បណ្តាញសង្គម

ប្រធានាធិបតី អ៊ុយក្រែន រំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោតជាបន្ទាន់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានធ្វើ ការរំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោត ជាបន្ទាន់ នៅត្រឹមថ្ងៃទី២៦ ខែតុលា ខាងមុខ ខណៈដែលភាពតានតឹង នៅតែបន្ដកើនឡើង នៅតំបន់ភាគខាងកើត អ៊ុយ ក្រែន ដោយសារតែ ការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបំបែកខ្លួន។

អាន​បន្ត៖ ប្រធានាធិបតី អ៊ុយក្រែន រំលាយសភា និងអំពាវនាវឲ្យមាន ការបោះឆ្នោតជាបន្ទាន់

អាម៉េរិក រង់ចាំមើល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្សី ទៅប្រទេសជប៉ុន

វ៉ាស៊ីនតោន៖ ទីភា្នក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចេញផ្សាយ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បាននិងកំពុងសង្កេត មើលយ៉ាងល្អិតល្អន់ ថាតើ ប្រទេសជប៉ុន អញ្ជើញ ប្រធានាធិបតីរុស្សី លោក Vladimir Putin មកទស្សនកិច្ច ក្នុង ប្រទេសនេះដែរឬទេ ខណៈពេលមាន ភាពចលាចល កំពុងតែកើតមាន នៅ អ៊ុយក្រែន និងពិភពលោក បានដាក់ទណ្ឌកម្ម ប្រឆាំង នឹងរុស្ស៊ី។

អាន​បន្ត៖ អាម៉េរិក រង់ចាំមើល ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្សី ទៅប្រទេសជប៉ុន

ជប៉ុន នឹងផ្តល់ថ្នាំព្យាបាលជម្ងឺ អ៊ីបូឡា ទៅអាហ្វ្រិក ទោះមិនទាន់មាន ការយល់ព្រមពី អង្គការសុខភាពពិភពលោក

តូក្យូ៖ ប្រទេសជប៉ុន បានរៀបចំ រួចរាល់ហើយ ក្នុងការផ្តល់ថ្នាំ ដែលមិនទាន់មាន ការយល់ព្រម ពីអង្គការសុខភាព ពិភពលោក ទៅដល់អ្នកជំងឺ ទាំងឡាយ ដើម្បីប្រឆាំងទៅនឹង មេរោគ Ebola ដែលកំពុងតែរីករាលដាល យ៉ាងខ្លាំង នៅបណ្តា ប្រទេសមួយចំនួន នៅអាហ្វ្រិកខាងលិច។

អាន​បន្ត៖ ជប៉ុន នឹងផ្តល់ថ្នាំព្យាបាលជម្ងឺ អ៊ីបូឡា ទៅអាហ្វ្រិក ទោះមិនទាន់មាន...

រកឃើញសាកសព ជនអន្ដោប្រវេសន៍ ១៨នាក់ នៅលើកាណូតខាងត្បូង កោះអ៊ីតាលី

ទីភ្នាក់ងារសារព័ត៌មាន ANSA របស់អីុតាលី រាយការណ៍ថា សាកសពមនុស្ស ១៨នាក់ ត្រូវបាន កងម៉ារីន អីុតាលី រកឃើញ កាលពីព្រឹក ថ្ងៃទី២៤ សីហា នៅលើកាណូតកៅស៊ូមួយ ដែលគ្មានចលនា នៅក្នុងសមុទ្រ នាភាគខាងត្បូងកោះ LAMPEDUSA របស់អីុតាលី ។

អាន​បន្ត៖ រកឃើញសាកសព ជនអន្ដោប្រវេសន៍ ១៨នាក់ នៅលើកាណូតខាងត្បូង កោះអ៊ីតាលី

អាម៉េរិក បញ្ជាក់អំពី ការដោះលែង អ្នកកាសែតម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួននៅស៊ីរី

វ៉ាស៊ីនតោន៖ សេតវិមាន អាម៉េរិក នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា បានបញ្ជាក់អំពី ការដោះលែង អ្នកកាសែត អាម៉េរិកំាងម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួន នៅក្នុងប្រទេសស៊ីរី កាលពីពីរឆ្នាំមុន។

អាន​បន្ត៖ អាម៉េរិក បញ្ជាក់អំពី ការដោះលែង អ្នកកាសែតម្នាក់ ដែលក្រុមឧទ្ទាម ចាប់ខ្លួននៅស៊ីរី

យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាងលក់ទំនិញ នៅហ្គាសា

ហ្គាសា៖ កងទ័ពយោធាអាកាស របស់អ៊ីស្រាអែល បានបើក ការវាយប្រហារ សាជាថ្មី លើអាគារកម្ពស់ ៦ជាន់ និងកន្លែងលក់ដូរ កំប៉ិចកំប៉ុក នៅតំបន់ភាគខាងត្បូង ទីក្រុងហ្គាសា នៅល្ងាចថ្ងៃសៅរ៍។

អាន​បន្ត៖ យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាងលក់ទំនិញ នៅហ្គាសា

ប៉ូលិស៖ ចំនួនអ្នកស្លាប់ ពីបំណាក់ដីនៅ Hiroshima កើនដល់ ៥០នាក់ហើយ

ចំនួនមនុស្សស្លាប់ ពីការបាក់ដី យ៉ាងខ្លាំងក្លា កាលពីពាក់កណ្តាលសប្តាហ៍ ក្នុងទីក្រុង Hiroshima បានកើនដល់ ៥០នាក់ ហើយកាលពី ថ្ងៃអាទិត្យ ខណៈដែលការធ្លាក់ភ្លៀង សាជាថ្មីបាននាំឲ្យ មានការព្រួយបារម្ភ ទៅលើគ្រោះមហន្តរាយ បន្ថែមទៀត និងបានរំខានដល់ ការរុករកអ្នកដែល គេចផុតពី សេចក្តីស្លាប់។

អាន​បន្ត៖ ប៉ូលិស៖ ចំនួនអ្នកស្លាប់ ពីបំណាក់ដីនៅ Hiroshima កើនដល់ ៥០នាក់ហើយ

រញ្ជួយដីកម្លាំង ៦វ៉ិចទ័រ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក

អាម៉េរិក៖ មានឧប្បទ្ទវហេតុ រញ្ជួយដី នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦រ៉ិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ នេះបើតាមព័ត៌មាន BBC ចេញផ្សាយ នៅយប់ថ្ងៃអាទិត្យនេះ។

អាន​បន្ត៖ រញ្ជួយដីកម្លាំង ៦វ៉ិចទ័រ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក

សភាថៃ ជ្រើសរើសតាំង ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ជានាយករដ្ឋមន្រ្តីហើយ

បាងកក៖ សភា នៃរបបយោធាថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានជ្រើសរើស មេរដ្ឋប្រហារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អ៊ូឆា ជានាយករដ្ឋមន្រ្តីថៃ។

អាន​បន្ត៖ សភាថៃ ជ្រើសរើសតាំង ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ជានាយករដ្ឋមន្រ្តីហើយ

មនុស្ស១៣នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់លិចទូកទេសចរណ៍ នៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យោងតាម ប្រភពព័ត៌មាន AP ឥណ្ឌូណេស៊ី បានឲ្យដឹងថា កាលពី ថ្ងៃច័ន្ទនេះ អ្នកទេសចរជា ជនជាតិ ឥណ្ឌូណេស៊ី ៥នាក់ និង ជនបរទេស ៨នាក់ ទៀតត្រូវបានជួយសង្គ្រោះ ពេលដែល ទូកទេសចរណ៍មួយ គ្រឿងបានលិច។

អាន​បន្ត៖ មនុស្ស១៣នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់លិចទូកទេសចរណ៍ នៅឥណ្ឌូណេស៊ី

ញូវយ៉ក៖ យន្តហោះតូចមួយ ដែលមានពីឡុតជាស្ត្រី បានធ្លាក់ ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ

សហរដ្ឋអាមេរិក៖ យន្តហោះ ទេសចរណ៍ខ្នាតតូចមួយ ដែលផ្ទុកបុរសម្នាក់ និងកូនប្រុសតូចម្នាក់ របស់គាត់ ដើម្បីមើល ទេសភាពពីលើ លំហរអាកាស បានធ្លាក់កាលពី ល្ងាចថ្ងៃព្រហស្បតិ៍ នៅលើសួននៃ អាកាសយានដ្ឋាន Buffalo Niagara International Airport ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែមិនមានគ្រោះថ្នាក់ អ្វីធំដុំនោះឡើយ។

អាន​បន្ត៖ ញូវយ៉ក៖ យន្តហោះតូចមួយ ដែលមានពីឡុតជាស្ត្រី បានធ្លាក់ ប៉ុន្តែគ្មានអ្នកស្លាប់ឡើយ

សាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យមួយ អាចបង្កាត់ដើមឈើមួយដើម ដែលមានផ្លែ ៤០ ប្រភេទ

សាស្ត្រាចារ្យ Sam Van Aken ដែលបង្រៀននៅ សាកលវិទ្យាល័យ Syracuse University ក្នុងទីក្រុងញូវយ៉ក បានចំណាយពេល ៩ ឆ្នាំ ដើម្បីបង្កាត់ ដើមឈើមួយដើម ដែលកើតឡើង ពីការដាក់បញ្ចូលគ្នានូវ ប្រភេទផ្កាអ័រគីដេ ជាច្រើនប្រភេទ ហើយមានពណ៌ ផ្សេងៗគ្នា។

អាន​បន្ត៖ សាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យមួយ អាចបង្កាត់ដើមឈើមួយដើម ដែលមានផ្លែ ៤០...

ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤១ ចូលជួប រដ្ឋមន្រ្តីក្រសួងការងារ

ភ្នំពេញ៖ ប្រតិភូតំណាងឱ្យ សមាគម នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ ចំនួន២៨រូប បានចូលជួប សំដែងការគួរសម និងទទួលយកនូវ អនុសាសន៍ផ្តាំផ្ញើរពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៣ ខែសីហាម្សិលមិញ ។

អាន​បន្ត៖ ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤១ ចូលជួប រដ្ឋមន្រ្តីក្រសួងការងារ

ចិន បន្តបញ្ជូនអ្នកជំនាញ និងថ្នាំពេទ្យ ទៅបណ្តាប្រទេស នៅអាហ្វ្រិក ដែលកំពុងវាយប្រហារដោយ ជំងឺអ៊ីបូឡា

ហ្វ្រីថោន៖ ប្រទេសចិន កំពុងបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេស នៅតំបន់អាហ្វ្រិក ខាងលិច ដែលជំងឺអ៊ីបូឡា កំពុងរាតត្បាត ដោយបានបញ្ជូន ក្រុមអ្នកជំនាញ ៣ក្រុម រួមទំាងថ្នាំពេទ្យ ផ្តល់ទៅឲ្យ ប្រទេសហ្គីណេ លីប៊ីរីយ៉ា សៀរ៉ាឡេអូន។

អាន​បន្ត៖ ចិន បន្តបញ្ជូនអ្នកជំនាញ និងថ្នាំពេទ្យ ទៅបណ្តាប្រទេស នៅអាហ្វ្រិក...

វៀតណាមប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មជន ខ្មែរកម្ពុជាក្រោម ដែលដុតទង់ជាតិខ្លួន

ហាណូយ៖ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក ឡេ ហៃបិញ កាលពីថ្ងៃពុធ ទី១៣ ខែសីហា បានលើកឡើងថា “វៀតណាម សូមប្រឆាំង យ៉ាងដាច់ខាត ចំពោះការពិត ដែលសកម្មជន ខ្មែរកម្ពុជាក្រោម ធ្វើការតវ៉ា ដោយខុសច្បាប់មួយ ព្រមទាំង ដុតទង់ជាតិ វៀតណាម នៅមុខស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។”

អាន​បន្ត៖ វៀតណាមប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មជន ខ្មែរកម្ពុជាក្រោម ដែលដុតទង់ជាតិខ្លួន

ប្រេស៊ីល៖ បេក្ខជនប្រធានាធិបតី ប្រទេសនេះ ធ្លាក់យន្តហោះស្លាប់ ខណៈចុះធ្វើ យុទ្ធនាការឃោសនា

ប្រេស៊ីល៖ បេក្ខជន ប្រធានាធិបតី ប្រេស៊ីល លោក Eduardo Campos បានស្លាប់បាត់បង់ជិវិត ក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះ តូចមួយ ដែលគាត់ធ្វើដំណើរ ដើម្បីចុះធ្វើយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោត មុនការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ដែលនឹងធ្វើឡើង នៅខែតុលា ខាងមុខនេះ ។

អាន​បន្ត៖ ប្រេស៊ីល៖ បេក្ខជនប្រធានាធិបតី ប្រទេសនេះ ធ្លាក់យន្តហោះស្លាប់ ខណៈចុះធ្វើ...

ធ្លាក់យន្តហោះ​ ដឹកអ្នកដំណើរ ធុនតូច ស្លាប់មនុស្ស៤០នាក់ នៅអ៊ីរ៉ង់

អ៊ីរ៉ង់៖ ធ្លាក់យន្តហោះ ដឹកអ្នកដំណើរធុនតូច ក្បែរព្រលានយន្តហោះ អន្តរជាតិ Mehrabad ក្នុងទីក្រុង Tehran ប្រទេស អ៊ីរ៉ង់ បន្ទាប់ពីទើបហោះហើរ ចេញពីព្រលានយន្តហោះ បានមួយភ្លេត ត្រូវនឹងម៉ោង ៩និង១៨ព្រឹក (ម៉ោងប្រទេសអ៉ីរ៉ង់) ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៤នេះ។

អាន​បន្ត៖ ធ្លាក់យន្តហោះ​ ដឹកអ្នកដំណើរ ធុនតូច ស្លាប់មនុស្ស៤០នាក់ នៅអ៊ីរ៉ង់

ប្រទេសចិន​ ស្ថិតនៅក្រោម ការគាបសង្កត់ នៅពេលសហរដ្ឋអាមេរិក ជំរុញឲ្យមាន គម្រោងបន្ធូរបន្ថយ ភាពតានតឹងនៅ សមុទ្រហ្វីលីពីន ខាងលិច

ប្រទេសចិន និងស្ថិតនៅក្រោម ការគាបសង្កត់ ផ្នែកការទូតដែល មានការប្រឹងប្រែង រួមគ្នាប៉ុន្តែ នៅតែទប់ទល់ នៅក្នុងទង្វើដាច់ខាត របស់ខ្លួននៅក្នុង សមុទ្រចិនខាងត្បូង ដែលមានវិវាទនៅពេលដែល សហរដ្ឋអាមេរិក ប្រើការប្រជុំសន្តិសុខ ក្នុងតំបន់ មួយនៅដំណាច់ សប្តាហ៍នេះដើម្បី ប្រមូលការគាំទ្រ ឲ្យមានការបញ្ឈប់ អំពើបង្កហេតុ។

អាន​បន្ត៖ ប្រទេសចិន​ ស្ថិតនៅក្រោម ការគាបសង្កត់ នៅពេលសហរដ្ឋអាមេរិក ជំរុញឲ្យមាន...

ប្រើពុកមាត់ លើកមនុស្សម្នាក់ បានយ៉ាងស្រួល បំបែកកំណត់ត្រាពិភពលោក

មិនមែន ជារឿងធម្មតា ដែលបុរសម្នាក់នោះ អាចធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល និងទទួលបានការ ទទួលស្គាល់ស្នាដៃ ដ៏អស្ចារ្យតាមរយៈ ពុកមាត់របស់ខ្លួន គ្មានពីរលើលោក។

អាន​បន្ត៖ ប្រើពុកមាត់ លើកមនុស្សម្នាក់ បានយ៉ាងស្រួល បំបែកកំណត់ត្រាពិភពលោក

ធ្លាក់ឆេះយន្តហោះ នៅភាគខាងជើង ប្រទេសប្រេស៊ីល សម្លាប់អ្នកដំណើរ ៥នាក់

ប្រេស៊ីល៖ យ៉ាងហោចណាស់ មានអ្នកដំណើរ ៥នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់ឆេះយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង នៅភាគខាងជើង ប្រទេសប្រេស៊ីល។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ។

អាន​បន្ត៖ ធ្លាក់ឆេះយន្តហោះ នៅភាគខាងជើង ប្រទេសប្រេស៊ីល សម្លាប់អ្នកដំណើរ ៥នាក់

រដ្ឋមន្ត្រី ការបរទេស កូរ៉េខាងជើង ចាប់ផ្តើម ធ្វើដំណើរ ទៅបណ្តា ប្រទេសអាស៊ាន

សេអ៊ូល៖ អ្នកការទូតកំពូល របស់ប្រទេស កូរ៉េខាងជើង បានចាប់ផ្តើម ធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ស្ថិតនៅតំបន់ អាស៊ីអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួនប្រាំ នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ ២០១៤ នេះតទៅ។

អាន​បន្ត៖ រដ្ឋមន្ត្រី ការបរទេស កូរ៉េខាងជើង ចាប់ផ្តើម ធ្វើដំណើរ ទៅបណ្តា ប្រទេសអាស៊ាន