៊ើបអង្កេត រឿងពុករលួយ ក្នុងពេលលោកស្រី កាន់តំណែង ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។

អាន​បន្ត៖ ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោម ការស៊ើបអង្កេត រឿងហិរញ្ញវត្ថុ...

អាម៉េរិក ច្រានចោល ការអំពាវនាវ របស់កូរ៉េខាងជើង ឲ្យបញ្ឈប់សមយុទ្ធ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាម៉េរិក បានធ្វើការច្រានចោល រាល់ការអំពាវនាវ ទាំងអស់ របស់កូរ៉េខាងជើង ឲ្យទីក្រុង វ៉ាស៊ីនតោន និងសេអ៊ូល បញ្ឈប់សកម្មភាព សមយុទ្ធយោធា ដែលបាននិងកំពុង ធ្វើឡើងចាប់តាំងពី ថ្ងៃទី១៨ ខែសីហា រហូតមកទល់នឹង ពេលនេះ ។

អាន​បន្ត៖ អាម៉េរិក ច្រានចោល ការអំពាវនាវ របស់កូរ៉េខាងជើង ឲ្យបញ្ឈប់សមយុទ្ធ

អ៊ីស្រាអែល បង្ហាញវីដេអូ វាយប្រហារ ទីតាំងនៅហ្គាសា ដ៏គួរឲ្យព្រឺក្បាល

ប៉េកាំង៖ ខ្សែវីដេអូ ដែលប្រៀបដូចជា ឈុតឆាកក្នុងវីដេ អូហ្គេមមួយ តែតាមពិតជាសកម្មភាព ពិតដែលគ្រាប់រ៉ុក្តែត អ៊ីស្រាអែល បានវាយប្រហារ ចំអគារលំនៅដ្ឋាន និង កន្លែងលក់ដូរធំៗ នៅតំបន់ហ្គាសា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយមាន ការកំណត់ទីតាំង ពីផ្ការណបនៅ លើអាកាស របស់អ៊ីស្រាអែល។

អាន​បន្ត៖ អ៊ីស្រាអែល បង្ហាញវីដេអូ វាយប្រហារ ទីតាំងនៅហ្គាសា ដ៏គួរឲ្យព្រឺក្បាល

អ៊ីស្រាអែល ទទួលយកសំណើរ សន្តិភាព ពីអេហ្ស៊ីប តែមិនដឹង ការអនុវត្តបែបណា

គែរ៖ អ្នកនាំពាក្យ រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា រដ្ឋាភិបាល អ៊ីស្រាអែល បានយល់ព្រម ទទួលយកសេចក្តីព្រាង ដែលរៀបចំ ដោយទីក្រុងគែរ លើបទឈប់បាញ់គ្នា គ្មានកំណត់ពេល នៅតំបន់ហ្គាសាស្ទ្រីពហើយ ប៉ុន្តែមានមតិផ្សេងទៀត បានលើកឡើង ពីការព្រួយបារម្ភ ថាតើកិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តបែបណា បើកន្លងមក ភាគីជម្លោះ មិនបានបង្ហាញភាព ស្មោះត្រង់ជាមួយគ្នា ថានឹងបញ្ចប់ ជម្លោះឲ្យដាច់ស្រេចផងនោះ។

អាន​បន្ត៖ អ៊ីស្រាអែល ទទួលយកសំណើរ សន្តិភាព ពីអេហ្ស៊ីប តែមិនដឹង ការអនុវត្តបែបណា