បណ្តាញសង្គម

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសរុស្ស៉ី សម្រាប់ការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ និងជំរុញឱ្យបណ្ដា ប្រទេសទាំងអស់ កុំទទួលស្គាល់ទង្វើខុសច្បាប់បែបនេះ។

អាន​បន្ត៖ UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

តុលាការថៃ កាត់ទោសមនុស្ស៣នាក់ ដាក់ពន្ធនាគារ៨ខែ ជុំវិញការចែកចាយបន្ត (Share) ព័ត៌មានថា លោក ប្រាយុទ្ធ ទិញផ្កាយរណបតាមដានប្រជាជន

(បាងកក)៖មនុស្ស ៣នាក់ ត្រូវបានតុលាការនៅក្នុងប្រទេសថៃ ផ្ដន្ទាទោសក្នុងម្នាក់ដាក់ពន្ធនាគាររយៈពេល ៨ខែ ពីបទបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ តាមរយៈការចែករំលែកដោយចេតនានូវព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ តុលាការថៃ កាត់ទោសមនុស្ស៣នាក់ ដាក់ពន្ធនាគារ៨ខែ ជុំវិញការចែកចាយបន្ត (Share)...

ប្រទេសឥណ្ឌា ផ្អាកការផលិតស៊ីរ៉ូក្អកនៅរោងចក្រ ដែលទាក់ទងនឹងការស្លាប់នៅហ្គាំប៊ី

កាលពីថ្ងៃពុធ អាជ្ញាធរឥណ្ឌា បានបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អកនៅរោងចក្រផលិតឱសថ Maiden បន្ទាប់ពី របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ថា ថ្នាំនេះ អាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់ សិបនាក់នៅក្នុងប្រទេសហ្គាំប៊ី។

អាន​បន្ត៖ ប្រទេសឥណ្ឌា ផ្អាកការផលិតស៊ីរ៉ូក្អកនៅរោងចក្រ ដែលទាក់ទងនឹងការស្លាប់នៅហ្គាំប៊ី

លោកស្រី អោងសាន ស៊ូជី ត្រូវតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ បន្ថែមទៀត

កាលពីថ្ងៃពុធ តុលាការនៃរបបយោធាមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំបន្ថែមទៀតសម្រាប់បទល្មើសពុករលួយ ដែលសរុបមកទល់ពេលនេះ ធ្វើឱ្យរយៈពេលនៃការត្រូវជាប់ពន្ធនាគាររបស់លោកស្រី កើនដល់យ៉ាងតិច២៣ឆ្នាំ។

អាន​បន្ត៖ លោកស្រី អោងសាន ស៊ូជី ត្រូវតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ បន្ថែមទៀត

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងបន្តឈរឈ្មោះជាសមាជិកសភា ទោះស្ថិតក្នុងវ័យ៩៧ឆ្នាំក៏ដោយ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Mahathir Mohamad ដែលបច្ចុប្បន្នមានវ័យ ៩៧ឆ្នាំ ហើយក៏ដោយនោះ បានប្រកាសឱ្យដឹងថា លោក នឹងបន្តឈរឈ្មោះជាសមាជិកសភាក្នុងការបោះឆ្នោតសកល នាពេលប៉ុន្មានខែ ខាងមុខទៀតនេះ ប៉ុន្តែមិនច្បាស់ថា រូបលោក អាចនឹងកាន់តំណែងជានាយករដ្ឋមន្រ្តី ជាលើកទី៣ ឬយ៉ាងណា ឡើយ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងបន្តឈរឈ្មោះជាសមាជិកសភា...

លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរកាលពីសប្ដាហ៍ មុន។

អាន​បន្ត៖ លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

លោក ហ្សេលេនស្គី ស្នើសុំអាវុធបន្ថែមពីលោកខាងលិច ខណៈច្រានចោលកិច្ចចរចាសន្តិភាពជាមួយលោក ពូទីន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យបណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 បញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមមកឱ្យទីក្រុងកៀវ ខណៈលោកផ្ទាល់ច្រានចោលកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

អាន​បន្ត៖ លោក ហ្សេលេនស្គី ស្នើសុំអាវុធបន្ថែមពីលោកខាងលិច...

រុស្ស៉ី ចាត់បញ្ចូលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ទៅក្នុងបញ្ជីអង្គការភេរវកម្ម

ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram និង Facebook ទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម និងជ្រុលនិយម នេះបើយោងតាមមូលដ្ឋានទិន្នន័យ នៃសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

អាន​បន្ត៖ រុស្ស៉ី ចាត់បញ្ចូលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram...

ទីបំផុតអ៉ីស្រាអែល និងលីបង់ យល់ព្រមលើកិច្ចព្រមព្រៀង កំណត់ព្រំប្រទល់ដែនសមុទ្រ

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Yair Lapid កាលពីថ្ងៃអង្គារ បានប្រកាសថា ភាគីអ៉ីស្រាអែល និងភាគីលីបង់ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីការកំណត់នូវខ្សែបន្ទាត់ព្រំដែនសមុទ្រមួយកន្លែង រវាងប្រទេសទាំងពីរ។

អាន​បន្ត៖ ទីបំផុតអ៉ីស្រាអែល និងលីបង់ យល់ព្រមលើកិច្ចព្រមព្រៀង កំណត់ព្រំប្រទល់ដែនសមុទ្រ

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធ និងគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងច្បាប់កាន់ កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅ មជ្ឈមណ្ឌលថែទាំកុមារ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធ និងគ្រឿងញៀន...

ប៉ូឡូញជំរុញឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសបេឡារុស

រដ្ឋាភិបាលប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញដល់ពលរដ្ឋរបស់ខ្លួននៅក្នុងបេឡារុស ឱ្យគិតគូរចាកចេញពីប្រទេសនេះជាបន្ទាន់ តាមមធ្យោបាយសាធារណៈនិងឯកជន ដែលការណែនាំនេះគឺស្រដៀងគ្នាទៅនឹងការអំពាវនាវដល់ប្រជាជនប៉ូឡូញ នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមុនដែរ។

អាន​បន្ត៖ ប៉ូឡូញជំរុញឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសបេឡារុស

UN ទាត់ចោលសំណើរបស់រុស្ស៉ី ដែលចង់ឱ្យមានការបោះឆ្នោតដោយសម្ងាត់ ជាជាងដោយចំហរ ស្តីពីបញ្ហាអ៊ុយក្រែន

កាលពីថ្ងៃចន្ទសប្តាហ៍នេះ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតទាត់ចោលការស្នើរបស់រុស្ស៉ី ដែលចង់ឱ្យ UNGA រៀបចំការបោះឆ្នោតជាសម្ងាត់ ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចថាគួរឬមិនគួរថ្កោលទោស នូវការកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ដោយទីក្រុងមូស្គូ។

អាន​បន្ត៖ UN ទាត់ចោលសំណើរបស់រុស្ស៉ី ដែលចង់ឱ្យមានការបោះឆ្នោតដោយសម្ងាត់ ជាជាងដោយចំហរ...

លោក បៃដិន សន្យាប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបៗឱ្យអ៊ុយក្រែន ក្រោយការវាយប្រហារមីស៉ីលយ៉ាងចាស់ដៃរបស់រុស្ស៉ី

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈការសន្យានេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ ស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

អាន​បន្ត៖ លោក បៃដិន សន្យាប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបៗឱ្យអ៊ុយក្រែន...

ជនស៉ីវិលចំនួន៨នាក់ស្លាប់ ក្រោយការវាយប្រហារដោយមីស៉ីល ក្នុងទីក្រុងកៀវ

ជំនួយការរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក រ៉ូស្ទីស្លៀវ ស្ម៊ីនូវ (Rostyslav Smyrnov) បាននិយាយថា ជនស៉ីវិលចំនួន ៨នាក់ បានស្លាប់និង ២៤នាក់រងរបួស ក្រោយការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី លើទីក្រុងកៀវ នាព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។

អាន​បន្ត៖ ជនស៉ីវិលចំនួន៨នាក់ស្លាប់ ក្រោយការវាយប្រហារដោយមីស៉ីល ក្នុងទីក្រុងកៀវ

ប្រទេសចិន នឹងបញ្ចេញសាច់ជ្រូកបំរុងលើកទី៥ ដើម្បីឱ្យសម្រួលតម្លៃ

អ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិន នឹងបញ្ចេញសាច់ជ្រូក បម្រុងលើកទីប្រាំ ចូលទៅក្នុងទីផ្សារពីទុនបំរុងកណ្តាល ដើម្បីរក្សាស្ថេរភាពនៃការផ្គត់ផ្គង់ និងតម្លៃ។

អាន​បន្ត៖ ប្រទេសចិន នឹងបញ្ចេញសាច់ជ្រូកបំរុងលើកទី៥ ដើម្បីឱ្យសម្រួលតម្លៃ

កូរ៉េខាងជើង បន្តបាញ់មីស៊ីលផ្លោងពីរគ្រាប់បន្ថែមទៀត ចំពោះមុខភាពតានតឹងនៅឧបទ្វីបកូរ៉េ

កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ ដែលជាការធ្វើតេស្ដមីស៊ីលលើកទី៧នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុន បង្ហាញការព្រួយបារម្ភខ្លាចក្រែងទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឆាប់ៗនេះ។

អាន​បន្ត៖ កូរ៉េខាងជើង បន្តបាញ់មីស៊ីលផ្លោងពីរគ្រាប់បន្ថែមទៀត...

ជំងឺអាសន្នរោគ បានត្រឡប់មកវិញនៅក្នុងប្រទេសហៃទី

ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ បានឪ្យដឹងថា យ៉ាងហោចណាស់មនុស្ស៧ នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលនៃជំងឺ ដែលកើតមានឡើង នៅពេលដែលប្រទេសនេះត្រូវបានខ្ទិចខ្ទាំ ដោយការបិទផ្លូវរបស់ក្រុមក្មេងទំនើង ដែលបានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។

អាន​បន្ត៖ ជំងឺអាសន្នរោគ បានត្រឡប់មកវិញនៅក្នុងប្រទេសហៃទី

សម្តេច Pope Francis អំពាវនាវដល់លោក ពូទីន និងលោក ហ្សេលេនស្គី ឲ្យចូលតុចរចា ខណៈបារម្ភពីផលវិបាកនៃនុយក្លេអ៊ែរ

សម្តេច Pope Francis បានថ្លែងអំពាវនាវទៅកាន់មេដឹកនាំទាំងពីរកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin គួរតែប្រកាសបទឈប់បាញ់ ហើយ ត្រឡប់ទៅរកតុចរចារវិញ។

អាន​បន្ត៖ សម្តេច Pope Francis អំពាវនាវដល់លោក ពូទីន និងលោក ហ្សេលេនស្គី ឲ្យចូលតុចរចា...

វៀតណាម រាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ជាលើកដំបូង នៅក្នុងប្រទេស

អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺ អុតស្វា (monkeypox) តែមិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអ្នកជំងឺនោះទេ។

អាន​បន្ត៖ វៀតណាម រាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ជាលើកដំបូង នៅក្នុងប្រទេស

ការបោះឆ្នោតប្រធានាធិបតី នៅប្រេស៊ីល ឈានចូលជុំទី២ ក្រោយគ្មានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់

ការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីល នឹងត្រូវឈានចូលដល់ជុំទី២ ខណៈមេដឹកនាំឆ្វេងនិយម លោក លូអ៉ីស អ៉ីណាស្យូ លូឡា ដាស៉ីលវ៉ា (Luiz Inácio Lula da Silva) នឹងត្រូវប្រកួតប្រជែងជាមួយលោក ហ្សាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ដែលជាកំពុងកាន់តំណែងជាប្រធានាធិបតី ប្រេស៊ីលសព្វថ្ងៃ។

អាន​បន្ត៖ ការបោះឆ្នោតប្រធានាធិបតី នៅប្រេស៊ីល ឈានចូលជុំទី២...