បណ្តាញសង្គម

រដ្ឋមន្ត្រីការពារជាតិអាមេរិក មើលមិនឃើញថាចិននឹងប្រើកម្លាំងយោធា វាយយកតៃវ៉ាន់ ឆាប់ៗខាងមុខនេះទេ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាលោក មើលមិនឃើញថាមានសញ្ញាណាមួយអាចបញ្ជាក់បានថាចិននឹងប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ នៅឆាប់ៗខាងមុខនេះនោះទេ ប៉ុន្តែចិនកំពុងព្យាយាម បង្កើត «ស្ថានភាពថ្មីមួយ» តាមរយៈការធ្វើសកម្មភាពយោធាខ្លួននៅជុំវិញតៃវ៉ាន់។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក មើលមិនឃើញថាចិននឹងប្រើកម្លាំងយោធា វាយយកតៃវ៉ាន់...

ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសក្នុងសប្តាហ៍ទីបី

ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយការតវ៉ា ត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ឃឺដ របស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៏ ខណៈដែលបាតុកម្ម ត្រូវបានបញ្ឆេះដោយការស្លាប់របស់ស្ត្រីម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស គឺបានឈានចូលដល់សប្តាហ៍ទីបីហើយ។

អាន​បន្ត៖ ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសក្នុងសប្តាហ៍ទីបី

ធនាគារពិភពលោក ប្រកាសផ្តល់មូលនិធិថ្មីចំនួន 530 លានដុល្លារសម្រាប់អ៊ុយក្រែន

ធនាគារពិភពលោក បានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន 530 លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះ "បំពេញតម្រូវការបន្ទាន់ ដែលបង្កើតឡើងដោយការឈ្លានពានរបស់រុស្ស៊ី" ។

អាន​បន្ត៖ ធនាគារពិភពលោក ប្រកាសផ្តល់មូលនិធិថ្មីចំនួន 530 លានដុល្លារសម្រាប់អ៊ុយក្រែន

ចំនួនអ្នកស្លាប់ក្រោយហេតុការណ៍រត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់ឥណ្ឌូណេស៉ី កើនដល់១៧៤នាក់

អាជ្ញាធរឥណ្ឌូណេស៉ី នារសៀលថ្ងៃអាទិត្យ-ម្សិលមិញ បានឱ្យដឹងថា ចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្រោយហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់មួយកន្លែង ក្នុងខេត្តជ្វាខាងកើត ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ គឺកើនដល់១៧៤នាក់ហើយ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ក្រោយហេតុការណ៍រត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់ឥណ្ឌូណេស៉ី...

រុស្ស៉ី ថាការលេចធ្លាយឧស្ម័នចេញពីបំពង់ Nord Stream ជាទង្វើរបស់រដ្ឋគាំទ្រភេរវកម្

រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការផ្ទុះដែលបណ្ដាលឱ្យលេចធ្លាយឧស្ម័ននៅក្រោមបាតសមុទ្របាល់ទិក ចេញពីបំពង់ ឧស្ម័នភ្ជាប់ទៅកាន់អាល្លឺម៉ង់ គឺជាការវាយប្រហារធ្វើឡើងដោយ «រដ្ឋគាំទ្រភេរវកម្ម» ដោយមិនបានបង្ហាញភស្ដុតាង ឬក៏មិនបញ្ចេញឈ្មោះប្រទេស ណាមួយឡើយ។

អាន​បន្ត៖ រុស្ស៉ី ថាការលេចធ្លាយឧស្ម័នចេញពីបំពង់ Nord Stream ជាទង្វើរបស់រដ្ឋគាំទ្រភេរវកម្

ការតវ៉ាក្នុងប្រទេសអ៉ីរ៉ង់នៅតែបន្ត ដោយសំអាងថាមនុស្ស ៨៣នាក់ត្រូវបានសម្លាប់

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ការតវ៉ាក្នុងប្រទេសអ៉ីរ៉ង់នៅតែបន្តទូទាំងប្រទេស ដើម្បីប្រឆាំងទៅនឹងការស្លាប់នារីវ័យក្មេងនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសង្គម ក៏ដូចជាក្រុមសិទ្ធិមនុស្សបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៨៣នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជិត២សប្តាហ៍នៃបាតុកម្ម។

អាន​បន្ត៖ ការតវ៉ាក្នុងប្រទេសអ៉ីរ៉ង់នៅតែបន្ត ដោយសំអាងថាមនុស្ស ៨៣នាក់ត្រូវបានសម្លាប់

ចំពោះមុខការព្រួយបារម្ភរបស់ចិន, លោក ចូ បៃដិន ប្តេជ្ញាដោះស្រាយតម្រូវការក្នុងតំបន់ប៉ាស៉ីហ្វិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាចំពោះមុខមេដឹកនាំប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថានឹងជួយទប់ទល់ចំពោះ «ការបង្ខិតបង្ខំសេដ្ឋកិច្ច» ពីសំណាក់ប្រទេសចិន ហើយប្តេជ្ញាចិត្តធ្វើការឲ្យកាន់តែខ្លាំងជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់នេះ ដើម្បីដោះស្រាយតម្រូវការរបស់ពួកគេ។

អាន​បន្ត៖ ចំពោះមុខការព្រួយបារម្ភរបស់ចិន, លោក ចូ បៃដិន...

អនុប្រធានាធិបតីអាមេរិក ធ្វើដំណើរទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងបាញ់តេស្ដមីស៊ីល

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង។

អាន​បន្ត៖ អនុប្រធានាធិបតីអាមេរិក ធ្វើដំណើរទៅដល់កូរ៉េខាងត្បូង...

ឥណ្ឌូណេស៉ី អនុម័តវ៉ាក់សាំងកូវីដ ១៩ «Indovac» ដែលផលិតក្នុងស្រុកជាលើកដំបូង

ប្រធានទីភ្នាក់ងារផលិតផលអាហារ និងថ្នាំពេទ្យរបស់ប្រទេសឥណ្ឌូណេស៉ី (BPOM) បាននិយាយថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌូណេស៊ីបានអនុម័តវ៉ាក់សាំងកូវីដ ១៩ ដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់បន្ទាន់ ចំពោះមនុស្សដែលមានអាយុលើសពី១៨ឆ្នាំ។

អាន​បន្ត៖ ឥណ្ឌូណេស៉ី អនុម័តវ៉ាក់សាំងកូវីដ ១៩ «Indovac» ដែលផលិតក្នុងស្រុកជាលើកដំបូង

អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ១.១ពាន់លានដុល្លារ ក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់មីស៉ីល HIMARS ១៨គ្រឿងបន្ថែម

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីទំហំ ១.១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់ផ្លោងមីស៉ីល HIMARS ដែលកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ ចាប់តាំងពីខែមិថុនាមក ហើយនិងសព្វាវុធក៏ដូចជាបរិក្ខារយោធាដទៃៗទៀត។

អាន​បន្ត៖ អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ១.១ពាន់លានដុល្លារ ក្នុងនោះរួមមានទាំង...

មេដឹកនាំចិននិងជប៉ុន យល់ស្របគ្នាអំពីសារៈសំខាន់ នៃការអភិវឌ្ឍទំនាក់ទនងទ្វេរភាគី

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាជារឿងសំខាន់ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីក្នុងទិសដៅវិជ្ជមាន ខណៈមេដឹកនាំទាំងពីរបានប្រារព្ធខួប៥០ឆ្នាំ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ចំពេលភាពតានតឹងកើនឡើង។

អាន​បន្ត៖ មេដឹកនាំចិននិងជប៉ុន យល់ស្របគ្នាអំពីសារៈសំខាន់ នៃការអភិវឌ្ឍទំនាក់ទនងទ្វេរភាគី

តុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី និងសេដ្ឋវិទូអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់៣ឆ្នាំ

នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ព្រមទាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី គឺលោក សន ថឺនណេល (Sean Turnell) ដែលជាជនជាតិអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៣ឆ្នាំ។

អាន​បន្ត៖ តុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី និងសេដ្ឋវិទូអូស្រ្តាលី...

វៀតណាម បន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកជាព្យុះត្រូពិក តែព្រមានពីទឹកជំនន់

វៀតណាម កាលពីថ្ងៃពុធ បានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជន នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

អាន​បន្ត៖ វៀតណាម បន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកជាព្យុះត្រូពិក តែព្រមានពីទឹកជំនន់

កូរ៉េខាងត្បូង អះអាងថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើកើតឡើងមែន គឺអាចនៅចន្លោះថ្ងៃទី១៦ ខែតុលា-ថ្ងៃទី៧ ខែវិច្ឆិកា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានផ្សាយថា ការធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ លើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៧មក ប្រសិនបើកើតឡើងមែននោះ គឺទំនងជាប្រព្រឹត្តទៅនៅខ្ទង់ចន្លោះ ថ្ងៃទី១៦ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ។

អាន​បន្ត៖ កូរ៉េខាងត្បូង អះអាងថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើកើតឡើងមែន...

រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទទួលបានតំណែងផ្លូវការជានាយករដ្ឋមន្រ្តី

កាលពីថ្ងៃអង្គារកន្លង ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ដោយផ្អែកលើព្រះរាជក្រឹត្យរបស់ព្រះចៅ សាល់ម៉ាន់ បានផ្សាយថា ព្រះអង្គម្ចាស់រាជ្យទាយាទ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប់មួយនេះ។

អាន​បន្ត៖ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទទួលបានតំណែងផ្លូវការជានាយករដ្ឋមន្រ្តី

អនុប្រធានាធិបតីអាមេរិក មានគម្រោងបំពេញទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធារវាងកូរ៉េទាំង២

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មាន យោធា (DMZ) ដែលខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

អាន​បន្ត៖ អនុប្រធានាធិបតីអាមេរិក មានគម្រោងបំពេញទស្សនកិច្ច...

ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អេបេ ត្រូវបានបិទបញ្ចប់ហើយ

កាលពីល្ងាចថ្ងៃអង្គារ ការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានបិទបញ្ចប់ហើយ ក្រោយចាប់បើកធ្វើកាលពីវេលារសៀលថ្ងៃដដែលនេះ។

អាន​បន្ត៖ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អេបេ...

ព្យុះទីហ្វុង Noru បន្តឆ្ពោះទៅរកវៀតណាម ក្រោយផ្តាច់ជីវិតមនុស្ស៨នាក់ និងបង្កការជន់លិចនៅហ្វីលីពីន

កាលពីថ្ងៃអង្គារ វៀតណាម បានអំពាវនាវបន្ថែមទៀតឱ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុង Noru កំពុងតែកើនកម្លាំង ហើយសំដៅមកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីវា បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ និងបង្កការជន់លិចពាសពេញប្រទេសហ្វីលីពីន។

អាន​បន្ត៖ ព្យុះទីហ្វុង Noru បន្តឆ្ពោះទៅរកវៀតណាម ក្រោយផ្តាច់ជីវិតមនុស្ស៨នាក់...

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ឆ្លងកូវីដ ១៩

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ហើយកំពុងចេញរោគសញ្ញាផ្តាសាយស្រាល។ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ លោក សូលហ៍ នៅពេលនេះលោកអធិការបតី កំពុងស្នាក់នៅដាច់ ដោយឡែក និងតាមដានសុខភាពនៅក្នុងសហព័ន្ធអធិការបតី ។

អាន​បន្ត៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ឆ្លងកូវីដ ១៩

ព្យុះទីហ្វុង Noru វាយប្រហារហ្វីលីពីន មានមនុស្ស៥នាក់ ត្រូវបានរាយការណ៍ស្លាប់

អាជ្ញាធរហ្វីលីពីន កាលពីថ្ងៃចន្ទ បានប្រញាប់ប្រញាល់ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ពាន់នាក់ បន្ទាប់ពីព្យុះទីហ្វុង Noru បានបោកបក់នៅក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងតំបន់ជាច្រើន ត្រូវបានជន់លិច។

អាន​បន្ត៖ ព្យុះទីហ្វុង Noru វាយប្រហារហ្វីលីពីន មានមនុស្ស៥នាក់ ត្រូវបានរាយការណ៍ស្លាប់

នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុន

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងជាថ្មីពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈភាពតានតឹង កំពុងកើនឡើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុន