បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអង់គ្លេស សូមអភ័យទោសចំពោះកំហុស លើគោលនយោបាយកាត់បន្ថយពន្ធ

(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានចេញមុខសុំទោសចំពោះ «កំហុស» ដែលកើតមានក្នុងកម្មវិធីកែទម្រង់របស់លោកស្រី ដែលបណ្តាលឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ហើយបាននាំឲ្យការគាំទ្រធ្លាក់ចុះស្ទើរតែនឹងត្រូវរុះរើគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអង់គ្លេស សូមអភ័យទោសចំពោះកំហុស លើគោលនយោបាយកាត់បន្ថយពន្ធ

សហរដ្ឋអាមេរិក ថាការផ្គត់ផ្គង់យន្ដហោះដ្រូនរបស់អ៉ីរ៉ង់ ឱ្យរុស្ស៉ី ជាទង្វើបំពានដំណោះស្រាយ UN

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឯកភាពជាមួយបារាំង និងចក្រភពអង់គ្លេសដែលបានធ្វើការសន្និដ្ឋានថាការផ្គត់ផ្គង់យន្ដហោះដ្រូនរបស់អ៉ីរ៉ង់ ឱ្យទៅរុស្ស៉ី គឺជាទង្វើបំពានលើដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងមហាអំណាចទាំង៦។

អាន​បន្ត៖ សហរដ្ឋអាមេរិក ថាការផ្គត់ផ្គង់យន្ដហោះដ្រូនរបស់អ៉ីរ៉ង់ ឱ្យរុស្ស៉ី...

ជប៉ុន សម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញការធ្វើតេស្តមីស៊ីល (Video inside)

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារនេះបានសម្រេចចិត្តថានឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន៥ ដែល មានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ ជប៉ុន សម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញការធ្វើតេស្តមីស៊ីល...

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះគុកនៅអ៊ីរ៉ង់ កើនឡើង ខណៈការតវ៉ា បន្តផ្ទុះឡើង

តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកទោសចំនួន៨នាក់ បានស្លាប់ដោយសារភ្លើងឆេះនៅពន្ធនាគារ Evin នៃទីក្រុង Tehran កាលពីចុងសប្តាហ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងទ្វេដងដោយសារភ្លើងឆេះ ដែលបានបង្កើនសម្ពាធលើរដ្ឋាភិបាល ដែលកំពុងតស៊ូទប់ស្កាត់ការតវ៉ាទ្រង់ទ្រាយធំ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះគុកនៅអ៊ីរ៉ង់ កើនឡើង ខណៈការតវ៉ា បន្តផ្ទុះឡើង

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធា ចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ហូគូក (Hoguk) ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពោះមុខភាពតានតឹងលើសកម្មភាពយោធាប្រទេសទាំងពីរ។

អាន​បន្ត៖ កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធា...

ថៃ ចេញការព្រមានពីអាកាសធាតុថ្មី ខណៈភ្លៀងបង្កភាពលិចលុង

អាជ្ញាធរក្នុងប្រទេសថៃ បានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗសម្រាប់ខេត្តចំនួនប្រាំបីនៅភាគខាងត្បូង កាលពីថ្ងៃចន្ទ មុនពេលមានភ្លៀងធ្លាក់បន្ថែមទៀតដែលរំពឹងទុកក្នុងសប្តាហ៍នេះ ដោយតំបន់នៅក្នុងខេត្តជិត ៤០% នៃខេត្តរបស់ប្រទេសនេះ នៅតែជន់លិច និងកំពុងប្រឈមនឹងទឹកជំនន់។

អាន​បន្ត៖ ថៃ ចេញការព្រមានពីអាកាសធាតុថ្មី ខណៈភ្លៀងបង្កភាពលិចលុង

រុស្ស៉ី៖ មនុស្ស ៦នាក់ស្លាប់ ក្រោយយន្ដហោះចម្បាំងមួយគ្រឿង ធ្លាក់ចំអគារមួយ ក្នុងទីក្រុង Yeysk

(កៀវ)៖ យន្ដហោះចម្បាំងមួយគ្រឿងបានធ្លាក់ចំអគារអាផាតធឺមិនមួយ ស្ថិតនៅក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងនៃប្រទេសរុស្ស៉ី នៅក្បែរព្រំដែន ជាមួយអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោច ៦នាក់ និងបង្កជាអគ្គិភ័យឆាបឆេះ។

អាន​បន្ត៖ រុស្ស៉ី៖ មនុស្ស ៦នាក់ស្លាប់ ក្រោយយន្ដហោះចម្បាំងមួយគ្រឿង ធ្លាក់ចំអគារមួយ...

វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងបញ្ចប់ទៅដូចសង្រ្គាមវៀតណាម ឬ?

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីអ៊ុយក្រែនទទួលបានជ័យជម្នះជាបន្តបន្ទាប់ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារបស់លោកកែនកងទ័ពបន្ថែម កាត់យកទឹកអ៊ុយក្រែនដោយខុសច្បាប់ បង្កើនការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងចុងក្រោយបំផុត បានបាញ់មីស៊ីលស្រោចលើរដ្ឋធានីកៀវ និងទីក្រុងជាច្រើន ទូទាំងប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។

អាន​បន្ត៖ វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន...

សហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហារដោយយន្ដហោះដ្រូន របស់រុស្ស៉ីលើអ៊ុយក្រែន ថាជា «ឧក្រិដ្ឋកម្មសង្រ្គាម»

(កៀវ)៖ សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថាការវាយប្រហារដោយយន្ដហោះដ្រូនអត្តឃាតរបស់រុស្ស៉ី គឺជាឧក្រិដ្ឋកម្មសង្រ្គាម តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារយន្ដហោះដ្រូនអត្តឃាតលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ផ្ដាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ក្នុងអគារអាផាតធឺមិនមួយ ក្នុងទីក្រុងកៀវ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហារដោយយន្ដហោះដ្រូន របស់រុស្ស៉ីលើអ៊ុយក្រែន ថាជា...

តៃវ៉ាន់ អះអាងមិនដកថយជុំវិញអធិបតេយ្យរបស់ខ្លួន ក្រោយលោក ស៉ី ជិនពីង ប្រកាសមិនបោះបង់ជម្រើសប្រើកម្លាំង

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍ថា តៃវ៉ាន់ នឹងមិនដកដយជាដាច់ខាតជុំវិញបញ្ហាអធិបតេយ្យរបស់ខ្លួន ឬមួយក៏សុខចិត្តធ្វើការលះបង់ណាមួយ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើយ។

អាន​បន្ត៖ តៃវ៉ាន់ អះអាងមិនដកថយជុំវិញអធិបតេយ្យរបស់ខ្លួន ក្រោយលោក ស៉ី ជិនពីង...

បារាំងនឹងផ្តល់ការហ្វឹកហាត់ ដល់ទាហានអ៊ុយក្រែន ២,០០០នាក់

រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastein Lecornu កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រលើសំណើមួយ ស្តីពីការផ្តល់ ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែនក្នុងចំនួនដ៏ច្រើនមួយ រហូតដល់ ២.០០០នាក់ នៅក្នុងប្រទេសបារាំងសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍។

អាន​បន្ត៖ បារាំងនឹងផ្តល់ការហ្វឹកហាត់ ដល់ទាហានអ៊ុយក្រែន ២,០០០នាក់

ឥណ្ឌូណេស៊ី ហាមប្រាមគ្រឿងផ្សំផលិតស៊ីរ៉ូក្អក ដែលមានទំនាក់ទំនងនឹងការស្លាប់កុមារហ្គាំប៊ី

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ បានហាមឃាត់គ្រឿងផ្សំ ដែលទាក់ទងនឹងការស្លាប់របស់កុមារ៧០ នាក់នៅក្នុងប្រទេសហ្គាំប៊ី ពីថ្នាំសេរ៉ូក្អកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលខ្លួនស៊ើបអង្កេតការខូចខាតតម្រងនោមស្រួចស្រាវ ដែលបានសម្លាប់កុមារជាង២០ នាក់នៅក្នុងរដ្ឋធានីហ្សាកាតាក្នុងឆ្នាំនេះ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី ហាមប្រាមគ្រឿងផ្សំផលិតស៊ីរ៉ូក្អក...

លោក ចូ បៃដិន គ្មានគម្រោងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំ G20 នោះទេ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនមានគម្រោងជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះទេ ចំពោះមុខភាពតានតឹងលើ ការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេង។

អាន​បន្ត៖ លោក ចូ បៃដិន គ្មានគម្រោងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំ G20...

បេឡារុស ថានឹងទទួលកងទ័ពរុស្ស៉ីតិចជាង ៩,០០០នាក់ ឱ្យឈរជើងលើទឹកដីរបស់ខ្លួន

(មូស្គូ)៖ ក្រសួងការពារជាតិបេឡារុស បាននិយាយថាកងទ័ពរុស្ស៉ីតិចជាង ៩,០០០នាក់តែប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យឈរជើងនៅលើទឹកដីបេឡារុស ជាផ្នែកមួយនៃកងកម្លាំងរួមគ្នា ដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួន។

អាន​បន្ត៖ បេឡារុស ថានឹងទទួលកងទ័ពរុស្ស៉ីតិចជាង ៩,០០០នាក់ ឱ្យឈរជើងលើទឹកដីរបស់ខ្លួន

សហរដ្ឋអាមេរិក៖ មនុស្ស ៧,៤៥៧នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨នាក់ស្លាប់ ក្នុង១ថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៧,៤៥៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧,៤៥៧នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨នាក់ស្លាប់ ក្នុង១ថ្ងៃ

អ៉ីរ៉ង់ ចោទថាសហរដ្ឋអាមេរិក កំពុងញុះញង់បង្កចលាចលនៅក្នុងប្រទេស

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា «កំពុងញុះញង់ឱ្យមានភាពចលាចល» បន្ទាប់ពី លោកប្រធានាធិបតី ចូ បៃដិន បង្ហាញការគំាទ្រដល់បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉ាស់សា អាមីនី (Mahsa Amini) ដែលបានស្លាប់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់កាលពីជាងមួយខែមុន។

អាន​បន្ត៖ អ៉ីរ៉ង់ ចោទថាសហរដ្ឋអាមេរិក កំពុងញុះញង់បង្កចលាចលនៅក្នុងប្រទេស

ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់ ត្រូវបង្ខំឱ្យភៀសខ្លួនពីលំនៅឋាន ដោយសារតែគ្រោះទឹកជំនន់

(កង់បេរ៉ា)៖ មនុស្សរាប់ពាន់នាក់ នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលី ត្រូវបានណែនាំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន បន្ទាប់ពីការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា បានបណ្តាលឱ្យជន់លិចទំនប់ទឹកនិងដងទន្លេ។

អាន​បន្ត៖ ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់ ត្រូវបង្ខំឱ្យភៀសខ្លួនពីលំនៅឋាន...

លោក ហ្សេលេនស្គី រិះគន់ថាកាកបាទក្រហមអន្តរជាតិ អសកម្មក្នុងការជួយការពារសិទ្ធិ របស់ឈ្លើយសឹកអ៊ុយក្រែន

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់គណៈកម្មាធិការអន្តជាតិនៃកាកបាទក្រហម (ICRC) ថាអសកម្មក្នុងការជួយការពារសិទ្ធិឈ្លើយសឹកអ៊ុយក្រែន។

អាន​បន្ត៖ លោក ហ្សេលេនស្គី រិះគន់ថាកាកបាទក្រហមអន្តរជាតិ អសកម្មក្នុងការជួយការពារសិទ្ធិ...

តំបន់អឺរ៉ុប ទំនងជានឹងឈានចូលក្នុងរលកឆ្លងកូវីដ ១៩ ថ្មីមួយទៀត

អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កា និងគ្រប់គ្រងជំងឺឆ្លង (ECDC) បាន ឲ្យដឹងកាលពីថ្ងៃពុធថា រលកមួយទៀតនៃការឆ្លងជំងឺកូវីដ ១៩ ប្រហែលជាកំពុងចាប់ផ្តើមក្នុងតំបន់អឺរ៉ុប ខណៈ ករណីឆ្លង ចាប់ផ្តើមរាលដាលពាសពេញតំបន់។

អាន​បន្ត៖ តំបន់អឺរ៉ុប ទំនងជានឹងឈានចូលក្នុងរលកឆ្លងកូវីដ ១៩ ថ្មីមួយទៀត

អង់គ្លេស ប្រកាសបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាសដល់អ៊ុយក្រែន

អង់គ្លេស បានឲ្យដឹងថា ខ្លួន នឹងបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាស ដែលមានសមត្ថភាពបាញ់ ទម្លាក់ មីស៉ីលគ្រូស (cruise) សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អាន​បន្ត៖ អង់គ្លេស ប្រកាសបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាសដល់អ៊ុយក្រែន

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ