បណ្តាញសង្គម

មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ១៩

រាជធានីភ្នំពេញ ៖ តាមរយៈមិត្តភាពដែកថែបរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសមកដល់រដ្ឋាភិបាលកម្ពុជាបានមកដល់កម្ពុជាទៀតហើយ។

អាន​បន្ត៖ មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា...

ចំនួនទៅចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ, គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់មានអាយុចុះឈ្មោះបោះឆ្នោត សូមប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតថ្មី បានគ្រប់ៗគ្នានៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។

អាន​បន្ត៖ ចំនួនទៅចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ, គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ...

នាយឧត្តមសេនីយ៍ នាង ផាត ចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ នៅគោលដៅ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ នៅគោលដៅចំនួន២ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ នាង ផាត ចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី៣...

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន មកកម្ពុជាវិញ (Video inside)

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ២នាក់ ដែលពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិន កាលពី ៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

អាន​បន្ត៖ រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន...

ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ»ដល់ដៃសភាហើយ

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យថ្នាក់ដឹកនាំប្រទេសមាននាយករដ្ឋមន្ត្រីប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញមានសញ្ជាតិតែមួយបានដល់ដៃរដ្ឋសភាជាតិហើយ ។

អាន​បន្ត៖ ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ...

រដ្ឋមន្រ្តីក្រសួងការងារ ស្នើធនាគារ ADB បន្តកិច្ចសហប្រតិបត្តិការលើវិស័យ TVET ព្រោះចាំបាច់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ (TVET) ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងការងារ ស្នើធនាគារ ADB បន្តកិច្ចសហប្រតិបត្តិការលើវិស័យ TVET...

ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ

 រាជធានីភ្នំពេញ ៖ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

អាន​បន្ត៖ ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស...

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន មកកម្ពុជាវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ២នាក់ ដែលពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិន កាលពី ៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

អាន​បន្ត៖ រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន...

សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ និងប្រទាក់ប្រឡាគ្នាតម្រូវឲ្យចូលរួមពីប្រជាជនម្នាក់ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនម្នាក់ៗ។

អាន​បន្ត៖ សម្តេច ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារអន្តរវិស័យ...

ថ្ងៃនេះជាថ្ងៃទី២នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

អាន​បន្ត៖ ថ្ងៃនេះជាថ្ងៃទី២នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!...

គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​ប្រព្រឹត្តទៅល្អ ពុំមាន​បញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា ថ្ងៃទី១២ ខែតុលានេះ គឺជាថ្ងៃដំបូង ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន លើកលែងតែបុគ្គលដែលប្រាថ្នាតំណែងកំពូលទាំង៤ ពិសេសនាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែមិនអាចទទួលបាន (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្ម នឹងនៅតែរក្សាទ្វារចំហរសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណាងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី ដែលគេចង់បានជាង២០ឆ្នាំមកហើយ នៅតែមិនអាចទទួលបាន។

អាន​បន្ត៖ TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន...

ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីចាក់វ៉ាក់សាំងដូសជំរុញ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួបទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កុំឲ្យធ្ងន់ធ្ងរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិកត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ។

អាន​បន្ត៖ ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃ...

លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺមកពីមិនបានចាក់វ៉ាក់សាំង (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ...

ព្រះមហាក្សត្រស្របតាមគំនិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់របស់ សម្តេចតេជោ

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់ ។

អាន​បន្ត៖ ព្រះមហាក្សត្រស្របតាមគំនិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ...

ទេសរដ្ឋមន្ត្រី លី ធុជ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ហុងគ្រី និងចាត់ទុកហុងគ្រីជាមិត្តដ៏ល្អ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Istvan BAKOS ភារធារីស្ថានទូត នៃប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន នៅកម្ពុជា។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី លី ធុជ វាយតម្លៃខ្ពស់...

សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ ដោយសារមមាញឹកការដឹកនាំប្រយុទ្ធនឹងជំងឺកូវីដ១៩។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ...

រម្លឹកម្តងទៀត! រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញ​បណ្ណចាក់វាក់សាំង!

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

អាន​បន្ត៖ រម្លឹកម្តងទៀត! រាល់ការចេញ-ចូលសាលារៀន ផ្សារ និងទីតាំងអាជីវកម្មនានា...

រសៀលនេះ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA) លើកទី៦ តាមប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA) លើកទី៦ នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ រសៀលនេះ ប្រមុខការទូតកម្ពុជា...

សម្តេចពិជ័យសេនា ទៀ បាញ់៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋ គឺធានាភាពស៊ាំសហគមន៍ឱ្យរឹងមាំពិតប្រាកដ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាជន ដេីម្បីធានាឱ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំមួយពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគបំប្លែងថ្មី Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈសម្រាប់ឈានទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋ...

ស្អែកនេះ គ.ជ.ប នឹងពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ ស្អែកនេះ គ.ជ.ប នឹងពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១...