បណ្តាញសង្គម

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

(ភ្នំពេញ)៖ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្ដីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម លើគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តសៀមរាប ប្រធានគណៈកម្មការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម...

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើតុលាការពន្លឿនបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ កុំឲ្យកកស្ទះសំណុំរឿង

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឲ្យតុលាការរាជធានីខេត្តទាំងអស់ពន្លឿនការបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ដើម្បីកុំឲ្យកកស្ទះសំណុំរឿង ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើតុលាការពន្លឿនបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ តាមគោលការណ៍ទីក្រុងប៉ារីស នៅថ្ងៃទី២៨ ខែតុលា

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានា សម្រាប់សេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។

អាន​បន្ត៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី...

ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញកំណើនការនាំចេញ និងបង្កើនឱកាសការងារ ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ...

ក្រសួងយុត្តិធម៌ ចេញគោលការណ៍ថ្មី សម្រាប់​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានសេចក្តីណែនាំ ស្តីពី គោលការណ៍ ដែលត្រូវអនុវត្ត នៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។

អាន​បន្ត៖ ក្រសួងយុត្តិធម៌ ចេញគោលការណ៍ថ្មី សម្រាប់​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង...

ថ្ងៃនេះជាថ្ងៃទី១៥នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

អាន​បន្ត៖ ថ្ងៃនេះជាថ្ងៃទី១៥នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

កម្ពុជាទទួលចំណូលជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅរយៈពេល៩ខែឆ្នាំនេះ

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

អាន​បន្ត៖ កម្ពុជាទទួលចំណូលជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ...

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃនេះ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងែទី២៥ ខែតុលានេះ។

អាន​បន្ត៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ហ៊ុន...

ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខនៅតាមកន្លែងព្យាបាលអ្នកជំងឺ កូវីដ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសការកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខ នៅតាមកន្លែងព្យាបាលអ្នកជំងឺកូវីដ ។

អាន​បន្ត៖ ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ...

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តកណ្តាល ខណៈប្រធានចាស់ឡើងតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល ជាប្រធានពន្ធនាគារខេត្តកណ្តាល។ នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងប្រធានពន្ធនាគារខេត្តកណ្តាល...

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ

រាជធានីភ្នំពេញ ៖ ទីបំផុតសមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ ។

អាន​បន្ត៖ រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលម...

គ.ជ.ប៖ ថ្ងៃទី១៣ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១, សរុបចំនួន១៣ថ្ងៃ មានចំនួន១៣៨,១៣៧នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៣,៧២៣ នាក់ សរុបចំនួន១៣ថ្ងៃ មានចំនួន ១៣៨,១៣៧នាក់។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី១៣ មានពលរដ្ឋជាង១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១,...

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង

រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការ បន្តចុះពិនិត្យ និងអន្តរាគមន៍ជួយទប់ទំនប់សណ្ដ ស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។

អាន​បន្ត៖ លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត...

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩...

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២៖ គម្រោងចំណាយថវិកាជិត៨ពាន់លានដុល្លារកើនឡើង៦.៨% និងប្រមូលចំណូលឲ្យបានជាង ៦២០០លានដុល្លារ កើន១៩.៣%

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាន​បន្ត៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២៖...

អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បើកកិច្ចផ្សព្វផ្សាយការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិធីផ្សព្វផ្សាយការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានប្តូរវេនពីប្រទេសប្រុយណេ។

អាន​បន្ត៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ និងរបៀបវារៈមួយចំនួនទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

អាន​បន្ត៖ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ...

សពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ មិនតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ទៀតទេ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី ការគ្រប់គ្រងសពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ប្រកបដោយសុវត្ថិភាព។

អាន​បន្ត៖ សពអ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ...

ព្រឹកថ្ងៃនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះរាជបណ្ឌិតសភាកម្ពុជា វៀបចំវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយមានវាគ្មិនចម្រុះពណ៌ចូលរួមជជែកពីជុំវិញព្រឹត្តិការណ៍ និងសមិទ្ធផលទទួលបានពីកិច្ចព្រមព្រៀងមួយនេះ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី...

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវភាគីពាក់ព័ន្ធ លើកកម្ពស់វិស័យវប្បធម៌...