បណ្តាញសង្គម

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ ចំនួន២ថ្ងៃនៅក្រុងបាងកក

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ (The 13th General Border Committee Meeting «GBC») នៅក្រុងបាងកក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ...

រសៀលនេះ ក្រសួងរ៉ែ និងថាមពល បិទសន្និបាទបូកសរុបលទ្ធផលនៃការការគ្រប់គ្រង ការអភិវឌ្ឍវិស័យរ៉ែ និងថាមពល ឆ្នាំ២០១៤-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីបិទសន្និបាទបូកសរុបលទ្ធផល នៃការការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពល ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ភ្នំពេញ។

អាន​បន្ត៖ រសៀលនេះ ក្រសួងរ៉ែ និងថាមពល បិទសន្និបាទបូកសរុបលទ្ធផលនៃការការគ្រប់គ្រង...

ប៉ះពាល់សុខភាព! កាំកុងត្រូលខេត្តកំពង់ចាម រកឃើញគុយទាវសរសៃរធំ​១៥គីឡូក្រាម មានសារធាតុគីមីហាមឃាត់ (Borax) ដាក់លក់នៅ​ផ្សារបឹងកុកព្រៃទទឹង ស្រុកព្រៃឈរ

(កំពង់ចាម)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តកំពង់ចាម សហការជាមួយ មន្ចីរពាណិជ្ជកម្ម បានចុះពិនិត្យទំនិញនៅក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ដោយបានរក ឃើញគុយទាវ សរសៃតូច និងសរសៃធំ មានសារធាតុគីមីហាមឃាត់ (Borax) ចំនួន១៥គីឡូក្រាម ហើយដកហូតយកមក រក្សាទុកនៅសាខា ដើម្បីចាត់ការបន្តទៀត។

អាន​បន្ត៖ ប៉ះពាល់សុខភាព! កាំកុងត្រូលខេត្តកំពង់ចាម រកឃើញគុយទាវសរសៃរធំ​១៥គីឡូក្រាម...

កីឡាការិនីជិត២០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡា RAID Amazones ជាលើកទី២ នៅទឹកដីអង្គរ

(សៀមរាប)៖ ព្រឹត្តិការណ៍កីឡា RAID Amazones ដែលប្រមូលផ្តុំដោយអ្នកចូលរួមសុទ្ធតែជាស្ត្រី បានចាប់ផ្តើមហើយនៅព្រឹកព្រលឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅលើទឹកដីអង្គរខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមចំនួន១៧៤នាក់ ចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក។

អាន​បន្ត៖ កីឡាការិនីជិត២០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡា RAID Amazones ជាលើកទី២...

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។

អាន​បន្ត៖ រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន...

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។

អាន​បន្ត៖ រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន...

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៖ ស្រ្តី គឺមានតម្លៃដ៏ថ្លៃថ្លា ជាពិសេសស្រ្តីមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍ ក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ស្រ្តី គឺមានតម្លៃដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត មិនអាចកាត់ថ្លៃបាន ពិសេសស្រ្តីមានសារៈសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍ ក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល ឲ្យរីកចម្រើនជឿនលឿន។

អាន​បន្ត៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៖ ស្រ្តី គឺមានតម្លៃដ៏ថ្លៃថ្លា...

ភ្ញៀវទេសចរបរទេស ​មកលេងប្រទេសឡាវ «ធ្លាក់ចុះខ្លាំង​កាលពី​ឆ្នាំមុន» ខណៈមូលហេតុ​ធំៗ​ត្រូវបានរកឃើញ...

(ឡាវ)៖ នាយកដ្ឋានទេសចរណ៍ឡាវបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាប្រទេសឡាវមានចំនួនសរុប ៣.៨៦លាននាក់ កាលពីឆ្នាំ២០១៧ ដែលចំនួននេះបានធ្លាក់ចុះ ៨.៧៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។

អាន​បន្ត៖ ភ្ញៀវទេសចរបរទេស ​មកលេងប្រទេសឡាវ «ធ្លាក់ចុះខ្លាំង​កាលពី​ឆ្នាំមុន»...

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី ជាផ្លូវការ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងជាផ្លូវការ ស្នងការនគរបាល ខេត្តមណ្ឌលគិរីថ្មី។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង...

លោក ហ៊ុន ម៉ាណែត អញ្ជើញដាក់សម្ភោធសមិទ្ធផលថ្មីៗតម្លៃជិត២០ម៉ឺនដុល្លារ នៅវត្តទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

(កំពង់ចាម)៖ សមិទ្ធផលថ្មីៗ ជាច្រើន មានទាំងកុដិកម្ពស់ពីរជាន់ធ្វើ ពីបេតុងអាមេមានទំហំ១៥ម៉ែត្រ គុណ៩ម៉ែត្រ ដែលមានតម្លៃសរុបជិត២០ម៉ឺន ដុល្លារ ត្រូវបានលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លវការ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងវត្តទងត្រឡាច ស្ថិតនៅក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត អញ្ជើញដាក់សម្ភោធសមិទ្ធផលថ្មីៗតម្លៃជិត២០ម៉ឺនដុល្លារ...

លោក ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ​ជាមួយ៣៣កម្មវិធីធំៗ ប្លែកជាងឆ្នាំមុនៗ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងប្រធានគណៈកម្មការរៀប ចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានថ្លែងថា នេះជាលើកទី៦ហើយ ដែលសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយក្នុងឆ្នាំនេះ គឺយើងប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ...

គណៈកម្មការមូលបត្រកម្ពុជា ផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុន៥ទៀត ធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទ

(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា បានអនុម័តលើការផ្តល់ អាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើជាឈ្មួញជើង សាឧបករណ៍និស្សន្ទដល់ ក្រុមហ៊ុនចំនួន៥ថែមទៀត។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មការមូល បត្រកម្ពុជា លើកទី៥០ ដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូល បត្រកម្ពុជា (គ.ម.ក.)។

អាន​បន្ត៖ គណៈកម្មការមូលបត្រកម្ពុជា ផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុន៥ទៀត...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី សរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។

អាន​បន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដោះស្រាយរាល់បញ្ហារបស់កម្មករ និងជួយដំឡើងប្រាក់ឈ្នួលឲ្យកាន់តែខ្ពស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា នឹងបន្តប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមរបស់កម្មករ និយោជិត ជាពិសេសជួយដំឡើង ប្រាក់ឈ្នួលទាបបំផុតឲ្យកាន់តែខ្ពស់នៅរៀងរាល់ឆ្នាំ ដោយជួយឲ្យជួយជីវភាពរបស់ពួកគេកាន់តែធូរធារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដោះស្រាយរាល់បញ្ហារបស់កម្មករ...

ព្រឹកនេះអគ្គិសនីនៅតំបន់មួយចំនួនក្នុងក្រុងបានលុង ត្រូវកាត់ផ្តាច់ព្រោះក្រុមការងារអគ្គិសនីត្រូវផ្លាស់ប្តូរបង្គោលភ្លើង ដែលរថយន្តបុកបាក់

(រតនគិរី)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ភូមិចំនួន៤ នៅក្នុងសង្កាត់កាចាញ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន ព្រោះតែក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា ត្រូវដំឡើងបង្គោលថ្មី ដែលរថយន្តបានបុកបាក់។

អាន​បន្ត៖ ព្រឹកនេះអគ្គិសនីនៅតំបន់មួយចំនួនក្នុងក្រុងបានលុង...

សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧ ទិវាអន្ដរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ»

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

អាន​បន្ត៖ សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧...

សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧ ទិវាអន្ដរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ»

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

អាន​បន្ត៖ សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧...

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ​ ហង្ស និងសសរពេជ្រនៅវិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការសាងសង់វិមានឈ្នះឈ្នះ អស់រយៈពេល២ឆ្នាំរួចមក នៅថ្ងៃទី0៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីសូត្រមន្ត ក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ ហង្ស និងសសរពេជ្រ នៅវិមានឈ្នះឈ្នះ។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី...

សហព័ន្ធកីឡាចំបាប់ កំពុងដំណើរការរើសជើងឯកតាមរាជធានី-ខេត្ត ដើម្បីត្រៀមនៅកីឡាជាតិលើកទី២ និងកីឡាស៊ីហ្គេម ២០២៣

(កំពង់ឆ្នាំង)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងតែមមាញឹកនឹងដំណើរការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ នៅតាមរាជធានី-ខេត្ត មានរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ខណៈខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានបញ្ចប់ជាផ្លូវការហើយក្នុង ការជ្រើសរើសជើងឯកនេះ ដើម្បីត្រៀមលក្ខណៈ នៅព្រឹត្តិការណ៍កីឡា លើកទី២ នាខែឧសភា ឆ្នាំនេះ ពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

អាន​បន្ត៖ សហព័ន្ធកីឡាចំបាប់ កំពុងដំណើរការរើសជើងឯកតាមរាជធានី-ខេត្ត...

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»

(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងសមាគមន៍នារីខេត្តជាច្រើនរូបទៀតផងដែរ។

អាន​បន្ត៖ ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា...