អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ខ្លួននឹងពិចារណា ទៅលើសំណើពី បទឈប់បាញ់ របស់អេហ្ស៊ីប នៅតំបន់កាហ្សា ប៉ុន្តែ ក្រុមបះបោរ ឥស្លាមនិយម ហាម៉ាស ហាក់បង្ហាញ ពីចេតនាច្រានចោល សំណើរនេះ ខណៈដែល ចំនួនអ្នកស្លាប់ របស់ ប៉ាឡេស្ទីន ក្នុងជម្លោះ រយៈពេល មួយសប្តាហ៍កន្លងមកនេះ បានកើនដល់១៨៦នាក់ ។
អ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការ ជើងគោក នៅតំបន់ ហ្គាហ្សា ស្ទ្រីប នៃទឹកដី ប៉ាឡេស្ទីន កាលពីថ្ងៃ អាទិត្យ បន្ទាប់ពីវាយប្រហារ តាមអាកាស របស់ខ្លួន ដោយបានសម្លាប់ មនុស្សចំនួន ១៧២ នាក់ ។
អានបន្ត៖ អ្នកស្លាប់នៅតំបន់ ហ្គាហ្សាស្ទ្រីប កើនឡើងដល់១៧២នាក់ ស្របពេលអ៊ីស្រាអែល...
អាហ្វហ្គានីស្ថាន៖ គូប្រជែងតំណែង ប្រធានាធិបតី អាហ្វហ្គានីស្ថាន ពីរនាក់ បានព្រមព្រៀង ថានឹងអនុញ្ញាត អោយមានការ ត្រួតពិនិត្យ សន្លឹកឆ្នោត ទាំង៨លាន សន្លឹក នៅក្នុងការបោះឆ្នោត ដែលមានជម្លោះ នៅពីរថ្ងៃក្រោយ ពីមានកិច្ចខិតខំ ខាងការទូតដោយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោកចន ឃើរី ។
អានបន្ត៖ គូប្រជែង ក្នុងការបោះឆ្នោត ប្រធានាធិបតីអាហ្វហ្គានីស្ថាន ព្រមព្រៀងគ្នា
យ៉ាងហោចណាស់ មានកងកម្លាំងការពារសន្តិសុខ ប្រមាណជា ២៦,០០០ នាក់ ត្រូវបានប្រទេសប្រេស៊ីល ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup 2014 ដាក់ពង្រាយការពារសុវត្ថិភាព នៅវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ះ អាហ្សង់ទីន វេលាម៉ោង ២ រំលងអាធ្រាត្រ យប់នេះ។
អានបន្ត៖ ប្រេស៊ីលបញ្ចេញកម្លាំង ២៦,០០០ នាក់ការពារសន្តិសុខវគ្គផ្ដាច់ព្រ័ត្រ World Cup...
ថៃ៖ (SRT) បានអះអាងថា គាត់បានស្រវឹងស្រា នៅពេលដែលគាត់ បានចាប់រំលោភ ក្មេងស្រី អ្នកធ្វើ ដំណើរម្នាក់ អាយុ១៣ឆ្នាំ ហើយបាន សម្លាប់នាង នៅលើរថភ្លើងនេះ ដែលបានកំពុង ធ្វើដំណើរទៅកាន់ ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ។ ជនល្មើសឈ្មោះ Wanchai Saengkhao អាយុ២២ឆ្នាំ បានសារភាព ចំពោះអំពើ ឧក្រិដ្ឋនេះ កាលពីថ្ងៃចន្ទ ។
អានបន្ត៖ រំលោភហើយសម្លាប់ ក្មេងស្រីនៅលើរថភ្លើង បុគ្គលិកថ្មីម្នាក់ នៃស្ថានីយ៍រថភ្លើងថៃ
ឡាហ្គូស៖ កងយោធារបស់ប្រទេស នីហ្សេរីយ៉ា បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី០៦ ខែកក្កដាថា យ៉ាងហោចណាស់ មនុស្សចំនួន ៥៦ នាក់ ត្រូវបានស្លាប់ ក្នុងការប៉ះទង្គិច រវាងកងកម្លាំង រក្សាសន្តិសុខ និងក្រុមឧទ្ទាម Boko Harm នៅភាគឦសាន នៃទីក្រុងដាំបូ របស់រដ្ឋ បូណូ ប្រទេសនីហ្សេរីយ៉ា។
អានបន្ត៖ ៥៦ នាក់ស្លាប់ ក្នុងការប៉ះទង្គិច រវាងទាហាន នីហ្សេរីយ៉ា ជាមួយក្រុមឧទ្ទាម Boko...
កាបុល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា អំពើហិង្សា បំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារ ដោយអាវុធ បណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ ក្នុងនោះ រួមមានទាំងជនស៊ីវិល និងក្រុមសកម្មជនផងដែរ។ នេះបើយោងតាមការ លើកឡើង របស់មន្ត្រីក្នុងស្រុកម្នាក់។
អានបន្ត៖ បំផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់ ១៣នាក់ នៅអាហ្វហ្គានីស្ថាន
ជាធម្មតា មនុស្សភាគច្រើន តែងតែប្រាថ្នាចង់រស់ ក្នុងភាពហ៊ឺហារ មានលុយកាក់ បុណ្យសក្តិ និងអំណាច តែចម្លែកអី ប្រធានាធិបតី នៃប្រទេសដ៏តូចមួយ នៅអាមេរិកឡាទីន អ៊ុយរ៉ូហ្កាយ បែរជាស្រលាញ់ ការរស់នៅបែបសាមញ្ញ នៅជាយក្រុង ជាមួយផ្ទះតូចមួយ និងមិនត្រូវការ ភាពហ៊ឺរហារទៅវិញ។
អានបន្ត៖ ប្រធានាធិបតី អ៊ុយរូហ្កាយ៖ ខ្ញុំមិនក្រទេ តែខ្ញុំសន្សំសំចៃ
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៥ខែកក្កដានេះ ដោយបានដកស្រង់សម្តី ពីទីភ្នាក់ងារ ព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ នៅលើកោះ ដោយមាន ការចូលរួម ពីកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ក្រោមការបញ្ជាផ្ទាល់ ពីមេដឹកនាំជាន់ខ្ពស់ គីម ចុងអ៊ុន តែម្តង។
អានបន្ត៖ កូរ៉េខាងជើង ធ្វើសមយុទ្ធ នៅលើកោះ ដោយកងកម្លាំង ប្រដាប់អាវុធ
អ៊ីតាលី៖ គេហទំព័រព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយ កាលពីទី២ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ប្រតិបត្តិការអន្តរជាតិ ដើម្បីបំផ្លាញ អាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយហើយ។ ហិប ដែលផ្ទុក ដោយអាវុធគីមី ត្រូវបានបញ្ជូនពីកំពង់ផែ ប្រទេសអ៊ីតាលី ទៅកាន់នាវាយោធា របស់សហរដ្ឋអាម៉េរិក ដើម្បីយកទៅបំផ្លាញចោល។ ហិបចំនួនបី ដែលផ្ទុកអាវុធគីមី មានទម្ងន់សរុប ប្រមាណជា ២០តោន នៃឧស្ម័នពុល។
អានបន្ត៖ ប្រតិបត្តិការ បំផ្លាញអាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយ
ហ្វីលីពីន៖ កងទ័ពអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នា កាលពីថ្ងៃចន្ទ នៅជិតសមុទ្រចិនខាងត្បូង ជាទីដែល រដ្ឋាភិបាល ក្រុងម៉ានីល មានជម្លោះទឹកដី ជាមួយចិន។ កងទ័ពម៉ារីនអាមេរិក និងហ្វីលីពីនជាង ២០០នាក់ បានហ្វឹកហាត់ ដោយធ្វើជាការ វាយប្រហារដូចពិតៗ ទៅលើខ្សែត្រៀម ឆ្នេរសមុទ្ររបស់សត្រូវ ដែលស្ថិតនៅជិត ប្រជុំកោះ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ។
អានបន្ត៖ កងទ័ពអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធ ដោយហាត់វាយប្រហារ នៅជិតសមុទ្រចិនខាងត្បូង
ចិន៖ ទូកនេសាទ របស់ចិនមួយចំនួន បានលិចបាត់ កាលពីថ្ងៃសុក្រ ម្សិលមិញ នៅពេលអូសអួន នៅប្រជុំកោះតូចៗ នៅសមុទ្រ ភាគខាងកើត ដែលកំពុងមានជម្លោះ ជាមួយជប៉ុន។ សារព័ត៌មានរដ្ឋចិន ស៊ីនហូ បានចុះផ្សាយថា ហេតុការណ៍នោះ បានកើតឡើង នៅព្រឹកថ្ងៃសុក្រ នៅក្បែរប្រជុំកោះមានជម្លោះ ដែលចិន ហៅថាដាយយូ ហើយជប៉ុន ហៅសេនកាកុ។
អានបន្ត៖ នាវានេសាទចិនមួយចំនួន លិចនៅសមុទ្រ ក្បែរកោះ មានជម្លោះ
ស៊ីដនី៖ មន្រ្តីអូស្រ្តាលី និយាយថា ពួកគេកំពុង មានទំនុកចិត្តថា យន្តហោះម៉ាឡេស៊ី ដែលបាត់ដាន បានបើកបរ ដោយការបញ្ជាស្វ័យប្រវត្តិ (autopilot) នៅពេលដែលវាធ្លាក់ ហើយថាអ្នកបើកបរ របស់យន្តហោះនោះ ទំនងជាមិនមានសកម្មភាព ដែលបណ្តាល មកពីការខ្វះខ្យល់អុកស៊ីសែន។
អានបន្ត៖ អូស្ត្រាលី៖ យន្តហោះម៉ាឡេស៊ី បាត់ដានទំនងបើក ដោយស្វ័យប្រវត្តិ រហូតអស់សាំង
កូស្តារីកា៖ ទីភ្នាក់ងារ ព័ត៌មានបារាំង AFP បានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតី កូស្តារីកា លោក Luis Guillermo Solis មិនចង់ឲ្យគេ យកឈ្មោះរបស់លោក ទៅដាក់ជាឈ្មោះ នៅកន្លែងសាធារណដូចជា ស្ពាន ផ្លូវថ្នល់ និងអាគាររដ្ឋ ឡើយ។ លោក ក៏មិនចង់ឲ្យគេ ដាក់តាំងរូបថតរបស់លោក នៅតាមការិយាល័យធ្វើការ របស់រដ្ឋនោះដែរ។
អានបន្ត៖ ប្រធានាធិបតី កូស្តារីកា ហាមប្រើឈ្មោះខ្លួន ទៅដាក់ជាឈ្មោះ ស្ពាន...
បាងកក៖ ឧត្តមសេនីយ ជាន់ខ្ពស់ថៃម្នាក់ បានប្រាប់ សារព័ត៌មាន BBC ថា រដ្ឋប្រហារយោធា កាលពីខែមុន មិនត្រូវបាន រៀបចំទុកជាមុននោះទេ។ ការអះអាងនេះ បានកើតឡើង ក្រោយមេដឹកនាំ ប្រឆាំងម្នាក់ចេញមក អះអាងថា យោធាបានពិភាក្សា អំពីការទម្លាក់ រដ្ឋាភិបាល អស់ពេលរាប់ឆ្នាំ ជាមួយខ្លួន។
អានបន្ត៖ ឧត្តមសេនីយ៍ថៃ អះអាងថា រដ្ឋប្រហារយោធា មិនបានព្រៀងទុកទេ
វីយែន-ស៊ិនហួ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីម៉ៀរ ពូទីន កាលពីល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងពី ដំណើរទស្សនកិច្ច ផ្លូវរដ្ឋ ទៅកាន់ប្រទេសអូទ្រីស ដូចដែលរូបលោក បានពិភាក្សា ជាមួយអូទ្រីស ទៅលើវិបត្តិ នៅអ៊ុយក្រែន និងបញ្ហាបំពង់ប្រេង នៅភាគខាងត្បូង។
អានបន្ត៖ លោក ពូទីន ពិភាក្សា វិបត្តិអ៊ុយក្រែន និងបំពង់ឧស្ម័ន អំឡុងពេល ទស្សនកិច្ច នៅអូទ្រីស
សារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយ កាលពីយប់ថ្ងៃអង្គារ ដោយផ្អែកតាម អាជ្ញាធរអូស្ត្រាលីថា ពួកគេ មិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ នៅឡើយទេថា តើប្រតិបត្តិការរុករក ជើងហោះ ហើរម៉ាឡេស៊ី MH370 ថ្មី នឹងត្រូវចាប់ផ្តើម នៅពេលណានោះ ប៉ុន្តែ បើតាមសេចក្តីថ្លែង ការណ៍ មុននេះឲ្យដឹងថា វាទំនងជាប្រកាស ឲ្យដឹងជាសាធារណៈ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ ២០១៤ នេះ ។
អានបន្ត៖ កន្លែងថ្មី ដែលក្រុមរុករក ជើងហោះហើរ MH370 ត្រូវរក នឹងប្រកាស នៅថ្ងៃពុធ នេះ
បាងកក៖ យោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិថៃ នៅថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា បញ្ជីឈ្មោះមន្រ្តី យោធាជើងគោក ត្រូវចូលនិវត្តន៍ ប្រចាំឆ្នាំ ២០១៤ នេះរួមមាន ១១៧ នាក់ ក្នុងនោះមានឈ្មោះ ឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការ កងទ័ពជើងគោក នឹងត្រូវចូលនិវត្តន៍ ជាផ្លូវការ នៅចុងខែ កញ្ញា ខាងមុខនេះ។
អានបន្ត៖ មេដឹកនាំ រដ្ឋប្រហារ យោធាថៃ លោក ប្រាយុទ្ធ នឹងត្រូវចូលនិវត្តន៍ នៅចុងខែ កញ្ញា...
អាមេរិក៖ រដ្ឋមន្ត្រីការបរទេស អាមេរិក John Kerry ចាប់ផ្តើម ធ្វើដំណើរទៅកាន់ មជ្ឈិមបូព៌ា ដើម្បីពិនិត្យមើល សង្គ្រាម ដែលកំពុងផ្ទុះឡើង នៅអឺរ៉ាក់ ដែលនៅទីនោះ ពួកសកម្មប្រយុទ្ធស៊ុននី បានរឹបអូសយក តំបន់មួយចំនួន ថែមទៀតរបស់ រដ្ឋាភិបាល ក្រុងបាដាត ខណៈដែល ក្រុមនិកាយ របស់ប្រទេសនេះ បានបែកបាក់គ្នា ដ៏ធ្ងន់ធ្ងរ។
អានបន្ត៖ រដ្ឋមន្ត្រីការបរទេស អាមេរិកចេញដំណើរ ពិនិត្យមើល សង្គ្រាមនៅអ៊ីរ៉ាក់
ចិន៖ អណ្តូងប្រេងចិនមួយទៀត គ្រោងនឹងទៅដល់ សមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រ នៅពេលរដ្ឋាភិបាល ក្រុងប៉េកាំង និងហាណូយ ធ្វើការចោទប្រកាន់គ្នា អំពីជម្លោះទឹកដី ដែលកាន់តែក្តៅឡើង។
អានបន្ត៖ ចិន បញ្ជូនអណ្តូង ប្រេងមួយទៀត ចូលសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះ ជាមួយវៀតណាម...
ម៉ាទ្រីដ៖ ព្រះមហាក្សត្រ ហ្វីលីព បានទទួលឆៀង ពីព្រះបិតាព្រះអង្គ ចូអាន កាឡូស នៅក្នុងពិធីមួយ ដែលធ្វើឡើង នៅព្រះបរមរាជវំាង ហ្សាហ្ស៊ូអេឡា នៅជិតទីក្រុង ម៉ាទ្រីដ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មក ព្រះអង្គ នឹងយាងទៅស្បថ ឡើងគ្រងរាជ្យ នៅក្នុងសភា។
អានបន្ត៖ ព្រះមហាក្សត្រថ្មី នៃប្រទេសអេស្ប៉ាញ នឹងស្បថឡើងគ្រងរាជ្យ នៅសភា