បណ្តាញសង្គម

អាមេរិកព្រមានថា រុស្ស៉ីនឹងប្រឈមចំពោះផលវិបាក ប្រសិនបើហ៊ានប្រើគ្រាប់បែកវិទ្យុសកម្ម ឬនុយក្លេអ៊ែរ

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វានឹងមានផលវិបាកសម្រាប់រុស្ស៉ី មិនថាពួកគេជ្រើសរើសប្រើគ្រាប់បែកវិទ្យុសកម្ម ឬអាវុធនុយក្លេអ៊ែរផ្សេងទៀតនោះទេ។

អាន​បន្ត៖ អាមេរិកព្រមានថា រុស្ស៉ីនឹងប្រឈមចំពោះផលវិបាក...

រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន នឹងលាលែងពីតំណែង ជុំវិញទំនាក់ទំនងជាមួយក្រុមសាសនា Unification Church

រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក Daishiro Yamagiwa គ្រោងនឹងលាលែងពីតំណែង ចំពោះមុខការអំពាវនាវកាន់តែខ្លាំងឡើងពីសំណាក់ក្រុមប្រឆាំង ដោយសារតែការបកស្រាយមិនគ្រប់គ្រាន់ អំពីទំនាក់ទំនងរបស់លោកជាមួយក្រុមសាសនា Unification Church។

អាន​បន្ត៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន នឹងលាលែងពីតំណែង ជុំវិញទំនាក់ទំនងជាមួយក្រុមសាសនា...

អ៉ីរ៉ង់ ចាប់ខ្លួនមនុស្ស១០នាក់ ដែលជាភ្នាក់ងារធ្វើការឱ្យចារកម្មអ៉ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានផ្សាយថា អាជ្ញាធរអ៉ីរ៉ង់ បានចាប់ឃាត់ខ្លួន មនុស្សចំនួន១០នាក់ ដែលធ្វើការឱ្យអ៉ីស្រាអែល នៅក្នុងខេត្តអាស៊ែបៃហ្សង់ខាងលិច។

អាន​បន្ត៖ អ៉ីរ៉ង់ ចាប់ខ្លួនមនុស្ស១០នាក់ ដែលជាភ្នាក់ងារធ្វើការឱ្យចារកម្មអ៉ីស្រាអែល

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ព្រមានដាក់គ្នាទៅវិញទៅមក នៅព្រំដែនសមុទ្រ

កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង មកលើកប៉ាល់កូរ៉េខាងជើង ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

អាន​បន្ត៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ព្រមានដាក់គ្នាទៅវិញទៅមក...

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ព្រមានដាក់គ្នាទៅវិញទៅមក នៅព្រំដែនសមុទ្រ

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង មកលើកប៉ាល់កូរ៉េខាងជើងដែលធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

អាន​បន្ត៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ព្រមានដាក់គ្នាទៅវិញទៅមក...

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ពិភាក្សាគ្នាពីបញ្ហាអ៊ុយក្រែន តាមទូរស័ព្ទ

(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក ប៊ិន វ៉ាឡេស (Ben Wallace) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស...

លោក បូរីស ចនសុន ប្រកាសដកខ្លួនពីការប្រជែងយកតំណែង ជាប្រធានបក្សអភិរក្សនិយម និងជានាយករដ្ឋមន្រ្តីអង់គ្លេស

(ឡុងដ៍)៖ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន កាលពីថ្ងៃអាទិត្យនេះ បានប្រកាសដកខ្លួនចេញពីការប្រជែងយកតំណែង ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ចក្រភពអង់គ្លេស ដោយលោកបាននិយាយថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបន្តឆ្លងទៅដំណាក់កាលបន្ទាប់ ក៏ប៉ុន្តែសំឡេងគាំទ្រនោះគឺតិចជាងឆ្ងាយ បើធៀបជាមួយសំឡេងគាំទ្រ របស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី សូណាក់ (Rishi Sunak)។

អាន​បន្ត៖ លោក បូរីស ចនសុន ប្រកាសដកខ្លួនពីការប្រជែងយកតំណែង ជាប្រធានបក្សអភិរក្សនិយម...

ផ្ទុះបាតុកម្មទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បញ្ចេញជំនួយបន្ថែម ដើម្បីដោះស្រាយបញ្ហាអតិផរណា

មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងចំនួន៦ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាបន្ថែម ក្នុងការដោះស្រាយបញ្ហាថាមពលឡើងថ្លៃ និងអតិផរណា។

អាន​បន្ត៖ ផ្ទុះបាតុកម្មទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បញ្ចេញជំនួយបន្ថែម...

លោក គីម ជុងអ៊ុន ផ្ញើសារអបអរលោក ស៊ី ជិនពីង ដែលបន្តកាន់តំណែងជាប្រមុខបក្សកុម្មុយនិស្ដចិន នៅអាណត្តិទី៣

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរមួយទៅកាន់លោក ស៊ី ជីនពីង ក្នុងការបោះ ឆ្នោតឡើងវិញ ជាមេដឹកនាំរបស់ប្រទេសចិន ដោយបង្ហាញពីបំណងចង់អភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងម៊ាំ។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ផ្ញើសារអបអរលោក ស៊ី ជិនពីង...

លោក Rishi Sunak នឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានបញ្ជាក់ថា លោក នឹងឈរឈ្មោះជា នាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស ជំនួសលោកស្រីនាយករដ្ឋមន្រ្តី Liz Truss ដែលបានលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ លោក Rishi Sunak នឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស

ក្រសួងការបរទេសចិនបានថ្លែងថា ការបេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ នឹងមិនកែប្រែទេ

(ប៉េកាំង)៖ ថ្ងៃទី២០ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅពេលឆ្លើយសំណួររបស់ អ្នកសារព័ត៌មានអំពីបញ្ហាបើកចំហចំពោះក្រៅប្រទេសក្នុងសន្និសីទកាសែតថា ភាគីចិននឹងបន្តជំរុញការបើកចំហចំពោះ ក្រៅប្រទេសដោយកម្រិតខ្ពស់តទៅទៀត ហើយការបេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ។

អាន​បន្ត៖ ក្រសួងការបរទេសចិនបានថ្លែងថា ការបេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហ...

អ៊ុយក្រែន ព្រមានថា រុស្ស៊ី មានផែនការបំផ្លាញទំនប់វារីអគ្គិសនីរបស់ខ្លួន

(កៀវ)៖ ទីក្រុងកៀវ បានចោទប្រកាន់រុស្ស៊ីថា មានផែនការបំផ្លាញទំនប់វារីអគ្គិសនីនៅតំបន់ខឺសុន (Kherson) ភាគខាងកើត ជាទីដែលទាហានអ៊ុយក្រែនកំពុងឈានទៅមុខជាលំដាប់ ហើយអាជ្ញាធរដែលទីក្រុងម៉ូស្គូលើកបន្តុប បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់នោះ។

អាន​បន្ត៖ អ៊ុយក្រែន ព្រមានថា រុស្ស៊ី មានផែនការបំផ្លាញទំនប់វារីអគ្គិសនីរបស់ខ្លួន

អូស្រ្តាលី សន្យាផ្តល់ថវិការាប់លានដុល្លារ ដើម្បីជួយដល់ការដាក់ពង្រាយប៉ូលិស នៅកោះសូឡូម៉ុន

(ស៉ីដនី)៖ អូស្រ្តាលី នឹងត្រៀមថវិកាចំនួន ២៩លានដុល្លារ ដើម្បីផ្តល់មូនិធិដល់ការដាក់ពង្រាយប៉ូលិស នៅលើប្រទេសដីកោះសូឡូម៉ុន ក្នុងកញ្ចប់ថវិកាសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការបន្ថែមការចំណាយសម្រាប់តំបន់ប៉ាស៉ីហ្វិក និងបំណង់ចង់ពង្រឹងគោលជំហររបស់ខ្លួន ចំពេលដែលប្រទេសចិនកំពុងស្វែងរកការពង្រីកឥទ្ធិពលនៅតំបន់នេះ។

អាន​បន្ត៖ អូស្រ្តាលី សន្យាផ្តល់ថវិការាប់លានដុល្លារ ដើម្បីជួយដល់ការដាក់ពង្រាយប៉ូលិស...

សម្លឹងមើលប្រទេសចិនជាមួយប្រធានរដ្ឋចិន ក្ដីសុបិន្តរបស់សិប្បករប្រទេសធំ

(ប៉េកាំង)៖ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ប្រទេសចិនគឺ «អង្រឹងនៃយន្តហោះចម្បាំងចិន»។ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Liaoning ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang។

អាន​បន្ត៖ សម្លឹងមើលប្រទេសចិនជាមួយប្រធានរដ្ឋចិន ក្ដីសុបិន្តរបស់សិប្បករប្រទេសធំ

ប្រទេសហូឡង់ បានសម្លាប់សត្វមាន់ចំនួន 300,000 ក្បាលបន្ថែមទៀត ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សី

រដ្ឋាភិបាលហូឡង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហូឡង់ នឹងសម្លាប់សត្វមាន់ចំនួន ៣០០,០០០ ក្បាលទៀត នៅក្នុងកសិដ្ឋានមួយនៅភាគខាងត្បូងនៃប្រទេសនេះ បន្ទាប់ពីរកឃើញថា មានជំងឺឆ្លងខ្លាំងនៃជំងឺផ្តាសាយបក្សីនៅទីនោះ។

អាន​បន្ត៖ ប្រទេសហូឡង់ បានសម្លាប់សត្វមាន់ចំនួន 300,000 ក្បាលបន្ថែមទៀត...

ម៉ាឡេស៉ីកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសម៉ាឡេស៉ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសឲ្យដឹងថា ម៉ាឡេស៉ី នឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។

អាន​បន្ត៖ ម៉ាឡេស៉ីកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ

រុស្ស៉ី ព្រមាន UN កុំឱ្យស៉ើបអង្កេតពាក់ព័ន្ធនឹងការប្រើយន្តហោះដ្រូនអ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន

(យូអិន)៖ រុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានអង្គការសហប្រជាជាតិ (UN) កុំឲ្យស៊ើបអង្កេតលើការវាយប្រហារដោយប្រើយន្តហោះដ្រូនផលិតដោយ អ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈសហភាពអឺរ៉ុបកំពុងរៀបចំទណ្ឌកម្មថ្មី។

អាន​បន្ត៖ រុស្ស៉ី ព្រមាន UN កុំឱ្យស៉ើបអង្កេតពាក់ព័ន្ធនឹងការប្រើយន្តហោះដ្រូនអ៉ីរ៉ង់...

របាយការណ៍៖ សហរដ្ឋអាមេរិក កំពុងពិចារណាផលិតអាវុធរួមគ្នា ជាមួយតៃវ៉ាន់

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក កំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយកោះតៃវ៉ាន់ នៅក្រោមគំនិតផ្ដួចផ្ដើមមួយក្នុងការពន្លឿនការ ផ្គត់ផ្គង់អាវុធ ដើម្បីជួយពង្រឹងសមត្ថភាពការពារជាតិរបស់ទីក្រុងតៃប៉ិក ទប់ទល់ជាមួយចិន។

អាន​បន្ត៖ របាយការណ៍៖ សហរដ្ឋអាមេរិក កំពុងពិចារណាផលិតអាវុធរួមគ្នា ជាមួយតៃវ៉ាន់

ប៉ូឡូញ ទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត ពីកូរ៉េខាងត្បូង បន្ទាប់ពីទិញរថក្រោះ និងកាំភ្លើងធំ

កាលពីថ្ងៃពុធ ប៉ូឡូញ បានសម្រេចទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត នៅក្នុងកិច្ចព្រមព្រៀងទិញសព្វាវុធ ថ្មីចុងក្រោយបំផុតរបស់ខ្លួនជាមួយកូរ៉េខាងត្បូង បន្ទាប់ពីការទិញរថក្រោះ និងកាំភ្លើងធំ Howitzer ស្របពេលដែលប្រទេសអឺរ៉ុបកណ្តាលមួយនេះ កំពុងបង្កើនការនាំចូលអាវុធក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

អាន​បន្ត៖ ប៉ូឡូញ ទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត ពីកូរ៉េខាងត្បូង...

EU ត្រៀមដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះដ្រូនដល់រុស្ស៉ី

សហភាពអឺរ៉ុប កំពុងធ្វើការឆ្ពោះទៅរកការដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រមូល «ភស្តុតាងគ្រប់គ្រាន់» ដែលថាប្រទេសនេះ កំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។

អាន​បន្ត៖ EU ត្រៀមដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះដ្រូនដល់រុស្ស៉ី

ទុះគ្រាប់បែកនៅក្រៅពន្ធនាគារធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស៨នាក់

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ បានស្លាប់ និង១៨នាក់រងរបួសក្រោយគ្រាប់បែក២គ្រាប់ បានផ្ទុះឡើងនៅក្រៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ។

អាន​បន្ត៖ ទុះគ្រាប់បែកនៅក្រៅពន្ធនាគារធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស៨នាក់